ភាគ19

575 27 1
                                    

មន្ទីពេទ្យ
ស៊ាវអុីងត្រូវធ្វើការសង្រ្គោះបន្ទាន់ ព្រោះអាការះរបស់គេមិនស្រួលហើយវាជាលើកទី2 ដែលគេដួលផ្ងារក្រោយបែបនេះ ..
« ចៅហ្វាយ.. អ្នកប្រុសនិងមិនអីទេ !» លីវិន
« យើងធ្វើបាបគេពេកហើយមែនទេ ? គេ កំពុងពពោះកូនរបស់យើង .. ហេតុអីក៍យើងមានកំហឹងបែបនេះ !» អុីហ្វាងញីសក់ ក្បាលខ្លួនឯងឡើងរញ៉េរញ៉ៃ មុននិង ងាកមើលទៅ បន្ទប់ សង្រ្គោះបន្ទាន់
ទីង តង់
ទ្វារត្រូវបានបើបង្ហាញរាងតូចច្រលឹងដែលត្រូវរុញចេញមក ជាមួយដុកទ័រ
« លោកគ្រូពេទ្យភរិយាខ្ញុំយ៉ាងមិចហើយ ?» អុីហ្វាង ស្ទុះភ្លាមមមិនចាំអីទាំងអស់
« អ្នកជំងឺ កិនអីទេ តែលោកគួរប្រយ័ត្ន ហើយខ្ញុំឃើញនៅលើរាងកាយគាត់មានស្នាមជាច្រើន តើលោកធ្វើអ្វីមិនសមរម្យមែនទេ ?» ដុកទ័រ
« អឺ.. គឺ !» អុីហ្វាងគាំងតែម្តង ប្រាកដណាស់ ជាស្នាមច្រវ៉ាក់ ដែលគេដាក់ រាងតូចនិងឯង
« ប្រពន្ធលោកសុខភាពខ្សោយណាស់ បើលោកនៅតែបន្តបែបនេះ .. ខ្ញុំគិតថាលោកអាចបហរឈមមុខនិងការបាត់បង់ដ៍ធំ !» ដុកទ័រនិយាយហើយក៍ដើរផុតទូកអោយនាយក្រាស់ សម្លឹងមើលមុខរាងតូចដែលរុញទៅបន្ទប់សម្រាក
« ខ្ញុំ.. ខ្ញុំធ្វើហួសហេតុពេកហើយមែនទេ ?» អុីហ្វាង
ជាច្រើនម៉ោងកន្លងផុតទៅរាងតូចក៍ងើបដឹងខ្លួនពីការសន្លប់តែមិនមានវត្តមានអ្នកណាទេព្រោះតែអុីហ្វាងកំពុងទៅបញ្ជាកាងារអោយកូនចៅរើអីវ៉ាន់ទាំងអស់មកនៅលើគោកវិញគេនិងមិនអោយអ្នកណានិយាយរឿង រាងតូចនៅលើកោះទេព្រោះតែគេក៍ខ្លាចរឿងនេះបែកការណ៍ដល់អ្នកផ្ទះដូចគ្នា
« លោកតា .. ហឹក លោកតា !» ស៊ាវអុីងស្រែកយំតែម្តងពេលនៅម្នាក់ឯង
« ហឹក លោកតាខ្ញុំខ្លាច.. ខ្ញុំខ្លាច !» នាយតូចយកដៃខ្ទប់ត្រចៀកពហរោះតែខ្លាចគ្រប់យ៉ាងធ្វើអោយរាងក្រាស់ ដែលបើកទ្វារចូលមកស្ទុះមកមមើល
« ស៊ាវអុីង .. ស៊ាវអុីងកើតអី !»
