មេឃស្រទំដោយដុំមហាពពកមួយបាំងរលកពន្លឺព្រះអាទិត្យបណ្ដាលឲ្យផ្ទៃដីត្រជាក់ត្រជំនរណាៗក៏ប៉ែតតីនេបនិត្យចង់បានអាកាសធាតុគ្រានេះ។ ទីធាវិមានសម្បូរទៅដោយសួនផ្កាហាក់ដូចឋានសួន៍គា ជះសម្រស់ទាក់ទាញហ្វូងមេអំបៅមកក្រេមលម្អងផ្កាយ៉ាងជាប់ចិត្តដិតអារម្មណ៍។ ក្លិនម្ហូបអាហារឈ្ងុយឈ្ងប់ហោះរសាតតាមខ្យល់ចូលច្រមុះមនុស្សម្នាក្នុងវិមានឲ្យគួចចិត្តស្រេកឃ្លានមួយរំពេច៍។ មុខម្ហូបជា
ច្រេីនចានដាក់តម្រាប់ជាជួរៗឋិតលេីតុយ៉ាងសមរម្យ មនុស្សចាស់ប្រមាណពីរនាក់អង្គុយទ្រាមទទួលទាន។
គ្រានោះសំទ្បេងសម្រិតជេីងអ្នកបោះជំហានចុះមកពីខាងលេីបានរំខានកេីតក្ដីឲ្យប្ដីប្រពន្ធស្ថិតក្នុងតុបាយងាកមកមេីល។
« ហាក៎! ក្មួយថេយ៍កេីតអ្វីឬ? បានជាកូនបីបែបនេះ» អ្នកស្រីចនភ្ញាក់ព្រឺតបន្តិចក្រោយប្រទះឃេីញសកម្មភាពកូនពៅខ្លួនប្រព្រឹត្តិទង្វេីដូច្នេះ។
« កូនជាប្ដីត្រូវមេីលខុសត្រូវប្រពន្ធបែបហ្នឹងហេីយម៉ាក់! ម៉ាក់នៅត្រូវការប៉ាមេីលថែ ចុះទម្រាំប្រពន្ធកូន ក៏ត្រូវការបុរសក្លាហ៊ានម្នាក់នៅថែទាំដូចគ្នា» រាងក្រាស់ស្រដីតបតទៅវិញ ដំណេីរឆ្ពោះមកកាន់តុបាយ។
« លោកឆ្កួតមែន! និយាយអត់ចេះគិត» សំទ្បេងទន់ស្ដេីងបោះស្រាលៗក្បែរត្រចៀកនាយពោះម៉ាយ។
« បេីបងឆ្កួត មិនមែនរំលោភអូនបានទេ ប្រពន្ធសម្លាញ់បិតមាត់ទៅ រួចរៀបអាកប្បកិរិយាត្រឹមត្រូវ យកចិត្តប្ដី ចំពោះមុខប៉ាម៉ាក់ក្មេក » លោកសង្ហារនិយាយវិញមិនឲ្យមនុស្សចាស់ទាំងពីរបានឮពាក្យពេច៍គេទ្បេីយបន្ទាប់មកគេក៏ដាក់កាយស្ដេីងឲ្យអង្គុយលេីភ្លៅហាប់មាំទាំងពីររបស់គេ។
« តម្រូវឲ្យក្មួយថេយ៍អង្គុយលេីភ្លៅកូនទៀតហ៎?» ស្រ្តីចំណាស់ ជ្រួញចិញ្ចេីមចូលគ្នាសួរដោយសេចក្ដីចម្ងល់។
« កូនត្រូវថ្នមប្រពន្ធវ័យក្មេងម្នាក់នេះ»
« ម៉ាក់សួរកូន! ហេីយត្រូវឆ្លេីយ ចង់សួរថាហៅក្មួយថេយ៍ប្រពន្ធៗពេញមាត់ហ្នឹង មានសួរគេនៅថាគេយល់ព្រមធ្វេីប្រពន្ធកូន? ឮហេីយឆ្លេីយ» ក្រោយសណ្ដាប់អស់សេចក្ដីអធិប្បាយចេញពីក្រអូមមាត់អ្នកចំណាស់ នាយក្រាស់បង្ហាញទឹកមុខស្លេកស្លឺឥតដឹងខ្យល់អីដូចក្មេងបែកថ្នាំ ទេីបងាកមកចោទសួរាងតូចវិញ។
ESTÁS LEYENDO
រវាងយេីងទាំងពីរ
Aventuraនិពន្ធ:ហាក់អូមេហ្គាតូច Jungkok (top) x taehyung ( bottom) និពន្ធថ្ងៃទី 28/5/2023 សរសេរចប់ថ្ងៃទី3/8/2023
