ភាគ10+11

227 8 0
                                    

#ភ្លោះស្នេហ៍ប្តូរកាយ
ភាគ10 +11
មន្ទីពេទ្យ ..
គ្រប់គ្នា កំពុងភ័យបារម្ភ និងរាងតូចដែល ស្រាប់ឈឺក្បាល និងមានអាការះហូរឈាមច្រមុះ សូម្បីតែ អុីហ្វាង ក៍ភ័យស្លន់ស្លោរដូចគ្នា ..
« នេះមានរឿងអីនិង .. ស៊ាវចាន់ អូនកុំកើតអីអោយសោះ!» អុីបូដើរទៅមកមុខបន្ទប់ICU
« ខ្ញុំប្រាប់ហើយ .. ថាអោយគេទៅអាមេរិកវិញទៅ !មិចក៍អ្នកទាំងអស់គ្នាមិនស្តាប់ខ្ញុំ» ស៊ាវអុីង ស្រែកដាក់ អុីបូ ដែលកំពុងធ្មឹង
« ហេតុអីក៍ក្មួយនិយាយបែបនេះ .. ព្រោះយ៉ាងណាក៍គេ ជាប្រពន្ធអុីបូហើយ , ក៍ជា កូនប្រសារត្រកូលវ៉ាងដែរ!» លោកវ៉ាង ..
« ......!» ស៊ាវអុីងមិននិយាយទេ តែ ក៍ចាំមើល បន្ទប់ ICU   រហូតមិនប៉ុន្មាននាទីក្រោយក៍មាន doctor ចេញមក
« លោកគ្រូពេទ្យប្រពន្ធខ្ញុំយ៉ាងមិចហើយ ?» អុីបូ ចូលទៅសួរ doctor ភ្លាម
« តើ អ្នកជំងឺ ធ្លាប់ត្រូវថ្នាំបំពុលមែនទេ ?» គ្រាន់ តែចប់ សំនួរនេះ គ្រប់ គ្នាក៍ងាកមកមើលស៊ាវអុីង តែគេមកឈរពីមុខ លោកគ្រូពេទ្យ
« បាទ... គេ ធ្លាប់ត្រូវចាក់ថ្នាំបំពុលដែលធ្វើពីពិសពស់នៅតំបន់វាលខ្សាច់!» ស៊ាវអុីង ប្រាប់doctor
« ពឹសពស់ ?» អុីបូ និងអុីហ្វាង និយាយខ្សាវៗ និងចំស្តាប់ បន្ត
« តើយូរប៉ុណ្ណារ ហើយ ? នេះវាជ្រាបចូលទៅក្នុងខួរក្បាលរបស់គេ ! តែហេតុអីក៍គេនៅ បន្តរស់នៅបាន ?» ម្តងនេះ ទៅជា doctor ចម្លែកចិត្តទៅវិញ ថា អ្នកត្រូវថ្នាំពុលសាហាវ បែរជារស់រានមានជីវិតធម្មតា តែសុខៗ វាក៍រើឡើង
« គឺ ពួកខ្ញុំ ទទួលការព្យាបាលពី អ្នកស្គាល់គ្នា ខាងថ្នាំបុរាណ !» ស៊ាវអុីង
« ចង់តើពួកខ្ញុំធ្វើយ៉ាងណាទើបដឹងទៅ ?» doctor
« កាពិតថ្នាំបានបន្សាបអស់ពេល10 ឆ្នាំហើយតែ ប្អូនខ្ញុំត្រូវទទួលថ្នាំរាល់ខែ ជាប្រភេទថ្នាំប្រសៃប្រសាទ ម៉្យាង ផ្សំជាពិសេស ពីពេទ្យ ជំនាញ នៅអាមេរិក !» ស៊ាវអុីង
« ជាថ្នាំនេះមែនទេ ?» អុីបូ បានទាញកំប៉ុងថ្នាំចេញមក .. ហើយdoctor ក៍ចូលទៅមើល
« ចាំខ្ញុំយកថ្នាំនេះទៅពិសោធ តែសំរាប់ជាតិពុលក្នុងប្រព័ន្ធ ប្រសាទរបស់ គាត់ ខ្ញុំមិនអាចធានាទេ !» doctor
« ចុះបើខ្ញុំទៅរកលោកគ្រូពេទ្យធ្លាប់ព្យាបាលមកបាន?» ស៊ាវអុីង
« បាន.. តែ សុំកុំយូរពេក !ខ្ញុំមិនហ៊ានធានាដូចគ្នា !» doctor និយាយចប់ក៍ដើរទៅ បន្ទប់ វិញ តែ គ្រួសារវ៉ាងនៅតែមានចំងល់ជាច្រើន
« បងអុីបូ .. ខ្ញុំសុំខ្ចីទូរស័ព្ទបន្តិច !» នាយតូចបែរមកនិយាយជាមួយនិង អុីបូ ហើយគេមិនប្រកែកទេ បន្ទាប់ពីបានទូរស័ព្ទហើយ .. គេក៍ទៅ កន្លែងមួយ ដែលគ្មានមនុស្សនៅ ..
« អាឡូ .. គឺ ខ្ញុំ ស៊ាវ អុីង !»
« ត្រៀម យន្តហោះទៅ .. ខ្ញុំទៅ កូរ៉េពេលនេះ .. មកទទួលខ្ញុំនៅមន្ទីពេទ្យផង !» សម្លេងរាងតូចបន្លឺ យ៉ាងមាំធ្វើអោយ អុីហ្វាងលួចមើលដោយការចង់ដឹង
« បង អុីបូ .. លោកពូ អ្នកមីង .. ខ្ញុំត្រូវទៅ កូរ៉េ ដើម្បីទៅរកគ្រូពេទ្យដែល បន្សាបពឹសបាន !»
« តើគេជាអ្នកណា? ចាំខ្ញុំអញ្ជើញគាត់មកវិញ !» អុីបូ ឆ្លេឆ្លា គ្រាន់ តែដឹងថា មានអ្នកអាចជួយប្រពន្ធខ្លួនបាន
« បងប្រុសនៅមើល ស៊ាវចាន់ចុះទយកអោយខ្ញុំទៅវិញ !»អុីហ្វាង ស្នើរខ្លួនឡើងតែត្រូវស៊ាវអុីងនិយាយកាត់
« មិនបាច់ទេ .. លោកទៅ..ក៍គេមិនប្រាកដថាជួយលោកដែរ !» ស៊ាវអុីង
« ហេតុអី ?» អ្នកស្រីវ៉ាង
« លោកអ៊ុំ គាត់ បានស្លាប់ ជិត10ឆ្នាំហើយ .. នៅតែកូនប្រុសគាត់ទេ .. ហើយគេជាមិត្តខ្ញុំដូចគ្នា !» ស៊ាវអុីង ថាហើយក៍មានមនុស្សមួយក្រុមចូលមក
« អ្នកប្រុស .. ពួកយើងមកទទួលអ្នកប្រុស តាមលោកម្ចាស់ បញ្ជាមក !» មនុស្សពាក់ឈុតខ្មៅបានយក ទូរស័ព្ទមកអោយរាងតូច តែគេមិនទទួលនិយាយទាំងចុចផ្តាច់ទៀត .