« ហឹក ស៊ាវចាន់ ... ស៊ាវចាន់ជួយផង. ហឹកបងខ្លាច , កុំ.. កុំវៃខ្ញុំ !» នាយតូចសហរែកពេលបន្ទប់ និងខ្ទប់ត្រចៀកក្រវីក្បាលភ័យខ្លាច ធ្វើអោយអុីហ្វាងគិតថារាងតូចខ្លាចគេព្រោះគេបានធ្វើបាបអ្នកពីមុខច្រើនណាស់
« ស៊ាវអុីង .. បងសុំទោស ! កុំខ្លាច !»អុីហ្វាងចាប់ទាញរាងតូចមកអោប និងអង្អែលខ្នងលួងលោម
« ហឹក .. កុំធ្វើបាបខ្ញុំ ..! ខ្ញុំខ្លាចហើយ !» ស៊ាវអុីង ញ័ររវើររវាយធ្វើអោយអុីហ្វាងកាន់មានកំហុសក្នុងខ្លួន
« មិនអីទេ .. បងឈប់ហើយ បងឈប់ធ្វើបាបអូនហើយ ! បងសុំទោស ..!» អុីហ្វាង បន្តលួងលោមរាងតូចរហូតដល់គេស្ងប់អារម្មណ៍និងលង់លក់ជាថ្មី តែបាតដៃក្រាស់ដាក់លើពោះដែលលយមលនិងថើបសើរៗ
« ឈឺទេកូន .? អោយប៉ាសុំទោសណា៎ !» អារម្មណ៍អុីហ្វាងរញ៉េរញ៉ៃបែងចែកមិនបានថាមានរឿងអីនោះទេ តែពេលនេះគេត្រូវធ្វើយ៉ាងណា៎អោយប្រពន្ធនិងកូនមានសុវត្ថិភាពសិន
( ប្រពន្ធ? ) នេះគេកំពុងទទួលស្គាល់ថារាងតូចជាប្រពន្ធគេឬ ? តើគេពិតជាមានអារម្មណ៍បែបនោះទៅលើស៊ាវអុីងហើយ ? ត្រូវហើយពួកគេកំពុងមានកូនជាមួយគ្នា តើវាប្លែកទេបើគេមានអារម្មណ៍ស្រលាញ់ លើអ្នកដែលពពោះកូនរបស់ខ្លួន ?
ប្រទេសកូរ៉េ
ភូមិគ្រិះចន
ថេយ៍យ៉ុងសប្បាយចិត្តដែលបានជួបបងប្រុសម្តងទៀតតែក្នុងពេលតែមួយគេកំពុងត្រូវអ្នកជាស្វាមីបំផ្លាញទឹកចិត្តគេទាំងរស់
« គេមកវិញហើយ.. តួនាទីឯងក៍អស់ដូចគ្នា .. នេះលិខិតលែងលះ !» ជុងហ្គុក ហុចលិខិតលែងលះអោយទៅ ថេយ៍យ៉ុង ដែលកំពុងស្រក់ទឹកភ្នែក
« ជុង.. ជុងហ្គុក !» ថេយ៍យ៉ុង ជូតទឹកភ្នែកចេញហើយក៍សម្រេចចិត្តចាកចេញដោយស្ងប់ស្ងាត់តែម្តងតែបើ និយាយជូងហ្គុលវិញគេក៍មិនយល់ដូចគ្នាថាហេតុអីគេមិនសប្បាយចិត្ត ដែលឃើញមនុស្សដែលគេស្រលាញើមកវិញហើយ ហេតុអីគេមានអារម្មណ៍ថាកំពុងបាត់បង់អីម្យ៉ាងអញ្ជឹង ។
ងាកមកខាងរាងតូច ស៊ាវអុីងឯនេះវិញ គេមិនបានត្រូវបញ្ជូនទៅលើកោះទេ តែគេស្ថិតនៅភូមិគ្រិះមួយទៀតដែលជាសម្បត្តិផ្ទាល់ខ្លួនរបស់អុីហ្វាងតែម្តង តែថា ពោះរបស់គេចាប់ផ្តើមរីកធំពីមួយថ្ងៃទៅមួយថ្ងៃ .. តែសំខាន់គេមិនដែលបានជួបនិងអ្នកជាឪពុកក្មេងទេ
រយះពេល 2 ខែកន្លងផុតទៅ .. គេនៅតែធម្មតាគ្រាន់តែទទួលការយកចិត្តទុកដាក់ជាងមុន តែដែលសំខាន់ គឺការចងចាំរបស់បាត់បង់ជារៀងរាល់ថ្ងៃគេត្រូវយកសៀវភៅកំណត់ហេតុមកកត់ និង ត្រូវប្រមូលរូបថតរបស់អ្នកក្នុងផ្ទះនេះមក មើល ..
