ភាគ12

195 9 0
                                    

#ភ្លោះស្នេហ៍ប្តូរកាយ
ភាគ12
2 ថ្ងៃ កន្លងផុតទៅ
នៅ សហរដ្ឋអាមេរិក
« លោកប៉ា យ៉ាងមិចហើយម៉ាក់ ?» សៀនយីង គ្រាន់ ហោះហើរមកដល់ភ្លាមក៍ទៅចាត់ការរឿងរបស់ក្រុមហ៊ុនសិន ព្រោះម្តាយតេទៅប្រាប់ ថា ឪពុករួចគ្រោះថ្នាក់ហើយ
« លោកប៉ា ត្រូវកន្លែងសំខាន់ តែ សំណាង គ្រូពេទ្យជំនាញ នៅទើប អាចជួយគាត់បាន !» អ្នកស្រីស៊ាវ កំពុងជូតមុខអោយស្វាមី ជួនdoctor ក៍ចូលមកល្មម
« សុំអាធ្យាស្រ័យ ! » ជីមីន ដើរមកជិត គ្រែ លោកស៊ាវ. តែគេអាចដឹងដល់ ចំហាយomega ទើបងាកទៅប្រសព្វភ្នែកជាមួយនិងសៀនយីង
« ស៊ាវ សៀនយីង ?»
« ផាកជីមីន ?»
អ្នកទាំងពីរ suprise ដូចគ្នា ដែលបានជួបគ្នានៅទីនេះតែ ថា ជា អ្នកស្រីស៊ាវទេមិនយល់ នោះ
« នេះ បងទៅណាអស់ 5 ឆ្នាំ ?» សៀនយីង រត់ទៅអោបផាកជីមីន និង សុំសស្រាក់
« ក្មេងចំកួត .. នេះធំហើយនៅតែប្រើចរឹកចឹងទៀត មិនសម ជា ម៉ាហ្វៀ ដូចមិតហតឯទៀតប្រាប់សោះ !» ជីមីន អង្អែលក្បាលរាងតូចបន្តិច មុននិងមើលទៅអ្នកស្រីស៊ាវ ដែលចាំចម្លើយ
« គឺ ថា ខ្ញុំជាសិស្សច្បងរបស់ ស៊ាវចាន់  និង សៀនយីង ..!» ជីមីនមានន័យដល់ ស៊ាវអុីង និងឯង
« អរ ការពិតជាគ្នាឯងតើ !» អ្នកស្រីស៊ាវញញឹមនិងមើល រាងខ្ពស់ ដែលកំពុងពិនិត្យ សុខភាព លោកស៊ាវ
« គាត់ ប្រហែលដឹងខ្លួន នៅថ្ងៃស្អែកព្រោះ សុខភាពគាត់ ត្រលប់ល្អវិញហើយ !» ជីមីន និយាយទាំងញញឹម មានមន្តស្នេហ៍ ធ្វើអោយ សៀនយីងមើលហើយសឹងតែដួលសន្លប់ និយាយតាមត្រង់ នាយលង់ ស្រលាញ់ Alpha ម្នាក់នេះគេ ទាំងទន់ភ្លន់ និងចិត្តល្អតែក៍មានភាពកំណាចបង្កប់ដែរ .
« ចឹងឬ ? មីងសប្បាយចិត្តណាស់ !» អ្នកស្រីស៊ាវ
« បាទ .. ! » ជីមីន
« បងជីមីន .. តើទំនេរទេ ខ្ញុំចង់បបួលបងទៅញាុំអី !» សៀនយីង ក្លាហានមិនណយ បើ ស្រលាញ់គឺ ត្រូវតែហ៊ាន
« បានតើ .. ហឹមនៅ 40 នាទីទៀតបងសម្រាកហើយ !» ជីមីន អង្អែលក្បាល អ្នកមានកំពស់ បហរហាក់ប្រហែលគេ រួចក៍គោរពអ្នកស្រី ស៊ាវ លាចេញទៅ
« អីយ៉ា ការពិត កូនប្រុស កំណាចម៉ាក់ លួចស្រលាញ់គេតើចឹងបានមិនមើលអ្នកណាក្នុងភ្នែកសោះ !» អ្នកស្រីស៊ាវបង្អាប់តែ សមីខ្លួនមុខឡើងក្រហម
« អាហេម .. ម៉ាក់ មានអីអោយខ្ញុំជួយទេ ?» សៀនយីង ក្រហេម បន្តិចធ្វើដូចធម្មតា តែយ៉ាងណាក៍គេចមិនផុតពីម្តាយដែល មើលដឹង
« អត់ទេ តែថា រឿងប្អូន យ៉ាងមិចហើយ ?» អ្នកស្រី ស៊ាវ
« រឿងគឺ វាបែបនេះណាម៉ាក់ !»
