ភាគ17

171 6 0
                                    

#ភ្លោះស្នេហ៍ប្តូរកាយ
ភាគ 17

មន្ទីពេទ្យ
បើ និយាយពីតួឯកសាច់កម្មរបស់យើងនេះវិញដល់ពេលត្រូវពិនិត្យផ្ទៃពោះតែ អ្នកដែលកំពុងពរពោះទៅជា ឡេងឡង់ ភ័យផង ញ័រផង ជាពិសេស គឺព្រោះតែ មានម្ចាស់ កាយរឹងមាំកំពុងឈរនៅជិតពេលកំពុងពិនិត្យហាក់ដូចជាខ្លាចគេលួចរត់អញ្ចឹង សូន្បីតែគ្រូពេទ្យក៍ឆ្ងល់ដែលថាម្ចាស់កោះ អ្នកឧបត្ថមធំរបស់ មន្ទីពេទ្យមកម្តងនេះមិចក៍មើលទៅហំហាក់ម្លេសកូនចៅឈរការពារឡើងព្រាតតែម្តង
« ទារកក្នុងផ្ទៃមានសុខភាពល្អណាស់ .. តែថា  អាប់ប៉ាតូចគួរតែបរភោគអាហារអោយច្រើនជងនេះព្រោះមើលទៅ អ្នកប្រុស មាឌតូចខ្លាំងងាយនិងខ្សោយណាស់ » អ្នកទាំងពីរលឺហើយក៍មើលមុខគ្នា សម្រាប់ស៊ាវអុីងគឺ កំពុង ភ័យដែលត្រូវអុីហ្វាងថាអោយតែសម្រាប់ អ្នកជាឪពុកកំពុងបារម្ភជាខ្លាំងពេលលឺបែបនេះ
« លឺ អត់ .. បងប្រាប់ហើយថាអោយញុាំអោយច្រើនមិនមែនចង់តែរបស់លេងអស់និងទេ !» សម្លេងស្តីអោយស្រាលៗ ធ្វើអោយ ស៊ាវអុីង ចាប់ មិនទាន់មិនយល់សេចក្តីក៍បានត្រឹមតែស្ងាត់មាត់ មុននិង ត្រូវគ្រាចុះពីលើគ្រែពេទ្យ.. និងនាំមកអង្គុយលើបង់ មុននិងនាំខ្លួនទៅបន្ទប់ដុកទ័រម្តងទៀត។
កោះស្នេហ៍
ស៊ាវអុីងគេងលក់តាមផ្លូវតាំងពី នៅលើឡានមករហូត ទាំងមិនដឹងថាបានមកដល់លើកោះវិញតាំងពីពេលណា.. នៅពេលបើកភ្នែកមកក៍ឃើញថាខ្លួនឯងនៅក្នុងបន្ទប់ពណ៍ស្រគាំជាប្រចាំទើបជើងស្រឡូនទំលាក់ចុះតែពេលក្រឡេកទៅករជើងក៍ឃើញដូចដើមគឺគេមានច្រវ៉ាក់ជាប់និងជើងតែមិនបានដាក់ ករដៃទេ ទើបនាយតូចអូសជើងតិចៗតែប្រទះនិងដំណាប់អំពិលដែលអុីហ្វាងទិញទុកអោយ ..
« ឆ្ងាញ់ណាស់.. នេះរបស់អ្នកណានិង ?» ម្ចាស់សំលេងញុាំដោយភាពរីករាយមុននិងទ្វារត្រូវបានបើក ..
« នេះញុាំអំពិលទៀតហើយ ?» អុីហ្វាងមើលរាងតូចដែលមើលមកគេដោយខ្សែភ្នែកចំលែក ជាពិសេស អំពិលក្នុងកំប៉ុងរំលោះអស់ជាងពាក់កណ្តាលហើយ ..
« លោក ? នេះជារបស់អ្នកណា? វាឆ្ងាញ់ណាស់ !» តាងតូចញញឹមដាក់ របស់ដែលត្រូវមាត់ធ្វើអោយ អុីហ្វាងភាំងភ្លឹក តាំងពីគេយកស៊ាវអុីងមក ទីនេះនាយតូចមិនដែលញញឹមសូម្បីម្តងតើនេះមានអីពិសេសមែនទេ ទើបធ្វើអោយគេអាចញញឹម មានក្តីសុខបែបនេះ ?
