Ep19: ក្មួយសុងវូនឹងថេយ៍ស្រលាញ់គ្នាណាស់

1.3K 70 1
                                        

ទ្រនិចនាទ្បិកាកាន់តែលោទទៅមុខជារាយៗ ពេលវេលាក៏ផ្លាស់ប្ដូរតាមនឹង ពេលនេះផ្ទៃមេឃប្រែជាងងឹតស្ដុប កណ្ដាលទីក្រុងសម្បូរទៅដោយភ្លេីងពណ៍ខ្វែកខ្វាចគ្រប់ជ្រុងជ្រោយ។ នាងតូចម៉ារី កំពុងតែងខ្លួនស្អាតបាតឆ្លុះមុខកញ្ចក់ ទាញក្រេមមកលាបបបូរមាត់ឲ្យសុីជម្ពូររួចនាងគូរដណ្ដឹងក៏ងាកមកនិយាយជាមួយរាងក្រាស់។

« ចាំបេីកទ្វារឲ្យអូនផងឮនៅ!» ដោយសារថ្ងៃនេះនាងមានណាត់ជាមួយនឹងមិត្តចាស់ៗកាលពីរៀនថ្នាក់បឋមនៅនឹងម្ល៉េះទេីបនាងតែងខ្លួនស្អាតបាតបែបនេះ។

« បាទអូនសម្លាញ់! សឺត» រាងក្រាស់ អោនមកថេីបថ្ពាល់នាងតូចច្រទ្បឹនមួយខ្សឺតយ៉ាងវែង។

« អូនទៅហេីយណា! ជុប!ជុប!» ថាហេីយស្រីស្រស់គ្រងឈុតសមរម្យថ្លៃថ្នូរបេីកទ្វារចេញទៅបាត់។ មានឱកាសល្អបែបនេះហេីយ ជុងហ្គុកក៏ចាប់ផ្ដេីមប្រតិបត្តិការ ដោះសម្លៀកបំពាក់ចោលអស់នៅខ្លួនអាក្រាតកាយ បន្ទាប់មកនាយទ្បេីងទៅលេីគ្រែទាញភួយមកបិទបាំងជិត ទាញទូរស័ព្ទមកចុចដេីម្បីរងចាំមនុស្សម្នាក់ដែលនាយបានប្រាប់កាលពីថ្ងៃមិញ។

« គួរទៅឬអត់ន៎! បេីទៅអ្នកនាងម៉ារីនៅប្រាកដជា គាត់យល់ច្រទ្បំជាមិនខាន! មែនហេីយយេីងមិនគួរណារំខានក្ដីសុខគេទេ ចូលគេវិញល្អជាង» នាយតូចសម្រេចចិត្តច្បាស់ហេីយ ប្រាសខ្លួនគេងលេីគ្រែតែម្ដង។

ឯអ្នករងចាំក្នុងបន្ទប់នេះវិញ ក្រោកដេីរអេីតមេីលតាមចន្លោះបង្អួតសម្លឹងទៅកាន់ផ្ទះតូចមានសភាពងងឹតជ្រងំគ្មានសង្ឃឹមថានាយតូចនឹងមកតតែសោះ។

« មិនមកផងហេ៎? ប្រហែលឲ្យយាងទៅដល់កន្លែងហេីយមេីលទៅ» ពោលចប់រាងក្រាស់ចាប់ទាញសម្លៀកបំពាក់មកគ្រងវិញរួចបេីកទ្វារចុះ បោះដំណេីរតម្រង់ទៅផ្ទះតូចមួយនោះ។

តុក!តុក!

« នរណាមកគោះទ្វារទាំងកណ្ដាលចប់បែបនេះ!» រាងតូចនេះវិញមិនទាន់ដាក់ខ្លួនគេងលក់នៅទ្បេីយទេ ជិតនឹងលង់លក់ហេីយសំទ្បេងរំខានគោះទ្វារបន្លឺទ្បេីង ត្បិតសំទ្បេងនោះបន្តលឺរហូតមែននាយតូចក៏មិនទៅបេីកមេីលដែល គេខ្លាចណាស់សុខចិត្តទាញភួយមកគ្របបិទបាំងជិតមួយតួខ្លួន។

រវាងយេីងទាំងពីរ Donde viven las historias. Descúbrelo ahora