________________
បន្ទាប់ពីនិយាយប្រាប់ម្តាយគ្រប់រឿងហើយ គេក៍តម្រង់មករក គ្រូពេទ្យកំលោះ ដែលកំពុងរៀបចំខ្លួន ដូចគ្នា
« អៅ សៀនយីង .. បងថា កំពុងទៅរកល្មម !»
« បាទ ..តែ ថា អឺ បងតែខ្លួនបែបនេះជាធម្មតា ឬ ?» សៀនយីងមើល ទៅ អ្នកកំលោះដែលតុបតែងខ្លួនមិនសមនិងការងារ របស់គេសោះបើមិននិយាយប្រាប់ ថា ជា doctor ក៍គិតតែម្យ៉ាងថា ជាតារា ឬ កូនប្រុស អ្នកមានអំណាច និងឯង
« នេះក្រៅម៉ោងការងារហើយ .. និយាយអញ្ចឹងឯងមានដំណឹងពី ថេយ៍ហ្យុនទេ ?» ជីមីនស្រាប់តែ សួរពី alpha ម្នាក់ទៀត បើនិយាយទៅមានតែ សៀនយីងនិង ស៊ាវអុីង ប្អូន ប្រុស ម្នាក់ទៀតរបស់ ថេយ៍ហ្យុនទេ ក្នុងក្រុមដែលជា omega
« គឺ ខ្ញុំទើបជួបគេកាល ពី 5 ថ្ងៃមុនទេ !» សៀនយីង
« អា៎ .. មែនឬ ? ហើយគេយ៉ាងមិចហើយ ?» សំនួរដដែរ ធ្វើ អោយសៀបយីងក្រវីក្បាល
« និយាយតាមត្រង់ ខ្ញុំមិនសូវសប្បាយចិត្តទេ .. ខ្ញុំមិនដឹងថា ស៊ាវអុីង ធ្វើយ៉ាងមិចបានជា អូស ថេយ៍ហ្យុនមកបាន !» សៀនយីងដក ដង្ហើមធំ
« ស៊ាវអុីង ? ប្អូនភ្លោះរបស់ ស៊ាវចាន់ ? » ជីមីន
« មិនមែនទេ ការពិត .. គេជា ស៊ាវអុីង .. គឺ កាលពី 11 ឆ្នាំមុន .........» សៀនយីងចំណាយពេលនិយាយរឿងទាំងអស់អោយជីមីនស្តាប់ធ្វើអោយគេយល់ហើយថា ហេតុអីបានជា ថេយ៍ហ្យុនមានសន្លាក់ ក្រហមទាំងរូបពីក្មេងរបស់គេមិនមាននោះទេ
« ថេយ៍ហ្យុន ក៍ត្រូវពិស ? អាចបានយ៉ាងមិច ? គេមិចក៍មើលទៅធម្មតា អញ្ចឹង ? បងស្មានតែ ស្នាមនោះបង្ករពីការរលាក !» ជីមីន
« ព្រោះ ប៉ា របស់ ថេយ៍ហ្យុនជាសាស្រ្តាចារ្យ ជំនាញ លើជាតិពិសនិងជាតិពុល ហើយ តាំងពីក្មេងមក មិនថា ពស់ប្រភេទណា៎ ក៍មិនអាចធ្វើអី ថេយ៍ហ្យុនដែរ. ខ្ញុំមិនដឹងដូចគ្នាថា ហេតុអី តែ ឈាមគេ គឺ មានជាតិពុលជាង អសិរពឹសទៅទៀត !» សៀនយីង
« មិចក៍ឯងដឹងរឿងច្រើនយ៉ាងនេះ ? ហើយចុះឯងជាស្អីទៅ ? ជា ផូសីល មួយណា៎ ?» ជីមីន ពហរឹមភ្នែកមើលសៀនយីង ដោយពិចារណា
« យី .. បងនិយាយមើលតែខ្ញុំមានឈាមសត្វលានឆ្នាំ ! ខ្ញុំជាមនុស្សធម្មតា ដូចបងនិងហើយ !» សៀនយីងអស់សំណើចនិង ជីមីនដែលកំពុងអស់សំណើចដូចគ្នា
« តែខ្ញុំនៅគិតមិនចេញថា ស៊ាវអុីង ធ្វើយ៉ាងមិចបានជា អាចយក ថេយ៍ហ្យុនមកបាន ទាំងកន្លែងដែល ថេយ៍ហ្យុននៅគឺ មហាគ្រោះថ្នាក់ណាស់ !» សៀនយីង
« គ្រោះថ្នាក់ខ្លាំងដល់ ម្លឹង ?» ជីមីន
« ចុះបងសាកគិតទៅមើល មនុស្សធម្មតា ឯណា រស់នៅ លើកោះជាមួយពស់ រាប់លានក្បាល ដោយមិនខ្វល់ និងអ្វីសោះ !» សៀនយីង
« ហា៎ កោះពស់ ?»
