ចិត្តស្អប់បង្កប់ស្នេហ៍ ភាគទី 31

505 48 15
                                    

មួយខែក្រោយមក!!!

ម៉ោង9:00នាទីយប់!!

បេឡា បានចេញមកខាងក្រៅឈរសំឡឹងមើលទៅសមុទ្រ តាំងពីថ្ងៃដែរពេជ្រឈីបានចាកចេញទៅនាងមានអារម្មណ៍ថានៅកោះមួយនេះចាប់ផ្ដើមស្ងប់ស្ងាត់និងឯកាលែងមានការស្ដីបន្ទោស ភាពសប្បាយអ៊ូអរដូចមុនទៀត។ហើយតាំងពីថ្ងៃដែរពេជ្រឈីទៅបាត់បេឡាគេមិនដែលសប្បាយចិត្តម្ដងណាទេ ទោះបីជាគេទម្លាប់រស់នៅម្នាក់ឯងក៏ដោយប៉ុន្តែម្ដងនេះគេបែរជានៅមិនបានទៅវិញ មានអារម្មណ៍ថានឹកដល់មនុស្សម្នាក់ដែលតែងតែធ្វើបាបព្រឹកល្ងាចម្ដងស្រឡាញ់ហើយម្ដងទៀតក៏ប្រែជាស្អប់ប៉ុន្តែពេលនេះរូបភាពនិងទង្វើបែបនេះលែងមានទៀតហើយ។

"ចៅហ្វាយមកឈរម្នាក់ឯងបែបនេះប្រយ័ត្នឈឺណា?អាកាសធាតុនៅខាងក្រៅមិនសូវល្អទេចុះត្រជាក់ខ្លាំងណាស់!"ម៉ែដោះ ដោយឃើញថាបេឡានៅឈរខាងមុខអាងទឹកបានដើរចូលមកព្រមទាំងមានកន្សែងនៅក្នុងដៃយកមកដណ្ដប់ឱ្យនាង

"អរគុណ!!"បេឡា ម៉ែដោះបានដើរមកជិតនាង

"នឹកពេជ្យឈីមែនទេ?"ម៉ែដោះ បេឡាឮហើយនាគសំឡឹងមើលមុខគាត់ទាំងទឹកមុខរាបស្មើ

"កុំនិយាយឈ្មោះនាងអី!ខ្ញុំមិនចង់ឮនោះទេ?"បេឡា

"កុំក្បត់អារម្មណ៍ខ្លួនឯងខ្លាំងពេកចៅហ្វាយ!នេះគិតថាខ្ញុំមិនដឹងមែនទេ?ពីអារម្មណ៍របស់ចៅហ្វាយពេលនេះ តាំងពីថ្ងៃដែរពេជ្រឈីចេញទៅបាត់ចៅហ្វាយមិនដែលសប្បាយចិត្តម្ដងណាទេ?"ម៉ែដោះ

"ម៉ែដោះកុំគិតណាថានៅជាមួយខ្ញុំតាំងពីតូច កុំគិតថាខ្ញុំមិនហ៊ានធ្វើអ្វី ? ម៉ាកដោះឲ្យសោះ!"បេឡា ងាកសម្លឹងមើលមុខរាងចំណាស់ ហើយនិយាយទាំងសំឡេងសោះកក្រោះ

"ចៅហ្វាយចង់ធ្វើអ្វីខ្ញុំក៏បាន!ប៉ុន្តែខ្ញុំចង់និយាយប្រាប់ថា បើស្រលាញ់ឆាប់សារភាពទៅប្រយ័ត្នគ្រប់យ៉ាងនិងបាត់បង់ ហើយទើបមកស្ដាយតាមក្រោយ"ម៉ែដោះ ហាក់ដូចជាមិនខ្លាចជាមួយនឹងសម្ដីបេឡាបន្តិច

"នេះម៉ែដោះ...!!"បេឡា

"ខ្ញុំដឹងណាថាពេជ្រឈីក៏ស្រឡាញ់ចៅហ្វាយដែរ!!មុននឹងទៅបាងកកនាងបានផ្ដែផ្ដាំឱ្យខ្ញុំមើលថែចៅហ្វាយឱ្យបានល្អ នាងពិតជាបារម្ភពីចៅហ្វាយខ្លាំងណាស់!ហើយហេតុអ្វីបានជាចៅហ្វាយមិនយល់ពីចិត្តអ្នកខ្លះ?"ម៉ែដោះ បេឡាបន្ទាប់ពីលើសម្ដីម៉ែដោះហើយហាក់ដូចជាដឹងកំហុសខ្លួនឯងភ្លាមៗទាំងដែលពេជ្យឈីគេតែងតែបារម្ភពីនាងគ្រប់ពេល។

រឿង ចិត្តស្អប់បង្កប់ស្នេហ៍Where stories live. Discover now