ភាគ1

779 28 0
                                    

#ភ្លោះស្នេហ៍ប្តូរកាយ
ភាគ1
គេកូនភ្លោះដូចគ្នាណាស់មិនថា អត្តចរឹកឬរូបរាងពេលខ្លះយើងបែងចែក សឹងមិនដាច់ពីគ្នាផងថាម្នាក់ណាជាម្នាក់ណា
កោះស្នេហ៍
ផាំង.. ផាំង
« លែង.. លែងខ្ញុំ .. ឯងធ្វើបែបនេះមកលើយើងមិនបានទេ អុីហ្វាង !» នាយតូចគោះទ្វារផងទាញកន្រ្តាក់ផងតែមើលទៅមិនរង្គើសូម្បីបន្តិច ..
« អាមនុស្សចង្រៃ .. យើងមិនមែនជាទាសករឯងទេ !» ស៊ាវចាន់ ស្រែកកាន់តែខ្លាំងហើយក៍ ភ្ញាក់ ព្រើតពេល ដែលទ្វារបានបើក
« នេះយើងមិនទាន់ជម្រះបញ្ជីផង .. ដែលហាច់ហើរទៅអោយដៃ អាពួកប្រុសអស់នោះ !»អុីហ្វាង ដើរទៅរកនាយតូចទាំងដាក់សម្ពាធ ថែមទាំងកំពុងដោះខ្សែក្រវ៉ាត់ខោទៀតធ្វើអោយរាងតូចភ័យព្រោះតែបទពិសោធដែលទើបជួបកាលពីថ្ងៃគេត្រូវចាប់មកនៅកោះនេះតាំងថ្ងៃដំបូង !
« ឯងប្រុងធ្វើអី .. កុំចូលមកជិតយើង !» ស៊ាវចាន់ រត់គេចហើយតែ មិនប៉ុន្មានជំហានក៍ត្រូវ អុីហ្វាងចាប់បាន
« ចង់ទៅណា ប្រពន្ធសម្លាញ់ .. !» អុីហ្វាងចាប់ ទាញសក់ នាយតូចធ្វើអោយគេស្រែកដោយការឈឺចាប់
« លែង អាមនុស្សឆ្កួត យើងមិនមែនប្រពន្ធឯងទេ !»
« អុះ.. ត្រូវហើយ .. អនាគតបងថ្លៃ.. តែដូចជាថា បងថ្លៃធ្លាប់ស្រែកថ្ងូរក្រោមទ្រូងប្អូនថ្លៃម្នាក់នេះមិនអញ្ចឹង !» សម្លេងនាយក្រាស់ ធ្វើអោយ នាយតូច ឈឺចាប់ .. គេត្រូវចាប់ពង្រាត់នៅថ្ងៃមង្គលការរបស់គេចេញមក ..
« ហឹក .. ហេតុអីក៍ឯងធ្វើបែបនេះ, យើងជាគូដណ្តឹងបងឯងណា៎ !»
« គូដណ្តឹង? ទាំងគាត់ ស្អប់អូនមករហូត .. អុីបូ មិនដែលស្រលាញ់អូនទេ .. ក្រែងពីក្មេងអូន ស្រលាញ់ ចូលចិត្តបងជាង បងប្រុសមិនអញ្ចឹង !» អុីហ្វាង ចាប់ បង្វែរ រាងតូចមកពីមុខគេហើយនិយាយទាំងទឹកមុខស្រងូតស្រងាត់ធ្វើអោយស៊ាវចាន់ភាំងបន្តិចសម្លឹងចូលទៅក្នុងកែវភ្នែកមួយគូរនោះទោះជាកាយវិការគេបង្ហាញមកឃោឃៅតែកែវភ្នែកនោះគឺពោរពេញដោយក្តីស្រលាញ់ ..
« បងស្រលាញ់អូន ... ប្រពន្ធបង ..! » នាយក្រាស់អោនមកសង្រ្គប់បបូរមាត់ទន់ល្មើយដែលបង្ហើបចាំទទួលយកការថ្នាក់ថ្នម ទាំងលើកដៃក្រសោបករ គេទោរទន់តាមការអង្អែល ..