« ខ្ញុំទៅហើយ !» រាងតូចមិននិយាយអ្វីច្រើនក៍ចាកចេញទៅ ដោយមានតែ អុីហ្វាង តាមមើលទាំងមិនអស់ចិត្តព្រោះតែ គេចង់ដឹងថា តើស៊ាវអុីងមានអាថកំបាំងអីជាមួយនិងគេ ហេតុអីក៍ពួកគេមើលទៅ ចម្លែកម្លេស ..
« អ្នកប្រុស .. តើអ្នកប្រុសពិតជាទៅទីនោះមែន ?» កូនចៅ សួរទៅ រាងតូច
« ឯងគិតថា មានវិធីណា ដែលអាចអោយគេចេញមកជួបយើង ?» ស៊ាវអុីង និយាយដោយសម្លេងមាំនិងមានអំណាច
48 ម៉ោង ក្រោយមក ..
« យ៉ាប់ ហើយលោកdoctor ! » សម្លេងគិលានុបដ្ឋាយិកា យាម បន្ទប់ ICU រត់ចេញមកស្រែកធ្វើអោយ អុីបូ និងអុីហ្វាង ដែលកំពុងនិយាយគ្នា ភ័យស្ទុះងើបយ៉ាងលឿន ..
« លោកគ្រូពេទ្យមានរឿងអី !» អុីបូ
« អ្នកជំងឺ ប្រកាច់ !» doctor និយាយបានពិននេះក៍រត់ទៅខាងក្នុងយ៉ាងលឿន
« អុីបូ !» សម្លេងរបស់ មនុស្សចាស់ ចូលមកក្នុងត្រចៀកក្មេងៗ , បន្ទាប់ពី ស៊ាវអុីងចេញទៅ ពួកគេក៍ទាក់ទងទៅ ប៉ារបស់ ស៊ាវចាន់ទើបពួកគាត់ មកទាំងអស់គ្នាតែម្តងហើយក៍ជាលើកទីមួយ ពួកគេបានជួបជាមួយនិងម៉ាក់របស់ កូនភ្លោះទាំងពីរដូចគ្នា
« នេះ .. ជាស្អី . គេជា ស៊ាវចាន់ ចឹងឬ ?» លោកស៊ាវ ច្បូតមុខ មិននឹកស្មានថា កូនភ្លោះរបស់គាត់ កុហកគាត់ អស់ជាង 10 ឆ្នាំ គាត់ រស់នៅជាមួយកូនតែមិនស្គាល់ពី កូ សូម្បីម្នាក់ ..
« លោកប៉ា .. ជាបំណងស៊ាវអុីងទេ !» សៀនយីងនិយាយ
« នេះឯងដឹងរឿងដែរ ?» លោកស៊ាវ
« មិចមិនប្រាប់ ម៉ាក់ ហា៎ !» អ្នកស្រីស៊ាវ
« គឺ .. ដើម្បី សុវត្ថិភាពប្អូនណាម៉ាក់ !»សៀនយីង
« កុំអាលនិយាយរកខុសត្រូវ ចុះពេលនេះ .. ពេលនេះ ស៊ាវអុីងនៅឯណា ?» លោក ស៊ាវ
« គេទៅកូរ៉េរកថ្នាំមកព្យាបាល ស៊ាវចាន់ ហើយ !» អុីបូ
« កុំនិយាយថា គេទៅ រក ថេយ៍ហ្យុន ?» សៀនយីង ស្រែកដោយការភ្ញាក់ ផ្អើល
« ហេតុអីមែនទេ ?» អុីបូ អុីហ្វាង មើលមុខ សៀនយីងជាប់
« បងប្រុស .. លោកប៉ាអ្នកម៉ាក់ !» សម្លេងតូចបន្លឺពីក្រោយខ្នង ជាមួយនិង មនុស្សប្រុសប្លែកមុខ ដែលមើលទៅស្រទន់ និងរូបរាងពួកគេខុសគ្នាដាច់ពួកគេ តែសំខាន់ ផ្ទៃមុខគេស្អាតមួយជំហៀង មួយជំហៀងទៀតគឺ សន្លាក់ ក្រហមព្រៀលទៅវិញ
« ថេយ៍ហ្យុន ?»
« អៅ ស្មានតែភ្លេចខ្ញុំហើយតើ បងធំ !»រាងមាំដើរមកជិត សៀនយីងទាំងមុខមាំ
« នៅនិយាយយូរទេ ? ឯងជឿថាយើងបាញ់ឯងងាប់ពេលនេះឬអត់ !» ស៊ាវអុីងភ្ជង់កាំភ្លើងពីក្រោយបើអ្នកមិនដឹងគឺ ភ្ញាក់ តែម្តង
« បង្ខំនោះបង្ខំ.. តិចអោយពស់ចឹកខានបាន...../ បិទមាត់ឯងចូលទៅ !» អ្វីដែលថេយ៍ហ្យុននិយាយត្រូវអាក់ពេល ស៊ាវអុីងសង្រ្គឺតធ្មេញ និយាយគម្រាម
« បាន .. បាន !» ថេយហ្យុន ងាក់ មកសម្លក់មុខរាងតូចមុននិង ទាញ លិខិតបញ្ជាក់ ទៅ កាន់ គិលានុបដ្ឋាយិការ
« កូនអុីង »អ្នកស្រី ស៊ាវ
« ខ្ញុំចង់សម្រាក ...! នេះអ្នកទាំងអស់ទំនេរណាស់មែនទេ ?» សម្លេងនិយាយមិនយល់មុខអ្នកណាទាំងអស់ និងត្រឹម ដើរចេញបន្ទាប់ពីទ្វារបានបើកអោយ ថេយ៍ហ្យុនចូលទៅ ..
