ភាគ14

194 8 0
                                    

#ភ្លោះស្នេហ៍ប្តូរកាយ
ភាគ1 4
កោះស្នេហ៍
ជើងស្រលូនកំពុងជាប់ច្រវ៉ាក់ គេដឹងខ្លួនបន្ទាប់ពីនោះមិនប៉ុន្មានម៉ោង ..
« ហឹក លែងខ្ញុំទៅ ..!» ស៊ាវអុីង ស្រែកយំសឹងលឺ ជាងកាលដំបូងគេមកកាន់ទីនេះទៅទៀត
« ឈប់ ជំទាលទៅ នេះឯងមិនថ្លង់ទេឬ យ៉ាងមិច ?» អុីហ្វាង កាន់ ចានបបរចូលមក មើលមុខ រាងតូចថ្លែរ
« លោក .. លោកចាប់ខ្ញុំធ្វើអីទៀត »
« ហឹស ចាប់មកធ្វើអី ? ចុះឯងដឹងថា យើងយកឯងមកទីនេះវិញធ្វើអីឬ អត់ ?» អុីហ្វាង ដាក់ ខ្លួនជិតរាងតូច
« ហឹក លោកចង់បានអីទេ .. បើរឿង ស៊ាវចាន់ វាមិនអាចទេ  គេជាប្អូនខ្ញុំ .. ហឹក ដោះលែងខ្ញុំទៅ .. ខ្ញុំសន្យាថានិងមិនមកអោយលោកឃើញមុខទៀតទេ .» រាងតូច អង្វរ អុីហ្វាង តែពាក្យថា មិនមកអោយគេឃើញមុខ វាកន្រ្តាក់ ក្នុងអារម្មណ៍ របស់ អុីហ្វាងណាស់
« ក៍បាន .. យើងនិងលែងឯង !» អុីហ្វាងនិយាយធ្វើអោយ រាងតូចញញឹម ត្រេកអរ
« តែ បន្ទាប់ពីឯងបង្កើតកូនហើយ ..» អុីហ្វាង
« លោក ... លោកនិយាយអី ?» ស៊ាវអុីងទន់ ខ្លួនអស់ ពេលលឺរាងក្រាស់ និយាយបែបនេះ
« កុំគិតចង់នាំកូនយើងទៅលំបាក អោយសោះ ..ពេលណា ឯងបង្កើតកូនហើយ យើងនិងដោះលែងឯង , ហើយយើងនិងមិនរវល់ និងឯងដូចគ្នា តែឯងកុំមករវល់ និង កូនយើងជាដាច់ខាត !» ពាក្យ ឃោឃៅ កំពុងចូលទំលុះរាងកាយរាងតូច ..ស្អីគេ ? គេជា អ្នកពរពោះ គេជាអ្នកបង្កើត កូននេះតែហេតុអីគេ គ្មានសិទ្ធអីទាំងអស់ទៅវិញ
« លោកអាត្មានិយមណាស់ .. វ៉ាង អុីហ្វាង! បានបើលោកត្រូវការបែបនិង !» ស៊ាវអុីងសម្រូតខ្លួនបែរគេចពីគេ នាយតូចឈប់តវ៉ាអ្វីហើយ ឈប់ ទាំងសម្លឹងមើលគេអីទាំងអស់ . ចំណែក រាងក្រាស់វិញក៍មិនយល់ដូចគ្នា ថាគេនិយាយបែបនេះបានដោយរបៀបណា៎ ពេលឃើញភាពស្ងប់ស្ងាត់របស់ ស៊ាវអុីង វាដូចជា កាំបិតកំពុងដោតកណ្តាលដើមទហរូងគេអញ្ចឹង គេគ្រាន់តែចង់អោយស៊ាវអុីង ប្រកែក តវ៉ានិងគេ គ្រាន់តែ ចង់ឃើញ ដូចមុន.. ហេតុិក៍គេប្រែ 180ដឺក្រេទៅវិញ
« ចង្រៃយ៎ !»