« គេ... ជាឪពុកកូនក្នុងពោះយើង ? វ៉ាង អុីហ្វាង !» សាវអុីងមើលរូបថតរបស់អុីហ្វាង មុននិងអាន កំណត់ហេតុប្រចាំថ្ងៃរបស់គេ
« គេអាក្រក់ណាស់ .. ថ្ងៃមួយយើងនិងចាកចេញពីគេអោយបាន !» រាងតូចនិយាយហើយក៍បិទសៀវភៅកំណត់ហេតុទុកវិញនិងដើរទៅជាន់ក្រោមដើម្បីរកអាហារមកញុាំតែគ្រាន់ចុះពីជណ្តើរក៍ប្រទះនិង រាងក្រាស់ ដែលជាម្ចាស់រូបថត ដែលគេទើបតែមើលអំបាញ់មិញ
« លោក ..!»
« នេះអូនចុះមកធ្វើអី ? ប្រយ័ត្នរអិល !» រាងក្រាស់ រត់មកទប់ ស៊ាវអុីង ដែលកំពុងមើលមកគេ រយះពេល2 ខែនេះគេរវល់ សឹងដកឃ្លាមិនបានជាពិសេសបងប្រុសដែលនៅតាមចាប់កំហុសគេ
«លោក.. ! ខ្ញុំមិនអីទេ ខ្ញុំគ្រាន់តែឃ្លាន !» សាវអុីងមលមុខរបស់រាងក្រាស់ ការពិតគេ ស្រពិចស្រពិលហើយថាអ្នកឈរពីមុខគេជាអ្នកណា ! តែក្លិនកាយនិងការអោបក្រសោបនោះធ្វើអោយគេមានអារម្មណ៍ថាកក់ក្តៅចម្លែក !
« នេះកូនមានធ្វើទុកអូនទេ ?» អុីហ្វាងគ្រា ស៊ាវអុីងមកអង្គុយថ្នមៗ និងអង្អែលពោះ ប៉ោងៗ របស់រាងតូចដែល ក្រវីក្បាល
« ចុះអូនមានឈឺកន្លែងទៀតឬអត់ ?» អុីហ្វាង មើលមុខស្រទន់ដែលតាមមើលគេ , ខ្លួនគេក៍មិនយល់ថាហេតុអីស៊ាវអុីងមើលមុខគេមិនព្រិចភ្នែកអញ្ជឹងឬ មានអ្វីក្នុងចិត្តចង់និយាយ?
« អត់ទេ.. តែថាលោកមកពីធ្វើការវិញពីកាល ? » ស៊ាវអុីងមិនមានការចងចាំ ថា អុីហ្វាងនៅជាមួយគេរាល់ថ្ងៃឬអត់នោះទេ
« អឺ .. បងទើបបញ្ចប់ការងារ .. សុំទោសដែលមិនបានមករយះពេលជិត2 ខែនេះ !» អុីហ្វាងបអង្អែល ពោះលយនោះនិងទាញក្បាលរាងតូចមកថើប , អារម្មណ៍របស់ស៊ាវអុីងម្យ៉ាងកំពុងប្រាប់ថាគេចម្លែកម្លេសទើបគេច្រានរាងក្រាស់ចេញ
« លោកធ្វើអី .. ! » ស៊ាវអុីងបង្ហាញកាយវិការឆ្នាស់ឆ្នើមអោយឃើញដូចកាលពីដំបូងពួកគេជួបគ្នាអញ្ចឹង
« គ្មានអីទេ.. មក អាហារដែលអូនចង់ញុាំ បងលឺនីឡាងថាអូនចង់ញុាំវាទើបបងទិញពីហាង ល្បីមកអោយ !» អុីហ្វាងបើកប្រអប់នំខេកដែល មុននិងគេមកទីនេះគេបានទាក់ទងមកនីឡាង
« ខ្ញុំចង់ញុាំខេក ? ខ្ញុំនិយាយពីកាល .. ខ្ញុំចង់ញុាំស្វាយទេ ! » នាយតូចជ្រួញចិញ្ចើមដាក់រាងក្រាស់ ដែលកំពុងបើកប្រអប់ខេក
« តែបងលឺអូននិយាយច្បាស់ណាស់ .. នេះអូនក្លែងបងមែនទេ ?» អុីហ្វាង ងាកមកសម្លឹងមុខរាងតូចគេរាងខឹងបន្តិចដែរ តែយ៉ាងណាគេមិនអាច ធ្វើអីបានដដែរនិង
« ក៍បាន .. ខេកក៍ខេក !» ស៊ាវអុីងមិនចង់ប្រកែកទេទើបទាញ នំ មួយជ្រុងមកញុាំ
« ស្អែកបងជូនអូនទៅពិនិត្យពោះ .. នេះ បានជាង6 ខែហើយ ទេដឹង !» អុីហ្វាង
« 6 ខែ 10 ថ្ងៃហើយ !» ស៊ាវអុីង
« មិចក៍រាប់ច្បាស់យ៉ាងនេះ ? » អុីហ្វាងសួរស៊ាវអុីងតែថានាតូចងើយនុខមើលគេម្ងទៀតមុននិងអោនយកនំខេកមកញុាំ បន្ត
« ក្រែងលោកចង់អោយខ្ញុំបង្កតកូនហើយនិងដោះលែងខ្ញុំមិនអញ្ជឹង ? វាក៍ជិតដល់ពេលហើយ !»
