ភាគ16

175 8 0
                                    

#ភ្លោះស្នេហ៍ប្តូរកាយ

ភាគ 16
ផាំង ផាំង
សម្លឹងកាំភ្លើងខ្ទរពេញបន្ទប់បាញ់កាំភ្លើងតែចង់និយាយថា វាមិនបានត្រូវចំចំណុចអីសូម្បីមួយ
ព្រូស
« អូយ .. វាខូចទេដឹងថាបានជមិនត្រូវ !» ស៊ាវចាន់ បោះកាំភ្លើងចោលទៅម្ខាង ត្រំជើងខឹងចិត្ត
« មិនត្រូវមកពីអូនតម្រង់មិនចំ ..!  មកនេះ!» អុីបូ ទាញប្រពន្ធមកឈរពីរមុខ ហើយខ្លួនគេមកអោប ខ្លួនប្រពន្ធពីក្រោយ
« គឺ ត្រូវដាក់គ្រាប់ចូលអោយល្អបែបនេះ .. ហើយបិទសោរ មុននិងកេះកៃ .. លើកតម្រង់បែបនេះ !» អុីបូនិយយមួយៗ ធ្វើអោយ ស៊ាវចាន់លួចមើលចុងកន្ទុយភ្នែកទាំងញញឹម .. សម្លេងកាំភ្លើងលាន់លឺម្តងទៀតអុីបូ កាន់ដៃរាងតូចតម្រង់ ហើយ បាញ់ ក៍ចំមិនខុសអីបន្តិច
« អា៎ ត្រូវហើយ .. ពូប្តីត្រូវហើយ !» ស៊ាវចាន់ ហ៊ោ ហក់ លោតអោបយកជើងកៀវចង្កេះមាំ និងថើបគេឆ្វេងស្តាំ
« សឺត .. នេះអោយដៃ?» អុីបូ គ្រឺតខ្នាញ់និងរាងតូចណាស់ ដៃដែលទ្រត្រកៀកសាយនោះទ្រាំមិនបានក៍ទះលើគូទរបស់ ផាច់
« អូយ.. មិចក៍វៃអូន!» រាងតូចមានតំណក់ទឹកភ្នែកនៅកន្ទុយភ្នែកមើលមករាងក្រាស់តែបើនិយាយពីជើងវិញនៅលើចង្កេះគេមិនចុះនោះទេ
« ក្មេងកំហូច .. ពិនណាស់ អាខាងទាក់ទាញ !» អុីបូ ដើរមិនប៉ុន្មានជំហាន ក៍ដល់ ជញ្ជាំងក៍ប្រើរាងកាយមាំទប់លំនឹងមុននិង អោនមុខទៅរកបបូរមាត់សុីជម្ពូដែលដូចជា រង់ចាំការថើបដ៍កក់ក្តៅរោលរាលនេះយ៉ាងអញ្ជឹង ..អណ្តាតអត់ឆ្អឹងក្រលាញ់ពេញក្រអូមមាត់ របស់រាងតូចដូចពង្វក់គេអោយធ្លាក់ ក្និងអន្លង់មួយសែនជ្រៅមុននិង ផ្តាច់ភ្លាមៗរួចសម្លឹងមើលបបូរមាត់ដែល ក្រហមហើម ..
« ហឹម .. ពូប្តីធ្វើអីនិង ?» រាងតូចសួរដោយមុខក្រហមពេលត្រូវសម្លឹងមើលដោយក្តីស្រេកឃ្លាន..
