ភាគ 18

204 8 1
                                    

ភាគ ទី 18
ពីមួយថ្ងៃទៅមួយថ្ងៃកន្លងផុតទៅ អុីហ្វាងមកមើលស៊ាវអុីងជារាងរាល់ សប្តាហ៍តែពេលខ្លះគេមិនយល់ដូចគ្នាថាមិចគេមានអារម្មណ៍ចម្លែក .. ពេលខ្លះ គេឃើញ ស៊ាវអុីង រឹងមាំខុសធម្មតា ពេលខ្លះក៍មិននិយាយស្តីអីទាំងអស់ បើនិយាយពី ក្រុមហ៊ុនគេរវល់សឹងដកដង្ហើមមិនបានទៅហើយបើ បងប្រុសគេមិនព្រមត្រលប់មកវិញសោះ ..
« នេះឯងមិនគិតចង់ប្រាប់យើងពីរឿងរបស់ ស៊ាវអុីងទេ !» អុីបូ កំពុងនិយាយជាមួយប្អូនប្រុស តាមរយះ video call
« និយាយអី ? បើខ្ញុំរកគេមិនទាន់ឃើញផង !» អុីហ្វាង
« ឯងអាចកុហកអ្នកណាក៍បានតែមិនមែនយើង .. ហើយឯងគួរតែយកគេត្រលប់មកវិញព្រោះពួកយើងត្រូវការយកគេមកវិញដូចគ្នា !» អុីបូ និយាយមួយៗ តែមិនបញ្ជាកហេតុផលធ្វើអោយ អុីហ្វាងមានកំហឹងទៅវិញ
« ខ្ញុំមិនដឹងហើយខ្ញុំក៍មិនខ្វល់ ដែរ បើបងចង់បានគេទៅវិញ ក៍មករកដោយខ្លួនឯងទៅ .. តែខ្ញុំក៍និងយក ស៊ាវចាន់ពីបងវិញដែរ ! »អុីហ្វាងគម្រាម អ្នកជាបងប្រុសដែលអង្គុយអស់សំណើច
«ឯងគម្រាម យើង ? តែឯងមិនទាន់ស្គាល់យើងទេ .. ថាយើងនិងយក ស៊ាវអុីងមកវិញដោយរបៀបណា៎ កុំគិតថា យើងមិនដឹងថាឯងយកគេទៅលាក់ នៅ កោះស្នេហ៍អោយសោះ !» អុីបូ និយាយហើយធ្វើអយអុីហ្វាង ភ្ញាក់ ក្រញាង
«វ៉ាង អុីបូ ..! បង ..!» អុីហ្វាង
« រឿងឯងយកគេទៅ នៅថ្ងៃរៀបការយើងក៍យើងដឹងដែរ .. ឯងនិងយើងដូចខ្លួនប្រាណតែមួយចឹង  ឯងធ្វើអីក៍យើងដឹងដែរ តែមកពីយើងចង់អោយឯងរៀនដឹងពីចិត្តខ្លួនឯងផង .. បើថ្ងៃមួយគេបានត្រលប់មកវិញ .. ឯងគ្មានសូម្បីសង្ឃឹមបានជួបគេអោយសោះ !» អុីបូ និយាយម្តងទៀតមុននិងចុចបិទដោយមិនបាននិយាយលាអីទេ តែការពិតគេកមពុងអស់សំណើចនិងទឹកមុខប្អូនប្រុសដែលភិតភ័យ
« ចាំមើលទៅថាឯងនិងធ្វើយ៉ាងមិចបើប្រពន្ធឯងគ្មានការចងចាំលើឯងនោះ .. អាប្អូនកំហូច !» អុីបូ នឹកហួសចិត្តមុននិងចុចខលទៅ ប្រពន្ធដែលនៅជប៉ុននៅឡើយ ទាំងពេលនេះជា ពេលយប់ជ្រៅនៅះអាមេរិកហើយ
« ពូប្តី ហា៎ មើលនេះអូនបាញ់ ត្រង់ទេ ? » គ្រាន់ទទួលភ្លាមក៍ចំពេល ស៊ាវចាន់ កំពុងវឹងហាត់ បាញ់ កាំភ្លើងតែម្តង
« ត្រង់ នេះអូនរៀនបានលឿនល្អណាស់ !» អុីបូ
« អីយ៉ា ពូប្តីសរសើរអូនមែនទេ ?» រាងតូចនិយាយទាំងញិកញក់ និងធ្វើមាត់ ស្តួច ចង់ថើបនាយក្រាស់
« ក្មេងកំហូច.. នេះបើនៅជិតបងនិងប្រដៅហើយ !»