ពេល អុីហ្វាង លឺបែបនេះក៍និយាយអីមិនចេញទេតែថាអារម្មណ៍គេកំពុងតែហេហាលយ៉ាងចម្លែក ត្រូវហើយគឺគេជាអ្នកនិយាយហើយជាគេដូចគ្នាជាអ្នកចង់បានបែបនេះ ..
ពេលរាត្រីក៍មកដល់ អុីហ្វាងងូតទឹកប្តូរសម្លៀកបំពាក់នៅបន្ទប់មួយទៀតរួចក៍មកបើកទ្វារបន្ទប់រាងតូចក៍ឃើញថាគេកំពុងគេងលក់ស្កប់ស្កល់យ៉ាងចម្លែក ទើបគេសសៀខ្លួនឡើងមកលើគ្រែនិងទាញនាយតូចចូលមកក្នុងរង្វង់ដៃពេលគេដាក់ដៃលើពោះរបស់រាងតូចក៍ប៉ះនិងភាពមិនប្រក្រតីនោះគឺការកម្រើករបស់កូនគេនិងឯង !
« កូនប៉ា .. កុំរពឹសពេក អាប់ប៉ាកំពុងគេង !» អុីហ្វាងស្តីអោយកូនតិចៗ តែជា ស៊ាវអុីងបកភ្នែកក្នុងភាពងងឹត កំពុងស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន
« កុំធ្វើល្អដាក់ខ្ញុំបែបនេះអី ព្រោះពេលខ្ញុំចាកចេញ ខ្ញុំនិងមិនចាំសូម្បីមុខរបស់លោក .. អុីហ្វាង »
ថ្ងៃបន្ទាប់ អុីហ្វាងបានជូនស៊ាវអុីងមកពិនិត្យពោះ ទាំងដែលរយះពេល 2 ខែហើយដែគេមិនបានបំពេញតួនាទីមួយនេះទាល់តែសោះ !
« មិនបាច់កាន់ខ្ញុំបែបនេះពេកក៍បានដែរ!» ស៊ាវអុីងក្រវាសដៃដែលទប់ពោះគេម្ខាងទៀតក្រសោបចង្កេះគេដូចគ្នា
« ដើរប្រយ័ត្នបន្តិច .. នេះអូនដើរលឿនយ៉ាងនេះទៅណា៎ !» អុីហ្វាងថាអោយនាយតូចដែលនិននិយាយអីសោះគេធ្វើសោះអង្គើយនិងអ្វីជុំវិញខ្លួន បើនិយាយពីមនុស្សដែលគេនិយាយលើសពី10 ម៉ាត់ គឺមានតែនីឡាងម្នាក់គត់ ។
« កូនលោកមិនអីទេ .. មិនបាច់ភ័យយ៉ាងនេះទេ !» ស៊ាវអុីង ដើរទៅ កន្លែងអង្គុយរង់ចាំនិង មាន កូនចៅរាងក្រាស់ ឈរ ចាំមើលពីចំងាយ ព្រោះជាបញ្ជារបស់ អុីហ្វាង ពេលដែល រាងក្រាស់ កំពុងយក លេខណាត់ជួបរាងតូចក៍ក្រលេកមើលពត៍មាន លើ ទូរទស្សន៍ ឃើញ ពត៍មានពីអ្នកល្បីៗ និង អ្នកជំនួញពេលនោះគេបានបង្ហាញពី រាងក្រាស់ ដឡបណ្តើរមនុស្សស្រីក្នុងកម្មវិធី ដែលគេចាក់ផ្សាយបន្ទាប់ពីប៉ុន្មានថ្ងៃនៃកម្មវិធី ទោះមានទឹកមុខនឹងធឹងតែ កែវភ្នែទាំងគូរកំពុងមានតំណក់ទឹកស្រក់ចុះ
« ស៊ាវអុីង .. មានរឿងអីមិចក៍យំ ?» អុីហ្វាងងាកមកឃើញរាងតូចអង្គុយយំ ក៍ស្ទុះមកមើល តែគេមិននិយាយអ្វី ហើយក៍ទាញ ក្រដាស់ ណាត់ពេទ្យទៅកាន់