កោះ បីមស៊ុម ( កោះពស់)
រាងខ្ពស់ស្រឡះកំពុងតែនៅក្នុងបន្ទប់ពិសោធរបស់ខ្លួនកម្ទេចគ្រប់យ៉ាង ដោយកំហឹង ..
« ហឹក យើងស្អប់ឯង .. គីម ថេយ៍យ៉ុង. . ហេតុអីក៍ឯងដណ្តើមគ្រប់យ៉ាងដែលជារបស់យើង !» ម្រាមស្រលូនកំពុងតែ កាន់អំបែងកែវបែក ដែលមាន ពស់វាចេញមក .. នៅលើដៃរបស់គេ
« ហេតុអីជាយើងដែលត្រូវក្លាយជាបែបនេះ .. ហឹក ហេតុអី ! យើងស្អប់ពួកឯងណាស់ !» ខ្សែភ្នែកក្រហម កំពុងមានកំហឹង គេ ចាប់ពស់ដែលកំពុងខាំគេ នៅ និងករដៃ ក្រវែងចោល ទៅលើជញ្ជាំង ..
« ហឹក ចន ជុងហ្គុក បងជារបស់ខ្ញុំ .. របស់ ខ្ញុំតែម្នាក់ !»
« ហេតុអី ក៍មិនមែនអូន ? ក្រែងមនុស្សដែល បងស្រលាញ់ បងចង់រៀបការជាអូនមិនអញ្ជឹង ? ចន ជុងហ្គុក .. ព្រោះតែឯង .. គីម ថេយ៍យ៉ុងទើបគេចាំយើងមិនបាន ព្រោះតែឯងលួចយកផ្ទៃមុខយើងទើបអ្នកដែលគេរើស មិនមែនយើង !» ថេយ៍ហ្យុន
ជាច្រើនថ្ងៃកន្លងផុតទៅ ស៊ាវចាន់ ក៍មានសុខភាពគ្រាន់ បើហើយតែថា គេ មិនដែលបានជួបស៊ាវអុីងសោះ តែ អុីហ្វាងមកលេងគេរាល់ថ្ងៃ ដូចគ្នា និង និយាយថា ស៊ាវអុីង នៅ ផ្ទះរករឿង គ្រប់គ្នា .គ្រាន់ តែ ស៊ាវចាន់ មិននិយាយអីហើយក៍ ធ្វើធម្នតា
« ហឹក ពូប្តី .. អូនចង់ទៅផ្ទះ .. អូនធុញៗ !» នាយតូចរំអុកមិនឈប់ធ្វើអោយអុីបូ ឈឺ ក្បាល តែម្តង
« បាន .. បានចាំ បងនិយាយជាមួយdoctor សិន !» អុីបូ ថា យើយជួប doctor ក៍ចូលមក ល្មម ទើបគេ ងើបបន្តិចខឹតពី ស៊ាវចាន់
« អឺ ..លោក .. ខ្ញុំ បានពិនិត្យមើលរួចហើយថា សុខភាពគាត់ គឺ ្អគ្រប់យ៉ាង ហើយថ្នាំ ដែល ខាងលោកអយពួកខ្ញំពិសោធ ក៍បានផល ទាក់ទងនិងជំងឺ គាត់ ដូចគ្នា តែ មាន ចំណុចមួយដែលខ្ញុំកំពងតែ រកឃើញ !» doctor
« ជា អ្វីមែនទេ ? » អុីបូ
« តើ លោកជា ស្វាមី របស់គាត់ មែនទេ ?» doctor
« បាទ .. ខ្ញុំជាស្វាមី របស់ គេ !»
