ដំណេីរបោះជំហានមានភាពអង់អាច ចូលក្នុងក្រុមហ៊ុនទាំងទឹកមុខមាំទាំបុគ្គលិកស្រីប្រុសអោនគំនាបកោតខ្លាចគ្រប់ៗគ្នា។ រាងខ្ពស់សង្ហារ ដៃកាន់ឯកសារដេីរឆ្ពោះទៅជណ្ដេីរយន្តដេីម្បីបន្តទៅអូហ្វីសរបស់ខ្លួន។
« លោកនាយក! ទឹកអប់ដែលទេីបនឹងចេញថ្មី ក្លិនសាកូរ៉ា លាយបញ្ជូរជាមួយ ផ្កាអូកីដេ ចេញពីរោងចក្រហេីយ ប្រហែលថ្ងៃត្រង់នេះទំនិញអស់នោះនឹងមកដល់ក្រុមហ៊ុនឆាប់ៗ» អ្នកគ្រប់គ្រងបន្ទាប់ពីលោកនាយកពោះម៉ាសពោលទ្បេីង ។ អ្នកអង្គុយលេីកៅអីធ្លោយស្នាមញញឹមបន្តិចមុននិងស្រដីតបតវិញ:
« ទាក់ទង បុគ្គលម្នាក់នេះឲ្យមកថតពាណិជ្ជកម្មទឹកអប់ថ្មីក្រុមហ៊ុនយេីងចុះ » នាយបេីកបង្ហាញរូបថតមួយសន្លឹកទៅឲ្យអ្នកគ្រប់គ្រងមេីល។
« បាទ! លោកនាយក...ប៉ុន្តែតម្លៃខ្លួនដារ៉ាល្បីល្បាយម្នាក់នេះថ្លៃខ្លាំងណាស់ សឹងតែមិនអាចចំណេញ»
« កុំខ្វល់រឿងចំណេញឬខាត សំខាន់យេីងចង់ឲ្យគេមកថត បេីយកគេមកធ្វេីជា បុគ្គិលក្នុងក្រុមហ៊ុនរហូតក៏ល្អ» ម្ចាស់កាន់អំណាចបន្ទាប់ពីលោកចន លេីកស្នាមញញិមជាប់នឹងផ្ទៃមុខសឹងតែមិនអាចរលុបបាត់។
« បាទ! ខ្ញុំនឹងចាត់ការតាមបញ្ជារ»
« ចេញទៅវិញចុះ!» ក្រោយសណ្ដាប់ឮពាក្យសម្ដីលោកនាយកសង្ហារហេីយ បុរសនោះបោះជំហានថយក្រោយទៅតុធ្វេីការខ្លួនវិញ។
« វាមិនយូរទេសម្រាប់បងហេីយនិងអូន ពួកយេីងនិងបានរួមរស់ជាមួយគ្នាក្នុងពេលឆាប់ៗនេះ» នាយបន្លឺស្រាលៗដោយដៃកាន់ប៊ិចបង្វិលចុះទ្បេីងៗ ហាក់ដូចជាមានក្ដីសុខពេលនឹកឃេីញរឿងនេះម្ដងៗ។
ទន្និភាពទីក្រុងឆេីតឆាយរីកសាយសម្រស់ទាក់ទាញចិត្តជនបរទេសទូទាំងសកលលោកឲ្យមកចាប់អារម្មណ៍នឹងអាគារខ្ពស់ៗក្នុងប្រទេសកូរ៉េ អ្វីដែលពិសេសជាងនោះទៅទៀត ដារ៉ាល្បីល្បាយមានសមត្ថភាពជាច្រេីនដួងកំពុងប្រកួតប្រជែងគ្នាយកមុខមាត់ក្នុងវិស័យសិល្បៈ។ បេីទោះបីជាយ៉ាងណាក៏ដោយ ដារ៉ាជួរមុខក្នុងប្រទេសគឺមានតែម្នាក់គត់គឺ គីម ថេយ៉ុង បុគ្គលម្នាក់នេះអាចបង្រ្គាប់សិស្សច្បងក្នុងរយៈពេលត្រឹមតែប៉ុន្មានខែចុងក្រោយសឹងតែមិនគួរឲ្យជឿ សម្រស់ សមត្ថភាព រួមទាំង អាកប្បកិរិយា ទាក់ទាញចំណាប់អារម្មណ៍មហាជនឲ្យគួចចិត្តស្រលាញ់ស្ទេីរលេបសឹងតែដកចេញមិនបាន។
YOU ARE READING
រវាងយេីងទាំងពីរ
Adventureនិពន្ធ:ហាក់អូមេហ្គាតូច Jungkok (top) x taehyung ( bottom) និពន្ធថ្ងៃទី 28/5/2023 សរសេរចប់ថ្ងៃទី3/8/2023
