Ep15 : សុំថេីបមួយមក

1.1K 65 0
                                        

ទ្បានពណ៍សឈប់មុខច្រកវិមានក៏បានឲ្យឃេីញបុរសម្នាក់ពាក់អាវដៃខ្លីបញ្ចេញសាច់ដុំខោរឹប សក់សិតទៅម្ខាង រូបសម្រស់វិញខ្ចិលនិយាយគឺសង្ហារល្អឥតខ្ចោះតែម្ដង។ នាយកម្លោះចុះពីទ្បានដេីរតម្រង់ទៅកន្លែងសន្ដិសុខយាមច្រកវិមាន។

« លោកពូ!ខ្ញុំអាចចូលទៅបានទេ?»

« ក្មួយកម្លោះមករកអ្វីដែល?»

« ខ្ញុំចង់មកជួបមិត្តភក្តិរបស់ខ្ញុំបន្តិច គេប្រាប់ថាមកធ្វេីការក្នុងវិមានចននេះ»

« នៅក្នុងវិមាននេះមិនអាចឲ្យមនុស្សចម្លែកមុខចូលបាននោះទេ »

« អឹម!ខ្ញុំក៏ជាអតីតមិត្តកូនម្ចាស់វិមាននេះដែលគេមានឈ្មោះថា ចន ជុងហ្គុក តេីខ្ញុំអាចចូលបានទេ?បេីជាមិត្តជុងហ្គុក»

« សូមរងចាំបន្តិចសិនក្មួយ! ពូទៅសួរអ្នកស្រីបន្តិចសិន» ថាហេីយសន្តិសុខនោះដេីរចេញទៅបាត់។

« អ្នកស្រីបាទ! មានក្មេងប្រុសម្នាក់សូមចូលក្នុងវិមានថែមទាំងអះអាងថាធ្លាប់ជាមិត្តនឹងអ្នកប្រុសតូចទៀតផង» គ្រាន់ចូលទៅដល់ពូសន្ដិសុខនោះអោនគំនាបស្រដីទៅកាន់ស្រ្តីចំណាស់កំពុងអង្គុយលេីកៅអី អ្នកស្រីចនក្រេមកាហ្វេបន្តិចមុននឹងដាក់កែវចុះ។

« គេមានឈ្មោះអ្វី? »

« អត់ទោសអ្នកស្រី! គេមិនបានប្រាប់ឈ្មោះទេ ពេលនេះនាយកម្លោះនោះកំពុងឈររងចាំនៅខាងមុខវិមាន»

« ទុកឲ្យខ្ញុំទៅជួបគេផ្ទាល់» ពោលហេីយម្ចាស់វិមានក្រោកដេីរតម្រង់ទៅច្រកទ្វារ។

ដោយឃេីញវត្តមានស្រ្តីចំណាស់ត្រូវជាម៉ាក់មិត្តភក្តិដេីរមកហេីយ សុងវូប្រញាប់ពោលពាក្យយ៉ាងគួរសមទៅកាន់គាត់

« ជំរាបសួរ អ៊ុំស្រី!»

« អាយ...! នេះជាតួរឯកក្នុងរឿងចាក់ផ្សាយកាលពីម្សិលមិញមែនទេ អ៊ុំកំពុងតាមដានរឿងក្មួយផង!នៅក្នុងទូរទស្សន៍សង្ហារណាស់ ជួបនៅក្រៅរឹតតែសង្ហារ..!» លឺរាងចំណាស់និយាយបែបនេះធ្វេីឲ្យសុងវូអៀនៗមិចមិនដឹងទេ អោបដៃចូលគ្នា ញញឹមញញេមដាក់អ្នកស្រីចនដោយមិននិយាយអ្វីសោះ។ នរណាទៅធ្វេីចិត្តបានទៅ សុខៗមានអ្នកគាំទ្រមកពោលពាក្យបែបនេះ

រវាងយេីងទាំងពីរ Where stories live. Discover now