« មានរឿងអីមែនទេ ?» ស៊ាវចាន់ សួរទៅ doctor ដោយខ្សែរភ្នែក មាំ ធ្វើអោយគាត់ សើចបន្តិច
« ចឹងរំខានលោក ជួយ បូមឈាម ពិនិត្យ សុខភាព បន្តិច ខ្ញុំ ដូចជា រកឃើញអ្វី ពិសេស ក្នុងខ្លួនអ្នកទាំងពីរ !» doctor ថា ហើយ អុីបូមិនគិតអ្វីទេប្រហែល គ្រូពេទ្យមាន ហេតុផលរបស់គាត់
1ម៉ោង ក្រោយមក
« Enigma ?» ទាំង ស៊ាវចាន់ និងអុីបូមើលមុខគ្នា តែ គ្រូពេទ្យបែរជាញញឹមស្រស់
« បាទ ..! ដោយសារ ថ្ងៃមុនខ្ញុំបាននិយាយហើយថាអ្នកកំលោះនេះជា Alpha តែ គាត់ ជាប្រពន្ធលោក ហើយខ្ញុំក៍បានពិនិត្យឃើញថា ឈាមគាត់មានការប្រែប្រួលជាច្រើន សូម្បីជាតិពុលដែលនៅក្នុងខ្លួនគាត់ ក៍ប្រឆាំងដូចគ្នា.. អឺ ព្រោះលោកជា Alpha ពិសេស ដែលហ្សេនរបស់លោកខ្លាំងជាង alpha ដទៃទៅទៀត ! ហើយវាបានជ្រាបចូលខ្លួនប្រពន្ធលោកពេលអ្នកទាំងពីរមានទំនាក់ទំនងជាមួយគ្នា!» លោកដុកទ័រ បរិយាយ អោយ អ្នកទាំងពីរយល់ សូម្បីតែ អុីបូ ក៍មិននឹកស្មានថា ខ្លួនឯងជា alpha ពិសេស  ស្នាមញញឹមចុងមាត់ ក៍បង្ហាញ
« ចឹងខ្ញុំជាប្តីគេពេញតួហើយ !» អុីបូ និយាយតិចៗ គ្រូពេទ្យអស់សំណើច លើកលែងតែ រងតូចយើងឯនោះទេ នៅ មិនយល់ពី សម្តី របស់ អុីបូ
« ចឹងខ្ញុំនិងកើតអីមែនទេ ?» ស៊ាវចាន់ ងាកមកសួរ ដុកទ័រ
« អត់ទេ ... គ្រាន់ តែថា ជាដំណឹងល្អ ដែលអ្នកជា alpha គូស្នេហ៍របស់ enigma អាចមានសង្ឃឹមមាន កូនជាមួយគ្នា បាន!» doctor
« ពិតមែនឬ ?» អុីបូ ស្ទុះរក ដុកទ័រទាំងរំភើប ហើយក៍ងាកមកប្រពន្ធដែលភាំងដូចគ្នា
«ខ្ញុំ ... ខ្ញុំអាចមានកូនបានចឹងឬ ?»
ភូិគ្រិះ វ៉ាង
សៀនយីងទាក់ទងមក ស៊ាវអុីង រាល់ ថ្ងៃបំណងអោយគេទៅ អាមេរិកវិញ តែមានសង្ឃឹមឬ បើ ត្រឹមចេញពីភូមិគ្រិះវ៉ាងសឹងមិនបានផង
« ហឹក .. ខ្ញុំចង់ចាកចេញពីទីនេះ ... ហឹក !» ទឹកភ្នែកជាច្រើនហូរជន់ សឹងតែ គ្មានពេលលោះ ពេលដែល មនុស្សចិត្តខ្មៅ បង្ខាំងគេទុក ដោយមិននិយាយអ្វីទុកគេដូចជាទាសករ
« ថេយ៍ ... ថេយ៍ហ្យុន ត្រូវហើយ !» ស៊ាវអុីង ស្ទុះរកទូរស័ព្ទទាក់ទងទៅ មិត្តសម្លាញ់
« អាឡូ ...!»
«ថេយ៍ហ្យុន ..!»
« មានអីមែនទេ ? នេះឯងយំ?»
« ឯងនៅឯណា ? ខ្ញុំចង់ទៅរកឯង !»
«យើងនៅ កូរ៉េ តែថា យើងកំពុងជាប់រវល់ និងថ្នាំ បន្សាប ពិស !» ថេយ៍ហ្យុន កុហក ទាំងគេ កំពុងតែរៀបផែនការបំផ្លាញពិធីមង្គលការប្អូនប្រុសរបស់ខ្លួនសោះ
« យើងទៅរកឯងបានទេ .. ក្រែងឯងចង់បានឈាមយើងពិសោធ មិនអញ្ជឹង ?»
« មិនបាន .. ឯងមកក៍គ្មានប្រយោជន៍ដែរ ថ្នាំដែលយើងអោយឯងនោះ វាមិនទាន់ បញ្ចេញ ប្រសិទ្ធភាពទេ លុះត្រា តែ 6 ខែ ទៀត !» ថេយ៍ហ្យុន
« វា យូរណាស់ ... វាយូរណាស់សំរាប់យើង !» ស៊ាវអុីង
« តែវា ជាបំណងលោកតា .. ហើយឯងក៍យល់ព្រមហើយ យើងគ្មានវិធីជួយឯងទេ !» ថេយ៍ហ្យុន
«ពិតមែនហើយ ..!»