អាមេរិក
ចំណែកខាងេះបើកុំមានអុីបូ មកជួយចាត់ចែងក៍ពិបាកដូចគ្នា តែដូចថាភ្នំមួយខ្ពស់ ក៍នៅមានភ្នំមួយខ្ពស់ជាងទៅទៀត , អុីបូ ចាត់ចែងរឿងក្រុមហ៊ុនមានបញ្ហាមិនដល់ 10 ថ្ងៃទេ ពហរោះគេទទួលបានសិទ្ធពី លោកស៊ាវ តែម្តង ហើយគាត់ ក៍សរសើរដូចគ្នា ថា កូនប្រសារម្នាក់នេះពិតជាឡូយសង្ហាទោះគេមិនសូវមាត់ករអ្វីតែ គេជាមនុស្សពូកែ មួយក្នុងចំណោម1 លាន ពិតមែន ស្របពេលគ្នា សៀនយីងក៍ដឹងខ្លួនមកតែរាងកាយមិនប្រក្រតីទេ ធ្វើអយពិបាកក្នុងការកម្រើក
« បងប្រុស .. បងយ៉ាងមិចហើយ !» ស៊ាវចាន់ សួរទៅ បងប្រុសដែលកំពុង ចង់និយាយអ្វី
« សៀនយីង ... ឯងលឺបងហៅទេ ?» ជីមីនមកឈរជិត ស៊ាវចាន់ និងហៅ សៀនយីង គេបានត្រឹម ព្រឹចភ្នែក និងមើលជុំវិញ
« ប្រហែលការផ្ទុះខ្លាំងក្លាពេកហើយទើបបានជាគេត្រូវក្លាយជា មនុស្សរុក្ខជាតិ បែបនេះ វា បណ្តាលមកកំលាំងផ្ទុះ !» ជីមីន មើលសៀនយីងដែលបើកភ្នែកចង់ និយាយអ្វីម្យ៉ាង
« មានអីមែនទេបងប្រុស » ស៊ាវចាន់ ចូលមកចាប់ដៃ អ្នកជាបង ដែលខំនិយាយទាំងលំបាក
« ស៊ាវ... ស៊ាវ ..អុីង ... ថ្នាំ..ពុល !» សម្លេងរបស់សៀនយីងដាច់ៗ ព្រោះតែពិបាកដកដង្ហើមទើបជីមីន បញ្ឈប់គេសិន
« ឯងកុំខំនិយាយអី .. ! នេះឯងនិយាយពីថ្នាំពុលអី? ស៊ាវអុីងត្រូវថ្នាំពុលមែនទេ? ..!» ជីមីន ស្តាប់បានទើប សួរ ឃើញគេព្រិចភ្នែកញាប់
« បងទី2 ត្រូវថ្នាំពុលមិចក៍ខ្ញុំមិនដឹង?» ស៊ាវចាន់
« ថេយ៍... ថេយ៍!» សម្លេងរបស់សៀនយីងកាន់តែយ៉ាប់ធ្វើអោយជីមីនសម្រេចចិត្តបញ្ឈប់គ្រប់យ៉ាងនិងធ្វើការសង្រ្គោះបន្ទាន់អោយគេ
« ស្អីគេ ? បងទី2 ត្រូវថ្នាំពុល ? ថេយ៍ ? ឬ ជាថេយ៍ហ្យុន ?» ស៊ាវចាន់ ប្រញាប់រត់ទៅ ក្រៅទាក់ទងទៅស្វាមី ដែលកំពុងនៅមើលកាសុីណូ របស់ សៀនយីង
« អាឡូ .. !»
« អាឡូ អុីបូ .. ឆាប់ទាក់ទងទៅ អុីហ្វាងអោយរក បងប្រុស អោយលឿនជាងនេះ !»
