ភាគ13

198 9 0
                                    

#ភ្លោះស្នេហ៍ប្តូរកាយ
ភាគ13
ភូមិគ្រិះវ៉ាង
« អូនសម្លាញ់.. ឈប់ខឹងទៅណា , នាងជាសង្សារចាស់បងទេ ពួកយើងបែកគ្នាជាង1 ឆ្នាំ ហើយ !» តាំងពីនៅក្រុមមកដល់ផ្ទះវិញគឺ ស៊ាវចាន់ មិននិយាយរករាងក្រាស់ ឡើយ មានតែគេតាមត្រុកៗ ពីក្រោយប្រពន្ធដែលចិត្តសឿង បញ្ចេញចង្កូមខ្លាចេញមក
«ពូប្តីថាអានេះស្អាតទេ ?» នៅសុខៗ រាងតូចក៍ទាញ រូបក្នុងទូរស័ព្ទមកបង្ហាញអ្នកជាស្វឆមីដែលមិនយល់ន័យអី តែស្រាប់ នឹកឃើញសម្តី សៀនយីង ថា ស៊ាវចាន់ អាចនិងដឹងខ្លួនម្តងម្កាល .. ទើបគេខិតទៅជិតប្រព្ធទាញមកអោប
« ស្អាត .. អូនចង់បានមែនទេ ? ចាំ បងទិញអោយ !» អុីបូ មើលអាវដែល ប្រពន្ធអូសចុះឡើងនិងឆ្លៀតថើបពីលើសក់ទន់រលោងទាំងមិនបានឃើញភាពកំណាចលាក់បង្កប់ទេ
« ហឹស , អូនលើកលែងអោយម្តងចុះ ចាំមើលតែមានលើកក្រោយ !» នាយតូចគិតក្នុងចិត្តយ៉ាងណាគេមិនអាបង្ហាញពួកគេបានទេ ព្រោះសត្រូវនៅតែចង់សម្លាប់ពួកគេនិងឯង
ងាកមក សហរដ្ឋអាមេរិក  លោកស៊ាវ គឺបានទទួលការព្យាបាលយ៉ាងល្អ ហើយ ក៍មានជីមីន នៅ យកចិត្តទុកដាក់ ដូចគ្នា
« លោកពូ មានអាការះយ៉ាងមិចទេ ?» ជីមីន
« មិនអីទេ តែ ថា ឯណា កូនសៀនយីង ?» លោកស៊ាវ
« លឺ ថាទៅពិនិត្យមើលកាសីណូ !» អ្នកស្រីស៊ាវ
« លោកម្ចាស់ លោកស្រី មានរឿងហើយ .!» ខេវិន រត់ចូលមកទាំងត្រហេបត្រហប !
« មានរឿងអី !»
« គឺ អ្នកប្រុស ធំ មានរបួសធ្ងន់ណាស់ មានគេបំផ្ទុះគ្រាប់បែកក្នុងកាសីណូ !» ខេវិន និយាយហើយជីមីន ក៍ស្ទុះទៅ ដោយមាន លោកស៊ាវអង្គុយលើរទេះអោយកូនចៅ អូសទៅ ...
