ចិត្តស្អប់បង្កប់ស្នេហ៍ ភាគទី29

513 42 31
                                    

ពេលព្រឹក!!

បន្ទាប់ពីកម្មវិធីយប់មិញប្រព្រឹត្តទៅពោរពេញដោយភាពសប្បាយរីករាយ នាពេលព្រឹកពន្លឺព្រះអាទិត្យបានចាំងរះបំភ្លឺពិភពលោកសារជាថ្មី។ពន្លឺព្រះអាទិត្យបានចាំងចូលតាមចន្លោះបង្អួចបង្ហាញឲ្យឃើញមនុស្សស្រីពីរនាក់កំពុងតែគេឱបគ្នាយ៉ាងមានក្ដីសុខ។

ម៉ោង7:30នាទី!!!

"នេះភ្លឺហើយមែនទេ?"ពេជ្រឈី ប្រែខ្លួនមកធម្មតាហើយបើកភ្នែកសន្សឹមៗ

"តើនេះខ្ញុំគេងនៅណាហ្នឹង?"ពេជ្រឈី បន្ទាប់ពីបើកភ្នែកឃើញកន្លែងគេងប្លែងបាននិយាយសួរខ្លួនឯងទាំងងឿងឆ្ងល់

"គឺគេងក្នុងបន្ទប់ខ្ញុំហ្នឹងណា!!"បេឡា ពេជ្រឈី បន្ទាប់ពីលើសំដីបេឡានាងភ្ញាក់ផ្អើលបន្តិចដែរ

"ហើយម៉េចបានខ្ញុំមកនៅទីនេះទៀតហើយ?"ពេជ្យឈី

"គឺយប់មិញអ្នកនាងស្រវឹងខ្លាំង!ទើបខ្ញុំនាំមកទីនេះ"បេឡា

"ហើយអ្នកនាងមានធ្វើអីខ្ញុំអត់!ឆាប់ប្រាប់ខ្ញុំមក"ពេជ្រឈី

"នាងមើលខ្ញុំក្នុងផ្លូវល្អខ្លះផង!នាងទេដែលជាអ្នកទាញដៃខ្ញុំយកទៅឱប ហឹស!!កុំគិតថាខ្លួនឯងល្អអី"បេឡា

"នែ!!អ្នកនាងដូចជាហួសហេតុពេកហើយ?ទោះបីជាយ៉ាងណាដែលនាងក៏គ្មានសុទ្ធធ្វើបែបនេះ!"ពេជ្រឈី

"Ok!!ខ្ញុំជាអ្នកខុសក៏បានដែលនាំហ្នឹងមកលើកបន្ទប់!!ប៉ុន្តែខ្ញុំប្រាប់នាងឲ្យហើយ ខ្ញុំគ្មានបានធ្វើអ្វីនាងទេ?ហើយឈប់គិតតែឯងទៅ!"បេឡា និយាយរួចងើបចេញពីគ្រែដើរចូលក្នុងបន្ទប់ទឹកបាត់។

ក្នុងបន្ទប់ឆា!!

"នែ!!ឆាប់ភ្ញាក់ឡើង"ឆា ដើរចេញពីបន្ទប់ទឹកចូលទៅដាស់ហ្វាដែលកំពុងគេងមិនងើប

"សុំគេងបន្តិចទៀតមក!ខ្ញុំឈឺក្បាលខ្លាំងណាស់!"ហ្វា ងាកខ្លួនទៅម្ខាងហើយយកដៃខ្ទប់ត្រចៀក

"ប៉ុន្តែព្រះអាទិត្យរះខ្ពស់ហើយ!ងើបឲ្យលឿនមក"ឆា នៅតែបន្តដាស់ហ្វាឲ្យងើប

"ងើបហើយ ខ្ញុំងើបហើយឈប់ដាស់ទៀតទៅ!"ហ្វា

"ឆាប់ងូតទឹកទៅអាងចុះទៅញ៉ាំបាយ!"ឆា ស្រដីតាប៉ុណ្ណឹងដើរចុះទៅក្រោមមុនបាត់ទៅ។

រឿង ចិត្តស្អប់បង្កប់ស្នេហ៍Where stories live. Discover now