ភាគ8

193 6 0
                                    

#ភ្លោះស្នេហ៍ប្តូរកាយ

ភាគ8
កន្លងទៅច្រើនថ្ងៃហើយ នៅលើកោះស្នេហ៍នាយតូចមិនស្រែកមិនឡូឡា ទាមទារអ្វីធ្វើអោយអុីហ្វាងរាងចម្លែកចិត្តមិនស្ទើរហេតុអីគេមើលទៅស្ងប់ស្ងាត់យ៉ាងចម្លែក ?
ក្រាក
« នេះអូនមិនញុាំបាយទេ ?» អុីហ្វាង បើកទ្វារមកសួរនាយតូចដែលអង្គុយ អានសៀវភៅរបស់ គេ នៅលើគ្រែយ៉ាងធម្មតា
« គឺមិនទាន់ឃ្លាន .. តែថាលោកទលបមកពីណា? មិចក៍ក្លឹនឆ្អាបម្លេស !» ស៊ាវចាន់ យកដៃខ្ទប់ច្រមុះ ពេលក្លិនសមុទ្រ សាយភាយពេញបន្ទប់ តែអុីហ្វាងដឹងស្រាប់ហើយទើបដើរទៅទូរសម្លៀកបំពាក់ និងទាញ យកឈុតថ្មីនិងកន្សែង
« បងទៅមើល កន្លែងចិញ្ចឹមនិង គាស់គុជខ្យង .. ទើបជាប់ក្លិនបែបនេះ !» អុីហ្វាង
« អរ ... !» រាងតូចមិននិយាយអ្វីទេ តែបន្តអានសៀវភៅទាកើទងនិងសត្វសមុទ្ររបស់ រាងក្រាស់បន្ត ហាក់ដូចជាចាប់អារម្មណ៍ និងសត្វសមុទ្រណាស់អញ្ចឹងរហូតរាងក្រាស់ចេញមកវិញហើយក៍គេនៅតែមិនខ្វល់
« មកទៅញាុំបាយ.. ឈប់អានទៅ !» អុីហហវាងទាញសៀវភៅរាងតូចចេញ និងចាប់ដៃគេ តែមិនមានការប្រកែកអ្វីឡើយ ..
បន្ទប់អាហារ
« លោក .. ទីនេះមានកន្លែងមើលឃើញបាតសមុទ្រដែរឬ ?» ស៊ាវចាន់
« មានតើ គឺ នៅ ផ្នែកខាង កើតរបស់កោះ .. ជាកន្លែងសំរាប់ ភ្ញៀវទេសចរណ៍ មកកម្សាន្តកោះ !» អុីហ្វាង ដាក់ អាហារក្នុងចានាយតូចដែលកំពុងញុាំ អ្នកបម្រើក្នុងផ្ទះនាំគ្នាប្លែកចិត្តមិនស្ទើរដែលអ្នកធ្លាប់ ស្រែកឡូឡាបែរ ជាស្ងាត់ជ្រងំ ..
« ខ្ញុំចង់ទៅលេង... លោកនាំខ្ញុំទៅបានទេ?» ស៊ាវចាន់
« បាន!»
រសៀលបន្តិច នាយក្រាស់ដែលកំពុងរៀបចំបំពាក់ឈុតហែលទឹកក្រោមបាតសមុទ្រអោយរាងតូច មើលមុខស្រទន់ដែលហាក់ដូចជារំភើបនិងគ្រប់យ៉ាង
« ត្រៀមខ្លួនហើយណា!?» អុីហ្វាង បីរាងតូចទំលាក់ ចូលក្នុងសមុទ្រ តិចៗ មុននិងខ្លួនចុះពីលើទូកតាម ដែលមាន ឈុតដូចគ្នា មុននិង និង គេនាំស៊ាវចាន់ ជ្រមុជទៅ ក្នុងបាតសមុទ្រ ដែលមានទេសភាពស្អាត .. អុីហ្វាងទទួលបានអារម្មណ៍ថ្មីពីអ្នដែលនៅក្បែរខ្លួនគឺ គេកំពុងចាប់ដៃនាយយ៉ាងជាប់ សឹងថាមិនអាចប្រលែងបាន .. ជាពិសេស កន្លែងខ្លះមានសត្វ សមុទ្រជាទស្សនីយភាពភ្នែក រាងតូចនិងទាញដៃគេអោយមើលហាក់ដូចជាគូស្នេហ៍កំពុងមកហានីមូន ..