« ទាក់ទងទៅ ស៊ាវអុីងទៅ ... នេះឯងមានដឹងថាជាពួកខាងណាទេ ?» លោកស៊ាវ
« មិនដឹងទេ ទាន តែ យើងរកឃើញរបស់នេះ !» ខេវិន ហុច កន្សែង ប៉ាក់ រូប ក្បាលខ្មោចអោយទៅ លោកស៊ាវ ទាំងពីរនាក់ឃើញហើយក៍មើលមុខគ្នា
« នេះពួកវា ដឹងរឿងកូនអុីងមែនទេ ?» អ្នកស្រី ស៊ាវ
ភូមិគ្រិះវ៉ាង
« អ៊ួក ... អ៊ួក !» សម្លេងក្អួតទាំងព្រឹកបន្លឺឡើង ធ្វើអោយអ្នកបម្រើ ដែលមកសម្អាត ចេះតែឆ្ងល់
« អ្នកប្រុស មិនស្រួលខ្លួនមែនទេ ?» លីង លីង
« ខ្ញុំមិនដឹងទេ . តែថា ខ្ញុំវិលមុខណាស់ ហើយនេះ ក្លិនអី ក៍ស្អុយម្លេស !» សៀវអុីងយកដៃខ្ទប់ច្រមុះពេល ប្រទះក្លិន ទឹកអប់ដែលអ្នកបម្រើបាន ធ្វើបែក
« សុំអាធ្យាស្រ័យអ្នកប្រុស ខ្ញុំខុសហើយ .. ខ្ញុំបានធ្វើបែកទឹកអប់អ្នកប្រុស  .. សូមអ្នកប្រុសកុំប្រាប់ អ្នកស្រីអី !» លីងលីង យំ តិចៗ តែ ស៊ាវអុីងមិនបានប្រកាន់ខឹងទេ
« មិនអីទេ តែថាវាស្អុយណាស់ .. នាងសម្អាតចេញទៅ !» ស៊ាវអុីង ខ្ទប់ច្រមុះនិងចង់ក្អួតទៀតហើយ
« អ្នកប្រុសទៅពេទ្យទេ ?» លីងលីង ជួយរិតខ្នងអោយរាងតូចតែគេលើកដៃហាម
« នេះអ្នកប្រុស ក្អួតដូចមនុស្សស្រី ចាញ់កូនចឹង ?» សម្លេងស្រួយបន្លឺឡើងធ្វើអោយ ស៊ាវអុីង ឈប់សកម្មភាព និងងាកមកមើល លីង លីង
« នាងនិយាយអី ?» ស៊ាវអុីង ..
បន្ទាប់ពីទទួលបានចម្លើយពីលីងលីង ស៊ាវអុីងមិនទុកចិត្តក៍ឆ្លៀត អោយលីងលីង ទិញ ឪបករណ៍ពិនិត្យអោយហើយមិនប៉ុន្មានម៉ោង នាទីដែលគេរង់ចាំក៍ចូលមកដល់
« មិនពិត ... ហឹកមិនពិតទេ .. ខ្ញុំ .. ខ្ញុំមិចអាចមានកូនរបស់ប្រុសម្នាក់នោះហឹក !» រាងតូចសម្រូតខ្លួនយំក្នុងបន្ទប់ទឹក អស់សង្ឃឹមក្នុងជីវិត
« មិនពិតទេ ...កូន ហេតុអីក៍មកកើតជាមួយ យើង ? » សម្លេងតូចតវ៉ាជាមួយអ្នកក្នុងផ្ទៃរបស់ខ្លួន តែម្រាមស្រឡូនគឺកំពុងតែអង្អែលពោះរាបស្មើររបស់ខ្លួនទៅវិញ
ក្នុងអារម្មណ៍គេបែងចែកមិនដាច់ទ គេមិនបានស្រលាញ់អុីហ្វាងតែ គេកំពុងមានកូនជាមួយគ្នា ចុះបើអុីហ្វាងដឹងតើគេនិងធ្វើយ៉ាងមិច ?
« អត់ទេ .. គេចិត្តអាក្រក់ណាស់.. គេនិងសម្លាប់កូនហើយ .. អាប់ប៉ា និងនាំកូនទៅរកតាទួត .. ត្រូវហើយលោកតា អាចជួយបាន !» អារម្មណ៍នាយតូចហេលហាលរត់ទៅ បើកទូរ យកវ៉ាលី និង រៀបចំឯកសារ ភ្លាម
« ទៅ ជប៉ុន . ហឹក លោកតា !» ស៊ាវអុីងនិយាយទាំងរញ័រ ហើយក៍ទាញវ៉ាលី អូសចេញយ៉ាងលឿន
« បងប្រុស .. បងទៅណា ?» សម្លេងស៊ាវចាន់ ហៅ រាងតូចតែគេមិនឈប់ទេ មិនស្តាប់អីទេ
« បងប្រុស .. បងលឺ ខ្ញុំហៅទេ . នេះបងទៅណានិង ?» ស៊ាវចាន់ រត់មកចាប់ដៃ ស៊ាវអុីង
« លែងយើង ... ហឹក យើងត្រូវតែទៅ .. ចេញទៅ !» ស៊ាវអុីង ច្រាន ស៊ាវចាន់ មួយទំហឹងពេលគេ រៀបខ្លួនមិនទាន់ក៍ដួលផ្ងារក្រោយ ធ្វើអោយ អុីហ្វាងនិង អុីបូ ដែលទើបចូលមកភ័យរត់មករក រាងតូច
« ស៊ាវចាន់ ... អូនយ៉ាងមិចហើយ !» អុីបូ
« នែ ឯងធ្វើអីមិចក៍មកច្រានស៊ាវចាន់ .. គេនៅឈឺនៅឡើយទេ !» អុីហ្វាងស្រែកថាអោយ ស៊ាវអុីងតែ ក្រលៀសបន្តិច ក៍ឃើញវ៉ាលី ធ្វើអោយគេភាំង , នេះ ស៊ាវអុីងធ្វើអី .. គេប្រុងទៅណា ?