« ស៊ាវ អុីង !» លោកស៊ាវដើរមករកកូនប្រុស តែ ត្រូវគេគេចមុខចេញ
« ស៊ាវចាន់ របស់ គ្រប់គ្នានៅខាងក្នុង .. ខ្ញុំ សងជីវិតគេ ទៅគ្រប់គ្នាវិញហើយ កុំមកពាក់ព័ន្ធនិងខ្ញុំទៀត !» នាយតូចនិយាយដោយសម្លេងមាំ តែត្រូវលោកស៊ាវ ទះមួយកភ្លៀង
ផាច់
« នេះឯងហ៊ាននិយាយបែបនេះដាក់យើង ? ទាំងយើងជាឪឯងណា៎ !» លោកស៊ាវ
« លោកបង..!» អ្នកស្រីស៊ាវ
« ចុះ លោកគិតថា ខ្ញុំចង់ ធ្វើជាកូនលោកណាស់មែនទេ ? រយះពេល10 ឆ្នាំមកនេះខ្ញុំត្រូវធ្វើគ្រប់យ៉ាង អោយដូចគេ .. មិនថា ឈ្មោះឬ អត្តចរឹក ត្រូវតែដូចស៊ាវចាន់ ..! តែ ខ្ញុំដឹងថា ខ្ញុំមិនមែន សូម្បីតែ មនុស្សប្រុសដែលខ្ញុំស្រលាញ់ ខ្ញុំក៍ត្រូវរៀបការដោយឈ្មោះរបស់គេ .. ឈ្មោះស៊ាវចាន់... ក្រែងពួកលោកស្រលាញ់គេណាស់ មិនអញ្ចឹង អីលូវ ខ្ញុំអោយគេទៅលោកវិញហើយ !» រាងតូចនិយាយហើយក៍ដើរចេញ ផុតរាងឆ្ងាយបន្តិចទឹកភ្នែកដែលប្រឹងទប់ក៍ហូរចុះមក ..
« គេមកវិញហើយ ..! មនុស្សគ្មានអារម្មណ៍ គ្មានក្តីស្រលាញ់ ត្រលប់មកវិញហើយ » អ្នកស្រីស៊ាវ មើលកូនប្រុសដែលដើរចេញទៅ .. គាត់ បង្កើតកូនគាត់ ចិញ្ចឹមមើលថែ .. តើក្នុងនាមជាម្តាយមិនដឹងឬយ៉ាងណា?តែ ជម្លោះគ្រួសារស៊ាវ ធ្វើអោយខាងត្រកូលវ៉ាងចម្លែកចិត្តបើអុីបូ គេបានដឹងខ្លះៗ ពី រាងតូចនិងប្រវត្តិគេហើយ លើកលែងតែអុីហ្វាង ក្រសែភ្នែកគេ នឹងធឹង ក្នុងអារម្មណ៍គេខួរក្បាលគិតពីអ្វីគ្មានអ្នកណាដឹងទេ
ជាច្រើនម៉ោងកន្លងផុតទៅ .. ថ្នាំត្រូវបានបន្សាប យ៉ាងមិនគួរអោយជឿ សូម្បី គ្រូពេទ្យជំនាញ ក៍ស្នើរសុំឯកសារ ថ្នាំទៅពិនិត្យ ដូចគ្នា
« ថេយ៍ហ្យុន .. គេយ៉ាងមិចហើយ ?» សៀនយីង
« អស់អីហើយ .. កាលនោះប្រហែល ពួកយើងមិនចាប់អារម្មណ៍ថា ថ្នាំបានជ្រាបចូលក្នុងប្រព័ន្ធខួរក្បាល ! គេបានទទួលការវះកាត់ ចាក់ថ្នាំបន្សាបរួចហើយ !» ថេយហ្យុន
« មានន័យថា ប្រពន្ធខ្ញុំអស់អីហើយ ?» អុីបូ
« ត្រូវហើយ ! តែ អេ៎ .. ពួកលោកខ្ញុំដូចជា ធ្លាប់ស្គាល់ ?» រាងតូចមើលមុខកូនភ្លោះទាំងពីរតែ មិនទាន់និយាយអីផង សៀនយីង ក៍និយាយកាត់
« នេះគេយកអីប្តូរនិងឯងទើបឯងព្រមមក ?» សៀនយីង
« បងគិតទៅមើលថា ជាអីគេ ? » ថេយ៍ហ្យុន ញញឹមមាន ល្បិចនិងមើលមុខរបស់ អុីហ្វាង ដែលមាំនិងមិននិយាយអីសោះ
«បើអញ្ចឹងខ្ញុំទៅ វិញសិនហើយ មានកាងារបន្ទាន់ យ៉ាងណាក៍ខ្ញុំនិងមកមើល ស៊ាវចាន់ !» អុីហ្វាង រត់យ៉ាងលឿនត្រលប់ទៅវិញ តែ ថេយ៍ហ្យុន តាមមើល កាយវិការ នាយកម្លោះ ហាក់សង្ស័យអីម្យ៉ាង
«ឬ ក៍គេ ?» ថេយ៍ហ្យុន
ភូមិគ្រិះវ៉ាង
« ហឹក .. សុំទោស ..! » រាងតូចដែលកំពុងយំសស្រាក់ ហើយ រៀបចំអីវ៉ាន់.គេ កំពុងចង់គេចខ្លួនមុននិងអ្នកដែលគេមិនចង់ជួបមកដល់ ក៍ថាបាន
« ឯណា? វានៅឯណា ?» រាងតូច ច្រលឹងកុំពុងអោនងើបមើលក្នុងថតទូរ !
« រកអី ? ហើយចង់ទៅណា?» អុីហ្វាង មកពីក្រោយខ្នងធ្វើអោយស៊ាវអុីងភ្ញាក់ព្រើត
« លោក !»
« មិនលឺ យើងសួរទេ ? » អុីហ្វាង
« ខ្ញុំទៅណាក៍ជារឿងរបស់ខ្ញុំ .. វាមិនពាក់ព័ន្ធនិងលោកស្រាប់ហើយ » ស៊ាវអុីង ច្រាន រាងក្រាស់ ចេញ តែគេមិនកម្រើកទេបែរជាស៊ាវអុីងទៅវិញដែលនៅវិលធេងធោង
«យ៉ាងមិចនិង... ស៊ាវ អុីង ស៊ាវអុីង ដឹងខ្លួនឡើង !» អុីហ្វាងបីអ្នកសន្លប់ទៅដាក់ លើកគ្រែ និងរក គ្រូពេទ្យមកភ្លាមៗ
មន្ទីពេទ្យ ..
