ភាគ15

192 9 0
                                    

#ភ្លោះស្នេហ៍ប្តូរកាយ
ភាគ15

អាមេរិក
សៀនយីងទទួលការមើលថែល្អជាងមុនតែយ៉ាងណាគេនៅបារម្ភពីរឿងក្រុមហ៊ុនទើបអុីបូ សម្រេចចិត្តនៅជួយមើលការខុសត្រូវដោយទុកអោយក្រុមហ៊ុនខ្លួននៅ ប្រទេសចិនអោយអុីហ្វងមើលការសិន
« អរគុណ កូនប្រសារណាស់ តែ កូនត្រូវប្រយ័ត្ន ពួកសត្រូវកំពុងតាមសម្លាប់ពួកយើងដោយអាថកំបំងបំផុតហើយ !» លោកស៊ាវ និយាយរឿងខ្លះប្រាប់អុីបូ .. តាំងមកពីកូរ៉េវិញ ទាំងស៊ាវចាន់ និងអុីបូ មិនសូវបាននៅជិតគ្នាទេ
« បាទ .. ប៉ាក្មេក. ចុះនេះ ស៊ាវចាន់ទៅណាហើយ ?» អុីបូ
« អូននៅទីនេះ !» រាងតូចដើរចូលមកទាំងឈុតswag  វា ខុសពីរាល់ ដងគេពាក់ឈុតបែបសុភាពៗ
« ប៉ាដឹងថាកូនជា អ្វីទោះកូនមិនដែលនិយាយក៍ដោយ , ប៉ានិងម៉ាក់ គ្រាន់ ចង់អោយកូនប្រសារបង្រៀនប្អូនពីវិធីការពារខ្លួនខ្លះ វាល្អជាងគេមិនចេះអីទាំងអស់ !» លោកស៊ាវ ស្នើរសុំអុីបូ នាយក្រាស់ ក៍មិនគិតប្រកែកតែថា
« តែ ខ្លាចសុខភាពគេមិនរឹងមាំ !» អុីបូ
« អត់អីទេ .. ណាពូប្តី .. បង្រៀនអូនទៅណា៎ !» ពេលប្រពន្ធរត់មកញិកញក់ដាក់គេក៍ធ្វើចិត្តមិនបានត្រូវ ង៉ក់ក្បាល យល់ព្រម
« ក៍បាន តែហាមស្រែកថាហត់និងលំបាកណា៎ !» នាយតូចគ្រាន់ លឺ ភ្លាម ញញឹមឡើងចេញធ្មេញ សរស្អាត ឆ្លៀត ជំទើតជើងថើបថ្ពាល់ រាងក្រាស់ ជាការអរគុណទៀត
« អរគុណណាស់ ពូប្តី !»
ប្រទេសកូរ៉េ
ភ្នំសាន
« អាយ៎ លែង .. ហឹក លោកយកខ្ញុំទៅណា៎ អួយមនុស្សឆ្កួត ខ្ញុំមិនមែនជាប៉ាវសាក់ទេមិចមកធាក់ខ្ញុំចឹង !» ថេយ៍ហ្យុន ស្រែក អោយជេឃេ ដែល អូសផង រុញផង រហូតមកដល់ កណ្តាលព្រៃ
« ហឹស.. ឯងមិនមែនជាប៉ាវសាក់ទេ តែយើងក៍ចង់ដឹងដែលថាមនុស្សល្បិចច្រើនដូចជាឯងនិង សត្វទាំងនេះមួយណាខ្លាំងជាង ?» ជេឃេ ចាប់ ករ ថេយ៍ហ្យុន អោយមើលរណ្តៅ ដែលមាន សត្វពស់ កំពុង តែលា អណ្តាត .. និង វាទៅមក
« លោកចង់ធ្វើអី ?»
