គ្រាន់តែជិះមកដល់មុខច្រកផ្ទះជួលភ្លាម ថេយ៍ចាប់ផ្ដេីមរុករកយកឆត្រមកទទូរ។
«អរគុណលោកពូហេីយ» រាងតូចញញឹមខ្ចឹបដាក់បុរសនោះហេីយក៏ឈានជេីងចេញពីក្នុងទ្បានដេីរសម្ដៅទៅផ្ទះជួល។ ពេលឃេីញរាងតូចចូលទៅក្នុងផ្ទះបាត់ ទេីបបុរសស្លៀកឈុតខ្មៅនោះបរទ្បានចេញ។
« នរណាជូនកូនមកបានជាមិនទទឹកអាវសោះអញ្ចឹង?» អ្នកជាម្ដាយចាប់អារម្មណ៍លេីសម្លៀកបំពាក់ដោយមិនឃេីញសេីមតតែសោះ។
« លោកពូកម្លោះដែលម៉ៅបន្លែម៉ាក់កាលពីម្សិលមិញនោះ គាត់បានជូនកូនមក»
« ហេតុអ្វីគេទៅទីនោះ?»
« កូនអត់ដឹងដូចគ្នា សុខៗគាត់ហៅកូនទ្បេីងទ្បាន»
ពាក្យពេច៍កូនរឹតតែធ្វេីឲ្យអ្នកជាម្ដាយមានចម្ងល់មួយតង់ហេីយមួយតង់ទៀត កាលពីម្សិលមិញម៉ៅបន្លែដោយមិនយកលុយអាប់ ឥទ្បូវក៏មកជួយជូនថេយ៍មកផ្ទះទៀត នរណាជាអ្នកបញ្ជារឲ្យបុរសម្នាក់នោះមកជួយគ្រួសារគេ? បេីឲ្យគាត់ស្មានក៏មិនដឹងដូចគ្នាបេីមិនដែលស្គាល់នរណាម្នាក់ផងនោះ។
« ម៉ាក់..!» រាងតូចបង្អួសសំទ្បេងធ្វេីភ្នែកម៉ក់ៗដាក់អ៊ុំគីមឲ្យគាត់មេីលមុខរងចាំស្ដាប់សម្ដីកូនបន្ត
« ភ្នែកកូនក្ដៅណាស់ម៉ាក់មិនដឹងកេីតអីទេ សុខក៏កេីតបែបនេះ»
« មេីល! មកជិតម៉ាក់បន្តិចមក» គាត់ចាប់រាងកាយថេយ៍ស្រាលៗយកមកស្ទាប់រាងកាយគេទេីបដឹងថាកម្ដៅក្នុងខ្លួនកំពុងបញ្ចេញរឹតអំណាចមកបន្តិចម្ដងៗហេីយ។
« មានលួចញាំអីឬអត់? ប្រាប់ម៉ាក់តាមត្រង់ កុំកុហក» គាត់ដឹងថានេះជាចំហាយក្ដៅខ្លួន រាងកាយថេយ៍ចាប់ផ្ដេីមស្ទីងៗ ។ គ្រាន់លឺសំណួរនេះហេីយថេយ៍អោនមុខចុះមិនហ៊ានប្រឈោមមុខនិងម៉ាក់គេទ្បេីយ។
« កុំអោនមុខចុះ! ប្រាប់ម៉ាក់តាមត្រង់ មានលួចញាំអីឬអត់?» ម្ដងនេះគាត់រាងសង្កត់សំទ្បេងបន្តិច ថេយ៍រាងខ្លាចសំទ្បេងម៉ាក់គេដែលព្រោះមិនដែលលឺបែបហ្នឹងពីរមុនមកទ្បេីយនេះជាលេីកទីមួយហេីយ។
YOU ARE READING
រវាងយេីងទាំងពីរ
Adventureនិពន្ធ:ហាក់អូមេហ្គាតូច Jungkok (top) x taehyung ( bottom) និពន្ធថ្ងៃទី 28/5/2023 សរសេរចប់ថ្ងៃទី3/8/2023