« ចឹងហ៎ .. ចឹងមកប្រដៅមក .. អូននៅចាំអោយបងប្រដៅ .. យកប៉ុន្មានម៉ោងដែរ ?» នាយតូច ជ្រឹមផ្នែក និង ថតបង្ហាញឃើញ អាវ ធ្លាក់ស្មារ បង្ហាញសាច់សរខ្ចីអោយប្តីមើល
« វ៉ាង ស៊ាវចាន់ .. អូនឯងដុតបងមែនទេ ?» អុីបូគម្រាមដោយ ខាំធ្មេញ
« អត់ផង .. អូនគ្រាន់ ស្របតាមបងតើ .. ក្រែងបងថា ប្រដៅអូនមិនអញ្ចឹង ?» សម្លេងស្រួយស្រេះ បង្ហាញភាព ញិកញក់ ធ្វើអយរាងក្រាស់ ទ្រាំមិនបានទេ សឹងតែ ហោះហើរទៅ ប្រដៅ ប្រពន្ធកំហូចតែម្តង
« ចាំមើល ពេលអូនមកវិញ បងនិងដាក់ទោសអោយរាងម្តងហើយកុំមកចោទថាបង មិនប្រាប់ .. បានហើយបងគេងហើយអូនដូចគ្នាសម្រាកអោយច្រើនណា៎ !» អុីបូ មិនចង់ឈ្លោះដឹងថាប្រពន្ធនឹកនិងចង់ញ៉ោះខ្លួនទើបគេមិនមាត់ ថាអោយខ្លំងទេ
« បាទ .. ពូប្តី សង្ហា ជួបគ្នា ឆាប់ៗ អូនកំពុងបង្ហើយការងារដូចគ្នា!» ស៊ាវចាន់ ថើបលើអេក្រង់ទូរស័ព្ទមុននិងចុចបិទ ទឹកមុខញញឹម ស្លូតបូតប្រែជាមាំភ្លាមនិងមើលទៅបងប្រុសដែលអង្គុយក្រវីក្បាល
« ញិកញក់ ណាស់ឯងមិនសមជា Alpha សោះ !» ជីមីន
« មនុស្សមានប្តីចឹងហើយ មិនអោយញិកញក់ដាក់ប្តីអោយញិកញក់ ដាក់ ក្រពើ មែន !» សម្លេងមហាឌឺ ធ្វើអយ ជីមីនគ្រឺតតែម្តង
« បានសម្តីណាស់ ដូចជាលឺថាទៅវិញនិងត្រូវដាក់ទោស .. តើការដាក់ទោសរបស់ប្តីឯងយ៉ាងមិចទៅ ? ឬ ដាក់ទោសបែបងើបមិនរួចពីគ្រែ ?» ជីមីនក៍ច្រលើមមិនអន់ ដាក់អោយស៊ាវចាន់ ចុកនៅមួយកន្លែងហើយថែមទាំងសម្លក់គេថាំចិត្តដែលបងប្រុសដេញជើងទាន់
« ខ្ញុំមិននិយាយជាមួយបងទេ.. ឆឺស !» ស៊ាវចា់ ដើរគេចពីប្រុសមុននិង ឈប់ បកក្រោយសួរទៅជីមីន វិញ
« បងមានដំណឹងរបស់ថេយ៍ហ្យុនទេ ?»
ប្រទេសកូរ៉េ
អ្នកដែលស៊ាវចាន់ កំពុងសួររក គឺ កំពុង នៅបន្ទប់ផលិតថ្នាំ របស់ មន្ទីពិសោធ ត្រកូលចន
« នេះ .. គេមានឈាម ពិសេស !» ថេយ៍ហ្យុនមើល លទ្ធផលឈាមជេឃេ ព្រោះតែរាងក្រាស់មានគ្រោះថ្នាក់ ហើយគ្មានអ្នកណាជួយបានទេ ក្រៅ ពីប្រពន្ធម្នាក់នេះ
« ស៊ុងហ៊ូល ..! » សម្លេងតូចបើកទ្វារហៅកូនចៅនាយក្រាស់
« បាទ អ្នកប្រុស .. !» ស៊ុងហូល រត់មកតាមការហៅ
« ខ្ញុំត្រូវការជួប ជុងហ្គុក .. យើងប្រហែល ត្រូវបញ្ជូនគេទៅ សេអ៊ូលហើយ !»ថេយ៍ហ្យុន ដក ស្រោមដៃពេទ្យចេញមុននិងដើរទៅមើល ជេឃេ ដែលនៅ បន្ទប់ ICU នៅឡើយ
« នេះអ្នកប្រុសមិនខ្លាច ចៅហ្វាយខឹងទេ ?» ស៊ុងហ៊ូល សួរទៅ រាងតជព្រោះតែ ចៅហ្វាយគេធ្លាប់បញ្ជាហើយ មិនថាមានរឿងអីទេ គេមិនព្រមទៅ ត្រកូល ចន វិញជាដាច់ខាត
«  អ្នកប្រឆាំងបញ្ជាគេជាយើង .. ហើយយើងក៍មិនព្រមអោយប្តីយើងស្លាប់ នៅនិងមុខដែរ .. ពួកវាហ៊ានធ្វើអោយគេក្លាយជាបែបនេះ ពួកឯងស្គាល់គីម ថេយ៍ហ្យុនតិចពេកហើយ ..!» ថេយ៍ហ្យុន អង្អែលមុខស្វាមី បន្តិចមុននិងធ្វើឯកសារបញ្ជូនគេទៅមន្ទីពេទ្យធំរបស់ ប្រទេស តើអ្នកណាមិនហ៊ានទទួល បើជា ហត្ថលេខា របស់ សាស្រ្តចារ្យ ខាង វេជ្ជសាស្រ្តទៅហើយ !