គ្រប់គ្នា កំពុងចាំdoctor ចេញមកជាមួយ សៀនយីងកំពុងនិយាយជាមួយនិង ថេយ៍ហ្យុន
« ឯងប្រាប់ យើងបានឬនៅ .. ថា យ៉ាងមិចបានឯងព្រមមក !» សៀនយីង
« គឺប្អូនឯងនិងហើយ .. វាគម្រាមយើង !» ពួកគេជាមិត្តនិងគ្នា ទោះមិនស្និតស្នាលក៍អាច ដឹងពីគ្នាដែរ
« កុំនិយាយថា .. ស៊ាវអុីង ចូលទៅកន្លែងឯង ?» សៀនយីង និយាយហើយគេក៍ង៉ក់ក្បាល
« ងាប់ ហើយ .. !» សៀនយីង រអ៊ូ ដោយស្មានមិនដល់ថា ស៊ាវអុីងហ៊ានដល់ យ៉ាងនេះ កន្លែងតបស់ ថេយ៍ហ្យុន ជា កន្លែងដាច់ស្រយាលមែនតែជាកន្លែងសម្បូរដោយសត្វ អសិរពឹស សឹងតែថា ដើរមួយជំហាន ងើយករ គឺ មាន លើដើមឈើតែម្តង
« ចុះយើងមាន បង្ខំឯណា៎ !» ថេយ៍ហ្យុន និយាយហីៗ តែគេក៍មិនស្រួលក្នុងចិត្តដែរ
«លោក doctor !» សម្លេងអុីបូ បានហៅសតិគ្រប់គ្នា
«អ្នកជំងឺ ផុតគ្រោះថ្នាក់ហើយ ព្រោះតែថ្នាំដែលលោកខាងនេះផ្សំគឺ មាន ធាតុប្រឆាំងគ្នា និងជាតិពុលក្នុងខ្លួនរបស់ អ្នកជំងឺ .» doctorនិយាយ ទាំងញញឹមហើយក៍ បើកបន្ទប់ ថ្មីអោយ រាងតូច
«នេះ កូនខ្ញុំអស់ អីហើយមែនទេ ?» លោកស៊ាវ
« បាទ .. ដោយសារគេមាន ឈាមពិសេសជា alpha ឈាម កម្រ !» doctor
«  ha? គេមិនមែនជា omega ទេ ?» អ្នកស្រី ស៊ាវ
« បាទ តែថា ឈាម ដែលយក មកបញ្ចូលគេ ជាឈាម តែមួយតែ ជាប្រភេទomega ទៅវិញ ទើប ផ្សំបញ្ជូលគ្នា ជាមួយថ្នាំ ព្យាបាលជំងឺនេះបានយ៉ាងមិនគួរអោយជឿ !» doctor និយាយបន្តិចហើយក៍ ដើរចេញ ទុកអោយ ពួកគេងឿងឆ្ងល់
« មានន័យថា ស៊ាវអុីងជា omega តែ ស៊ាវចាន់ ...? » អ្នកស្រីស៊ាវ
«ត្រូវហើយ .. ស៊ាវ ចាន់ គឺ ដូចខ្ញុំចឹងពួកយើងគឺ ជា alpha  .!» ថេយ៍ហ្យុន ញញឹម ដាក់ អ្នកដែលគេជួបតាំងពីក្មេង តែមិនមែន លោកវ៉ាង អ្នកស្រីវ៉ាង ដែលឈរស្តាប់
« ខ្ញុំគិតថា គេអាចនិងមាន ស្មារតីត្រលប់មកវិញក៍ថា បានដោយសារពិសទាំងនិងបង្កការចងចាំនិង គ្រប់គ្រងអារម្មណ៍របស់គេ ទើបគេមានលក្ខណះនៅពេលចុងក្រោយនៃការចងចាំ ទូទៅ !» ថេយ៍ហ្យុន
« ចឹងមានន័យថាគេនិងជាហើយ ?» លោកស៊ាវ
«ខ្ញុំក៍មិនដឹងដែរ លោកពូ តែ លោកប៉ា ក៍ធ្លាប់ និយាយថាalpha ឈាមកម្រ គឺ ខុសពី អ្នកដទៃឆ្ងាយហើយគេក៍រឹងមាំខ្លាំង !» ថេយ៍ហ្យុន
« អឺ វា ដូចឯងនិងហើយ .. ជាគ្រូពេទ្យ តែពេទ្យពិសោធ ថ្នាំពុលជាតិពឹសនិងឯង!» សៀនយីងដឺដងដាក់ រាងតូចទើបត្រូវគេសម្លក់
«ដឹងចឹងមិនមកជួយទេ..» ថេយ៍ហ្យុន
« សូមចូលរួមសោកស្តាយផង ប្អូនថ្លៃ!» សៀនយីងដើរមកគោះស្មារនាយក្រាស់ដែលឈរភាំង .. បន្ទាប់ពីដឹងថា អ្នកមាននាមជាប្រពន្ធមិនមែន omega ទន់ខ្សោយទេ ..
« ប៉ាមិនដឹងនិយាយថាមិចទេ .. តែក៍តាមដំណើរ !» លោកវ៉ាងនិយាយ អ្នកឯទៀតលឺក៍សើច គឹលមុននិង ចូលទៅ ក្នុង បន្ទប់សម្រាក របស់ ស៊ាវចាន់
« ហា៎ .. ទេខ្ញុំមិនព្រមនៅក្រោមទេ .. ខ្ញុំ ជាប្តីគេ !គេជាប្រពន្ធខ្ញុំ !» រាងក្រាស់ ត្រំជើងមិនសុខចិត្តមុននិងដើរតាមចូលទៅក្នុងដែរ ..
ងាកមកខាង ភូមិគ្រិះវ៉ាងឯនេះវិញ
« លោកdoctor គេយ៉ាងមិចហើយ ?» អុីហ្វាង
« គាត់ មិនអីទេ គ្រាន់ តែ អស់កំលាំងប្រហែលសម្រាកមិនគ្រប់ហើយ !» doctor
« បាទ អរគុណ !» អុីហ្វាងជូនដំណើរdoctor តែពេល ដើរឡើងមកក៍ឃើញរាងតូចដឹងខ្លួនអង្គុយនៅក្បាលគ្រែទៅហើយ
«នេះជា ស្នាមអី ?» អុីហ្វាង ក្រលេកមើលករដៃរបស់ ស៊ាវអ៊ុីងក៍ប្រទះនិងស្នាមចង្កូម2 ដែរគេផ្អៀងផ្អងមើលហើយមើលទៀត
« ហឹម .. អូយឈឺក្បាណាស់ !» ស៊ាវអុីងដឹងខ្លួនហើយក៍ មិនព្រមបើកភ្នែកទេ
« កុំមកមាយា .. នេះឯងធ្វើពុតមែនទេ?» អុីហ្វាងចាប់ផ្តើមខឹងច្រលោតឡើងមកពេលរាងតូចមិនព្រមបើកភ្នែកតែគេមើលទៅខ្សោយខុសពីធម្មតា
« លោក ... !» សាវអុីងស្ទុះវឹងងើប ពេលលឺសម្លេងកំណាច
« អឺ គឺយើង .. យ៉ាងមិចឃើញមុខប្តីខ្លួនឯងភ័យស្លន់ស្លោរយ៉ាងនេះ !» អុីហ្វាង
« លោក ..មិចក៍នៅទីនេះ ?  » ស៊ាវអុីង
« ផ្ទះយើងមិនគិតយើងនៅ ផ្ទះខ្លួនឯងទេ ?» អុីហ្វាង តវ៉ា ម្តងទៀតតែ គេបែរជាទទួលភាព ស្ងៀមស្ងាត់ជំនួសទៅវិញ ..
តុក តុក
« ចូលមក !»
« នេះអ្នកប្រុស .. បបរ របស់ អ្នកប្រុសស៊ាវ !» អ្នកបម្រើ លើកចានបបរ មកតាមព្រោះមុននេះ គេបញ្ជាអ្នកបម្រើអោយរៀបចំ .