1 ម៉ោងក្រោយមក
ទាំងពីរអ្នកងើបផុតពីទឹក ព្រោះអុកហ្សីហ្សែនជិតអស់អស់ហើយនាយតូចអោបករអ្នកកំលោះជាប់មុននិងតម្រង់ទៅរកទូក ដែល បណ្តែតខ្លួនពេលនេះក៍ល្ងាចណាស់ទៅហើយ
« ហត់ទេ ? ..!»
« អត់ទេ .. សប្បាយណាស់ !» ស៊ាវចាន់ ញញឹម ដាក់ អុីហ្វាងជាលើកដំបូងធ្វើអោយអ្នកកំលោះភាំងជាខ្លាំង
« តោះទៅវិញ ..!» អុីហ្វាងយកកន្សែងមកអោយរាងតូចដណ្តប់ ..និងគ្រាទៅកណ្តាលទូក
ភូមិគ្រិះវ៉ាង
« នេះចៅហ្វាយ ..! » លីវិនកាន់ឯកសារមួយចំនួនមកអោយរាងក្រាស់ ដែលគេសើបដឹងក្នុងរយះពេលប៉ុន្មានថ្ងៃមកនេះ
« ជាកូនភ្លោះពិតមែន ? ស៊ាវ អុីង យូអាសាគិ !» អុីបូ ហៅ ឈ្មោះពេញរបស់ រាងតូចធ្វើអោយគេ ភ្ញាក់ ផ្អើលខ្លាំងណាស់ និងនាមត្រកូលនេះ
« យូអាសាគិ ..! ជា នាមត្រកូល មេបងធំ?» អុីបូស្គាល់ ឈ្មោះគេច្បាស់ ដោយសារតែ មិត្តគេជាកូនភ្លោះដូចគ្នា នៅឯ ជប៉ុន ទើបមិនយូរគេក៍ទាញ ទូរស័ព្ទ មកតេ ភ្លាម
ជប៉ុន
តឺតតឺត ..
« អាឡូ !ឯងតេ មកយើងធ្វើអីទាំងកណ្តាលយប់ នេះ ?» មីន យ៉ុនហ្គា
« អឺ នេះឯងនៅឯណា ?» អុីបូ
« សូរដូចឆ្កួត... ស្មាលនេះយើងដេកនៅផ្ទះនិងហើយ .. ហើយឯងមានការអី ទើបតេមកទាំងយប់ ?» យ៉ុនហ្គា
«ចុកល្អណាស់ ! អឺយើងចង់សួរឯងរឿងមួយ !» អុីបូ ក្រវីក្បាល ព្រោះអាមិត្តភ្លោះមុខងាប់ 2 នាក់ និងពូកែឌឺ ខ្លាំងណាស់
« សួរស្អី ? ស្មើរនេះ ឬ ?» យ៉ុនហ្គារ
« អឺ គឺ ថា យើងចង់ដឹងរឿង ត្រកូល យូអាសាគិ ! » អុីបូ មើល ប្រវត្តិនាយតូចទាំងពីរបណ្តើរ សួរទៅមិត្តបណ្តើរ ..
« មានអីមែនទេ ?» យ៉ុនហ្គា
« គឺ ថាប្រពន្ធយើងប្រើនាមត្រកូលនេះ !» អុីបូ និយាយបែបភ្ញាក់ តិចៗ តែអ្នកដែលលឺ ម្ខាងទៀតលឺហើយភ្ញាក់ ព្រើត
« កុំនិយាយថា ប្រពន្ធឯងគឺ ជា ក្មេងប្រុស មិនគ្រប់ទឹកនោះណា?» យ៉ុនហ្គា
« ឯងស្គាល់គេ ?» អុីបូ
« គឺ ស្គាល់ និងហើយគេជាទាយាទ ត្រកូល យូអាសាគិ ជា ចៅប្រុសរបស់ខាងត្រកូលចុងក្រិយគេបង្អស់.. លឺ ថា ដោយសារ កាលនោះមានគេលួចចាប់គេទៅ ចាក់ ថ្នាំប្រសៃប្រសាទ ទើបគេប្រែជាបែបនេះ ! តែនេះគ្រាន់ ជា ពត៍មាន ដែលខាង យូអាសាគិ ប្រឹងបំបិទពត៍មាន !» យ៉ុនហ្គា
« គេជា ទាយាទ ម៉ាហ្វៀ ? វា អាចទៅបានយ៉ាងមិច ? ចុះឯងមានដឹងពីគ្រួសារគេទេ ?» អុីបូ
