គ្រឺង~គ្រឺង
សំទ្បេងកណ្ដឹងសាលារោទ៍ទ្បេីងនាំឲ្យសិស្សទាំងអស់ប្រញ៉ាប់ប្រញ៉ារត់ទាន់ហន់ចូលមកក្នុងថ្នាក់រាងៗខ្លួន។ ដំណេីរទាន់ហន់របស់ជុងហ្គុកខំដេីរទៅយ៉ាងលឿនតម្រង់មកកាន់ថ្នាក់។
« ឈប់ភ្លាមអាជ្រូក!»
ក្មេងច្រទ្បឹងមាឌធំត្រូវបង្អាក់ដំណេីរពេលឃេីញក្រុមសុងវូមកស្កាត់ចំពីមុខខ្លួន។
« ប្រញ៉ាប់ទៅណា? ពួកយេីងមិនទាន់ធ្វេីបាបឯងផង ហិ!ហិ» សុងវូ ដេីរចូលមកទាំងខាំមាត់ខាំកលេីកចិញ្ចេីមឌឺដាក់ជុងហ្គុ។
« ឆាប់ឲ្យកាតាបឯងមកយេីង!»
« ទេយេីងមិនឲ្យ» ជុងហ្គុក ថយក្រោយយឺតៗមិនឲ្យក្មេងប្រុសមុខឌឺនៅចំពីមុខខ្លួនឈោងយកកាតាបខ្លួនបាន។
« មិនឲ្យហេ៎! ពួកឯងចូលទៅយកកាតាបពីវាមកឲ្យយេីង» សុងវូ ងាកទៅបញ្ជាគ្នីគ្នាគេ។ គ្រាន់តែលឺសម្ដីមេធំភ្លាម ក្មេងៗដែលនៅក្រោមគំនាបសុងវូ រហ័សដេីរចូលទៅក្បែរជុងហ្គុក ដណ្ដេីមយកកាតាបនោះមក។
« ទេ!យេីងមិនឲ្យដាច់ខាត » ថ្វីត្បិតគេខំរេីបម្រាស់មិនឲ្យពួកគ្នីគ្នាសុងវូងយកបានយ៉ាងណាក៏ដោយ ពួកនោះនៅតែអាចយកកាតាបចេញពីខ្លួនគេរត់ទៅឲ្យសុងវូតតែបាន។
« ហាស!ហាស! » សំទ្បេងសេីចកក្អាកកក្អាយក្រុមសុងវូបន្លឺឌឺទៅកាន់ជុងហ្គុកដែលកំពុងរលីងរលោងទឹកភ្នែក សម្លឹងមេីលទៅកាតាបខ្លួន។
« អូ! លំហាត់បានពិន្ទុច្រេីនជាងគេកាលពីថ្ងៃមុនមែនទេ» សុងវូ ញញឹមខ្ចឹបមាត់មេីលក្រដាសលំហាត់នោះដោយមានពិន្ទុពេញមិនខ្វះសម្បីតែមួយ។ រួចក៏លេីកវាមកបង្ហាញឲ្យម្ចាស់សាមីខ្លួនមេីល។
ខ្វោក~ ខ្វោក ~ខ្វោក
ក្រដាសលំហាត់ត្រូវបានហែកជាបំណែកតូចៗ ធ្លាក់ចុះរាយប៉ាយពេញឥដ្ឋក្រាមស្នាដៃសុងវូងបោះចោលក្រដាសនោះទាំងសេីចសប្បាយអរនិងគ្នីគ្នាពួកគេ។ ម្ចាស់ក្រដាសគ្រាន់តែឃេីញបែបនេះហាក់ភ្លឹងមិនអាចធ្វេីអ្វីបាន ស្លុតចិត្ត បានត្រឹមសម្រក់ទឹកថ្លាឆ្វង់ចេញពីកែវភ្នែកភ្លឺថ្លាទាំងសងខាង មេីលទៅបំណែកក្រដាសតូចៗទាំងអស់នោះ។
ESTÁS LEYENDO
រវាងយេីងទាំងពីរ
Aventuraនិពន្ធ:ហាក់អូមេហ្គាតូច Jungkok (top) x taehyung ( bottom) និពន្ធថ្ងៃទី 28/5/2023 សរសេរចប់ថ្ងៃទី3/8/2023
