Ep42: គ្រាន់មកជួបប្ដីសោះ តែងខ្លួនដ៏ថ្នាក់ហ្នឹង

887 33 0
                                        

ដំណេីរអង់អាចបោះចូលក្នុងក្រុមហ៊ុននាំឲ្យបុគ្គលិកប្រុសស្រីកោតខ្លាចគ្រប់ៗគ្នារហ័សបន្ទាបខ្លួនរហូតដល់បុរសនោះទៅបាត់ស្រមោលទេីបរៀបរឹកពារមកធម្មតាវិញ។

« លោកនាយកពេលនេះក្រុមហ៊ុនទឹកអប់មួយនោះដូចជាប្រមាញ់ក្រុមហ៊ុនពួកយេីងខ្លាំងណាស់» លោកកម្លោះផ្នែកគ្រប់គ្រងស្រដីទ្បេីង រឿងមួយនេះដូចជារឿងអស់សំណេីចរបស់នាយក្រាស់អញ្ចឹង គេបន្ទរសំទ្បេងសេីចក្អាកក្អាយនៅពីមុខអ្នកគ្រប់គ្រងខ្លួនមុនក្រោកឈរអស់កម្ពស់ដេីរទៅក្បែរកញ្ចក់ថ្លាអាចមេីលឃេីញទិដ្ឋភាពគ្រប់ជ្រុងជ្រោយនៃទីក្រុងសេអ៊ូល។

« ទោះវាខំយ៉ាងណាក៏មិនអាចយកឈ្នះក្រុមហ៊ុនចនដែល វាស្គាល់ត្រកូលចនតិចពេកហេីយ ទេីបបង្កេីតក្រុមហ៊ុនថ្មីថ្មេីងសោះចង់ប្រណាំងប្រជែងជាមួយទៅកេីត គួរឲ្យសង្វេគណាស់ ហាស! ហាស!»

« លោកនាយកចុះថ្ងៃណាមួយលោកសិនស្អីគេនោះមករញេរញៃក្រុមហ៊ុនរបស់យេីង តេីមានវិធានការដូចម្ដេចទៅ?»

« កុំទៅភ័យរឿងនេះអី បេីវាកេីតទ្បេីងមែនចាត់ទុកថាជីវិតលោកសិន ត្រូវក្ស័យត្រឹមនោះ» នាយពោលទាំងដាច់លង្ការមុនប្រែខ្លួនមកអង្គុយគង់ពាក់ខ្លាធ្លោយស្នាមញញិមយ៉ាងស្រស់។

« ចេញទៅវិញចុះ » ក្រោយឮពាក្យបញ្ជាពីមេហេីយអ្នកគ្រប់គ្រងក៏បង្វិលខ្លួនដេីរបេីកទ្វារចេញ។

នាយសង្ហារបេីកកុំព្យូទ័រមេីលទន្និន័យក្នុងក្រុមហ៊ុនអាចឲ្យគេលេីកគែមមាត់ទ្បេីង។

« ទោះខំយ៉ាងណាក៏មិនអាចដល់យេីងដែល »

បន្ទាប់ពីឆែករួចរាល់នាយបេីកមេីលអ្វីលេងៗស្រាប់តែប្រទះនឹងវីអូរឿងភាគកំពុងតែផ្ទុះថ្មីៗមានការចែករំលែករាប់ពាន់ដង គេបេីកភ្នែកធំៗមេីលទៅលេីរូបភាពនោះទាំងហួសចិត្ត ហេីយរាងក្រាស់ក៏បានចុចមេីលនូវភាពទីមួយ។

ផាំង~

« ចង្រៃយ៍...វាមិនដែលគ្រាន់ចាប់ផ្ដេីមសាច់រឿងក៏ថេីបគ្នាបាត់ហេីយ » សំទ្បេងទះតុមួយទំហឹងឮសូរខ្ទរពេញបន្ទប់ ខ្លួនប្រាណញ័រតតាត់ដៃក្ដោបចូលគ្នាសឹងតែដាច់សាច់ទៅហេីយ ជេីងធ្មេញសង្រ្គឺតចូលគ្នាឮសូរតែ ក្រឹកៗ បន្ទាប់មកគេបានទាញទូរស័ព្ទចេញពីហោប៉ាវចុចខលទៅនរណាម្នាក់។

រវាងយេីងទាំងពីរ Where stories live. Discover now