« អៅ អានេះវើយ..ក្រែងគេជាប្រពន្ធឯង ? មិចមកសួរពីយើងទៅវិញ ? យើងមិនដឹងទេ .តាំងពីមានរឿងនិងមក ខាងគ្រួសារនេះបិទពត៍មាន តែម្តង !» យ៉ុនហ្គា
«ហឹម ...យ៉ាងណា ក៍អរគុណណា៎!» អុីបូ
« មិនអី ទេ .. ពិននិងបានហើយ / យ៉ុន !» យ៉ុហ្គា និយាយមិនទាន់ចប់ផង ក៍មានសម្លេងហៅ
« សម្លេងអ្នកណានិង ? នេះឯងមានអ្នកណានៅជាមួយមែនទេ ?» អុីបូ ឈ្លេចសួរ
« អឺ .. ជាប្រពន្ធយើងនិងហើយ .. ឯងមិនមើលម៉ោងទេ ? ពេលនេះជាម៉ោងដេកអោបប្រពន្ធអោយកក់ក្តៅ .. អាមេរំខាន បានហើយ !» យ៉ុនហ្គារះបន្តិចក៍ចុចបិទភ្លាម មុននិងឡើងទៅលើគ្រែវិញដែលមានសំណព្វចិត្តកំពុងរាវរកពេញនិង
« សុំទោស .. ប្រហែលបងនិយាយលឺពេកហើយ !» យ៉ុនហ្គា ទាញរាងតូចមកអោបហើយក៍ថើបថ្ពាន់ទន់ដែលគេងមមើរមិនដឹងអី
« ហឹម ...!» ដៃស្រឡូនស្រវាអោបរាងក្រាស់យ៉ាងជាប់និងគេងកើយលើទ្រូងមាំ
« ប្រហែលជាហត់ហើយទើបលក់មិនដឹងអីបែបនេះ ជីមមីនីតូច !» យ៉ុហ្គា អស់សំណើចនិងអ្នកដែលរពឹសដូចកូនស្វារតែអស់អំណាចពេលត្រូវជួននិងខ្លាកំណាចដូចគេនេះឯង លទ្ធផល មកពីផ្គើនពេកទើបត្រូវចាប់ប្រដៅអស់ជាច្រើនម៉ោង ៕
ងាកមកខាងអុីបូឯនេះ កំពុងមើលប្រវត្តិរបស់ អ្នកមាននាមជាប្រពន្ធដែល បញ្ជាក់ពីជំងឺគេ គឺ ជាង10 ឆ្នាំមកហើយនិងទទួលការព្យាបាលនៅសហរដ្ឋអាមេរិក
«នេះគេមិនមែនជាស៊ាវចាន់ពិតមែន ?» ទោះជាមែនឬ មិនមែនគេមិនខ្វល់ស្រាប់ហើយព្រោះយ៉ាងណាពេលនេះនាយតូចជាប្រពន្ធគេ ហើយមួយទៀតគឺគេមិនដែលគិតចង់រៀបការនិងស៊ាវចាន់ផង .. មិនមែនគេស្អប់ខ្ពើមអ្វីទេ ដែលសំខាន់ គឺ គេដឹងថា ប្អូនគេ ស្រលាញ់ ស៊ាវចាន់ សូម្បីតែរឿងគេចាប់ស៊ាវចាន់ ទៅនៅ លើកោះក៍មានកូនចៅគេប្រាប់ដូចគ្នាទើបគេចូលរួមសម្តែងឆាកល្ខោននេះមួយ ចង់អោយប្អូនប្រុស ប្រើពេលយកឈ្នះចិត្តស៊ាវចាន់ដូចគ្នា ..
« ហឹស ទោះមិនមែនជាស៊ាវចាន់ យ៉ាងមិច.. តែពេលនេះគេជាប្រពន្ធវ៉ាងអុីបូ !» អុីបូ យកឯកសារដាក់ក្នុងថតទុកចាក់សោមុនដើរចេញពីបន្ទប់ទៅរកប្រពន្ធក្បាលខូចដែលរំខាននិងរពឹសទំរាំតែឈប់នៅស្ងៀមបានគឺពេលគេងនេះឯង ..
កោះស្នេហ៍ ..
« អាស៎ អុីហ្វាងតិចៗ ! ឈឺ !» កែវភ្នែកថា កំពុងបើកព្រឹមៗ សុំអង្វររាងក្រាស់ ដែលធ្វើចលនាញាប់ៗ សឹងតែផុតដង្ហើមគេទៅហើយ
« អស៎ សឺត .. យប់នេះអូនគួរអោយស្រលាញ់ម្លេស !» អុីហ្វាងកន្រ្តាក់ខ្លួនបញ្ជូនគ្រប់យ៉ាងអោយរាងតូចហើយក៍អោនថើបមុខរលោងដែលជោគដោយញើស ..