« អាឡូ . អាឡូ ស៊ាវអុីង !» ថេយ៍ហ្យុន ព្យាយាមហៅ រាងតូចតែមិនមាន ការឆ្លើយតប គឺ មានតែការយំដ៍ស្ងៀមស្ងាត់ និងឯង
ពេលយប់ ក៍ចូលមកដល់  បន្ទាប់ពីសម្តែងធ្វើធម្មតាហើយ តើមានអ្វីដែល ស៊ាវអុីង និងទទួលរងនោះ ? គឺ ការធ្វើតាមសម្តីមាំដែល ប្រែជា កាចសាហាវ
« ស្អែក ពួកគេត្រលប់មកវិញហើយ .. ឯងត្រូវធ្វើតាមសម្តីយើង !» រាងកាយមាំ កំពុងតែ បង្គាប់រាតូចដែលដេកយំ មិនឈប់ រាងកាយគេ មិនប៉ុន្មានថ្ងៃនេះសឹងតែ បែកជាបំណែកព្រោះភាពព្រៃផ្សៃដែលទទួលបាន
« បើលោកបាន ស៊ាវចាន់ ទៅ .. តើ លោកសន្យាបានទេថា និងដោះលែងខ្ញុំ !» ស៊ាវអុីងលើកដៃអង្វររាងក្រាស់ ដែល កំពុងទាញសម្លៀកបំពាក់មកពាក់ បន្ទាប់ពីបញ្ចប់ រឿងលើគ្រែ
« បាន .. យើងសន្យា !» អុីហ្វាង ដើរចេញពីបន្ទប់ ស៊ាវអុីង ដូចដើម គឺ កណ្តាល យប់ និង មិនធ្លាប់ សូម្បីនៅគេងអោបគេ សូម្បី ម្តងវា មិនដូចកាលពីពួកគេនៅលើកោះនោះទេ
« ហឹក ... ទ្រាំ ឯងត្រូវតែទ្រាំ ស៊ាវអុីង យូអាសាគិ.. ឯងនិងជិតជិតរួចផុតពីនរកនេះហើយ !» ស៊ាវអុីង ក្តាប់ពូកយ៉ាងណែន កំហឹង ការឈឺចាប់ពេញរាងកាយ គេ កំពុងរង់ចាំពេលវេលាដែលត្រូវចាកចេញ ..
ថ្ងៃថ្មី គ្រួសារវ៉ាងរៀបចំទទួលរាងតូចចេញពីមន្ទីពេទ្យយ៉ាងល្អតែថា អុីហ្វាង បម្រុងទៅជិត ស៊ាវចាន់ មិនបានទេគឺ មានអុីបូ នៅជិតរហូត
« នេះឯងកើតអីហា៎ .. មិចមិនទៅអង្គុយ មកជិតតែយើង !» អុីបូ ថា អោយប្អូនប្រុស មិនមែនគេមិនដឹងទេ តែគេមិនទាន់ចង់និយាយណាមួយគេក៍ក្រែងចិត្តស៊ាវអុីងដែល ព្រោះមើលតាម សភាពនិងទឹកមុខរបស់គេ វាមិនដូចជាគេកាលជា ស៊ាវចាន់ទេ
« អាអុីង បងញុាំទេ ? ឆ្ងាញ៉ណាស់ !» ស៊ាវចាន់ សសៀរមក ជិត បងប្រុស គេក៍មើលដឹងតែថា ចំងល់ដែលថា មិច ស៊ាវអុីង ប្លែកយ៉ាងនេះ
« អត់ទេ ... បងមិនញាុំទេ !» ស៊ាវអុីង រុញចាន ដែល ស៊ាវចាន់អោយ
« តែវា ឆ្ងាញ់ ណាស៎ បងប្រុស !» ស៊ាវចាន់ នៅតែ រុញទៅរក បងប្រុសខ្លួន ព្រោះគេចាប់ភ្លឹកថា ស៊ាវអុីងមិនសូវញាុំអីទេ
« បងថាហើយមិនញាុំទេ ... យកចេញទៅ ស្អុយណាស់ .. អ៊ួក ..អ៊ួក !» រាងតូចស្រែកមួយទំហឹងរុញចានម្ហូបចេញរត់ទៅបន្ទប់ទឹក
« នេះក្មួយអុីងកើតអីនិង !?» លោកវ៉ាង
« ចាំខ្ញំទៅមើល !» អុីហ្វាងនិយាយទាំងសម្លេងមាំ ស្ទុះទៅរក កន្លែងដែើ ស៊ាវអុីងរត់ទៅ
« បងប្រុស ... ស្អុយ ? វាឆ្ងុយទៅវិញទេ !» ស៊ាវចាន់ ក្រវីក្បាលមិនយល់ តែគិតថា ប្រហែលស៊ាវអុីងអារម្មណ៍មិនល្អនិងឯង
បន្ទប់ទឹក
« អ៊ួក ... អ៊ួក ! វិលមុខណាស់ !» សម្លេងតូចទប់ជញ្ជាំង សឹងតែលុតជង្គង់ដួលទៅហើយ !