« ហឹស ក្មេងខូចចង់ធ្វើពុតដល់ពេលណា៎ បងដឹងថាអូនមានការចងចាំនិង មិនមែនក្មេងដូចមុនទេ !» អុីបូ ញ៉ោះរាងតូច
« ចឹងហ៎ .. អូនមិនដឹងផង !» ដោយដឹងថាគេចាប់បានហើយទើបស៊ាវចាន់ ប្រកែកអោយបានតែឈ្នះសិន តែអ្នកណាទៅដឹងថា ដៃម្ខាងកំហូចកំពុងលូនលាន់គេអស់ធ្វើអោយខ្លួនប្រាណតូចរមួល មិនស្រួលក្នុងខ្លួន
« ចឹងចាំបងធ្វើអោយដឹង ... ចាំបានទេថាពីក្មេងអូនខូចកំរិតណា៎ !» អុីបូ ញញឹមដាក់ភាព ខូចខិលនោះបន្តិចមុននិងឆ្មក់ថើបជញ្ជក់តាមកញ្ចឹងករសរខ្ចី អូសបបូរមាត់ និងពុកចង្ការគ្រើម តិចតាមចង្អូរដងកាំបិតធ្វើអោយស្បែរសរត្រូវក្លាយជាក្រហមនិងអាវសាមីត្រូវទំលាក់ស្មារម្ខាង ..
« អឹស.. កុំអី .. អុីបូ !» ស៊ាវចាន់ ខាំមាត់ សុំរាងក្រាស់តែម្រាមស្រលូនកំពុងអោបគេមិនប្រលែងសោះ
« ហេតុអី ? ឬអូនមិនស្រលាញ់បង?» អុីបូ សួរតិចៗ
« អត់ទេ ... តែថា ទីនេះ ? ជាកន្លែងវឹកហាត់ណា៎ .. មនុស្សល្មោភកាម បងឯងនេះ ..លែងមើល៎ !» រាងតូច ទំលាក់ជើងចុះពីចង្កេះមាំមុននិងច្រានគេចេញ ដោយទាញ ស្មារអាវឡើងបន្តិច
« តែគ្មានអ្នកណានៅផង .. ជាកន្លែងផ្ទាល់ខ្លួននិង !» អុីបូ អោបកាយតូចពីក្រោយ និង សសៀរ ថើបតាមស្មារទូលាយ
« កុំអី.. យ៉ាងណា៎ ក៍ដើម្បីសុវត្ថិភាពណា៎ .. អូននៅជាមួយបងរហូតនិង ! » រាងតូច ងាកមកអោបករអ្នកកំលោះថើបយកចិត្តញិកញក់បន្តិចគេក៍ញញឹមពេញចិត្ត
« ក៍បាន .. ចឹងយប់នេះអូនត្រូវតាមចិត្តបង !» អុីបូ
« មិន.... មិនប្រកែកក៍បាន !» ថា ហើយ រាងតូចក៍ត្រូវរាងក្រាស់ ចាប់ថើបម្តងទៀតព្រោះតែខ្នាញ់មុននិងនាំប្រពន្ធសំណព្វចិត្តចាកចេញទៅ
ប្រទេសជប៉ុន
ត្រកូល យូអាសាគិ
ដំណឹងពីកូនភ្លោះ ទាយាទត្រកូល យូអាសាគិ នៅមានជីវិតនិងរឹងមាំ លេចលឺ អស់ហើយ តំបូង លោកម្ចាស់ យូអាសាគិ ក៍ខឹងដូចគ្នាតែបន្ទាប់ពីគិតច្បាស់មកគាត់ក៍យល់ស្របបើពួកគេមិនធ្វើបែបនេះប្រហែល ជាស្លាប់អស់ហើយ !
« លោកម្ចាស់ .. អ្នកប្រុសតូចសុំជួប !» ស៊ូមិ ជាមេដោះ និងអ្នកជំនិតលោក ម្ចាស់ មកប្រាប់ដំណឹងដែល ពួកគេ កំពុង ចង់ដឹងដូចគ្នា
« អោយគេចូលមក !» លោកម្ចាស់ យូអាសាគិ សម្លឹងមើលទ្វារដែល អ្នកមានរាងស្រលូន មាំកំពុងលំអោនចូលមក
« លោកតា !» អ្នកមានរាងតូច តែជា Alpha អោនគោរពដល់ លោកម្ចាស់ មុននិង ងើយមុខញញឹម
« យើងគិតថាឯងនិងមិនមកវិញទេ ជីមីន !»