«សុីទៅ .. !» សម្តីគំរោះគំរើយមិនដឹងក្បាលកន្ទុយធ្វើអោយរាងតូចងើយមុខឡើង
« ខ្ញុំមិនញុាំទេ .. ខ្ញំកំពុងតែត្រលប់ទៅវិញហើយ !» ស៊ាវអុីង ងើបឈរ ទាំងទ្រេតទ្រតតែ សម្តីគេអំបាញ់ មិញកំពុងកន្រ្តាក់ បេះដូងមាំ ធ្វើអោយគេ ក្តាប់ដៃជាប់
« យើងមិនអោយទៅ .. នេះ ឯងមិនទាន់ទទួលកំហុសដែលឯងបានធ្វើទេ !» អុីហ្វាង មើលមុខ ស៊ាវអុីងនិង ចាប់ ច្របាច់ចង្ការទាញមក យកស្លាបព្រាញុកក្នុងមាត់គេពេលគេមិននិយាយអ្វីគិតតែគេចមុខ
«ខឹះ ខឹះ .. មនុស្សឆ្កួត ក្តៅណា៎ !» ស៊ាវអុីង លាអណ្តាតមក ទាំងក្រហមព្រោះអុីហ្វាង យកបបរដែក្តៅៗមក បង្ខំគេបែបេះ
« ចុះយើងប្រាប់អោយសុីស្រួលបួលមិចមិនសុី ?» អុីហ្វាង អោនមុខមករក មុខតូចដែលកំពុង ធ្វើយ៉ាងណាអោយអណ្តាតគេត្រជាក់ តែ នាទី បន្ទាប់ក៍ត្រូវភ្ញើយចង្ការនិង បន្តុបដោយបបូរមាត់ ក្តៅងំមិនចាញ់ បបរ អំបាញ់មិញ ...
«ដឹប ដឹប .. ហឹម » សាវអុីង គក់លើខ្នងមាំតែគេហាក់ មិនឈឺអ្វីសោះ បបូរមាត់ ក្រាស់ កំពុងញក់ញញីលើបបូរមាត់ ស្តងអណ្តាតអត់ឆ្អឹងកំពុងលូកលុយយ៉ាងព្រហើនមកក្រែងចិត្តសមីខ្លួន .. ក្រវាសព័ន្ធអណ្តាត ហាកដូចជា កំពុងពង្វក់ រាងតូចអោយធ្លាក់ អន្លង់ អ្វីមួយ ហើយវា ក៍ពិតមែនពេលដែល រាងតូចឈប់រើ នឹងប្តូរមកជាក្រសោបអោបករអ្នកកំលោះ ផ្តោះផ្តងតម្រូវការ
« អាស៎ .. កុំ . កុំអី !» នាយតូចស្រែកហាមបន្តិចពេលដែលដៃមាំកំពុងលូកក្នុងអាវសាមី អង្អែល ប្រាណតូចដែលញាប់ញ័រទាំងក្តៅ ទាំងរោលរាល
« តើឯងគិតថា ហាមយើងបានមែនទេ ? ទាសករតូច !» អុីហ្វាង
«ចុះក្រែងលោកអោយខ្ញុំញាុំបបរ ? ខ្ញុំឃ្លានហើយ !»រាងតូចច្រាន អុីហ្វាងចេញទាំងមុខក្រហមរួចក៍លើកចានបបរទៅញុាំនៅលើគ្រែដោយមិនហ៊ានសម្លឹងមុខរាងក្រាស់ឡើយ ..
មន្ទីរពេទ្យ
បើ និយាយពីកំលោះតូចឯនេះវិញគេដឹងខ្លួននៅពេលបន្ទាប់2/3 ម៉ោង  លោកវ៉ាងអ្នកស្រីក៍ត្រូវកូនប្រុសអោយមកសម្រាកផ្ទះសិន ឯ លោកស៊ាវ និងអ្នកស្រីស៊ាវមិនអាចនៅយូរពហរោះមានការងារបន្ទាន់ តែថា doctor បាននិយាយហើយថាគេផុតគ្រោះថ្នាក់ហើយ តែថា អ្វីដែលគេងឿងឆ្ងល់ហេតុអីគេមកនៅទីនេះ ?
« ស៊ាវចាន់ .. !» រាងក្រាស់ចូលមកក៍ឃើញស៊ាវចាន់ បើកភ្នែកមើលមកគេម៉ក់ៗ
« ហឹកពូប្តី .. ទីនេះជាកន្លែងណា៎ ហឹកមិចក៍ពូប្តីទុកអូនចោល !» នាយតូចស្រវ៉ាអោបរាងក្រាស់តែភ្នែកសម្លឹងមើលទៅសៀនយីង
« បងប្រុស !» គ្រាន់តែលឺអ្នកជាប្អូនហៅគេក៍ដើរមករកនាយភ្លាម
« យ៉ាងមិច កូនទន្សាយ .. នេះមានឈឺក្បាលឬអត់ ?» សៀនយីង អង្អែលក្បាលនាយតូចគេហាក់ដូចជាដឹងថា នាយតូចមានអាការះបែបណា៎
« អត់ទេ .. ឯណាលោកប៉ាអ្នកម៉ាក់ ?»ស៊ាវចាន់
« គាត់ទៅ អាមេរិកវិញហើយ .. មានរឿងបន្តិចបន្តួច !» សៀនយីង និយាយនិងដៀងមើលអុីបូ
« ហឹក ពូប្តីអូនឃ្លាន .. ហឹក !» នាយតូចយំម្តងទៀតនិងអោបរាងក្រាស់ជាប់ ទើបអុីបូ រេរា តែឃើញប្រពន្ធយំទើប ធ្វើចិត្តមិនបានមិនចង់ ប្រកែក
« បាន បាន ចាំ បងទៅទិញអោយ ! សុំផ្ញើគេផង .. » បើតាមអាយុ អុីបូ ចាស់ជាងសៀនយីងនិងហើយទើបគេមិនដឹងហៅរាងតូចមួយទៀតថាជា បងថ្លៃយ៉ាងមិច
« គេជាប្អូនខ្ញុំណា៎ !» សៀនយីងនិយាយឌឺតែអុីបូមិនគិតចង់ប្រកែកតវ៉ាស្អីទេ ទើបដើរចេញទៅ មួយសន្ទុះក្រោយមក សៀនយីងក៍អើតមើលខាងក្រៅ គ្មានអ្នកណាក៍ចូលមកវិញ
« យ៉ាងមិចហើយ ? នេះការចងចាំឯងមកវិញហើយមែនទេ ?» សៀនយីង និយាយហើយ រាងតូចក៍ង៉ក់ ក្បាល
« តើ ឯងចង់ធ្វើយ៉ាងមិចបន្ត ?» សៀនយីង
« ដល់ពេល ស៊ាវអុីងត្រូវបង្ហាញមុខពិតហើយ !»
