យប់ជ្រៅកណ្ដាលអាធ្រាត្រស្ងាត់បាត់សំទ្បេងអស់ភាវៈរស់លឺតែសូរខ្យល់បក់បោកស្លឹកឈេី។ សំទ្បេងរថយន្តមួយគ្រឿងបរមកឈប់ខាងមុខវិមានយ៉ាងស្ងាត់ជ្រងំ។ មនុស្សបីនាក់ក៏បានបេីកទ្វារទ្បានចេញមកឲ្យឃេីញថានេះគឺជា គ្រួសារចនទេីបមកពីអាមេរិកថ្មីថ្មេីង។ លោកចន បោះជំហានមួយៗដេីរទៅដាស់សន្តិសុខ
« អេ៎! បេីកទ្វារឲ្យយេីងបន្តិច! » ដោយឃេីញសន្តិសុខនោះដេកស្រមុក ងុលៗមិនដឹងខ្លួនគាត់បានឈោងដៃទៅកេះពូសន្តិសុខនោះខ្លាំងៗ
« លោកប្រុស! ចាំបន្តិចលោកប្រុសខ្ញុំទៅបេីកទ្វារឲ្យ» គ្រាន់បេីកភ្នែកមកឃេីញវត្តមានលោកប្រុសចន ហាក់បីធ្វេីឲ្យពូសន្ដិសុខភ្ញាក់ព្រឺតស្ទុះដេីរទៅបេីកទ្វារវិមាន។ ក្រោយទ្វារបេីកហេីយ នាក់ទាំងបីក៏ដេីរចូលទៅខាងក្នុង។
« ប្រពន្ធយេីងយ៉ាងមិចហេីយ?» គ្រាន់ចូលដល់ខាងក្នុងភ្លាម លោកចន សាកសួរទៅកាន់សន្តិសុខដោយក្ដីបារម្ភលេីប្រពន្ធ
« អ្នកស្រីមិនបានកេីតអ្វីទេលោកប្រុស! ថ្ងៃគាត់ដួលសន្លប់នោះ បណ្ដាលមកពីរឿងអ្វីផ្សេងទេ! ឥទ្បូវនេះគាត់ប្រែមកជាធម្មតាហេីយ» អ្នកយាមវិមានរៀបរាប់ប្រាប់លោកចនតាមដំណេីររឿង។ គាត់មិនសួរអ្វីតក៏ដេីរចេញពីពូសន្តិសុខចូលទៅខាងក្នុងបាត់។
មកដល់កូរ៉េយប់រកនឹងជិះភ្លឺវិញហេីយ នាក់ទាំងបីរអស់កម្លាំងរាងៗខ្លួន ក៏ចូលរកបន្ទប់សម្រាក។ណាមួយមិនចង់ដាស់អ្នកស្រីចនឲ្យភ្ញាក់មកទទួលគាត់នោះទេ។
គ្រឺង~គ្រឺង~
សំទ្បេងនាទ្បិកាក្នុងវិមានបានរោទិ៍ទ្បេីងលឺសូរពេញបរិវេណ។ ខ្ញុំប្រុសខ្ញុំស្រីរហ័សរហួនក្រោកពីដំណេក សម្អាតខ្លួនដេីម្បីចេញមកធ្វេីការតាមផ្នែករាងៗខ្លួន ។ ឯរាងតូចនេះវិញ ការងារគេគ្មានអ្វីក្រៅពីទៅផ្សារជាមួយអ្នកស្រីចន បន្ទាប់ពីមកវិញក៏ទៅបោះសម្អាតស្លឹកឈេីបន្តិចបន្តួចរួចរាល់ និយាយជារួមមកការងារថេយ៍ស្រួលជាងគេតែម្ដង។
ដំណេីរឈានជេីងបោះទៅមុខយឺតៗទឹកមុខញញឹមញញេម បបូរមាត់ហេីបស្រែកច្រៀងសេីៗ តាមវេហា ថ្ងៃនេះខុសប្លែកពីរាល់ដងមេីលតាមកាយវិកាដូចគ្មានកេីតទុកអ្វីសោះ។ រាងស្ដេីងក៏ចូលទៅអង្គុយរងចាំអ្នកស្រីចនក្បែរតុទទួលភ្ងៀវតាមទម្លាប់រាល់ថ្ងៃ។
ESTÁS LEYENDO
រវាងយេីងទាំងពីរ
Aventuraនិពន្ធ:ហាក់អូមេហ្គាតូច Jungkok (top) x taehyung ( bottom) និពន្ធថ្ងៃទី 28/5/2023 សរសេរចប់ថ្ងៃទី3/8/2023