« ជារបស់ឯងនិងហើយ .. ចាំយើងមកលើកក្រោយទិញមកអោយទៀត !» អុីហ្វាង ដើរមកបើកទូរយកអាវ ក្រាស់ ដើម្បី ចាកចេញទៅវិញតែមិនភ្លេចងាកមកផ្តាំរាងតីចទៀតនោះទេ
« កុំគិតរត់ចេញពីទីនេះអោយសោះព្រោះគ្មានថ្ងៃដែលយើងអិយកូនយើងទៅនៅជាមួយមនុស្សបោកបហរាស់ដូចឯងទេ !» ពាក្យមួយម៉ាត់ដូចប្រហារចិត្តរាងតូច ធ្វើអោយគេស្រក់ ទឹកភ្នែកតក់ៗតែម្តង
ងាកមកខាង អាមេរិកឯនេះ ស៊ាវចាន់ ត្រូវបានលោ្តារបស់ខ្លួនអោយទៅជួបនៅឯជប៉ុន តែព្រោះសុខភាព សៀនយីងនៅមិនទាន់ស្រួលទើបអុីបូមិនអាចចោលកាងាររបស់ ត្រកូលស៊ាវបាន
« អូនទៅម្នាក់ឯងក៍បានពូប្តី .. យ៉ាងណាក៍អូនមានអ្នកម៉ាក់នៅជិតស្រាប់ទៅហើយ.. បងកុំបារម្ភពេកអី !» ស៊ាវចាន់ អង្អែលមុខស្វាមី និងថើបយកចិត្តគេ
« តែបងបារម្ភណាស៎ .. នេះត្រកូល យូអាសាគិណា៎ មិនមែន គ្រុម សង្គមងងឹតអន់ៗ ទេ » អុីបូ ជ្រួញចិញ្ចើម មិនចូលចិត្តដែលប្រពន្ធត្រូវឃ្លាតឆ្ងាយនោះទេ
« តែអូនត្រូវតែទៅ ណាមួយអូនក៍មានរឿងនិយាយជាមួយលោកតាដូចគ្នា !» ស៊ាវចាន់
« ជារឿងរបស់ ស៊ាវអុីង ?»
« ត្រូវហើយ .. អូននៅតែបារម្ភ នេះរយះពេលមួយខែហើយយើងមិនទាន់បានជួបបងប្រុសទេ !» កាលបើលឺប្រពន្ធនិយាយបែបនេះ រាងក្រាស់ក៍កំពុងគិតដូចគ្នា ថាតើ ការបាត់ខ្លួនលើកនេះរបស់ស៊ាវអុីងអាចមកពី អុីហ្វាងទៀតឬអត់ តែគេសុខចិត្តលាក់ រឿងនិងសិន ដោយសារចង់ដឹងពីសមីខ្លួនវិញតើគេមានអារម្មណ៍បែបណាចំពោះ កូនភ្លោះបងនោះ .. យ៉ាងណាពួកគេជាបងប្អូនភ្លោះចឹងហើយគេអាចដឹងពីគ្នាជាងអ្នកណាទាំងអស់ ដោយមិនបាច់និយាយដោយផ្ទាល់ទេ ..
ខាងមន្ទីពេទ្យយើងឯនេះ .. លទ្ធផលពិនិត្យរបស់ សៀនយីងគឺ សុខភាពគេល្អបរិបុឬណ៍ទាំងអស់ លើកលែងតែជើងរបស់គេដែលមិនអាចកម្រើកបាន ត្រូវការជំនួយរហូតហើយតួនាទីក៍ធ្លាក់លើខេវិន .. វាមិនមែនបែបនិងទាំងស្រុងទេតែចេវិនជាអ្នកស្នើរសុំដោយខ្លួនឯងថានិងជួយមើលថែ អ្នកប្រុសធំ ត្រកូលស៊ាវរហូតជាសះស្បើយ ។
« ហេតុអីជាគេដែរអ្នកម៉ាក់ ?» សៀនយីងសម្លក់ ម្តាយនិងប្អូនដែលមកផ្តាំផ្ញើមិនចេះអស់
« អៅ .. បើខេវិនជាមនុស្សយើងទុកចិត្តជាងគេនិងឯង !»
« តែថា ... !»
« គ្មានត"ស្ករអីទាំងអស់ ហើយម៉ាក់ក៍ទៅមិនយូរដែរ យ៉ាងណាលោកប៉ាក៍មិនទាន់រឹងមាំ !» អ្នកស្រីស៊ាវ
« ក៍បាន .. តែអ្នកម៉ាក់ជួយបញ្ជាក់ប្រាប់គេផងថា អ្នកណាជាកូនចៅអ្នកណាជាចៅហ្វាយ !» សៀនយៅងបង្ហាញកាយវិការងរង៉ក់ ដែលអ្នកដទៃមិនងាយបានឃើញទេ លើកលែងគ្រួសារតែម្តងនេះខេវិនបានឃើញសឹងតែ ហួសចិត្តមើលកាយវិការនិងទឹកមុខចុះមិនសមជាម៉ាហ្វៀអីបន្តិច
« មកពីអ្នកប្តុស រឹងរួសធ្វើអី , ធម្មតា ខ្ញុំក៍មិនដែលបង្ហាញកាយវោការលើសតួនាទីដែរ !» ខេវិន ដំឡើងទឹកមុខមាំ ចំណែកស៊ាវចាន់មើលមុខអ្នកទាំងពីរឆ្លាស់គ្នាធ្វើអោយគេសង្ស័យលើខេវិនហើយតើ នាយកំពុងពេញចិត្តបងប្រុសគេមែនទេ ?