« បានហើយ.. ខ្ញុំងងុយ !» ស៊ាវចាន់ មិនតបទេ តែបែរគេចមុខមានអារម្មណ៍ថាអៀននៅពេលនេះដូចគ្នា
«តែអូនមិនទាន់ឆ្លើយនិងបងទេ!» អុីហ្វាងមិនព្រមចាញ់ តាមសួរ
« អោយឆ្លើយអី !» ស៊ាវចាន់
« គឺ ឆ្លើយថា មិចអូនគួរអោយស្រលាញ់យ៉ាងនេះ ស៊ាវចាន់ !» ពាក្យ2 ម៉ាត់ នេះធ្វើអោយនាយតូចងាកមកមើលមុខគេ
« លោកស្រលាញ់ ខ្ញុំ .. ពិតមែនឬ ?» ស៊ាវចាន់
« ចុះអូនគិតថាបងយកអូនគេចមកដល់ទីនេះព្រោះអី ?» អុីហ្វាង
« ចុះបើ ខ្ញុំមិនមែនជាស៊ាវចាន់ .. លោកនៅតែស្រលាញ់ខ្ញុំទេ ?» នាយតូច សួរ តែគេមិនទាន់ចង់បានចម្លើយទេក៍ងាកមុខចេញពីរាងក្រាស់
« ក្រែងអូនជាស៊ាវចាន់ .. ហើយក៍ជាមនុស្សដែលបងស្រលាញ់ដូចគ្នា»អុីហ្វាង ទំលាក់ ខ្លួនគេងអោបរាងតូចដែល មិនកម្រើកអ្វីឡើយទោះជាគេឆ្ងល់ដូចគ្នាថាមិចក៍នាយសួរអ្វីប្លែកៗ បែបនេះ .
ថ្ងៃបន្ទាប់
សៀនយីង បានមកលេង រាងតូចនៅភូមិគ្រិះវ៉ាង ដែលជាហេតុអោយរាងតូចត្រេកអរ សឹងតែ លតផ្លោះកាំជណ្តើរទៅហើយពេលមានអ្នកមកគោះទ្វារប្រាប់
« បងប្រុស !» សម្លេងពីជាន់លើមកធ្វើអោយ សៀនយីង និងអុីបូ ដែលកំពុងឈរនិយាយគ្នា ងាកមកមើល ..
« ប្អូនប្រុស កុំរត់លឿនពេក !»សៀនយីង ស្រែកប្រាប់នាយតូចដែល រត់ផ្លោះកាំជណ្តើរចុះមក ឯអុីបូ ភ័យមិនស្ទើរទេ
« កុំផ្លោះបែបនេះ... ស៊ាវចាន់ !» អុីបូ ស្ទុះទៅទ្រនាយតូចដែលមើលទៅ ចង់ផ្លោះបី កាំ ចុះមក ហើយវាជាការពិត ..
« ជុប.. ពូប្តី !» នាយតូចដែល សង្កត់ នាយក្រាស់ដែខំទ្រកាយរបស់គេឆ្លៀតថបបបូរមាត់ ក្រាស់ យ៉ាងព្រហើន
« ងាប់ហើយ.. ប្អូនប្រុស !» សៀនយីងបែរទៅម្ខាង និយាត្រង់គេក៍អៀនជាមួយនិងសកម្មភាពនេះដូចគនាជាពិសេសប្អូនប្រុសកំហូចនិងតែម្តង
« បានហើយ.. កុំក្បាលខូចពេក.. នេះបងប្រាប់យ៉ាងមិចហា៎ !» អុីបូគ្រានាយតូចឡើងនិងមើលរាងកាតូចតើមានរបួសឬទេ
« បងប្រុស .. ហិ ហិ !» នាយតូចអរ លោត ស្ទុះទៅអោបបងប្រុស
« បានហើយ .. ហ្ហើយប្អូនម្នាក់នេះ ..!» សៀនយីង អង្អែលក្បាលប្អូនប្រុសញញឹមស្រទន់សូម្បីអុីបូក៍ដឹងថាអ្នកជាបងប្រុសស្រលាញ់ប្អូនខ្លាំង
« តើឯងសុខសប្បាយទេ ? ប៉ានិងម៉ាក់ មានកាបន្ទាន់ទៅអាមេរិកវិញហើយ .. នៅតែបង !» សៀនយីង
« បងប្រុស ឯណា ចាន់ចាន់ៗ !» នាយតូចនិយាយងាកឆ្វេងស្តាំ ហើយបម្រុងចង់យំ តែជា សៀនយីងដែលអេះអុញព្រោះតែអុីបូ មើលមក
« ខ្ញុំថាគេមិនមែនជាស៊ាវចាន់ទេ !» អុីបូ
« លោក ....!»