«នេះឯងមាយាស្អីទៀតហើយ ! ចង់ទាមទារ ចំណាប់អារម្មណ៍ពីយើងឬ ពីបងប្រុស ?» អុីហ្វាង ឈរនៅ មាត់ទ្វារបន្ទប់ទឹកសង្រ្គឺតធ្មេញថាអោយ ស៊ាវអុីង
«លោកនិយាយអី .. ចេញទៅ !» ស៊ាវអុីង ថា អោយអុីហ្វាង និងរុញគេចេញតែគេចាប់ដៃជាប់ ច្របាច់ខ្លាំងៗ
« យើងនិយាយមិនពិតឬ ? ស៊ាវចាន់ ខំចិត្តយក អាហារអោយឯង តែឯងបែរជារុញចេញ  .. នេះឯងច្រណែនគេមែនទេ ? សន្តាន ឈ្នានីស.. ផាច់ » អុីហ្វាងត្រូវស៊ាវអុីងទះមួយកំភ្លៀងតាមចិត្តកំហឹងនិងរុញគេចេញ
« ទោះខ្ញុំមាយាឬ សម្តែងអីក៍ខ្ញុំធ្វើ ដើម្បី បានបងអុីបូ ហើយលោកក៍និងបានស៊ាវចាន់ មិនអញ្ចឹង ? ចឹងកុំមកថាអោយខ្ញុំ  សន្តានពួកយើងវាដូចគ្នាទេ វ៉ាងអុីហ្វាង !» ស៊ាវអុីងដើរចេញយ៉ាងលឿនបន្ទាប់ពីថាអោយរាងក្រាស់ដោយខ្លាចគេធ្វើបាបទៀត
« ពុទ្ធោអើយ ... ចរឹកឯងចឹងនិងហើយបាន យើងយក ស៊ាវចាន់ !» អុីហ្វាង ដាល់ផងទាត់ផងលើជញ្ជាំងតែអ្នកដែលមើលឃើញគឺ ស៊ាវចាន់ គេដើរតាម ពេលបាត់ បងប្រុសយូរហើយគេអាចដឹងរឿងខ្លះៗហើយ ។ថ្ងៃបន្ទាប់ នៅក្រុមហ៊ុន
  រាងតូចនៅតែប្រើចរឹកដូចដើមតាមរាងក្រាស់ត្រឹកៗ និងលេងសើចដូចមុនតែពេលខ្លះគេក៍ព្រងើយកន្តើយនិង អ្នកជាស្វាមីដូចគ្នា  .. ដូចពេលនេះ គេមិនសុំ អុីបូ ទៅប្រជុំជាមួយទេ តែ គេបែរជាសំងំនៅ បន្ទប់ធ្វើការអ្នកកំលោះ ទាក់ទងទៅសៀនយីង
« បងប្រុស !»
« យ៉ាងមិចហើយ ? នេះឯងនៅឯណានិង ?»
« នៅបន្ទប់ធ្វើការរបស់ អុីបូ ! តើរឿងនៅទីនោះយ៉ាងមិចហើយ ?» ស៊ាវចាន់
« គឺ វាមិនអីទេ តែថា យើងមានរឿងចង់ប្រាប់ !» សៀនយីង
« មានអីមែនទេ ?»
« គឺ លោកតា ទាក់ទងមក .. និយាយរឿងស៊ាវអុីង !» ត្រឹមពិននេះពួកគេក៍ដកដង្ហើមធំ
« នេះលោកតាដឹងរឿងហើយមែនទេ ?» ស៊ាវចាន់
« និងហើយ .. ក៍ដឹងថាឯងមិនមែនជា ស៊ាវអុីងដូចគ្នា !» សៀនយីង
« ចុះលោកតា នៅចង់ បានបងទី2 ទៅទៀត? ទាំងគាត់ ជា omega និង ?» ស៊ាវចាន់
« ថាមិនត្រូវទេ ដោយសារគេ ធ្លាប់ បង្វឹកដោយលោកតា ណា៎មួយ លោកតា ក៍នៅគិតថា ឯងនៅមានស្មារតីមិនគ្រប់នោះទេ ទើបគាត់ ចង់បានតែស៊ាវអុីង !» សៀនយីង
« ចឹងក៍ល្អដែរ កុំអាលអោយអ្នកណាដឹង .. ហើយខ្ញុំក៍គិតថា បងប្រុសទី2 មិនស្រួលទេ ខ្ញុំចង់អោយបងប្រុសទៅ អាមេរិក ឬ ទៅជប៉ុនវិញសិនក៍បាន !» ស៊ាវចាន់
« បើមកអាមេរិកដូចមកជួបសត្រូវ បើទៅជប៉ុនក៍ដូចដើរចូលទ្រុងមាស !» សៀនយីងដក ដង្ហើមធំ  សំណាងហើយគេមិនមែនកូនរបស់ លោកស្រីស៊ាវ ទើបគេមានលេសតាំងដំបូងដកខ្លួនចេញ តែសំរាប់កូនភ្លោះមិនបានទេ ..