ចំណែកឯនៅ ប្រទេសចិន ខាង កោះស្នេហ៍ឯនេះពីមួយថ្ងៃទៅមួយថ្ងៃ ស៊ាវអុីង កាន់តែមានអាការះចម្លែក ហើយជាពិសេសគេកំពុងចាប់ផ្តើមភ្លេចហេតុការណ៍ខ្លះៗ ហើយ ត្រូវទាញយកសៀវភៅកំណត់ហេតុមកមើលម្តងហើយម្តងទៀត
« នេះយើងមានផ្ទៃពោះ4 ខែឬ ? កូនរបស់ អុីហ្វាង ?» ស៊ាវអុអអង្អែលពោះដែលលយចេញមកពីអាវសាមីនិងមើលទៅជើងដែលនៅជាប់ ច្រវ៉ាក់
«   អ្នកប្រុស !» នីឡាង កាន់ ទឹកដោះគោរមកអោយរាងតូចដូចធម្មតា តែថាម្តងនេះគេចម្លែកចិត្តព្រោះស៊ាវអុីងមើលមកគេហាក់ដូចជាកាលដំបូងដែលពួកគេជួបគ្នា យ៉ាងអញ្ជឹង ..
« មានការអីមែនទេ ?»
« អ្នកប្រុសធ្លាប់អោយខ្ញុំរកពូជ ផ្កាឈូករត្ន័មកដាំ ពេលនេះខ្ញុំរកបានហើយ .!» នីឡាងបង្ហាញកូនផ្កាឈូករត្ន័ ដែលពួកគេយកមក នៅ តាមមាត់បង្អួចដែលមើលឃើញពីបន្ទប់ ស៊ាវអុីងតែម្តងហើយនេះក៍កំពុងចូលរដូវរំហើយដូចគ្នា ទើបគេមិនភ្លឹចថា ស៊ាវអុីងធ្លាប់ប្រាប់អោយយកមកដាំ
« អូរ .. នេះជាពូជរបស់ជប៉ុនទេតើ !» រាងតូចញញឹមស្រស់ឡផងភ្លាមនិងបបួល នីឡាងទៅ កៀនផ្ទះដោយមាន កម្មករជួយជ្រោយដីទុកអោយតាមនីឡាងប្រាប់
ពន្លឺ ពហរះអាទិត្យចាំមករក រាងតូចធ្វើអោយឃើញផ្ទៃមុខសររលោងពោរពេញដោយញើសតែមានស្នាមញញឹមគ្របដណ្តប់
« អ្នកប្រុស .. នេះថ្ងៃហើយ អ្នកប្រុសសំរាកសិនទៅ ប្រយ័ត្នកើតខ្យល់ !»នីឡាងយកកន្សែងមកជូតអោយនាយតីច ដែលរឹងមានះធ្វើវាដោយខ្លួនឯង ទាំងការពិតគ្រាន់ ឈរ បញ្ជាក៍បានដែរ !
« មិនអីទេ បន្តិចទៀតក៍រួចហើយ !» ស៊ាវអុីងញញឹមនិងភាពជោគជ័យដ៍តូចនេះ
«ដូចជា រឿងកម្រណាស់ ដែលអ្នកប្រុសតូចស៊ាវអុីងមកធ្វើសួនដោយផ្ទាល់ !» សម្លេងមាំបន្លឺពីក្រោយធ្វើអោយដៃស្រលូននោះឈប់ភ្លាមនិងងាកមើលសន្សឹមៗ
« ហឹក .. អុី .. អុីហ្វាង !» ស៊ាវអុីងញ័រអស់ទាំងខ្លួនពេលឃើញទឹកមុខកំណាចមើលមកគេ
« អាប់ប៉ាតូចដូចជាមិនចង់នៅស្ងៀមទេឬ ចង់ធ្វើ ការងារបន្ថែមទៀត ?» អុីហ្វាងសង្រ្គឺតធ្មេញនិយាយ កូនចៅទាំងអស់លេបទឹកមាត់ពេលលឺ បែបនេះ , ដឹងហើយថាគេមិនចូលចិត្តអោយអ្នកណាជំទាស់បញ្ជាទេ តែនាយតូចតែងតែធ្វើអី្វដែលបញ្រ្ចាស់មកវិញ
« ខ្ញុំ.. ខ្ញុំគ្រាន់តែចង់ដាំផ្កាឈូករ័ត្ន .. ហឹក ឈឺ .. អុីហ្វាង !» ទឹកភ្នែកជាច្រើនដំណក់ស្រក់ចុះមកភ្លាមៗពេលដៃត្រូវចាប់កន្រ្តាក់ទៅ រក ..