អ្នកដែលគ្រប់គ្នាមិននឹកគិតដល់ជាជីមីន doctor ខងវះកាត់និងឯងការពិតគេជា ចៅ ម្នាក់ទៀតរបស់ យូអាសាគិ ជា កូនប្រុស របស់ កូនចិញ្ចឹមគាត់ ដែលគ្មានអ្នកណាដឹងទេពេល ប៉ាម៉ាក់គេត្រូវសម្លាប់ដោយព្រៃផ្សៃ. កុំតែបានលោកម្ចាស់ទៅជួយគេពីភ្លើងឆេះក្នុងផ្ទះទាន់ ម្លេសគេក៍គ្មានជីវិតដែរ ទើបគេសន្យាថានិងបម្រើត្រកូលនេះអស់មួយជីវិត ហើយដើមឡើយគេទៅរៀនបន្តនិងស្និតស្នាលនិងគ្រប់គ្នាក៍គ្រាន់ចង់ តាមដាន និងមើលថែ កូនភ្លោះត្រកូលស៊ាវដោយសំងាត់ មិនមែនគេមិនដឹងអ្វីដូចដែលគេសម្តែងឡើយ ។
« មិនមកវិញមិចនិងបានលោកតា .. យ៉ាងណា មុននិងក្រោយក៍ខ្ញុំត្រូវតែមកទីនេះវិញជាដាច់ខាត !» ជីមីនញញឹម លិបភ្នែក តែមានតែលោកម្ចាស់ យូអាសាគិទេដែល ដឹងពីគោលបំណងរបស់គេនោះ
« នេះឯងនៅចង់សងសឹងទៀត ? ទាំងដែលយើងក៍មិនដឹងដូចគ្នា ថា ឃាតករសម្លាប់ប៉ាម៉ាក់និងប្អូនឯងជាអ្នកណា៎ !» លោកម្ចាស់ ព្យាយាមជាច្រើនឆ្នាំហើយដើម្បីសើបអោយដឹង តែវាមិនបានផល
« មិនអីទេ លោកតា .. សុំត្រឹមclear កាងារ ហើយ ស៊ាវអុីងត្រលប់មកកា់អំណាច ខ្ញុំនិងចាត់ការរឿងទាំងនិងហើយ !» ជីមីននៅរក្សាទឹកមុខដូចដើម តែពីក្តោមស្នាមញញឹមនោះគឺ ភាពចិត្តដាច់និងឃោឃៅ ព្រោះគេក៍ជាឃាតករដៃឆៅ សម្លាប់មនុស្សក្នុងតំបន់ងងឹតមិនទុកសូម្បីស្នាកស្នាម ។
« ហ្ហើយ.. ពួកឯងម្នាក់ៗពិតជារឹងរួសណាស់ !» លោកយូអាសាគិ ដក ដង្ហើមធំ
« ព្រោះពួកខ្ញុំជាចៅលោកតា !» អ្នកបានលឺបានត្រឹមភាំងគ្មានអ្នកណាម្នាក់ហ៊ានតមាត់ សម្តីនិងលោកម្ចាស់ធំទេ តែសំរាប់ ចៅគាត់ទាំង3 គ្មានម្តងណាឡើយដែលគាត់ ប្រកាន់ បើកុំរាប់ កាលពី ស៊ាវអុីងនៅក្មេង ហើយរឿងនោះហើយទើបគាត់ ប្តូរពីរ តឹងតែងមកជាការស្រលាញ់ យកចិត្តតែចៅ ប្រុសដែលគាត់ ចង់លុបលាងកំហុសបែរជាចង់ រត់គេចពីគាត់ រហូត ។
« តើពួកគេ យ៉ាងមិចហើយ ?»