« បានហើយបងប្រុស .. នេះយើងនិយាយគ្នាយូរហើយបើអុីបូ មកអាចនិងសង្ស័យ !» ស៊ាវចាន់ និយាយលាគ្នាជាមួយនិងបងប្រុស មុននិងទៅ អង្គុយលើសាឡុងកន្លែងដើមវិញ ..
តុក តុក
សម្រឹបស្បែកជើងកែងកំពុងឈានជើងចូលមក ធ្វើអោយរាងតូចរបស់យើងងើយមើលគេ ..
« នាងជាអ្នកណា ?» ស៊ាវចាន់
« សំនួរនេះគួរតែជាយើងសួរឯង .. ជាបុគ្គលិកថ្មីមែនទេទើបមិនស្គាល់យើង !» នារីរូបស្រស់ ស្លៀកឈុតក្រហមពាក់វ៉ែនតាខ្មៅ បបូរមាត់ ក្រហម បញ្ជាក ថានាងជានារីឆើតឆាយ ..
«ចឹងនាងប្រហែលមកទីនេះញឹកញាប់ហើយបានជា ត្រូវអោយគេស្គាល់ ?» ស៊ាវចាន់ ងើបឈរមើលនារីនោះ និងដើរព័ន្ធជុំវញនាងហាក់ដូចជាដាក់សម្ពាធ ខ្លាំងក្លា
« ចឹងយើងនិងប្រាប់ឯងទៅចុះ  យើងជា អ្នកស្រីវ៉ាង ជាប្រពន្ធរបស់ ម្ចាស់ ក្រុមហ៊ុននេះ .. បើយល់ការឆាប់ ទៅយកទឹករូចមកអោយយើងទៅ !» នាង ក្រមុំ ងើយមុខ បង្ហាញទ្រូង ចង្អុលប្រាប់នាយតូចដែលឈរមើលមិនដាក់ភ្នែកតែគេមិននិយាយអីក៍ដើរចេញពីបន្ទប់ធ្វការក៍ប្រទះឃើញថាគ្មានអ្នកណានៅទីនេះទេ ចឹងតើបានជានាងអាចចូលទៅបាន  .. មុខស្រស់ដែលធ្លាប់ញញឹមស្រទន់ប្រែជាមាំកែវភ្នែក ក្រហម ដូចជារាជសីកំណាច ..
« យើងក៍ចង់ដឹងដូចគ្នា ថាមុនគេរៀបការជាមួយយើងតើ គេមានស្រីកំដរណាខ្លះ !»
អុីបូ បានបិទប្រជុំ យឫងលឿនដោយខ្លាច ថា ប្រពន្ធខ្លួនត្រូវគេធ្វើបាបតាមដែលកូនចៅរត់មកប្រាប់រឿងនារីឈុតក្រហម
ក្រាក
« យូរ៉ា ..!» អុីបូ ហៅ នារី កូនកាត់ ចិននិង កូរ៉េ ដែលកំពុងអង្គុយគងពាក់ខ្លា
« បងសំលាញ់ !» យូរ៉ា ងើបស្ទុះទៅ អោបរាងក្រាស់ ដែលឈរ ឡើង ត្រឹង
« នាង... នាងមកបានយ៉ាងមិច ?» អុីបូទាញនាងចេញហើយសួរដោយសម្លេងគំរោះគំរើយ
« គឺ អូននឹក បង..!» យូរ៉ា ក្រសោបអោបករ អុីបូ តែត្រូវគេចាប់ជាប់
« យូរ៉ា .. ខ្ញុំគិតថា នាងមានអីយល់ច្រលំហើយ កុំភ្លេចថាពួកយើងបានបែកគ្នា ហើយ » អុីបូ ងាករកមើលបហរពន្ធខ្លួនតែបែរជាមិនឃើញស្រមោល សោះ
« តែពេលនេះអូនកំពុងត្រលប់មកវិញហើយ .. សុំទោសកាលនោះអូនចង់ឈ្នះពេកទើបបានជាសុំបងបែក !» យូរ៉ា
« វាមិនកប្លែងទេ ...នេះជាង1 ឆ្នាំហើយ .. ណាមួយខ្ញុំក៍បានរៀបការហើយដែរ  !» អុីបូ
«ថា .. ថាមិច ? បងរៀបការរួចហើយ ? មិចក៍ខ្ញុំមិនដឹង? នាងជាអ្នកណា ? » យូរ៉ា