« តែ យើងមិនយល់ ..តើវាមកពីពឹសទាំងនិងពិតមែនឬទើបឯងក្លាយជាបែបនេះ ? នេះបើកុំបាន ថេយហ្យុន ឯងប្រហែលនៅជាបែបនេះរហូតក៍ថាបាន ! ហើយថ្នាំដែលបងទុកក្នុងវ៉ាលីឯងមានដែលញុាំញឹកញាប់ឬអត់ ? » សៀនយីង
« ខ្ញុំលេបថ្នាំ ជាប្រចាំនិងហើយ ..មិចអាច និងភ្លេចនោះ !ការពិតខ្ញុំដឹងខ្លួនម្តងកាលដែរ តែខ្ញុំគ្រប់គ្រងខ្លួនឯងមិនបាន មិននឹកស្មានថា ពិសនោះអាចគ្រប់គ្រងខ្ញុំដល់រយះពេល 10 ឆ្នាំ បែបនេះ !» ស៊ាវចាន់ និយាយទាំងទឹកមុខមាំ ហើយក៍ ងាករកមើល ស៊ាវអុីង
« គេមិននៅទេ .. គេឈ្លោះគ្នាជាមួយលោកប៉ា !» សៀនយីង ដឹងថា ប្អូនពៅ កំពុងគិតអី
« ចុះថេយ៍ហ្យុន ?» ស៊ាវចាន់
« បងមិនដឹងទេ .. គេគឺរហ័សណាស់ នេះប្រហែល ប្រញាប់ទៅវិញហើយ!» សៀនយីង
« ហឹស .. ! ប្រហែលប្រញាប់ទៅតាមរកប្រុសម្នាក់នោះក៍ថាបាន .. តែខ្ញុំខានឃើញគេ 10 ឆ្នាំហើយតាំងពីមានរឿងនោះកើតឡើង .. តើមុខរបស់គេយ៉ាងមិចហើយ ?» ស៊ាវចាន់
«គឺ ដដែរ មានសន្លាកក្រហម លើមុខ .. ប្រហែលគេគ្មានវិធី សំរាប់ ធ្វើអោយមុខគេដូចដើមទេ !» សៀនយីង ទំលាក់ទឹកមុខ. រឿងរ៉ាវកាលពី10 ឆ្នាំមុនធ្វើអោយមានរឿងរ៉ាវ វិនាសកម្មជាច្រើន ..
« តែ បងទី2.. ខ្ញុំដឹងថាគាត់និងទៅជប៉ុនវិញបើខ្ញុំជាសះស្បើយ !» ស៊ាវចាន់ នៅមិនស្ងប់ទេពេលនិយាយដល់ ស៊ាវអុីង
« បងក៍ដឹងតែ អិយបងធ្វើយ៉ាងមិច ? ក្មេងម្នាក់នេះដែលចេះស្តាប់ ពួកយើងពីពេលណា៎ កាលនោះបើឯងមិនរងជំនួសគេ .. ប្រហែល គេស្លាប់បាត់ទៅហើយ !» សៀនយីង .
« ត្រូវហើយ ... តែ ខ្ញុំគ្មានថ្ងៃអោយអ្នកណាមកប៉ះពាល់ពួកខ្ញុំបានទេ , បងទី2 ជា omega គាត់រឹងមាំតែាងក្រៅទេ បងប្រុសក៍ដឹង , បើខ្ញុំមិនមានឈាមAlpha ប្រហែលខ្ញុំមិនផុតពីផ្លូវស្លាប់ដែរនិងហើយ ! » ថាហើយ គេក៍ញញឹមដាក់ អ្នកជាបងប្រុសមុននិង ទម្រេតខ្លួនឯ សៀនយីងលឺហើយក៍ដឹងថានិងមាន រឿងឈឺក្បាលចូលមកជាក់ជាមិនខាន
អុីបូ បាន ទឹញអាហារជាច្រើនអោយរាងតូចដែលកំពុងលេងហ្គេមជាមួយប្រុសខ្លួនបន្ទាប់ពីញុាំហើយក៍គេលក់ តែគេមិនមាត់ថាស្តីអីអោយទេនិងមើលទៅ សៀនយីងដែល កំពុងឈរ អេះអុញ
« មានអីមែនទេ ?» អុីបូ
« លោក .. ខ្ញុំចង់និយាយជាមួយបន្តិច !» សៀនយីង ឆ្លៀតពេល រាងតូចគេងលក់ អូសនាយក្រាស់ មកជ្រុងម្ខាង
« មានការអី ? តើលាក់ ការដល់ កំរិតនេះ ?» អុីបូ
« គេ ជា ស៊ាវចាន់.. ជាកូនភ្លោះប្អូនរបស់ ស៊ាវអុីង.. » សៀនយីងមើលមុខអុីបូជាប់
« ហើយយ៉ាងមិចទៀត ? រឿងនេះខ្ញុំដឹងហើយ !» អុីបូ និយាយហីៗ
« តែ គេមិនប្រក្រតីទេ .. ពីក្មេងស៊ាវចាន់មាន គ្រោះថ្នាក់ ទើបធ្វើអោយគេប៉ះទង្គិចខួរក្បាល .. លោក ជួយមើលថែរគេផង. តែក៍ធ្វើមិនដឹងពេលគេមានអាការះចម្លែកទៅ !» សៀនយីង និយាយហើយក៍ សរសេរឈ្មោះថ្នាំអោយអុីបូ
« ខ្ញុំបានយកថ្នាំមួយចំនួន ដាក់ ក្នុងវ៉ាលីគេ. តែបើអស់ លោក ទិញ តាមឈ្មោះនេះហើយ នេះក៍ជាឈ្មោះ ដុកទ័រព្យាបាលគេដូចគ្នា !» សៀនយីងគិតថា ខ្លួននិងត្រូវប្រើពេលតាមរក ស៊ាវចាន់ ហើយទើបមិនអាចមើលថែ កូនភ្លោះម្នាក់ទៀតនេះទេ
« ហេតុអីក៍គេក្លាយជាបែបនេះ ? បើចឹង តើស៊ាវចាន់ ទៅណា ?» អុីបូ
« ការពិតរឿងនេះដែលខ្ញុំត្រូវទម្លាយអាថកំបាំងកូនភ្លោះនេះ ដោយសារតែ ពួកគេ អាចនិងមានគ្រោះថ្នាក់បើខាងសត្រូវ លោកតា ដឹងថា ស៊ាវអុីង មិនបានកើតអី .. និងហើយជាមូលហេតុដែល ស៊ាវអុីងបាន ប្រើឈ្មោះស៊ាវចាន់ រស់នៅអស់ពេល10 ឆ្នាំមកនេះ » សៀនយីង
« ថាមិច ? ហេតុអីក៍ជា ស៊ាវអុីង ?» អុីបូ ចាប់ផ្តើមមិនយល់រឿងគ្រប់យ៉ាងជាពិសេស តើ ប្រពន្ធគេ ហេតុអ្វីក៍អាចនិងមានគ្រោះថ្នាក់ជំនួសទៅវិញ ?