« យ៉ាងមិច? ឯងខ្លាចទេ ? បើខ្លាច មិចក៍ឯង ហ៊ាន ធ្វើចរឹកដូចពួកវា !» ជេឃេ  ទាញ ថេយ៍ហ្យុនមកចំពីមុខ
« ចរឹកខ្ញុំយ៉ាងមិច ? »
« ចរឹកពស់ វែក .. នេះមិនទាន់ដឹងខ្លួនទៀតមែនទេ ..ថា ឯងហ៊ានសូម្បីធ្វើបាបប្អូនខ្លួនឯង !» ជេឃេ
« អូយ ... អាមនុស្ស ឆ្កួត ឈឺ ណា៎ វើយ .. យើងមិនខ្លាច .. រឿងអីយើងត្រូវអត់អោនអោយពួក លួចខាំពីក្រោយដូចគីម ថេយ៍យ៉ុង. គេមិនមែនជាប្អូនយើងទេ !» ថេយ៍ហ្យុន បែរមុខទៅ ជំហៀង មិនមើលមុខរបស់ ជេឃេទេ ព្រោះមុខគេដូចគ្នានិង ជុងហ្គុកពេក តែ ដែលម្យ៉ាងគឺ មិនដូចគ្នានោះគឺ ចរឹក .. ជេឃេ ទាំងសាហាវឃោឃៅ និងអាក្រក់
« ល្អ ចឹងយើងក៍ចង់ដឹងដែរ ថា ឯងនិង សត្វពស់ ទាំងនេះមួយណាគួរអោយខ្លាចជាង ?» ជេឃេ ដាក់ សម្ពាធ ថេយ៍ហ្យុន គ្រាន់ តែចង់អោយគេ ខ្លាច តែរាងតូចយើងមានដែលខ្លាច ឯណា៎ ឈរ ផ្គើនលើសដើម
« ហឹស .. ត្រឹម ពស់ មិនប៉ុន្មានក្បាល ស្មានតែយើងខ្លាចមែនទេ ? នេះចាប់យើងមកនិង មាន សើបពីយើងហើយឬ នៅ ... !» ថេយ៍ហ្យុន ញញឹម ចម្អកចុងមាត់ មុននិងដើរថយក្រោយ ... ហើយបែរលោតចុះទៅភ្លាម
« ឯង ...!» ជេឃេ ភ្ញាក់ ផ្អើលដូចគ្នា ដែលថេយ៍ហ្យុន លោតចូលទៅ រណ្តៅនេះ តែ អ្វីដែល រិតតែ ភ្ញាក់ផ្អើល នៅ ប៉ុន្មាននាទីបន្ទាប់ មិនថា មាន ពស់ ខាំចឹកគេ ឬ មិនមាន គេ នៅតែឈរ មើលមកជេឃេទាំងញញឹមចំអក ថែមទាំងលើកដៃកណ្តាល ឌឺ នាយក្រាស់ ទៀតផង
« នេះ ... នេះឯងជាស្អីគេ !»
សេអ៊ូល
ភូមិគ្រិះ ចន
ចំណែកអ្នកដែលថេយ៍ហ្យុនស្រែកថាមនុស្សអាក្រក់ ក៍កំពុងទទួលភាពវេទនា ដូចគ្នាពេលដែល ស្វាមី យកស្រីមកដេកក្នុងផ្ទះ និងអោយគេ បម្រើដូចជាឈ្នួល
« បងសម្លាញ់ .. អូនដូចជាចង់ញុាំស៊ុបមាន់ក្តៅ ប៉ូវកំលាំង .. បងអោយ អ្នកបងធ្វើអោយអូនបន្តិចមក !» នេននី ញិកញក់ ដាក់ ជុងហ្គុក ដែលកំពុងត្រូវស្រីស្រស់ពង្វក់ និងងាកមើល ថេយ៍យ៉ុងដែលកំពុងលើកអាហារមក
« ឯងមិនលឺ ទេ? ថា នេននីចង់ ញុាំស៊ុប !» ជុងហ្គុក
« តែអូនធ្វើម្ហូបច្រើនហើយ .. ស៊ុបចាំល្ងាចទៅបានទេ !» ថេយ៍យ៉ុងនិយាយឡើងស្រទន់ដូចទម្លាប់ តែថា ជុងហ្កុកមិនស្តាប់ឡើយ
ប្រាវ