« អុី... អុីហ្វាង !» ស៊ាវចាន់ ហៅអ្នកដែលកំពុងរុញគេទៅផ្អែកនិងជញ្ជាំង ..សម្លៀកបំពាក់មិនដឹងត្រូវដោះចេញពីពេលណា មកដឹងម្តងទៀតគឺ បាតដៃគ្រើមកំពុងរុករានរាងកាយតូចនេះ
« កុំខ្លាច .. បងមិនធ្វើអោយអូនឈឺទេ .. មិនសូម្បីម្តង !» សង្គ្រាមស្នេហ៍ឆាបឆេះឡើងក្នុងបន្ទប់តូចរបស់ ម្ចាស់កោះ ដែលកំពុងដឹកដៃមនុស្សដែលខ្លួនស្រលាញ់ទៅកាន់ទីដ៍ឆ្ងាយអស់ជាច្រើនម៉ោង ...
« តែខ្ញុំស្រលាញ់ អុីបូ ... មិនមែនឯងទេ ! » រាងតូចដែលកំពុងគេងបែរចំហៀងក្នុងរង្វង់ដៃរបស់ នាយកម្លោះនិយាយតិចៗ គិតថា គេគេងលង់លក់បាត់ ទៅហើយ .. តែ នាយតូចមិនដឹងថា ការធ្វើដង្ហើមថេរហាក់ធម្មតាជាជំនាយគេ ទឹកសន្សើមចាប់ផ្តើមហូរស្រក់ បន្តិចមុននិងរិតរង្វង់ដៃអោប ទៅកាន់ កាយតូច ដែល ក្នុងរង្វង់ដៃគេតែចិត្តនឹកដល់ បងប្រុស ភ្លោះរបស់ .. ទាំងគេនិងនាយដឹងហើយថា អុីបូ សែនស្អប់គូដណ្តឹងនេះកំរិតណា៎
12 ឆ្នាំមុន
« បងប្រុស .. ឯណា ស៊ាវចាន់ ?» សម្លេងមាំរបស់ ក្មេងជំទង់ដើរចូលមករកអ្នកជាបងកំពុងអង្គុយលេងទូរស័ព្ទ
« យើងមិនដឹង .. ក្មេងនិងបែបកំពុងអែបអបអ្នកម៉ាក់ទេដឹង !» អ្នកជាបងថាអោយទៅប្អូនប្រុសនិងបូញមាត់ទៅកាន់បាយ ..
« អរ.. ចឹងខ្ញុំទៅរកគេសិន !» អុីហ្វាង រត់វឹងទៅកាន់ផ្ទះបាយ ហើយក៍ឃើញថា មានកូនក្មេងវ័យ 7 ឆ្នាំកំពុងតែតោងជាយសំពត់ម្តាយគេព្យាយាមអើតមើល
« អីយ៉ា ... កូនចាន់ទៅលេងខាងក្រៅសិនទៅ ! ម៉ាក់ធ្វើម្ហូបមិនទាន់ហើយទេ !» អ្នកស្រីវ៉ាងថា អោយក្មេងតូចដោយស្នាមញញឹម. ក្នុងគំនិតគាត់ គេដូចជាក្មេងស្រីអញ្ចឹង .. ទៅណាមកណា៎ ក៍តាមគាត់ ស្អិត .
« ម៉ាក់អ៊ុំ .. អានិងអីគេ !» មហរាមដៃតូចចង្អុលទៅចានម្សៅ ដែលអ្នកស្រីកំពុងលាយ
« ជាម្សៅសំរាប់ធ្វើនំប៉ាវ !»