« នេះឯងចង់ទៅណា!»អុីហ្វាង
« បងប្រុស .. បងទៅណា? មិចក៍ប្រញាប់ យ៉ាងនេះ !» ស៊ាវចាន់ ប្រុងទៅទាញវ៉ាលីរាងតូចចូលមកជិតខ្លួន
« ខ្ញំ ... ខ្ញុំ ទៅ ហើយ ... កុំសួរខ្ញុំ .. កុំមកតាមខ្ញុំ !» អស់ជម្រើស រាងតូចទំលាក់ វ៉ាលី ចោល យក តែកាបូបតូចមានឯកសាររត់ទៅ ក្លោងទ្វារ ..
« ស៊ាវអុីង ... ស៊ាវអីង បងទៅណា ..! អុីបូ ទៅតាម បងប្រុសអូនមក !» រាងតូចភ័យខ្លាំងពេលឃើញអ្នកជាបងមានស្មារតី វង្វេងភ័យខ្លាចអ្វីម្យ៉ាង តែជា អុីហ្វាង ស្ទុះ ទៅ លឿនជាងអុីបូ ទៅទៀត
« ឈប់ .. ឈប់ ភ្លាម !»
« អត់ទេ ... កុំតាមមក .. ហឹក ជួយផង ជួយ ផង !» ស៊ាវអុីង ភ័យកាន់តែខ្លាំងពេល អុីហ្វាង រត់កាន់តែជិតគេ ដោយមានតាក់សុី កំពុងឈប់ល្មម រាងតូចក៍រត់ឡើងភ្លាម ..
« ចង្រៃយ៎ .. នេះគេកើតអីនិង !» ខ្វះតែមួយជំហានទៀតគេក៍តាមទាន់ ស៊ាវអុីងហើយ .. តែនេះមានរឿងអី ..ព្រឹកមិញគេនៅធម្មតាតើ
« ពួកឯងទៅតាមតាក់សីអំបាញ់មិញ ហើយយក ស៊ាវអុីងមកវិញអោយបាន !» អុីហ្វាងបញ្ជាកូនចៅ ហើយក៍ដើរចូលក្នុងវិញ គិតថា កូនចៅអាចនិងចាត់ការបានហើយ
« នេះ ស៊ាវអុីងកើតអី .. ហើយនេះគេរៀបវ៉ាលីទៅណា ?» អុីបូ ទាញ វ៉ាលីនាយតូចមកមើល ..
« នេះគេចង់ទៅណា ? មានរឿងអីមែនទេ ?» អុីហ្វាង
« ខ្ញុំមិនដឹងទេ .. ខ្ញុំបម្រុងទៅមើលគាត់ ក៍ឃើញគាត់ អូសវ៉ាលីចេញទៅហើយ !» ស៊ាវចាន់ ក៍ កំពុងបារម្ភ នេះមានរឿងអី ... បន្តិចក្រោយមក កូនចៅ អុីហ្វាងក៍រត់ត្រឡប់មកវិញ
« ចៅហ្វាយ .. ពួកយើងតាមទាន់ហើយតែថា តាក់សុីប្រាប់ថា អ្នកប្រុស គាត់ រត់ចូលប្រលានយន្តហោះ យ៉ាងលឿនដូចគេចពីអីម្យ៉ាង !»