បន្ទប់ធ្វើការ ..
« លោកដឹងបានយ៉ាងមិច ? ហើយ .. ហើយប៉ាម៉ាក់លោក ?» សៀនយីង ភ័យញ័រអស់ទាំងខ្លួនទៅហើយ
« លោកគិតថា ខ្ញុំទលបតែជួបស៊ាវចាន់ ពេលរៀបការ? កុំភ្លេចថាគេធ្លាប់រស់នៅជាមួយពួកខ្ញុំអស់ជាច្រើនឆ្នាំមុននិងពួកលោកយកគេទៅ !» អុីបូ ទាញឯកសារចេញមកធ្វើអោយសៀនយីងភាំង
« លោកអាចនិយាយប្រាប់បានទេ ហេតុអីគេក្លាយជាបែបនេះ ?» អុីបូ មើលទៅសៀនយីងគេហៅ នាយមកនិយាយតែ2 នាក់ព្រោះ មិនចង់ប៉ះពាល់អារម្មណ៍របស់រាងតូច ហើយខាងប៉ាម៉ាក់គេទុកអោយគេជាអ្នកចាត់ការ
« គឺ ស៊ាវអុីង ស៊ាវចាន់ ជា កូនរបស់ អ្នកម៉ាក់ អៃដា ដែលជា កូនស្រីរបស់ លោក ម្ចាស់ យូអាសាគិ តែពេលដែលគាត់ សម្រាលគាត់ ត្រូវបានខាង លោកម្ចាស់ មកយកទៅវិញដោយយកបានតែ ស៊ាវអុីងទេ ចំណែកស៊ាវចាន់ ត្រូវលោកប៉ាយកទៅពិនិត្រសុខភាព .. អ្នកម៉ាក់មិនដែលនិយាយរឿងកូនភ្លោះនេះអោយលោកម្ចាស់ដឹងទេ . តែកាលពីជាង10ឆ្នាំមុន ពួកយើងក៍ជួបគ្នា ម្តង.. ព្រោះតែស៊ាវអុីងត្រូវគេចាប់នៅអាមេរិក ទើបពួកយើងដឹងថា ពួកគេមានកូនភ្លោះ !» សៀនយីង
« អរ.. ប៉ុន្តែ លោកដូចជានិយាយរឿងទាំងអស់មិនទាន់អស់ទេមែនទេ ?» អុីបូចាប់កំហុស នាយតូចពីមុខ
« អឺ ជារឿងផ្ទាល់ខ្លួនពួកខ្ញុំ.. គ្រាន់តែលោកជួយមើលថែ ស៊ាវអុីងម៉ារយះក៍ខ្ញុំអរគុណណាស់ទៅហើយ .. លោកប៉ានិងអ្នកម៉ាក់ ត្រលប់ទៅវិញដើម្បីកុំអោយពួកសត្រូវដឹងខ្លួន .. ចំណែកខ្ញុំក៍កំពុងតាមរក ស៊ាវចាន់ ដូចគ្នា !» សៀនយីង
« ok .. តែថា ស៊ាវអុីង ជាប្រពន្ធខ្ញុំហើយ.. ចឹងវាមិនចម្លែកទេដែលខ្ញុំត្រូវមើលថែកាពារគេនោះ !» អុីបូនិយាយដោយមុខមាំតែ សៀនយីងអាចមើលដឹងថា ទឹកមុខនេះពិតជាប្រាកដប្រជា និងមិនខឹងសម្បារអ្វីទាំងអស់
« លោកពិតជាមិនខឹងមែនឬ ? ដែលពួកខ្ញុំប្តូរកូនក្រមុំបែបនេះ ?» សៀនយីង
« មកពីខ្ញុំមិនបានស្រលាញ់ស៊ាវចាន់ .. ទេដឹង យ៉ាងណា ខ្ញុំក៍ដឹងថា គង់មានថ្ងៃនេះ !» អុីបូ បហរមូលឯកសារទុកវិញ និងញញឹមដំបូងដាក់អ្នកមាននាមជាបងថ្លៃ
« លោក មានន័យថាមិច ? តើ លោកដឹងថា ស៊ាវចាន់នៅឯណា ?» សៀនយីង ភ្ញាកៀ ក្រញាងពេលឃើញ អុីបូ ញញឹមមានល្បិច
« ចុះលោកគិតថា ស៊ាវចាន់ បាត់ទៅយ៉ាងមិច ?» អុីបូ

ភ្លោះស្នេហ៍ប្តូរកាយ Where stories live. Discover now