« អរ / ស៊ាវចាន់ !» អុីហ្វាងដើរយ៉ាងលឿនមករកនាយតូចហើយក៍មើលមុខម៉ាក់ របស់គេ
« អ្នកម៉ាក់ កូនសុំស៊ាវចាន់ទៅលេងខាងក្រៅសិនហើយណា៎ !» អុីហ្វាង និយាយហើយក៍អូស ក្មេងតូចចេញទៅ តែក្មេងតូចហាក់ មិនតាមទាល់តែសោះ
« អត់ទេ .. អូនចង់នៅជាមួយម៉ាក់អ៊ុំ !» ស៊ាវចាន់ រត់មកអោបជើងអ្នកស្រីវ៉ាង
« ទៅតាម បងទៅកូន .. បន្តិចទៀត ចាំមកញុាំនំប៉ាវវិញណា!» អ្នកស្រីវ៉ាងញញឹមដាក់នាយតូចគេជាក្មេងស្តប់បង្គាប់ .. ហើយទន់ភ្លន់សំរាប់គេ តែ គ្រាន់ចេញពីផ្ទះបាយដើរកាត់ បន្ទប់ទទួលភ្ញៀវភ្លាម ក៍ប៉ះនិងសម្លេងមាំ
« មាយា .. ធ្វើជាសុភាពរាបសារ !» អុីបូ សម្លឹងមើលក្មេងតូចដោយកែវភ្នែកកំណាចតែស្មានឬគេសុភាពដូចគ្រប់គ្នាគិត
« អូនសុភាពជាមួយគ្រប់គ្នា លើកលែងតែលើអាបងបូឯងម្នាក់គត់ .. ប៊ែក !» ស៊ាវចាន់ លាអណ្តាល ដាក់ នាយក្រាស់ ហើយបែរគូទក្រវីឌឺគេថែមទៀត ..
« យ៉ា ... បើ អាហើយមិនបាច់ បងទេ ,មកនេះយើងនិងប្រដៅក្មេងខូចជាឯងម្តង!» អុីបូស្ទុះវឹងរត់ទៅរកស៊ាវចាន់
« បងប្រុស .. កុំធ្វើបាបស៊ាវចាន់អី !» អុីហ្វាងឈរ ការពារ តែថា មិនទាន់ និយាយចប់ផងក៍ត្រូវគាំងពេល ក្មេងតូច លូនមកចន្លោះពួកគេ ..
«អា៎ .. ឈឺ !» សម្លេងរបស់ អុីបូ ស្រែកនៅពេកដៃគេ ត្រូវក្មេងតូចយក ប្រដាប់ ចាប់ កណ្តុរមកប៉ះធ្វើអោយវាគៀបដៃគេ
« ហ្ហើយ បងប្រុស !» អុីបូ ព្យាយាម ទាញវាចេញ ទាំងជ្រៀបទឹកភ្នែកគេជាក្មេងប្រុសជំទង់នៅឡើយតើអាចទប់និងភាពឈឺចាប់បានយ៉ាងមិច ?
« អ្នកប្រុស .. ! កូនបូ !» សម្លេងចាស់ៗ រត់ចូលមក ទាគងភ្ញាក់ផ្អើលដូចគ្នាម្រាមដែលគៀបជាប់ ហាក់ ឡើងស្ទះឈាម រហូតខៀវគ្រាប់គ្នា ស្ទុះចូលទៅជួយនិងយក គេទៅ មនហទីពេទ្យ ធ្វើអោយក្មេងរពឹសអំបាញ់មិញឈរមើលទាំងភាពភ័យខ្លាច ..
« ហឹក .. ហឹក ខ្ញុំ.. ខ្ញុំអត់មានចេតនាទេ !»
មន្ទីពេទ្យ
« ម៉ាក់ ..! » អុីហ្វាងដើរមករកម្តាយស្របពេល ប៉ាគេក៍ចេញពីក្រុមហ៊ុនមកដូចគ្នា !