« តាមរកគេអោយឃើញ ... ( ចាប់ឯងបានពេលណាយើងនិងប្រដៅឯងម្តងហើយ ស៊ាវអុីង !) » អុីហ្វាង សង្រ្គឺតធ្មេញខឹងដែល សុខៗ ស៊ាវអុីងបង្ករឿងទាំងគេកំពុងរៀបផែនការជាច្រើន ត្រូវខ្ទេចអស់ ចំណែកឯស៊ាវចាន់ ក៍នៅបារម្ភពីបងប្រុស ថាមិនដឹងមានរឿងអី
ប្រលានយន្តហោះ
« អាឡូ ខេវិន... !»
« អ្នកប្រុសទី2  , នេះអ្នកប្រុសនៅឯណា !?»
« មានអីមែនទេ ?»
« គឺ អ្នកប្រុសធំមានគ្រោះថ្នាក់ ដំបូង លោកម្ចាស់ ចង់អោយអ្នកប្រុសត្រលប់មកវិញ តអ្នកប្រុសធំធ្លាប់ បហរាប់ខ្ញុំថា បើមានរឿងអីកើតឡើងអោយប្រាប់អ្នកប្រុស រកកន្លែងលាក់ ខ្លួនសិនទៅ ..» ខេវិន
« ថាមិច ? .. ជាខាងនោះមែនទេ .. ចឹង បងប្រុសធំយ៉ាងមិចហើយ ?»
« គាត់មិនអីទេតែគាត់ មិនទាន់ដឹងខ្លួនទេ !ហើយដំណឹងនេះក៍ខ្ញុំមិនប្រាប់លោកម្ចាស់ ដែរ ព្រោះអ្នកប្រុសធំហាម ដាច់ខាត !» ខេវិន
« បាន .. យើងយល់ហើយ !» ស៊ាវអុីងទំលាក់ សំបុត្រយន្តហោះចោលហើយក៍ដើរចេញពីព្រលានយន្តហោះនោះតែម្តង
ភូមិគ្រិះវ៉ាង
« យ៉ាងមិចហើយ .. រកឃើញ បងប្រុសអូនទេ ?» ស៊ាវចាន់
« មិនឃើញទេ .. !» អុីបូ ក្រវីក្បាល .. ពួកគេតាមរកសឹងក្រលាប់ ទីក្រុងហើយ សូម្បី ប្រលានយន្តហោះក៍បញ្ជាក់ថា ស៊ាវអុីងមិនបានឡើងទៅដែរ
« នេះមានរឿងអី . ហឹក បងប្រុស !» ស៊ាវចាន់ សហរាប់តែយំ ខ្លាំងៗ ធ្វើអោយអុីបូ ឈឺ ចិត្តដូចគ្នា ទើបទាញប្រពន្ធមកអោប លួងលោម .. សកម្មភាពទាំងនេះគេចមិនផុតពីក្រសែភ្នែក អុីហ្វាងទេ  ..
« មកពីឯងទើប រឿងរញ៉េរញ៉ៃអស់ !» អុីហ្វាង ដើរចេញពីកន្លែងដែល ធ្វើអោយគេ ខឹងគុំគួន តែគេមិនទៅណា ក្រៅពី បន្ទប់ ស៊ាវអុីងទេ
ក្លិន ក្រអូបនៅតែសាយភាពពេញបន្ទប់តែបាត់ ម្ចាស់ទៅហើយ រាងមាំកំពុងដើរទៅអង្គុយលើគ្រែ ដែលធ្លាប់ មាន រាងតូចនៅលើនោះ
« នេះឯងរត់ធ្វើអី ? បើ យើងកំពុងដោះលែងឯងអោយទៅជាបងប្រុសហើយ !» អុីហ្វាង នឹកមិនចេញអ្វី .. គេដាក់ ខ្លួនដេកលើ ពួកដែល នៅសល់ ចំហាយ និងក្លិនក្រអូបនេះ
ជាច្រើន ថ្ងៃបន្ទាប់ ជាថ្ងៃអាប់អួរបំផុតសម្រាប់ អុីបូព្រោះតែស៊ាវចាន់ រករឿងខ្លាំងណាស់
« ហឹក .. អូនទៅរកបងប្រុស ! ហេតុអីក៍គ្មានអ្នកណាដឹងដំណឹងគេ ?» ស៊ាវចាន់ ស្រែក ឆោឡោ សូម្បី ប៉ាម៉ាក់ ក្មេកគេ ក៍ងឿងឆ្ងល់ដូចគ្នា
« បងកំពុង អោយមនុស្សរុករកហើយ !» អុីបូ ព្យាយាម ទប់ស្កាត់ អារម្មណ៍របស់ ប្រពន្ធ ទើបរាងតូច មិនមាត់ ហើយឡើងទៅ បន្ទប់ បាត់ទៅ
« ពួកឯងរកអោយឃើញ មិនអាចទេ ដែលមនុស្សម្នាក់ បាត់ទៅបែបនេះនោះ !»  អុីបូ បញ្ជា កូនចៅ ហើយក៍ ឡើងទៅ តាមលួងប្រពន្ធ .
