សំទ្បេងហ្វូងចាបស្រែកយំចេកចាចពាសពេញបរិវេណមហាវិមាន ខ្យល់បក់រវិចៗបង្កេីតឲ្យចលនាស្លឹកឈេីបម្លាស់ទីទៅវិញទៅមក រលកខ្យល់ក៏រសាតទៅប៉ះវាំងន៎ ក្នុងបន្ទប់ធំមានមនុស្សពីរនាក់កំពុងគេងអោបគ្នាយ៉ាងមានក្ដីសុខ។ រាងតូចល្អិតផ្ដេកក្បាលលេីដៃរឹងមាំ ផ្ទៃមុខសង្កត់លេីទ្រូងហាប់មាំខាងស្ដាំសម្បូរទៅដោយសាច់ដុំ។
ដៃរាងក្រាស់កម្រេីកទាញដាក់លេីមុខញីត្របក់ភ្នែកតិចៗឲ្យសាំនឹងពន្លឺនាពេលព្រឹកប្រលឹម។ គ្រាន់តែងាកមកទិសខាងស្ដាំអារម្មណ៍រំភេីបកេីតទ្បេីងដោយមិនបានទ្រាមទុក បេះដូងលោតខុសចង្វាក់កាលឃេីញភក្រ្តសន្លប់ស្ដូកស្ដឹងលេីទ្រូងរបស់ខ្លួន។ នាយធ្លោយស្នាមញញិមទ្បេីងមុនឈោងដៃវាសសក់ទន់រលោងបាំងមុខអ្នកលេីទ្រូងខ្លួនដោយកម្លាំងស្រាលៗបំផុត។
ភាពរំខានរបស់នាយក្រាស់បង្កឲ្យអ្នកដេកលង់លក់នោះបន្ទរសំទ្បេងថ្អូញថ្អែរបែបធុញទ្រាន។
« រកដេកពួនមិនបានទេ មករញេរញៃសក់ក្បាលខ្ញុំធ្វេីស្អី» រាងតូច បែរមុខចេញទៅម្ខាងរួចក៏បិទភ្នែកបន្តទៀត។
ផ្លាច់~
« ថ្ងៃចាំងគូទហេីយ អូនមិនព្រមក្រោកសម្អាតខ្លួនទៀតហេ៎ » ម្រាមដៃទាំងប្រាំវាយទៅលេីសាច់គូទមូលដូចគ្រាប់បាល់ លឺសូខ្ទឺរពេញបន្ទប់។ រហ័សឲ្យម្ចាស់សមីខ្លួនប្រញាប់អង្អែលកន្លែងនាយក្រាស់វៃនោះភ្លាមៗ។
« គូទខ្ញុំមិនមែនស្គរសម្រាប់វៃទេ »
« ប៉ុន្តែបងមេីលឃេីញដូចស្គរ បងចង់វៃ»
« អាយ...!ធុញណាស់បេីដេកនៅសណ្ឋាគារនៅដល់ម៉ោងប៉ុន្មានក៏បានដែល » កាយតូចក្រោកអង្គុុយភ្នែកបេីកតិចៗ មេីលមករាងក្រាស់ម៉ក់ៗ មុនអួសចុះទៅក្បាលពោះម្ចាស់បន្ទប់។
« សុំលេងសាច់ដុំបន្តិចមក»
« អូនឯងថាមិច?»
« ចង់លេងសាច់ដុំកងៗនៀក» ដៃស្រទ្បូនវែងដូចបន្លារក្រូចដាក់លេីសាច់ពោះអង្អែលចុះទ្បេីងៗ ដោយមិនក្រែងចិត្តអ្នកខាងនោះសោះ។
« បងឲ្យលេងប៉ុន្តែប្រយ័ត្នកូនប្រុសបងទ្រាំមិនបាន កុំខឹងបងណា» នាយឆ្លេីយតបមកវិញលេីកគែមមាត់ទ្បេីងមុនបញ្ចេញទឹកមុខស្រេីបស្រាលកាលដៃវែងអន្លាយនោះអង្អែលគ្រប់សព្វលេីផ្នែកសាច់ដុំខ្លួន។ ជេីងទាំងគូរត្រកួតចូលគ្នា រោមបាសត្រង់ដូចខ្សែបន្ទាត់បបូរមាត់ខាំចូលគ្នា។
YOU ARE READING
រវាងយេីងទាំងពីរ
Adventureនិពន្ធ:ហាក់អូមេហ្គាតូច Jungkok (top) x taehyung ( bottom) និពន្ធថ្ងៃទី 28/5/2023 សរសេរចប់ថ្ងៃទី3/8/2023
