ការទន្ទឹមរង់ចាំអស់ជាច្រេីនម៉ោងពេលនេះស៊ុបដែលអ្នកស្រីចនកម្មង់ឲ្យចុងភៅធ្វេីមកដល់ហេីយ។ អ្នកស្រីចនរៀបចំដួសដាក់ចានមួយយកឲ្យរាងក្រាស់។
« ញាំកេីតអត់? បេីមិនកេីតចាំម៉ាក់បញ្ចុក» ស្រ្តីចំណាស់កាន់ចានដេីរសម្ដៅមកអង្គុយក្បែរនាយសង្ហារ។
« ម៉ាក់ពិសារខ្លួនឯងចុះ ចំណែកកូនមានគូរសង្សារជួយទំនប់បម្រុងហេីយ » រាងក្រាស់ស្រដីបដិសេធទាំងញញិម ។ ម្ដាយបង្កេីតត្រឹមហួសចិត្តភ្លេចគិតដល់រាងតូចនៅត្រង់នេះដូចគ្នា។ គាត់ក្រោកដេីរទៅអង្គុយលេីសាទ្បុងហូបយកតែខ្លួនឯង។
« ថេយ៍មកបញ្ចុកបងបន្តិច ក្រពះបងឃ្លានហេីយ» នាយបង្ហាញកាយវិការអង្អែរពោះ។ ថេយ៍ដកដង្ហេីមធំមួយស្របក់ក្រោកប្រាណតម្រង់មកក្បែរនាយ ដៃឈោងកាន់ចានស៊ុបទ្រាមចាំបញ្ចុកនាយកម្លោះពោះម៉ាយ។
« បេីអូនមិនស្រដីប្រាប់បងថា (ហារមាត់អូនបញ្ចុក ) មិចបងញាំស៊ុបឆ្ងាញ់ទៅ?»
« រឿងច្រេីនមែន! ហារមាត់មកចាំអូនបញ្ចុក» មាឌតូចពោលដោយបង្ខំចិត្តតែការបង្ខំមួយនេះខ្លួនគេផ្ទាល់អៀនសឹងស្លាប់ បេីមានកន្លែងពួនប្រហែលរត់ទៅហេីយមិនទ្រដរទប់សេចក្ដីអៀនព្រាននេះទ្បេីយ។ រាងក្រាស់ហារមាត់នូវស្នាមញញិមជាប់ចុងមាត់ ទំពារបន្លែមួយៗ កែវភ្នែកស្រទន់មានមន្តស្នេហ៍មេីលគ្នាទៅវិញទៅមក បែបផ្អែមល្ហែមដូចទឹកឃ្មុំមានផ្អែមលាយជត់បន្តិចៗ។ ចំណែកវ័យចំណាស់កំពុងស្លុងអារម្មណ៍មេីលមកធ្មឹងបេីកភ្នែកធំៗ ក្នុងចិត្តទន្ទេញមាត់ (ថេីបគ្នាទៅថេីបគ្នា) ជារាយៗ។
« ទោះមិនមែនស្នាដៃអូនជាអ្នកធ្វេី តែស្នាដៃអូនអ្នកបញ្ចុករសជាតិឆ្ងាញ់គ្មានគូរប្រជែង» មិនដឹងជាមនុស្សសាងពីស្អីទេលោក ក្រោកពីសន្លប់ពាក្យពេច៍វោហាសព្ទមួយឃ្លាៗមានជាតិណាស់ មានជាតិជាងមេស្ករទៅទៀត ចរន្តឈាមដេីរសឹងមិនស្មេីគ្នា។
« នេះមិនមែនជាស្នាដៃអូនផង ចុះទម្រាំស្នាដៃអូនទៀតនោះ បងធ្លាក់ក្នុងជម្រៅស្នេហ៍យ៉ាងមិចទៅ» នាយសង្ហារបន្តស្រដីប្រយោគស្វីតៗដដែល បង្កេីនឲ្យហឫទ័យអ្នកខាងនោះពុះកញ្រ្ជោលកាន់តែខ្លាំងទ្បេីងៗ។
ESTÁS LEYENDO
រវាងយេីងទាំងពីរ
Aventuraនិពន្ធ:ហាក់អូមេហ្គាតូច Jungkok (top) x taehyung ( bottom) និពន្ធថ្ងៃទី 28/5/2023 សរសេរចប់ថ្ងៃទី3/8/2023