« មានអីមែនទេ ? »
« បងធំ ប្រាប់ថា បងទី2 ត្រូវថ្នាំពុល .. អូនកំពុងទៅ កូរ៉េ ដើម្បី រក ថេយ៍ហ្យុន ..!»
« ឈប់ .. ឈប់សិន អូនទៅកូរ៉េ រកម្នាក់ ដែលមានដៅមុខនោះមែនទេ ?» អុីបូ សួរប្រពន្ធ ដោយសម្លេងភ្ញាក់ ផ្អើល
« ត្រូវហើយ .. ប្រហែលជាគេដឹងផងថា បងទី2  កើតអី ឬថ្នាំនោះគេអ្នកដាក់ ក៍ថាបាន !» ស៊ាវចាន់ ក្តាប់ដៃ ជាប់ .. គេខឹងណាស់ បើអ្នកណាប៉ះពាល់បងប្អូនគេនោះ បើជាគេ .. គេសុខចិត្តឈឺ ក៍មិនព្រមបាត់បង់បងប្អូនគេដែរ ។
កោះស្នេហ៍ឯនេះវិញ ស៊ាវអុីង ប្រើប្រាស់ជីវិតដូចទាសករ ទោះជា មិនត្រូវគេវាយធ្វើបាប ក៍ ត្រូវជាប់ ច្រវ៉ាក់ជើង ដើរទៅណាក៍លឺសម្លេង មិនដាច់
« អូយ .. ឈឺណាស់ !» រាងតូចដាក់ ខ្លួនអង្គុយលើបង់មុខផ្ទះ មើល ករ ជើង ដែលរបួស ជាច្រើនថ្ងៃហើយគេមិនបានជួបនិងអុីហ្វាងទេ តែគេ តែងបញ្ជូនអាហារល្អៗ និង សម្លៀកបំពាក់ថ្មី  មកអោយ ស៊ាវអុីង
« អ្នកប្រុស .. ចូលទៅក្នុងវិញទៅ , ខាង ឧត្តុនិយមបានប្រកាសថានិងមានព្យុះព្រិលធ្លាក់» នីឡាង ជានារីដែល អុីហ្វាង អោយមកមើលថែ ស៊ាវអុីង នាងក៍មានចិត្តអាណិតរាងតូចដែរ តែធ្វើយ៉ាងមិចបើ អុីហហវាងមានគុណលើនាងនិងគ្រួសារ
« ធ្លាក់ព្រិល ឬ ? ចឹងបន្ទាប់ ពីនេះនិងដល់រដូចរំហើយ.. ខ្ញុំចង់ដាំដើមផ្ការឈូករ័ត្ន !» សម្លេងតូចស្រទន់និយាយជាមួយនីឡាង និងមើលទៅទីធ្លា ដែលទំនេរ
« ចាំខ្ញុំអោយកម្មករ រកពូជទុកអោយអ្នកប្រុស តែពេលនេះអ្នកប្រុស ចូលទៅខាងក្នុងសិនទៅ !» នីឡាងទាញ រាងតូចអោយចូលទៅតិចៗ ព្រោះគេដឹងថាអ្នកមានផ្ទៃពោះត្រូវតែប្រុងប្រយ័ត្ន
« នីឡាង រក សៀវភៅមួយអោយខ្ញុំផង ..! » ស៊ាវអុីងញញឹម ដាក់ នាងតូចហើយក៍ឡើងទៅ បន្ទប់ ទាំងសម្លេងច្រវ៉ាក់ លាន់លឺពេញផ្ទះ
« ចាំ អាប់ប៉ា សរសេរ ទុកណា៎ ថ្ងៃណាមួយកូននិងបានអាន និងបានដឹងថាអាប់ប៉ា ស្រលាញ់ កូនខ្លាំងទោះជា អនាគត អាប់ប៉ា ត្រូវទៅឆ្ងាយកូនជារៀងរហូតក៍ដោយ !» ស៊ាវអុីងញញឹមតិចៗ យក ហ្វឺតមកគូសលើ ថ្ងៃខែ របស់កូន ..