« ឆឺស ...!» សៀនយីងបែរទៅម្ខាងធ្វើអោយម្តាយនិងប្អូនហួសចិត្តពេលអ្នកទាំងពីរចេញមកបានបន្តិចក៍លឺ សម្លេងតវ៉ា របស់ សៀនយីង ល្វើយ .. ជាមួយសម្លេងខេវិន
« អ្នកម៉ាក់ គិតដូចខ្ញុំឬទេ ? ខេវិន ពេញចិត្តបងប្រុសធំ !» ស៊ាវចាន់
« អៅ .. មែនឬ ? តែថា កូនយីង ស្រលាញ់ជីមីននិង ! ស្លាប់ហើយនេះ ខេវិនមិនខូចចិត្តទៅហើយទេ ?» អ្នកស្រីស៊ាវ ក្រវីក្បាល ហួសចិត្តស្នេហាពិតជាពិបាកយល់ណាស់ជាពិសេស គឺ ត្រង់ ស្រលាញ់មនុស្សមិនគួរស្រលាញ់និងឯង
« តែខ្ញុំថា ខេវិន សមនិងបងប្រុសជាង , ខ្ញុំបាននិយាយជាជីមីន ខ្ញុំមានអារម្មណ៍ថាគេមានរឿងលាក់បាំងនិងពួកយើង .. ក្រសែភ្នែកគេមិនមែនធម្មតាទេណាអ្នកម៉ាក់ !» ស៊ាវចាន់ បរិយាយម្តងទៀត និងធ្វើអោយម្តាយគិតបានដូចគ្នា
ក្រុមហ៊ុនត្រកូលស៊ាវ
« នេះ .. ឯកសារទាំងនេះត្រូវគេលួចបន្លំ ?» អុីបូជាមនុស្សឆ្លាតរហ័សជាពិសេសទាក់ទងនិងហិរញ្ញវត្ថុតែម្តង
« ចៅហ្វាយបាទ ! នេះឯកសារ5 ឆ្នាំក្រោយ !» អង្គរក្សម្នាក់ ទៀតឬ ហៅថា ជំនិតតែម្តងគេធំមកជាមួយកូនភ្លោះ ត្រកូលវ៉ាង ក៍ដូចជា និង លីវិនដែលតាមការពារអុីហ្វាងនិងឯង ..
« ហឹម .. ប្រាប់លេខា រ៉ូស អោយរៀបឯកសារ ទាំងនេះ អោយហើយក្នុងរយះពេល3 ថ្ងៃ !» អុីបូ បញ្ជា ហើយកូនចៅក៍រុះរាន់ទៅមើលការខុសត្រូវ .. 30 នាទី ក្រោយមក នាយក្រាស់ ក៍ងើបរៀបខ្លួន ចេញទៅបន្ត ការងាររបស់ សៀនយីងតែម្តង
« លោក .. លោកវ៉ាង !» សម្លេងលេខា បន្លឺឡើងពីក្រោយខ្នង
« មានការអីមែនទេ ?»
« គឺ ថា ឯកសារទាំងនេះ មានខ្លះ គឺទុកនៅផ្ទះលោកអង្គនាយកទាន ! » រ៉ូស និយាយបញ្ជាក់
« មិនអីទេ ចាំ ស្អែកខ្ញុំទៅយកមកអោយ !» អុីបូ
« ចុះ លោកវ៉ាង .. មិនមក ការិយាល័យវិញទេ ថ្ងៃនេះ ?» រ៉ូស
« អត់ទេ .. ខ្ញុំត្រូវទៅឆៀងមើល កាសុីណូអោយ សៀនយីង សិន ..! » អុីបូ និយាយ ហើយ ក៍ចាកចេញទៅ តែគេមិនដឹងថាមាន ខ្សែភ្នែក ស្រីស្រស់ តាមមើលគេរហូតនោះទេ
« មនុស្សប្រុសអីសង្ហាម្លេស .. ទាំងសង្ហា និងពូកែ !»

ភ្លោះស្នេហ៍ប្តូរកាយ Where stories live. Discover now