« គឺ យើងកំពុងតាមរកស៊ាវអុីងហើយ .. ស៊ាវចាន់ បាននិយាយថា ថេយ៍ហ្យុនបានយកថ្នាំ ដែលលោកតាអោយផ្សំឡើង ទៅចាក់ក្នុងខ្លួនរបស់ ស៊ាវអុីងរួចរាល់ហើយតែមិនដឹងយ៉ាងមិចបានជាបាត់ខ្លួនគេ !» ជីមីន និយាយរឿងទាំងអស់ បហរាប់ លោកម្ចាស់ធំធ្វើអោយគាត់ កើតក្តីព្រួយបារម្ភ ឡើងមកតែម្តង
« នេះជាស្អីនិង .. ហាគិ.. / បាទ លោកម្ចាស់ !/ ឆាប់បញ្ជូនមនុស្សទៅតាមរកស៊ាវអុីងអោយឃើញទោះក្រលាប់ផែដីក៍ដោយមុននិងគ្រប់ 5 ខែ ទៀត .. បើកាន់តែលឿនកាន់តែល្អ !» លោកយូអាសាគិ បញ្ជាហើយចិញ្ចើម និងមុខជ្រីវជហរួញ កំពុងបង្ហាញការពិបាកចិត្តអោយឃើញតែម្តង
« ខ្ញុំគិតថា លោកតា គួរហៅ ស៊ាវចាន់ ត្រលប់មកសិនហើយ !» ជីមីន
ឃ្លាំងជាយក្រុង
សម្លេងកាំភ្លើងកំពុងបាញ់សម្លាប់មនុស្សដែលពួកគេចាត់ទុកថាមិនបានការ
« ពិននិងក៍ធ្វើមិនបានទុកអោយវានៅមានជីវិតកើតទៀត !» សម្លេងរបស់ បុរសម្នាក់ បន្លឺឡើងជា សម្លេងមេក្រុមដែល ជា សត្រូវ ធំរបស់ ត្រកូល យូអាសាគិតែម្តង
« ចាំខ្ញុំបញ្ជូនមនុស្សពូកែទៅ ម្តងទៀត .. តែថា ចៅហ្វាយ ចង់អោយ កម្ចាត់ ផ្តាច់ពូជតែម្តងទេទាន ?» កូនចៅជំនិត របស់គេ សាកសួរ
« ប្រាកដហើយ .. តើ ឯងគិតថា យើងគួរទុកអោយ អាក្មេងទើបកើតពីម្សិលមិញឡើងធ្វើធំនៅ ទីនេះមែនទេ ? » ចៅហ្វាយវាបញ្ជាទាំងក្តាប់ដៃមុននិងទាញរបាំងមុខមកបិទហើយចាកចេញទៅ ៕
ងាកមកមើល កំលោះតូចសៀនយីងកំពុងងរង៉ក់ និង អង្គរក្ស របស់ ឪពុកដែលបញ្ជាគេគ្រប់រឿង
« នេះខ្ញុំជាចៅហ្វាយឯង ឬ ឯងជាចៅហ្វាយខ្ញុំ .. ខ្ញុំមិនលេប យកចេញទៅ !» សៀនយីងស្រែកសឹងផ្អើលមន្ទីរពេទ្យទៅហើយ
« បើ អ្នកប្រុស ចង់អោយខ្ញុំធ្វើជាចៅហ្វាយក៍បាន ចឹង នេះថ្នាំ ពិសារទៅ !» ខេវិន ប្រើទឹកមុខមាំ មើលមកកំលោះតូចដែល មានះ រឹងរួស
« ថា យើងមិនលេប ទេអាស្រម៉ូម .. យកចេញទៅ ហើយឯងក៍ចេញពីមុខយើងទៅ ..! » សៀនយីង មួម៉ៅតាំងពី ជីមីនសុំច្បាប់សម្រាកដល់ 1 អាទិត្យតែបែរជាបាត់ខ្លួនឆឹង ហើយមួយថ្ងៃក៍ ត្រូវនៅតែ2 នាក់ នាយស្រម៉ូមសុទ្ធតែពុកមាត់ និងទៀតធ្វើអោយគេកាន់តែខឹង