« នៅ តែ ជាង5 ខែ ទៀតទេ .. តើខ្ញុំត្រូវធ្វើយ៉ាងមិច ?» ស៊ាវអុីងដាក់ ខ្លួនដេក លើពូក ដែល សរស្អាត និងគិតអំពី កូនក្នុងពោះ
បើ និយាយពី អុីហ្វាង មិនមែនគេមិនគិតពីរាងតូចលើកោះទេ តែការងារទាំងអស់ត្រូវទំលាក់ បន្ទុកមកលើគេ ជាពិសេស បងប្រុស និយាយថាមិនអាចមកវិញ ពេលនេះទេ ព្រោះតែ ស៊ាវចាន់ ចង់ នៅ ទីនោះសិន
« ចឹងក៍ ល្អ ... និងគ្មានអ្នកណាមកទើសដៃជើងយើង !» អុីហ្វាង ក្រវីក្បាល និង បញ្ជាកូនចៅអោយរៀបចំខ្លួនរៀងរាល់ ថ្ងៃ អាទិត្យគេនិងទៅកោះ ស្នេហ៍ ម្តង ..
ប្រទេស កូរ៉េ
« អូនសម្លាញ់ហា៎ .. នេះពួកយើងរកគេ 3 ថ្ងៃហើយ ! អូនពិតជាចង់ទៅកន្លែងនោះមែន?» អុីបូ សួរទៅ ស៊ាវចាន់ ដែលមានះ ចង់ទៅ កោះ បីមស៊ុម របស់ ថេយ៍ហ្យុន
« បើមិនទៅទីនោះ តើអោយទៅទីណា ? បើ អូនរកគេមិនឃើញផង !» ស៊ាវចាន់នៅ បន្ទប់ពិសោធរបស់ ថេយ៍ហ្យុន តែគ្មានបានពត៍មានអីទេ
« បងប្រុសមិនបាននៅទីនោះទេ ..! » សម្លេងតូចបន្លឺឡើងពេលងាកទៅ អុីបូ ក៍ចម្លែកចិត្តឡើងមកតែម្តង
« ថេយ៍យ៉ុង ? » ស៊ាវចាន់ ហៅឈ្មោះរាងតូចដែលញញឹម ស្រទន់ មកកាន់គេ
« ឯងមករកបងប្រុសមែនទេ ?» គីម ថេយ៍យ៉ុង ជាកូនភ្លោះជាមួយ និង ថេយ៍ហ្យុន តែក៍មិនខុសអីពី ស៊ាវចាន់ និង ស៊ាវអុីង គឺ ថេយ៍ហ្យុន ជា omega
« ត្រូវហើយ .. នេះឯងមានដឹងថាគេទៅណាទេ ?» ស៊ាវចាន់
« មិនដឹងទេ , កាលពី ថ្ងៃយើងរៀបការ គាត់មកមួយភ្លែតក៍បាត់ដំណឹង យើងក៍កំពុងតាមរកគាត់ ដូចគ្នា !» ថេយ៍យ៉ុង
« អៅ .. នេះឯងរៀបការហើយ ? មិចក៍យើងមិនដឹង ?» ស៊ាវចាន់
« អោយឯងដឹងយ៉ាងមិច បើ ឯងទើបនិងជាពីជំងឺ និង .. តែថា នេះជាអ្នកណា ?» ថេយ៍យ៉ុង
« អរ នេះ វ៉ាង អុីបូ ជា ស្វាមី យើង .. តែថា យើងមានការសំខាន់ ជាមួយនិង ថេយ៍ហ្យុនពិតមែនណា !» ស៊ាវចាន់