អាមេរិក
« នេះកូន សៀន .. មិនទាន់ដឹងខ្លួនទៀត !» អ្នកស្រីស៊ាវ មានបន្ទុកមើលថែ ប្តីផង និងកូនផង  តែ ក៍ទុកចិត្តបានពេលយប់មានខេវិន មកមើលថែរគេ និងនៅកំដររហូត
« អ្នកស្រី .. នេះជា ឯកសារ សំខាន់ ដែល ចៅហ្វាយ ត្រូវ សុីញ៉េ តែ សូមលោកម្ចាស់ ពិនិត្យ ហើយសុីញ៉េក៍បាន !» តួនាទី រៀបចំឡើងវិញត្រូវទំលាក់ អោយខេវិន ជួយ ទាំងគេជា អង្គរក្ស តែមកពីគេនៅជិតនិង គ្រួសារស៊ាវ រាល់ពេលទើបគេអាចដឹងសឹងគ្រប់រឿងទៅហើយ
« ហ្ហើយ .. នេះកូន អុីងមាន អោយដំណឹងអីទេ ?» អ្នកស្រី ស៊ាវ ដក ដង្ហើមធំ និង យកឯកសារមកមើលមុនសិន
« មិនទាន់ទេទាន ..!» ខេវិន អោនមុខកុហក ទាំង ស៊ាវអុីងបម្រុង មកអាមេរកហើយ
« ចឹងចាំ យើងសាកទាក់ទងកូនចាន់ សិន .. នេះតាំងពីមានរឿងយើងក៍មិនបានទាក់ទងគេដែរ !» អ្នកស្រីស៊ាវដក ដង្ហើម ធំ មុននិង ទាញទូរស័ព្ទចេញមក
រឺង រឺង
« អាឡូ ...!»
« ស៊ាវចាន់ .. នេះគឺ ម៉ាក់ ណា៎ !» អ្នកស្រីស៊ាវ ភ្លេចហើយថា ពីមុនគាត់ ហៅ រាងតូចថា ស៊ាវអុីងតែ យ៉ាងណាវានៅតែដដែរ
« អរ បាទអ្នកម៉ាក់ !» ស៊ាវចាន់
«នេះកូនអុីងនៅជាមួយកូនទេ?»
«ហឹម .. អត់ទេ ម៉ាក់ .. តែថាមានរឿងអី ?»
អ្នកស្រីស៊ាវក៍ចាប់ផ្តើមនិយាយរឿងគ្រប់យ៉ាងអោយស៊ាវចាន់ ដឹងលឺ រឿងបងប្រុសធ្វើអោយស៊ាវចាន់ពិបាកចិត្តហើយកាន់តែមិនស្ងប់ ខ្លាំងបំផុតគឺ ទើបតែដឹងតំណឹងបងប្រុសធំទៀត !
« ហេតុអីម៉ាក់ មិនប្រាប់ខ្ញុំ !» ស៊ាវចាន់ ស្រែកអោយម្តាយ ចំជាពេល អុីបូ ដើរចូលមកឃើញប្រពន្ធខឹងឡើងញ័រខ្លួន
« គឺ ម៉ាក់ ចង់អោយស៊ាវអុីងមកវិញតែគេមិនឃើញមកសោះ .. តើមានរឿងអីមែនទេ ?» អ្នកស្រីស៊ាវ
« បងប្រុស បាត់ខ្លួនទៀតហើយ !» ស៊ាវចាន់ ទប់អារម្មណ៍ ប្រាប់ទៅម្តាយ
« ថា.. ថាមិច ?»