« អូន !/ លោកប្តី !» អ្នកស្រីវ៉ាង ហៅអ្នកជាស្វាមី ស្របពេលនោះ  កូនប្រុស ដែលរបួសដៃក៍ដើរចេញមកជាមួយគ្រូពេទ្យ រុំបង់ របួស
« យ៉ាងមិចហើយកូន !» អ្នកស្រីវ៉ាង
« លោកប៉ា ត្រូវដេញ ក្មេងនិងចេញ !» អុីបូ ថា ហើយក៍ដើរចេញទៅទាំងកំហឹងគេមិនបានរបួសខ្លាំងប៉ុន្មានទេ តែ ក៍សាង ការចុកចាប់ពេលវាពើតឡលងដែរ
« បង ... នេះកូនយើងស្អប់ កូនចាន់ ម្លេស !» អ្នកស្រីវ៉ាង
« ការពិតមកពីបងប្រុសនិងចូលចិត្តធ្វើបាប អូនចាន់ណាស់ !» អុីហ្វាង
« បានហើយ .. យើងទៅផ្ទះវិញទៅ !» លោកវ៉ាង មិននិយាយអ្វីច្រើនទេ តែ គាត់ ពិតជាមិនអាចបណ្តោយរាងតូចអោយចាកចេញពិតមែន .
ភូមិគ្រិះវ៉ាង ..
« ហឹក .. លោកប៉ា !» ក្មេងតូចកំពុងត្រូវអោបក្នុងរង្វង់ដៃឪពុក ... ដែលនៅជិតគេមានក្មេងប្រុសម្នាក់ទៀត ដែលកំពុងញញឹម មកកាន់គេ ..
« ប៉ាមកទទួលកូនហើយ!» លោកស៊ាវចាប់ ពរ រាងតូចឡើង ហើយក៍ ចំជួន គ្រួសារ វ៉ាងក៍មកដល់ល្មម  លោកវ៉ាងភ្ញាក់បន្តិចដែលឃើញវត្តមានមិត្តសម្លាញ់ នៅទីនេះសំខាន់ រយះពេល2 ឆ្នាំតាំងពីថ្ងៃគេយក ស៊វចាន់ មកផ្ញើ ក៍បាត់ ដំណឹងសូន្យឆឹង
« អា ហ្វ៊ូ ! អា លីង » លោកស៊ាវ និង លោក វ៉ាងអោបគ្នាដោយក្តីនឹករលឹក.. ហើយក៍បណ្តើរគ្នាទៅខាងក្នុង ចំពេល ស៊ាវចាន់ងាកមកមើលមុខរាងក្រាស់ ក័រាងតអៀសចិត្តដូចគ្នា ថា គេមានអាការះយ៉ាងណា៎
« អូនចាន់ .. ញុាំបាយឬនៅ ?» អុីហ្វាង ដើរមកជិតនាយតូច ហើយគេក៍ក្រវីក្បាល
« មក.. តោះទៅញាុំបាយជាមួយបង .. បងប្រុសដែរ !» អុីហ្វាង
« យើងមិនសុី .. ចង់សុីឯងសុីតែឯងទៅ !» អុីបូ ខាំមាត់ សម្លឹងមើលនាយតីចដែលមើលមកគេដូចគ្នា
« មិន.. បាន កូនបូ ត្រូវលេបថ្នាំ .. អុីហ្វាង ទៅញុាំទៅកូន. ម៉ាក់ទៅយករបស់ទទួលលោកពូ កូនសិន !» ថា ហើយ អ្នកស្រីក៍រូតរះទៅភ្លាម ទុកអោយអុីបូខឹងចិត្តដែលមិនមានអ្នកណាថាស្តីអីអោយក្មេងដែលហ៊ានធ្វើបាបគេទាល់តែសោះ
« បងប្រុស ... ហឹក អូនសុំទោស អូនមិនគិតថា វាបែបនេះទេ !» អុីបូដើរបានមួយជំហានក៍ត្រូវទច់ដំណើរពេលលឺក្មេងតូចកំហូចយំសស្រាក់ ពោលពាក្យសុំទោសមិនដាច់
« ទៅសុីបាយ.. យើងឃ្លានហើយ !» អុីបូ មិនតបអ្វីក៍ដើរទៅខាងក្នុង អង្គុយញុាំបាយជាមួយ ប្អូនប្រុស និង ក្មេងតូច
2 ម៉ោងក្រោយមក ..