« វា ស្អីគេ ... គ្រាន់ ស៊ុបមួយចានឯងធ្វើមិនបាន ? ឬ ចង់ ផ្គើននិងយើង ? គីម ថេយ៍យ៉ុង !» ជុងហ្គុក ទាញ ចាន ក្រវែងចោលមិនស្តាយស្រណោះធ្វើអោយថេយ៍យ៉ុងភ្ញាក់ព្រើត
« អត់ទេ តែថា ... អាយក្តៅ .. ហឹក ជុង !» ថេយ៍យ៉ុងស្រែកភ្លាមៗ ពេល ជុងហ្គុក ទាញ ចានឆា ដែលនៅ ក្តៅ ជះលើថេយ៍យ៉ុងតែម្តង
« យើងមិនសុីរបស់ឯងស្អីទាំងអស់.. ហើយថ្ងៃនេះយើងចេញបញ្ជាមិនអោយឯងសុីបាយដូចគ្នា បើមានអ្នកណាឃើញ គីមថេយ៍យ៉ុង សុីអី ហើយលាក់ យើង .. កុំថា យើងមិនប្រាប់ !» ជុងហ្គុក សហរែកបញ្ជាកូនចៅដោយសម្លេងកំណាច ហើយអោបស្រីស្នេហ៍ដើរចេញទៅ
« ពុទ្ធោ អ្នកប្រុសតូច .. នេះអ្នកប្រុសរៀបការជាមួយសាតានហើយ !» អ្នកបម្រើចូលមកជួយប្រមូលអំបែងចាននិងជូតមុខអោយថេយ៍យ៉ុង
« ខ្ញុំត្រូវតែទ្រាំ រហូត ខ្ញុំរកបងប្រុសឃើញ .. ពេលនោះ ពួកគេអាចនិងត្រលប់មកជួបគ្នា ហើយខ្ញុំនិងមិនជំពាក់ កម្មអ្នកណាទៀតទេ !» ថេយ៍យ៉ុង ខាំមាត់ មិននិយាយអីព្រោះកំហុសដែលខ្លួនមិនដឹងសោះសាងការឈឺចាប់ ទាំងផ្លូវកាយនិងផ្លូវចិត្ត ..
កោះស្នេហ៍
ជាច្រើនថ្ងៃ ហើយពេលនេះ រាងតូច ស៊ាវអុីងក៍អាចដឹងថា ខ្លួនមានផ្ទៃពោះជិត2 ខែ ហើយ ទោះរយះពេល ពេល នេះគេមិនដែលជួបនិងអុីហ្វាង តែគេបែរជាមានអារម្មណ៍ហេលហាល គ្មានភាពកក់ ក្តៅ ឬ គ្រាន់តែអារម្មណ៍របស់ អ្នកមានផ្ទៃពោះទេ ?
« កូនអាប់ប៉ា យ៉ាងមិចហើយ ? ថ្ងៃនេះមានព្រិលធ្លាក់ .. អាប់ប៉ា ចង់ទៅក្រៅតែប្រហែលមិនអាចទេ !» នាយតូចអង្អែលពោះដែល លយតិចៗ និងមើលទៅ មាត់ បង្អួច
« អ្នកប្រុស .. លោកម្ចាស់ មក !» នីឡាងចូលមកហៅនាយតូចដែល ធម្មតា អង្គុយនៅ មាត់បង្អួចស្រាប់ ហើយ តែ ថ្ងៃនេះគេមើលទៅសហរស់ថ្លាណាស់
« ហឹម .. ខ្ញុំមិនចង់ជួបគេទេ !»
ទោះមាត់ ប្រកែកបែបនេះតែ មានកូនចិត្តមួយកំពុងតែធ្វើអោយកែវភ្នែកសហរទន់រេរារកមើលអ្នកដែលគេទើបនិងប្រកែកទៅវិញ
« ឯងមានសិទ្ធអី មិនចង់ជួបយើង !» អុីហ្វាងដើរមកពីក្រោយនីឡាង ប្រើទឹកមុខមាំមើលមករាងតូចដែលនៅក្នុងឈុត ពណ៍សរ. .. ក្រែងគេបញ្ជាទិញខោអាវពណ៍គ្រប់ឈុតមិនអញ្ជឹង មិចក៍គេមកម្តងណាក៍ឃើញ ស៊ាវអុីងពាក់ឈុតពណ៍សរដែរ ...
ក្រឹក... ក្រឹក ...