« ចាំខ្ញុំទៅ អាមេរិកពេលនេះ .. » ស៊ាវចាន់ មិននិយាយអីច្រើនទេ គេបិទទូរស័ព្ទ ហើយងាកមកវិញក៍ប្រទះភ្នែកនិង អុីបូ
« អូនចង់ទៅណា?» អុីបូ
« អូនចង់ទៅ អាមេរិក ... បងប្រុស ធំត្រូវរបួស ធ្ងន់ណាស់ !» ស៊ាវចាន់ រៀបចំខោអាវ តែរាងក្រាស់ ចាប់ដៃជាប់
« ចឹងបងទៅជាមួយនេះអូនសម្រេចចិត្តភ្លាមៗ តែឯងបានយ៉ាងមិច !» អុីបូ ទាញដៃនាយតូចមកកាន់
« ចុះបងទី2 ... អ្នកណាតាមរកគាត់ ?» ស៊ាវចាន់
« រឿងនេះអូនកុំបារម្ភ បងជឿថា អុីហ្វាងមិនព្រមអោយស៊ាវអុីង បាត់ខ្លួនបែបនេះទេ !» អុីបូ លួងលោមប្រពន្ធ
« តែ ... !» ស៊ាវចាន់ ប្រុងនិយាយប្រកែកតែត្រូវអ្នកជាស្វាមី បិទមាត់
« ដូចបងប្រាប់អូនអញ្ចឹង ..គេទាំងពីរនាក់មានទំនាក់ទំនងលើសពីពួកយើងមើលឃើញទៅទៀត .. ហើយបងក៍ចង់អោយអុីហ្វាងរៀនស្វែងយល់ពីចិត្តខ្លួនឯងដូចគ្នា !» អុីបូ ញញឹម ស្រស់ ដាក់ រាងតូច
« តែអូនខ្លាចណាស់ពូប្តី .. ចុះបើគេធ្វើបាបបងប្រុសអូននោះ ?» រាងតូចអោបអ្នកជាស្វាមី ញិកញក់ដាក់ ទោះពេលខ្លះ គេរាងរឹងមាំមែនតែបើនៅជិតអុីបី គឺចរឹក ញឹកញក់ មិនផុតទេ ..
« បើគេធ្វើបាបស៊ាវអុីង មែន ទុកអោយបង .. ជាអ្នកសងសឹក អោយបងថ្លៃ .. ព្រមទេ ?»អុីបូ សន្យាជាមួយប្រពន្ធ .. ដែលកំពុងញញឹមសមចិត្ត
« ក៍បាន .. សន្យាណា៎ បើ អុីហ្វាងធ្វើបាបបងប្រុសអូនពេលណា ... បងនិងចាត់ការគេអោយអូន ( កុំថា ជាប្អូនថ្លៃ .. ទោះជាមេម៉ាហ្វៀមានអំណាច ក៍អូននិងធ្វើអោយគេស្គាល់អ្វីជា នរកលើដី ដែរ )!» ស៊ាវចាន់  តបជាមួយរាងក្រាស់ ធម្មតាទេ តែក្នុងចិត្តរបស់គេគុំគួនឡើងមកភ្លាម ..
មិនដល់ 10ម៉ោងផង ប្តីប្រព្ធ អុីចាន់ ធ្វើដំណើរមកដលទឹកដីអាមេរិកភ្លាម  ហើយគេទុកបន្ទុករកស៊ាវអុីង អុីហ្វាង ចាត់ការ
« បងប្រាប់ឯង .. កុំស្មានថាយើងមិនដឹងឯងអោយគេចូលមកក្បែរយើងវិញព្រោះចង់បំបែកបំបាក់យើងនិងស៊ាវចាន់ .. តែ បើឯងហ៊ានធ្វើអីលើគេ, កុំហៅយើងថា បងប្រុស !» អុីបូ ដាក់ កំហឹតអុីហ្វាងយ៉ាងខ្លាំងទោះជា អុីហ្វាងធ្វើមុខមាំ មិនខ្វល់យ៉ាងណា៎ ក៍គេកើតចិត្តគុំគួនដូចគ្នា

ភ្លោះស្នេហ៍ប្តូរកាយ Where stories live. Discover now