« ជាក្មេង .. និយាយស្តីមិនល្អ យ៉ាងណាខ្ញុំអាយុ 33 ហើយតែអ្នកប្រុសទើបតែ20 ខ្ញុំទេ !» ខេវិន ថាអោយនាយតូចដែលធម្មតាពួកគេជួបគ្នានិយាយតែរឿងការងារទើបមិនសូវប៉ះសម្តីគ្នាទេ តែបានមកមើលថែទើបដឹងថាអ្នកប្រុសដែលជាម៉ាហ្វៀនេះដូចកូនក្មេងយ៉ាងអញ្ជឹង
« យ៉ាងមិច.. កុំភ្លេចថាយើងជាចៅហ្វាយឯង.. ហឹម ហឹម ..!» មាត់ ចេចៗដែលកំពុងតែជេរគេមិនលោះពាក្យត្រូវបំបិទភ្លាមៗ ធ្វើអោយសមីខ្លួន តទល់មិនទាន់ តែពេលបានស្មារតីគេក៍ច្រើននាយចេញនិងរំកិលខ្លួនឡើងដល់ ក្បាលគ្រែ
« អា មនុស្សឆ្កួត .. អាប្រុស ត្រេកកាម .. អា ចុកក្អួត .. ហឹក ឯងថើបយើងធើស្អី អាចង្រៃ អាស្រមូម ..ហឹម !» ដោយទ្រាំមិនបានពេល កំលោះតូចនៅតែជេរទៀតទើបកំលោះកូនកាត់ រូបនេះស្ទុះទៅបំបិទមាត់ពូកែជេរនោះម្តងទៀត ..មុននិងផ្តាច់ហើយស្តីអោយគេមុន
« គ្រាន់និយាយបាន .. ជេររះតែម្តង , នេះហើយលទ្ធផលពិនជេរគេពេកអោយរាងហើយនេះថ្នាំ ផឹកទៅ !» ខេវិនថាអោយវិញ ពេលមើលមក សៀនយីងកំពុងគាំងហា មាត់ ម្ហបៗ ទើបថ្នាំ2/3 គ្រាប់ត្រូវ បញ្រ្ចកចូលមាត់យ៉ាងងាយ តែសមីខ្លួននៅគាំងនៅឡើយទើប អង្គរក្ស មុខយក្សអស់វិធី ផឹកទឹកនោដបមុននិង ទាញមុខតូចមកថើបម្តងទៀតតែ ម្តងនេះគេ ថើបដោយទន់ភ្លន់ ឯអ្នកដែលកំពុងត្រូវគេថើបបែរជាមិនដឹងខ្លួនទទួលស្នាមថើបនេះទាំងថើបតបគេវិញដូចគ្នា ! តែបានបន្តិច គេក៍មានស្មារតីវិញ ហើយច្រានទ្រូងមាំចេញ
« ហឹក .. ចេញទៅ យើងត្រូវការដេក .. អាស្រមូម អាមនុស្សឆ្កួត !» សៀនយីងទំលាក់ខ្លួនដេកបែរខ្លួន ធ្វើអោយខេវិន សើចហឹសៗ ក្នុងបំពង់ករ មើល លំលោះតូចដែល បាក់ស្បាត ..
« ក្មេងល្អចាំខ្ញុំទៅរកអីអោយញុាំ !» ពេលធ្លាប់តែជាចៅហ្វាយនិងកូនចៅ ធម្មតា តែពេលនេះក្នុងអារម្មណ៍ខេវិនកំពុងផ្លាស់ប្តូរញរោះតែឃើញចរឹកពិតរបស់ អ្បកជាចៅហ្វាយតូច មហាគួរអោយខ្នាញ់និងឯង
« ទៅណាក៍ទៅៗ .. យើងមិនចង់ជួបមុខឯងទេ អាស្រមូម !» សម្លេងតូចតវ៉ាមុននិងទាញភួយគ្របក្បាល
« ហឹស មួយម៉ាត់ អាស្រម៉ូម 2 ម៉ាត់ អាស្រមូម  ប្រយ័ត្នអាស្រមូមនេះធ្វើអោយ.......!» និយាយពិននេះក៍បាត់ សម្លេងឆឹង នាយតូចមិនលឺ ក៍អឺតមុខតាមមើលភ្ញាក់ព្រើតពេល ខេវិនកំពុងអោនមុខមកជិត
« នាយ..!»