« ខ្ញុំមិនអាចប្រាប់លោកបានទេ .. តែខ្ញុំសុំ អោយលោកជួយមើលថែគេផង .. ថ្នាំដែលគេ ប្រើជាប្រចាំជាថ្នាំជំនួយការចងចាំនិងប្រសៃប្រសាទ .. គេកំពុង ដឹងខ្លួនខ្លះៗ ហើយលោកអាចមើលដឹងតាម ចរឹករបស់គេ !» សៀនយីង
« ចុះនាយចង់ទៅណា ?ទៅរក ស៊ាវអុីង?» អុីបូ សួរទៅរាងតូច
« ប្រហែលជាខ្ញុំ ត្រូវទៅ អាមេរិកហើយ .. ក៍នឹងនាំគេទៅវិញក៍ថាបាន !» សៀនយីង និយាយហើយក៍មើលទៅ គ្រែ អ្នកជំងឺ
« ពួកគេពិបាកណាស់ ទំរាំធំ ធាត់ឡើង លោកប៉ា អ្នកម៉ាក់ លាក់ ប្រវត្តិ របស់គេ ពួកគាត់ មិនអាច បើកចំហរ ទំនាក់ទំនង ទើបគ្មានអ្នកណាដឹងថា ម៉ាក់ តូចបានត្រលប់មកវិញទេ !» សៀនយីង និយាយបន្តិចក៍ទទួលទូរស័ព្ទ ដែល រោទិ៍
« អាឡូ ..?»
« ហា៎ .. ថាមិច ? ខ្ញុំនិងប្រញាប់ទៅ !» សៀនយីងទំលាក់ទូរស័ព្ទចុះហើយប្រមូលអីវ៉ាន់
« មានរឿងអី ?» អុីបូឃើញគេឆ្លេរឆ្លា ក៍សួរភ្លាម
« លោកប៉ា ត្រូវគេ លួចបាញ់ .. ខ្ញុំ ត្រូវទៅអាមេរិកវិញហើយ !» គ្រាន់ គេនិយាយចប់ កែវភ្នែក តូចដែលគេងលក់ ក៍បើកមើលមកពួកគេ សូម្បី អុីបូ ក៍ភ្ញាក់ព្រើត
« ស៊ាវចាន់ .. បងទៅសិនហើយណា៎ មើលថែខ្លួនផង !» សៀនយីង ដើរចូលមកខ្សឹបក្បែរត្រចៀកនាយតូច និងញញឹម បន្តិចមុននិងចាកចេញយ៉ាងលឿន  ឯ រាងតូចមិននិយាយអ្វីក៍សំងំគេងធម្មតា តែអុីបូ នៅ សង្ស័យរឿងជាច្រើនទៀត .. គ្រាន់គេ ត្រូវការពេលវេលា ដើម្បីរៀបចំរឿងរ៉ាវជាថ្មី .. កែវភ្នែកថ្លាមុតកំពុងសម្លឹងមើលអ្នកជាស្វាមី .. គេចងចាំវិញហើយថា អុីបូជាអ្នកណា ហើយ កាលពី រាងក្រាស់ ធ្វើយ៉ាងមិចជាមួយគេ
« អូនឃ្លានឬនៅ ?ចាំបងរៀបចំអាហារអោយ !» សម្លេងស្រទន់ ធ្វើអោយ ស៊ាវចាន់ ហេងហាងក្នុងអារម្មណ៍ ហេតុអីក៍គេល្អចំពោះខ្លួនបែបនេះ ? ទាំងកាលពីក្មេងគេមិនសូម្បីសម្លឹងមុខគេ !
« ខ្ញុំ.. ខ្ញុំចង់សម្រាក ខ្ញុំឈឺក្បាល !» រាងតូចសម្រួលអារម្មណ៍ ហើយបហរែកាយវិការអោយដូចដើមកុំអោយអ្នកណាសង្ស័យ
« បាន ចឹងចាំ បង នៅកំដរ !» អុីបូ ទាញ ភួយដណហតប់អោយរាងតូចហើយថើបថ្ងាសគេបន្តិច
សហរដ្ឋអាមេរិក
មន្ទីពេទ្យ
« ហឹក លោក ប្តី .. បងត្រូវតែមិនអីទេណា៎ !» អ្នកស្រីស៊ាវ ស្រែកយំ បន្ទាប់ពី ប្តីរបស់ខ្លួនត្រូវបាញ់ទាំងជំហរ
« សូមអ្នកស្រីរង់ចាំនៅខាងក្រៅសិនបានទេ ?» សម្លេងមាំមើល មកអ្នកដែលសម្រុកចូល និងសុំអោយគាត់ ចៀសផ្លូវ
« លោកគ្រូពេទ្យ ផាក .. អញ្ជើញចូល គ្រប់យ៉ាងរៀបចំហើយ !» សម្លេងគិលានុបដ្ឋាយិការ ហៅ អ្នកកំលោះថា doctor មានន័យថាគេមិនមែនធម្មតា ឯណា៎ទើបអ្នកស្រីស៊ាវ ងាកមកម្ខាង
« អ្នកស្រី ..!» ខាវិនជា អង្គរក្ស លោកស៊ាវ រត់មកទាំងត្រហេបត្រហប
« មានអីមែនទេ ខាវិន ?»