និងងើបដើរទៅបន្ទប់ពិនិត្យដោយខ្លួនឯងទោះជាអុីហ្វាងតាមសួរយ៉ាងណាក៍គេមិនឆ្លើយឡើយ
បន្ទប់ពិនិត្យ
« សូមជួយត្រេកអរ គឺ កូនប្រុស !» គ្រូពេទ្យពិនិត្យអេកូពោះអោយស៊ាវអុីងតែចម្លែកអី អុីហ្វាងកំពុងមើលមុខពេទ្យដូចជាចង់ហែកសុីយ៉ាងអញ្ចឹង
« អរ.. មែនឬ ?» ស៊ាវអុីងញញឹមស្រស់ លោកគ្រូពេទ្យបានយកជែលមកចាក់លើពោះរាងតូចបន្ថែមនិងយកឪបករណ៍ពិនិត្យមកឆ្លុះបង្ហាញពី អាវះយីវះកូន
« នេះហើយជា ចង្វាក់បេះដូងគេ ហើយនេះជា ដៃនិងជើង ! លោកប៉ាអាច.. អឺ អាចមើលឃើញទេ? លោកគ្រូពេទ្យងាកមកមើលអុីហ្វាងក៍រាងភ័យដែលពេលគេធ្វើមុខមាំ អាក្រក់មើលណាស់
« ឃើញហើយមិនបានខ្វាក់ទេ ! ហើយពេលណាចប់ !» សម្តីរបស់ អុីហ្វាងធ្វើអោយគ្រូពេទ្យរាងភ័យដែល .. ចំណែកឯស៊ាវអុីងខាំមាត់ ថាំចិត្តដែលអុីហ្វាង មកធ្វើចរឹកគួរអោយស្អប់បែបនេះទៅវិញ
« បាទ.. គឺ ថា នេះជា ហ្វីល !» គ្រូពេទ្យ យកក្រដាសហ្វីលហុចអោយរាងតូច និងយក ក្រដាសជូតមាត់ បម្រុង ជូតពោះដែលមានជែលថតអេកូ តែភ្ញាក់សឹងសន្លប់ពេល អុីហ្វាងស្រែកអោយគេ
« ធ្វើស្អី !»
« គឺ ... គឺ ជូតជែលនេះ បាទ !»
« អោយមកនេះ !» អុីហ្វាង ទាញក្រដាសពីដៃរបស់ គ្រូពេទ្យហើយក៍ជូតអោយរាងតូចតែរាងធ្ងន់ដៃព្រោះកំហាឹងធ្វើអោយស៊ាវអុីង ខឹងភ្លាម
« បានហើយ ខ្ញុំជូតខ្លួនឯងក៍បាន !» ស៊ាវអុីង
« យ៉ាងមិច .. ប្តីជូតអោយមិនពេញចិត្ត?» អុីហ្វាងលើកចិញ្ចើមពេល រាងតូចដណ្តើមក្រដាសពីដៃគេ
« លោកជូត .. ឬ សង្កត់ពោះខ្ញុំ .. អឺ អរគុណហើយលោកគ្រូពេទ្យ !» រាងតូចថាអោយហើយក៍ ចុះពីគ្រែ អរគុណគ្រូពេទ្យម្តងទៀតមុននិងដើរចេញដោយមិនចាំរាងក្រាស់ទេ
« ស៊ាវអុីង .. កុំដើរលឿនពេក !» អុីហ្វាងរត់តាមពីក្រោយ បើនិយាយពីគ្រូពេទ្យវិញយកដៃស្ទាបទ្រូងសឹងប្រេះទៅហើយ
« ហូយ .. ប្តីក៍កាច ប្រពន្ធក៍ឆ្នាស់ !»

You've reached the end of published parts.

⏰ Last updated: Jul 04, 2023 ⏰

Add this story to your Library to get notified about new parts!

ភ្លោះស្នេហ៍ប្តូរកាយ Where stories live. Discover now