« ប្រយ័ត្នអាស្រមូមនេះ ផ្ញើកូនមួយអោយមើលថែណា៎ អ្នកប្រុសតូច omega របស់ ខេវិន !» ខេវិនសើចឌឺ ការពិតគេគ្រាន់ តែញ៉ោះលេងមិនបានគិតប៉ុនប៉ងអាក្រក់អីទេតែ សៀនយីងលឺហើយភ័យតែម្តងព្រោះគេចាំបានថា ខេវិនជាមនុស្សចិត្តដាច់ និងនិយាយម៉ាត់ណាគឺធ្វើបែបនិង .. ប្រាណតូចញ័រអស់ទើបទាញភួយគ្តបជិតឆឹង
« មិនគួរទេឯង .. ស៊ាវ សៀនយីង !»
ក្នុងបន្ទប់ទូលាយមានតែសម្លេងថ្ងួចថ្ងូររបស់អ្នកជាប្រពន្ធដែលត្រូវស្វាមីស្រេកឃ្លានកំពុងចាប់ហែកសុីអស់ជាច្រើនម៉ោង ..
« អា៎ បានហើយ អុីបូ .. អូនទៅលែងរួចហើយ !» នាយតូចកំពុងតែអោបរាងកាយមាំ សឹងតែបិទភ្នែកម្តងៗហើយ នេះគេទៅស្រែកឃ្លានពីណាមកហេតុអីក៍មិនចេះឆ្អែតបែបនេះ !
« សឺត..  ក៍បាន អាស អស្ចារ្យណាស៎ !» ពេលនេះជារដូវ ធ្លាក់ព្រិលតែសម្រាប់គូរស្នេហ៍នេះមិនបានរងាអីបន្តិចកាន់តែក្តៅរោលរាល និងបន្ថែមអោយគ្នាមិនលោះពេល
« ចាំបងងូតទឹកអោយ !» អុីបូទាញ កន្សែងមកស្លៀកហើយលើកបីប្រពន្ធមាឌតូចទោះឈាម ជា Alpha ក្តី តែសំរាប់ អ្នកជា Enigma គេនៅតែតូចល្អិតគួរអោយស្រលាញ់ដដែរ ណាមួយ ស៊ាវចាន់ មិនដែល វឹឹកហាត់រាងកាយអោយរឹងមាំដូចជា Alpha ដទៃ ទើបគេមិនមានសូម្បី សាច់ដុំរឹងមាំ គ្រាន់ តែ សភាពរឹកគេគឺ កាចសាហាវ និងឯង
«ហឹក .. ឈឺណាស់ អាប្តីល្មោភកាម .! » រាងតូច តប់លើទ្រូងមាំដោយការខ្នក់ខ្នាញ់ តែម្ចាស់ខ្លួនបែរជាសើចនិងចរឹកមួយនេះ
« ក្មេងច្រឡើម ពីក្មេងបងចាប់វៃ មិនចេះរាងពេលនេះបើអូនខូចបងនិងវៃរបៀបមនុស្សធំហើយ ! » អុីបូ ញ៉ោះប្រពន្ធរាល់ថ្ងៃដឹងថាគេឆឹវឆាវ ហើយងាយង៉ក់ ងរ តែ ដើម្បី បានឃើញគួរអោយគ្រឺតខ្នាញ់ នេះក៍មានតែទ្រាំទៅ
( ធ្វើមិចបើជាប្រពន្ធហើយ )

ភ្លោះស្នេហ៍ប្តូរកាយ Where stories live. Discover now