« សុំទោស .. តែថា បងប្រុសធ្លាប់ប្រាប់ថា មុននិង គាត់ ទៅរកឯងនៅ ប្រទេសចិន .. គឺ គាត់ បាន យកថ្នាំមួយប្រភេទ ចាក់ក្នុងខ្លួនរបស់ ស៊ាវអុីង ជាបញ្ជា លោកតាពួកឯង ! » ថេយ៍យ៉ុងនិយាយ ហើយ ស៊ាវចាន់ ក៍បើកភ្នែកធំៗ
« កុំប្រាប់ថា ...! នេះលោកតា តាមពួកយើងមករហូតមែនទេ ?» ស៊ាវចាន់ សឹងតែដួលទៅហើយពេល ដឹងដូចនេះ
« តែបងប្រុស បាននិយាយថា មានវិធី បន្សាបបាន បើ ពួកយើង ផលិតវាមុននិង គ្រប់ 6 ខែ !» ថេយ៍យ៉ុង
«. ថ្នាំអីទៅ ? ហេតុអីក៍គ្រប់គ្នាខ្លាចយ៉ាងនេះ ?» អុីបូ សួរទៅថេយ៍យ៉ុង
« គឺ ថ្នាំលុបបំបាត់ ការចង ចាំ .. បន្ទាប់ពីនោះ 6 ខែ ស៊ាវអុីងនិងមិនស្គាល់ អ្នកណាទេ រិតតែមិនមានអារម្មណ៍ទំនាក់ទំនងអីទាំងអស់ .. នេះជាបំណង លោកម្ចាស់ យូសាសាគិ ចង់អោយគេ ឡើងគ្រប់គ្រងអំណាច !» ថេយ៍យ៉ុង បរិយាហើយស៊ាវចាន់ ក៍អោបអុីបូយំសស្រាក់
« ហឹក ...គឺ អូន .. គឺអូនធ្វើអោយបងប្រុសក្លាយជាបែបនេះ ... បើបងប្រុសប្រើប្រាស់ ឈ្មោះអូន .. រស់នៅ ជា ស៊ាវចាន់ , គាត់ និងមិនក្លាយជាបែបនេះ .. អុីបូ អូនអង្វរ រកបងប្រុស អូនអោយឃើញមក !» ស៊ាវចាន់ លុតជង្គង់ អោនដល់ ដីអង្វរ រាងក្រាស់ ធ្វើអោយគេភ្ញាក់ព្រើតខំទាញប្រពន្ធឡើង
« នេះអូនធ្វើអីនិង ...ងើបមក .. បងបានសន្យាហើយថាបងនិងរកគេអោយឃើញ .. កុំយំ .. កុំយំអី !» រាងក្រាស់ ទាញ ស៊ាវចាន់ មកអោបលួងលោម ធ្វើអោយថេយ៍យ៉ុងមានចិត្តច្រណែនដែរ .. នេះឬស្នេហា ដែល រៀបការព្រោះក្តីស្រលាញ់ពិតនោះ ? ហេតុអី គេមិនធ្លាប់ទទួលវា ពីអ្នកមាននាមជាស្វាមីសោះ .. មកពីវា ជាកំហុសគេមែនទេ ដែលមិនបានប្រាប់រឿងបងភ្លោះរវស់គេ ទាំងថេយ៍ហ្យុនទេទើបជា មនុស្សដែល ជុងហ្គុក ស្រលាញ់ .. គេត្រូវរស់នៅ ក្នុងនាមប្រពន្ធអោបអេតាសុីវិល ហើយប្តី គិតតែដើរលេង និង ប្រកាស ក្តែងៗថា អ្នកដែលគេស្រលាញ់ ជា គីម ថេយ៍ហ្យុន ហើយ គីមថេយ៍យ៉ុងត្រឹមជាមនុស្សបោកប្រាស់ស្នេហា ..!

ភ្លោះស្នេហ៍ប្តូរកាយ Where stories live. Discover now