លុះដល់ថ្ងៃស្អែក រាងតូចក្រោកពីប្រលឹមជាធម្មតា ប្រញេញប្រញារធ្វេីការងាររបស់ខ្លួនឲ្យរួចរាល់។ សត្វតូច ធំ ស្រែកយំខ្ញៀវខ្ញាវគងរំពងពេញមហាវិមានតាមចុងឈេីខ្ពស់ៗ
« នៅមានមុខធ្វេីការទៀតដែលហ៎? អ្នកម៉ាក់មិនគួរណាទុកចិត្តមនុស្សក្រពេីបែបនេះសោះ» សំទ្បេងនារីម្នាក់ថាខាងក្រោយខ្នងនាយតូច។ គេមិនងាកមកចាប់អារម្មណ៍បែរជាអង្គុយបន្តធ្វេីការរបស់ខ្លួន។
« ខ្លាចថ្ងៃណាមួយវាមានដៃមានជេីង លួចទាំងប្ដីយេីងទៅទៀតក៏ថាបាន ហ្ហឺយ..! មិនអីទេ ព្រោះដឹងមុខចោរទៅហេីយ ទោះលួចរបស់របរក្នុងវិមានទៀតក៏អាចចាំមុខ អញ្ចឹងវាមិនពិបាកទ្បេីងក្នុងការស្វែងរកចោរនោះ » ម៉ារី អោបដៃសម្លក់សម្លឹងមេីលកាយវិកានាយតូចទាំងជ្រេញ គ្រានោះថេយ៍ធុញទ្រានវត្តមាននាងពេក ក៏ចូកដីក្នុងសួនច្បារ បោះទៅលេីខ្លួនប្រាណនាង
« អាយ...! អាឆ្កួត! ឯងថ្លេីមធំណាស់ បងជុង...!ជួយអូនផងវាបាចដីដាក់អូន» សំទ្បេងសម្រែករបស់អ្នកជាគូរដណ្ដឹងរហ័សឲ្យនាយកម្លោះរត់ទាំងដង្ហក់ប្រញាប់មកមេីល
« ម៉ារីកូនកេីតអ្វី? យ៉ាងមិចបានជាអាវប្រលាក់ដីបែបនេះ» នាយសួរនាំនាងទាំងស្លន់ហាក់ចង់ដឹងចម្លេីយ
« នោះ! វាបាចដីក្នុងសួនច្បារមកលេីអូន បងមេីលចុះសិតតែសត្វល្អិត គួរឲ្យខ្ពេីម ហុឺ! ជុងជួយអូនផង អម្បាញ់មិញនេះវារកទះកំភ្លៀងអូនទៀតផង អូនខ្លាចណាស់ជុង » ពាក្យប្រលេីសបូករួមកាយវិកាមញិកមញ៉ក់ដាក់គូរដណ្ដឹង ។បង្កេីតឲ្យចិត្តនាយអាណិតអាសូរទាញនាងតូចមកពិតទ្រូងអង្អែលសក់ថ្នមៗ រីឯកែវភ្នែកបាញ់មេីលមកថេយ៍ហាក់ដូចមានគំនុំតាំងពីថ្ងៃណាមក។
« ឯងទៅផ្ទះតូចវិញចុះ » សម្ដីរឹងកំព្រឹងបន្លឺទ្បេីង សំទ្បេងនេះអាចបង្គ្រាប់ចិត្តថេយ៍កោតខ្លាចយ៉ាងខ្លាំង ស្ទុះអោនគំនាបដេីរចេញបាត់។ ក្រោយពីនោះ រាងក្រាស់ជូននាងគូរដណ្ដឹងចូលក្នុងវិមានវិញ។
« លោកក៏ជឿនាងដែលមែនទេ! ហុឹក..!» រាងតូចសឹងមិនជឿក្នុងហឫទ័យព្រោះមនុស្សដូចជាជុងហ្គុក មុននិងធ្វេីអ្វីមួយនាយត្រូវស្ដាប់ហេតុផលសិន តែ
ម្សារនេះនាយបែរធ្វេីមិនខ្វល់ខ្វាយពីរូបរាងគេ បណ្ដោយតាមខ្យល់តែឯង សម្បីរឿងកាលពីយប់មិញក៏មិនចូលជួយនិយាយ។
YOU ARE READING
រវាងយេីងទាំងពីរ
Adventureនិពន្ធ:ហាក់អូមេហ្គាតូច Jungkok (top) x taehyung ( bottom) និពន្ធថ្ងៃទី 28/5/2023 សរសេរចប់ថ្ងៃទី3/8/2023