« គឺ មានរឿងនៅ ឯសម្ព័ន ត្រកូលស៊ាវ .. ភាគហ៊ុនកំពុងចង់ ដក ហ៊ុនចេញ មានពត៍មានថា ពួកយើងរត់ពន្ធអីវ៉ាន់ ខុសច្បាប់ !» ខាវិន
« ស្អីគេ .. ហេតុអីក៍មានរឿងទាំងនេះ ? ចុះឯង មានទាក់ទងទៅ កូនយីង ហើយឬនៅ ?» អ្នកស្រីស៊ាវ
« រួចហើយអ្នកស្រី .. គាត់ កំពុងធ្វើដំណើរមកវិញ .. តើ យើងគួរអោយ អ្នកប្រុស ទី2 ត្រលប់មកវិញទេ ?» ខាវិន
« ប្រាកដហើយ !» អ្នកស្រីស៊ាវ
ងាកមកខាង ត្រកូល វ៉ាងវិញ អុីហ្វាង ជ្រួញ ចិញ្ចមមិនយល់ពេលដែលប៉ាម៉ាក់ គេនិយាយ ពីបងប្រុស និង អ្នកជំងឺ
« ចប់ ហើយ .. ក្តីសង្ឃឹមថា កូនចាន់ និងបង្កើតកូនបន្តទាយាទ !» លោកវ៉ាង មើលមុខ ស៊ាវអុីង នងក្រវីក្បាល
« ត្រូវហើយគេ ជាAlpha .. មិចក៍ជា កូនទៅវិញដែរជា omega ហា៎ ស៊ាវអុីង ?» អ្នកស្រី វ៉ាង មើលមុខ ដែលដូចកូនប្រសារច្បងរបស់ខ្លួន
« គឺ ខ្ញុំក៍មិនដឹងដូចគ្នា !» ស៊ាវអុីង
« បើកាលនោះក្មួយមិនបាត់ខ្លួនប្រហែជាក្មួយនិងអុីបូ រៀបការ ហើយ !» អ្នកស្រីវ៉ាង ដក ដង្ហើមធំម្តងទៀត
«ម៉ាក់ និយាយអីនិង ? » អុីហ្វាង ហាកៀមានអារម្មណ៍ ស្ងប់ ជាពិសេស ពេល ម្តាយ កំពុងតែ ប្រៀបធៀប កូនភ្លោះត្រកូលស៊ាវ
« គឺ ស៊ាវចាន់ ជា alpha ហើយ បងឯង និងឯងក៍ជា alpha តើ អ្នកណាពរពោះកើត ? នេះ បើ ជា ស៊ាវអុីងប្រហែល ល្អ ហើយ !»អ្នកស្រីវ៉ាង
« វាមិនអាចទៀតទេ អ្នកមីង .. ណាមួយខ្ញុំជិតត្រលប់ទៅជប៉ុនវិញហើយ !» ស៊ាវអុីង ឈ្ងោកមុខ មិននិយាយបន្ត ចាស់ៗ ក៍បាន ត្រឹមតែ ដក ដង្ហើមធំ តែ បើនិយាយពី អុីហ្វាងគេកំពុងតែឡេមឡាម .. តើ អាចទេ ស៊ាវ អុីង និងលេងល្បិច ដើម្បី ដណ្តើមយក អុីបូ ? បើចឹងមែន ក៍ល្អ .. គេនិងបានស៊ាវចាន់ មកវិញ ដូចគ្នា គេមិនខ្វល់ទេ ថា តើ ស៊ាវចាន់ ជាអ្វីនោះ !
បន្ទប់ ស៊ាវអុីង ..
គ្រាន់ តែបើកទ្វារបន្ទប់បាន រាងតូចក៍ត្រូវច្រានចូលទៅ ក្នុងយ៉ាងលឿន ដោយកំលាំងកាយមាំ
« អាយ៎ លោកចូលមកធ្វើអី ! » ស៊ាវអុីង
« ហឹស .. ប្តីមកបន្ទប់ មិនបានឬ ?» រាងក្រាស់ និយាយធ្វើអោយស៊ាវអុីង ក្រហមមុខភ្លាម ដោយមិនដឹងថា កំពុងខឹងឬ កំពុង អៀននោះទេ ..
« លោក.. ចេញទៅ .. អ្នកណាប្រពន្ធអ្នកណាប្តី ?» ស៊ាវអុីង ច្រាន រាងក្រាស់ ចេញ
« ok មិនមែនប្តីប្រពន្ធ តែជាបងថ្លៃប្អូនថ្លៃធ្លាប់រួមគ្រែមែនទេ ? បងថ្លៃ វ៉ាង ស៊ាវអុីង !» អុីហ្វាង ដាក់ មួយឃ្លា ធ្វើអិយស៊ាវអុីង ងើយមុខមើលគេទាំងភាន់ភាំងជាពិសេសតំណក់ទឹកក្តៅអ៊ុនៗ កំពុងនៅក្នុងប្រលង់ភ្នែកនោះ ..
« លោក .. លោកនិយាយអី ?» ស៊ាវអុីង
« យើងមិនចង់និយាយច្រើនទេ .. មើលទៅប៉ាម៉ាក់ដូចជាចង់បានឯងជាកូនប្រសារច្រើនជាង .. យើងមកនិយាយលក្ខណជាមួយឯង !» អុីហ្វាង ឈរជ្រែងហោប៉ៅនិយាយធម្មតា
« លោកមានន័យពីអី ?»
« កហរែងឯងចង់រៀបការជាមួយនិងបងប្រុសណាស់មិនអញ្ចឹង ? ហើយយើងក៍ចង់បានស៊ាវចាន់មកវិញដែរ ចឹង យើងមកដោះដូរគ្នា យើងនិងជួយអោយឯងបានបងប្រុស/ ផាច់ !» អុីហ្វាង និយាយមិនទាន់ចប់ផងក័ត្រូវ ស៊ាវអុីងទះមួយកំភ្លៀង
« លោកកំពុងនិយាយអី .. លោកដឹងខ្លួនទេ ? បងអុីបូ ជា ស្វាមី របស់ ស៊ាវចាន់ ហើយ ពួកគេជាប្តីប្រពន្ធ .. រឿងគ្រប់យ៉ាងត្រលប់ទៅជាបែបនេះក៍ព្រោះតែលោក. ហើយពេលនេះលោកកំពុងចង់អោយខ្ញុំបំបែក ប្តីប្រពន្ធគេ ?» ស៊ាវអុីង ស្រែកអោយ អុីហ្វាងមួយទំហឹង
« នេះឯងហ៊ានទះយើង ? ឯងមិនស្គាល់ ងាប់ទេឬ យ៉ាងមិច ?» អុីហ្វាង ចាប់ ករ រាងតូច ច្របាច់ដោយកំហឹង ..ធ្វើអោយគេ សឹងស្ទះខ្យល់
«លែង.. លែងខ្ញុំ អាមនុស្សអាក្រក់ .. លោកឯងថោកទាបណាស់ !គេជា បងប្រុសលោកណា៎ » ស៊ាវអុីងព្យាយាមនិយាយទាំងពិបាក
« ឯងក៍មិនល្អដែរ ចឹងមិនមែនបោកប្រាស់គ្រប់គ្នាបានដល់ថ្នាក់នេះទេ .. យើងនិយាយម្តងទៀត យើងត្រូវការតែ ស៊ាវចាន់ ប៉ុណ្ណោះហើយបើឯងមិនចង់ធ្វើក៍មិនអីព្រោះរឿងរ៉ាវនៅលើកោះ ក៍មិនអាក្រក់អី .. អ្នកប្រុសទី2 ត្រកូលស៊ាវ បម្រើ អ្នកប្រុសទី2 ត្រកូលវ៉ាងសឹងរាល់យប់ ..បើយើងមិនបានឯងក៍មិនបានដូចគ្នា ស៊ាវ អុីង !» អុីហ្វាង ញញឹមចុងមាត់ ពេលឃើញទឹកមុខរបស់ រាងតូចដែល ភ័យឡើងញ័រខ្លួន
« វ៉ាង អុីហ្វាង.. លោក លោកនិយាយអី !»ស៊ាវអុីង
« យើងគិតថាឯងមិនល្ងង់ទេ , តើចង់បានតំណែង កូនប្រសារធំ ត្រកូលវ៉ាង ឬ ក៍ជា ទាសករលើគ្រែគេ លើកោះ ?» អុីហ្វាង
« លោក.. លោកឯងថោកទាបណាស់ វ៉ាង អុីហ្វាង !»

ភ្លោះស្នេហ៍ប្តូរកាយ Where stories live. Discover now