« មានន័យថា ឯងនិងទៅអាមេរិកហើយ ?» លោកវ៉ាង
« ត្រូវហើយ .. ណា៎មួយ កូនយីងត្រូវចូលកងវិញ !» លោកស៊ាវ និយាយគ្រប់គ្នា ងាកមើលមកក្មេងតូចដែលអង្គុយទឹកមុខស្មើរ មិនរាក់ទាក់អ្នកណាទេ
« កូនឯង ? » លោកវ៉ាង ចង្អុលទៅក្មេងប្រុសមុខមាត់ ស្រដៀងនិងស៊ាវចាន់ដែរ
« អឺ .. គឺ ជាកូនរបស់ ម៉ារី ! » លោកស៊ាវ រាងអៀនដូចគ្នា ដែលរំលឹកដល់ ស្រីស្នេហ៍ កាល សម័យនៅរៀន ..
« នេះឯងរកឈីង ឈីងមិនទាន់ជួបទេ ?» លោកវ៉ាងសួរទៅ មិត្តសម្លាញ់ ព្រោះភាព ភ្លាំងភ្លាត់ របស់ លោកស៊ាវ និងហើយជាបញ្ហា ដែល គាត់ បាត់ បង់ប្រពន្ធ .. គាប់ជួនពេលនោះប្រពន្ធគាត់ ជិតសម្រាល ក៍លេចវត្តមានម៉ារី បីទារកមួយទៀត យកមក នោះគឺ សៀនយីងងនិងហើយតែគាត់ មិនទទួលស្គាល់ ធ្វើអោយមានទំនាស់ រហូតប្រពន្ធសម្រាលកូនរួចរត់គេចបាត់ខ្លួនទុកតែស៊ាវចាន់ នៅក្នុងមន្ទីរពេទ្យ .. ចំណែកម៉ារី ដោយក្តីឈឺ ចាប់គេមិនទទួលស្គាលើកូនទើបនាងត្រូវចិញ្ចឹមកូនម្នាក់ឯងអស់7ឆ្នាំ រហូតជំងឺប្រចាំកាយវាយលុកទើបស្លាប់ជាអ្នកជំងឺ ឯកការក្នុងមន្ទីពេទ្យ .. ខាងប៉ូលីសបានទាក់ទងរកកន្លែងលំនៅឋានរបស់ លោកស៊ាវនៅ អាមេរិក ទើបគាត់ បានត្រលប់មកជាន់ទីនេះវិញបន្ទាប់ពីសាងខ្លួននៅបរទេសអស់ជាង2 ឆ្នាំ .. ដំបូងក៍ភ្ញាក់ផ្អើលការពិត ក្មេងដែលម៉ារីបីនោះជាកូនបង្កើតរបស់គាត់ពិតមែន ..តែគេជាក្មេងស្ងៀមស្ងាត់ មិននិយាយស្តីអីទេ
« អរ .. ចឹងទេឬ ? » លោកវ៉ាងសម្លឹងមើល ក្មេងតូច .. ដែលមើលទៅឆ្នាស់ឆ្នើមមិនធម្មតាសូម្បីតែអំបាញ់មិញគេក៍ហ៊ានសម្លឹងមុខគ្រប់គ្នាក្នុងផ្ទះដោយមិនខ្លាចក្រែងអ្វីសោះ.
« និយាយអញ្ចឹង យើងពិតជាអរគុណឯងនិង ប្រពន្ធឯងណាស់ ដែល បានជួយមើលថែ ស៊ាវចាន់ !» លោកស៊ាវ និយាយដោយការគោរព ពេលនោះគាត់មិនអាចស្ពាយកូនតូចតាមគ្រប់កន្លែងទេទើបបានជាយកមកផ្ញើនិងមិត្តសម្លាញ់សិន
« មិនអីទេ .. កូនចាន់ក៍ដូចជាកូនយើងអងញ្ចឹង. .. អា យូប៊ី ស្រលាញ់ ស៊ាវចាន់ណាស់ .. ចង់ស្រលាញ់ជាងកូនប្រុសរបស់ខ្លួនទៅទៀត !» លោកវ៉ាងនិយាយដោយការអស់សំណើចតិចៗ សូម្បី អ្នកស្រីវ៉ាងក៍សើចញឹមៗ ដូចគ្នា
« បងចេះតែថាហើយ.. តែនេះ លោកចង់មកទទួលកូនចាន់ទៅវិញមែនទេ ?» អ្នកស្រីវ៉ាងចាប់ផ្តើមទំលាក់ទឹកមុខបន្តិចតែគាត់ធ្វើចិត្តបាន
« បាទ ..ក៍សុំទោសពិតមែនដែរមករំខាន !» លោកស៊ាវ
« ខ្ញុំយល់ ... ! » គ្រួសារត្រកូលវ៉ាង រាងមិនដាច់អាល័យនិងនាយតូចទេ ដែលកំពុងចាកចេញទៅ តែយ៉ាងណា៎ ពួកគេក៍ធ្វើចិត្តបានស្រាប់ទៅហើយ លើកលែងកូនប្រុស ទាំង2 ដោយម្នាក់ ហាក់ សមចិត្ត តែម្នាក់ទៀតមិនដាច់អាល័យទាល់ តែសោះ ..