« គឺ ខ្ញុំ !» ស៊ាវចាន់ ដើចូលមកទាំងមានកែវទឹក្រូចយកមកអោយនាង
« ស៊ាវចាន់ .. នេះអូនទៅណានិង ?»អុីបូ ស្ទុះទៅរករាងតូចដែលកំពុងមើលមកពួកគេ
« គឺ អ្នកនាងខាងនេះចង់ញុាំទឹកក្រូចណា៎ .. ទើបអូនទៅធ្វើជាពិសេស !» ស៊ាវចាន់ តបនិង អុីបូ
« នេះជា ស្អី ? បងកុំនិយាយថា បងនិងអាក្មេងនេះ ?» យូរ៉ា ចង្អុលទៅ រាងតូច
« នាងមានសិទ្ធអីមកចង្អុលប្រពន្ធខ្ញុំ .. នេះនាងលុកលុយមកកន្លេងខ្ញុំហើយ ប្រើ ប្រពន្ធខ្ញុំទៀត ?» អុីបូ ខឹងខ្លាំងពេលគិតបានថា នាងមកសំអាងម្យ៉ាងហើយណា៎ មួយគេស្គាល់ នាងយូរហើយក៍ដឹងពីចរឹកឆ្មើងឆ្មៃរបស់នាងដែរ
« នេះបងស្រែកអោយខ្ញុំព្រោះវា មែន ទេ ? អាយ ... អាយ ឯងធ្វើអីដាក់ សង្សារយើងទើបគេក្លាយជាបែបនេះ !» យូរ៉ា បម្រុងចូលទៅវៃ រាងតូច តែអុីបូរងជំនួស
« អូន .. មិនអីទេ មែនទេ ? អាន យូរ៉ា .. នាងហួសហេតុពេកហើយ .. រឿងរបស់យើងចប់យូរហើយ !» អុីបូ សួររាងតូចហើយ ក៍ត្រឡប់មកស្រែកអោយស្រីស្រស់ ម្តងទៀត
« នេះ បង... អាយ.. ឯងធ្វើឆ្កួតអី !» យូរ៉ា ស្រែកយ៉ាងលឿន ពេលទឹកក្រូចដែល ជះ មកមើលនាង វា ក្រហាយចម្លែក
« ហឹស.. ឆ្ងាញ់ឬអត់ ទឹក្រូចប្រពន្ធដើម !» ស៊ាវចាន់ មិនតប និងអុីបូ កៀសដៃគេចេញរួចដើរមករកស្រីស្អាត ដែល ឈរ ខ្ទប់មុខ
« អូយ មុខខ្ញុំ ... មុខខ្ញុំ ក្រហាយណាស់ !» យូរ៉ា
« នេះត្រឹម ក្រូច និង ម្សៅ រមាស់ .. តែនាងហ៊ានតែមកទាក់ទងប្តីយើងទៀត លើកក្រោយគឺ ជាទឹកអាសុីតហើយ ...កុំគិតថា យើងមិនស្គាល់នាងនោះ អាន យូរ៉ា តារាល្បីឈ្មោះកូរ៉េ ..គ្រួសារធ្លាក់កូដ តាមចាប់ ប្រុសអ្នកមាន មែនទេ ?» ស៊ាវចាន់ សង្រ្គឺតធ្មេញថា អោយ ធ្វើអោយយូរ៉ា ភ័យខ្លួន ឡើងមក
« នេះឯង ... ហឹក ក្រហាយណាស់ !»
« ឆាប់ទៅពេទ្យទៅមុននិង នាងគ្មានផ្ទៃមុខស្រស់ស្អាតដើរទាក់អ្នកណាបាន .. តែយើងអោយហើយ ប្តីយើងជាកម្មសិទ្ធរបស់យើង .. បើចង់មានខ្យល់ដកដង្ហើម កុំមកអោយយើងឃើញមុខទៀតអោយសោះ !»ស៊ាវចាន់ ថាហើយ ក៍ដើរទៅអង្គុយលើសាឡុង ឯ យូរ៉ា ក៍រហ័ស ចេញទៅដូចគ្នាមិនហ៊ាននិងងើយមុខមើល រាងក្រាស់ ផង តែ អុីបូ វិញទេដែលភាំង និងអ្វីដែលឃើញ
« នេះ ខ្លាញី មកពីណា៎ ? យើង ស្រវឹងភ្នែកមែនទេ ? »

ភ្លោះស្នេហ៍ប្តូរកាយ Hikayelerin yaşadığı yer. Şimdi keşfedin