រំលងប្រហែលប្រាំពីម៉ោងក៏ចូលមកដល់ថ្ងៃថ្មី។ ពន្លឺចែងចាំងជះរស្មីបំភ្លឺលោកកីក្នុងប្រទេសកូរ៉េ ធាតុអាកាស មិនសូវជាត្រជាក់ខ្លាំងដូចសព្វមួយដង អគារខ្ពស់ៗ ចាំងផ្លាតនឹងពន្លឺព្រះអាទិត្យ បង្អួតសម្រស់គ្នាទៅវិញទៅមក មនុស្សម្នារហ័សរហួនក្រោកដេីម្បីបំពេញកិច្ចការរបស់ខ្លួន ។ ប៉ុន្តែបេីងាកសម្លឹងមេីលទៅកាន់សណ្ឋាគារសាបសិបជាន់ ក្នុងនោះក៏មានបន្ទប់មួយមានមនុស្សប្រុសពីរនាក់គេងអោបគ្នាយ៉ាងស្អិតរមួតដូចបាយម៉ាន ផ្ទៃមុខម្នាក់ៗក្បែរគ្នាសឹងតែប៉ះទៅហេីយ ខ្យល់ដង្ហេីមដកចេញចូលៗ ប៉ះសាច់ថ្ពាល់បង្កេីតជាអារម្មណ៍ព្រឺសម្បុរ។
កាយល្អិតកម្រេីកចេញពីការគាប់សង្កត់ក្រោមសំណាក់ដៃក្រាស់ បែរមកជ្រុងម្ខាង បេីកភ្នែកទាំងសងខាងសម្លឹងមេីលជុំវិញបរិវេណបន្ទប់កេីតជាចម្ងល់ក្នុងខ្លួនមួយរំពេច៍។
« នេះមិនមែនបន្ទប់យេីងទេ...!» សំទ្បេងស្រាលៗបន្លឺទ្បេីង មួយស្ទុះអារម្មណ៍មួយទៀតសង្ស័យមាននរណាម្នាក់នៅក្បែរៗខ្លួនក៏ងាកទៅប្រទះរូបរាងកាយទទេស្អាតដេកទាំងទឹកមុខញញិមញញេម។
« អាយ....ភាពនៅព្រៅរបស់ខ្ញុំត្រូវសាបសូន្យ! អាប្រុសលោភកាម លោកឆាប់ភ្ញាក់មកនិយាយតទល់ជាមួយខ្ញុំភ្លាម» រាងតូចស្រែកមួយទំហឹងនៃការខឹងសម្បារ មុនចាប់ទាញខ្នេីយកេីយវៃយកៗទៅលេីបុរសកំពុងដេកស្កប់ស្កល់នោះ។ ខណៈពេលនេះចិត្តក្នុងហឫទ័យពេញចំណងកំហឹងហេីយ យ៉ាងណាៗត្រូវមកដោះស្រាយរឿងក្ដីនេះតតែបាន។
« អូនវៃបងធ្វេីអី កំពុងតែគេងសុបិនបានរៀបការជាមួយគ្នាផង» កាយធំក្រោកអង្គុយទ្រមក់រអូរងុលៗឲ្យអ្នកក្បែរនោះញ័រកាយតតាត់ចង់តែទាញកាំបិនមកកាប់ជាកងៗទេ។
« លោកនិយាយអត់ចេះគិត មិនមេីលសភាពលោកពេលនេះទេឬ? ហេីយយប់មិញខ្ញុំមកគេងជាមួយលោកបានយ៉ាងមិច ហេីយខ្លួនប្រាណខ្ញុំមិនដឹងជាទ្រមយ៉ាងណាទេយប់មិញ យំសិន...អ្ហឹក!អ្ហឹក!» សំទ្បេងស្រទន់មានមន្តស្នេហ៍សម្បីស្ដីបន្ទោសក៏គួរឲ្យគាប់ចិត្តចូលរណ្ដៅស្នេហ៍ បញ្ចេញកាយវិកាមញិកមញ់ក់កាន់តែឲ្យអ្នកក្បែរនោះទប់អារម្មណ៍មិនចង់បាន។
YOU ARE READING
រវាងយេីងទាំងពីរ
Adventureនិពន្ធ:ហាក់អូមេហ្គាតូច Jungkok (top) x taehyung ( bottom) និពន្ធថ្ងៃទី 28/5/2023 សរសេរចប់ថ្ងៃទី3/8/2023