« យផងបញ្ជាឯងពេលណាអោយមកដាំផ្កាហា៎ ..! នេះមានឯងមិនមែនមានតែម្នាក់ឯងទេ ឬ ឯងមានចេតនាធ្វើបាបកូនយើង?» អុីហ្វាងសម្លុតរាងតូចខ្លាំងចាប់ករដៃគេឡើងចង់បាក់ទៅហើយ
« លោកឆ្កួតហើយ... គេក៍ជាកូនខ្ញុំដែរ ហើយនេះគ្រាន់តែខ្ញុំដាំផ្កាតូចៗ តើមិនមែនទៅប្រយុទ្ធឯណាមិចក៍លោកត្រូវខឹងដែរ..» ស៊ាវអុីងស្រែកតបទៅវិញ ពេលដែលមានចិត្តខឹង ឡើងមក
« អរ លូវឯងហ៊ានស្រែកអោយយើងវិញព្រោះតែអាកម្ទេចផ្ការអស់នេះមែនទេ ? ល្អ ចាំមើលឯងធ្វើអីបានទៀត !» អុីហ្វាងខឹងខ្លាំងក៍ស្ទុះទៅបោចដើមផ្ការរបស់ ស៊ាវអុីងចោល ដោយនាយតូចរត់ចូលទៅឃាត់
« កុំអុីហ្វាង លោកធ្វើអី .. ហឹក កុំកម្ទេចវាអី !» ស៊ាវអុីង ព្យាយាមចាប់ដៃរបស់អុីហ្វាងតែកំលាំង alpha ឋ្លាំងគ្រានើគេក្រវាស់បន្តិចក៍ធ្វើអោយស៊ាវអុីងផ្ងារក្រោយដែរ
« អ្នកប្រុសតូច !» នីឡាងនិងអ្នកបម្រើឯទៀតភ័យស្តូះមកសូម្បីអុីហ្វាងក៍ភ័យពេលឃើញនាយតូចដួលម្តងទៀតហើយជាលើកទី2 ហើយដដែរគឺ គេជាអ្នកច្រានរាងតូច
« ហឹក ឈឺ .. ឈឺណាស់ ! » សភាពរាងតូចដូចកាលពី3 ខែមុន អញ្ចឹង ធ្វើអោយ លីវិនហៅ កម្មករ មកជួយគ្នា
« ទៅមន្ទីពេទ្យ .. ស៊ាវអុីងទ្រាំណា៎ អូននិងមិនអីទេ.. បងសុំទោស ! បងសុំទោស !» អុីហ្វាងភ័យខ្លាំងបីស៊ាវអុៅងដែលស្រែកយំនៅនិងដើម្បីទ្រូងជាប់
« ឈឺណាាស់ .. អុីហ្វាង.. ឈឺ ហឹក កូន .. កូន !» រាងតូចទៅជាមមើរធ្វើអោយរាងក្រាស់ កាន់តែភ័យលើសដើម
« បងសុំទោស .. អូននិងកូននិងមិនកើតអីទេ !»
« ហេតុអីក៍លោកធ្វើបាបខ្ញុំ .. កុំអោយកូនកើតអី !» នាយតូច យកដៃស្ទាបមុខរបស់ អុីហ្វាង ហើយក៍មើលគេដោយភាះអស់សង្ឃឹម
« បង.. !» រាងក្រាស់អួលដើមករពេលឃើញ រាងតូចក្លាយជាបែបនេះ
«ខ្ញុំចង់បង្កើតគេ.. ខ្ញុំសន្យានិងចាកចេញ... តែកុំធ្វើអីកូនយើង... អុី....!» រាងតូចនិយាយទាំងដង្ហក់ដង្ហើមមុននិងសន្លប់បាត់មាត់ឆឹង
« បងសុំទោស .. ស៊ាវអុីង ដឹងខ្លួនឡើង !»

ភ្លោះស្នេហ៍ប្តូរកាយ Where stories live. Discover now