2 ថ្ងៃក្រោយមក
« ហឹក .. ហឹក .. ម៉ាក់អ៊ុំ !»
« ឆាប់ទៅ ស៊ាវចាន់..លោកប៉ាកំពុងចាំ !» សៀនយីង ទាញដៃ ប្អូនប្រុសចេញពីអ្នកស្រីវ៉ាងមុននិងគេគោរពគាត់ ម្តងទៀត .
« តែអូនចង់នៅជាមួយម៉ាក់អ៊ុំ !» ស៊ាវចាន់ទាញដៃចេញពី សៀនយីង .. តែ អ្នកជាបងកាន់ជាប់
« ចាំ វ៉ាកង បងនាំមកលេង .. អូនក៍ត្រីវទៅរៀនដូចគ្នា !» សម្លេងមុតធ្វើអោយ អ្នកជាចាស់ទុំដឹងថា ក្មេងនេះគឺមានចរឹកយល់ការ និង មិនបាន ឈ្លើយដូចកាយវិការដំបូង
« បាទ ...! » ស៊ាវចាន់ ស្រលាញ់បងប្រុសរបស់គេ ដំបូងក៍មិនយល់អ្វីរហូត អ្នកស្រីវ៉ាងពន្យល់ទើបគេយល់ថា អ្នកមានកំពស់និង រូបរាងស្រដៀងគេគឺ ជាបងប្រុសម្តាយទីទៃនោះឯង
« តោះ .. ជំរាបលាលោកអ៊ុំ !» សៀនយីង គោរពម្តងទៀត ហើយក៍ដឹកដៃប្អូនទៅកាន់ឡាន ដែលប៉ារបស់ កំពុងចាំ ...
« ស៊ាវចាន់ ..!» អុីហ្វាង រត់មក ហើយក៍ ចាប់ដៃនាយតូចជាប់
« នេះបងអោយអូន .. ចាប់ទុកថាបងនិងនៅក្បែរអូនរហូតចុះណា៎ !» នាយក្រាស់ ទាញ បណ្តោងខ្សែរករ ព្រះច័ន្ទ អោយទៅនាយតូច ដែលជាខ្សែរករប្រចាំ ត្រកូលរបស់គេ គឺគេលួចយកចេញពីបន្ទប់អ្នកម៉ាក់ .. ទោះយ៉ាងណាវាជាកម្មសិទ្ធរបស់គេទេ គ្រាន់តែថាមិនទាន់ដល់ពេល
« អូននិងនឹកបងអុីហ្វាង !» ស៊ាវចាន់ញញឹមបន្តិចតែកែវភ្នែកសម្លឹងរក កូនភ្លោះម្នាក់ទៀតដូចគ្នា
« តោះ អូនចាន់ ! » សៀនយីង ទាញដៃ អុីហ្វាងចេញ ហើយ បើកទ្វារឡានអោយប្អូន
« យីក្មេងអីក៍ឈ្លើយម្លេស យើងនិយាយមិនទាន់ចប់ផង !» អុីហ្វាង ច្រត់ចង្កេះនឹកឃើញខឹងក្មេងម្នាក់នោះណាស់ ..

ភ្លោះស្នេហ៍ប្តូរកាយ Where stories live. Discover now