សម្លេងអូសច្រវ៉ាក់ជើង តិចៗ មករក រាងក្រាស់ លាន់លឺ តែវាសាំទៅហើយសម្រាប់ អ្នកនៅទីនេះ លើកលែងកូនចៅដែលតាម អុីហ្វាងមក
« លោកមានការអីមែនទេ ? និយាយមកអាលខ្ញុំសម្រាក !» ស៊ាវអុីងមើលមុខអុីហ្វាងបន្តិចមុននិង ងាកទៅខាងក្រៅវិញ
« យើងយករបស់នេះមកអោយ !» អុីហ្វាងលើក ថង់ មានតំណាប់ជូរ អោយរាងតូចដែលងាកមើលឡើងភាំង ព្រោះគេទើបរអ៊ូដាក់នីឡាងថាចង់ញុាំមិនប៉ុន្មានថ្ងៃមុននេះឯង
« មិនបាច់គិតថាយើងយកចិត្តឯងទេ... យើងទិញអោយកូនយើង !» អុីហ្វាងនិយាយហើយក៍ ទាញដៃស៊ាវអុីង មកកាន់ថង់មុននិងដើរចេញដោយមិននិយាយអីទេ ដូចគ្នានិងស៊ាវអុីង យកថង់ ដំណាប់ទៅទុកលើទូរមុននិងអូសជើង មានច្រវ៉ាក់ នោះមកអង្គុយកន្លែងដើម
« ខ្ញុំខ្លាចណាស់ វាឈឺណាស់.. ហេតុអីក៍បែបនេះ...!» សម្លេងយំតិចៗ ជាប្រចាំ បន្លឺឡើងនៅ មាត់ បង្អួចជាន់ទីមួយ .. ដំបូងផ្ទះនេះមានមនុស្សដើរកាត់ច្រើនតែ តាំងអុីហ្វាង យក ស៊ាវអុីងមកវិញម្តងទៀត .. គេបញ្ជាដាច់ខាត មានតែអ្នកគេបញ្ជាទេទើបមកទីនេះបាន. គេធ្វើបែបនេះដើម្បីការពារកុំអោយ ស៊ាវអុីងលួចរត់ដូចកាលលើកមុន ..
« ចៅហ្វាយធ្វើហួសហេតុពេកហើយ , នេះយ៉ាងណាអ្នកប្រុស កំពុងពរពោះកូនរបស់គាត់ !» នីឡាងនឹកអាណិត រាងតូច ថ្ងៃណាក៍នាងយកថ្នាំទៅលាបលើករជើងដែល ក្រហម បើ ស៊ាវអុីងដើរច្រើនក៍ឡើងក្រហមជាំនិងឯង ជាពិសេស ផ្លូវចិត្តនាយតូច មិនដូចមុន កាល ពីមុន គេមកលើកដំបូងគឺឆ្នាស់ឆ្នើមណាស់ មិចពេលនេះពេលខ្លះសឹងមិននិយាយអ្វីផង ..
កន្លងផុតទៅ កន្លះថ្ងៃអ្នកដែលគេងលង់លក់ ក៍ស្ទុះ ងើបឡើង
« នីឡាង .. នីឡាងនៅឯណា៎ !» សម្លេងតូចស្រែក ផ្អើលផ្ទះធ្វើអោយអង្គរក្សរបស់ អុីហ្វាង ផ្អើលមកមើលដូចគ្នា ខ្លាចក្រែងថា និងមានអ្វី ខុសប្រក្រតី
« អ្នកប្រុស ... អ្នកប្រុសមានអីមែនទេ ?» នីឡាងស្ទុះមកអោបនាយតូច ដែលកំពុង ងើបដើរទាំងវេទនា
« កូនខ្ញុំ .. កូនខ្ញុំនៅឯណា?» សំនួរ សួរនោះធ្វើអោយ នីឡាងមានចំងល់ភ្លាម ..
« កូន ? ក្រែងនៅក្នុងពោះអ្នកប្រុសមិនអញ្ចឹង ? » នីឡាង ឆ្លើយតាមត្រង់ ធ្វើអោយ ស៊ាវអុីង មើលនិងស្ទាបពោះរបស់ខ្លួន
« កូននៅ មិនទាន់កើតទេ ?» គេនិយាយតិចៗ ម្នាក់ ឯងមុននិងដើរតាមការគ្រាមកកាន់គ្រែវិញ
« នេះអ្នកប្រុសយល់សប្តិអាក្រក់មែនទេ ? » នីឡាង
« ប្រហែល ហើយ .. ខ្ញុំដូចជា ឃ្លាន ចង់ញុាំរបស់ ហិល !» ស៊ាវអុីង
« មិនបានទេអ្នកប្រុស .. អ្នកមានផ្ទៃពោះឯណាញាុំរបស់ហិលនោះ !» នីឡាង ឃាត់រាងតូចតែត្រូវគេមលលដោយក្រសែភ្នែកអង្វរករ
« ណា៎ ខ្ញុំពិតជាចង់ញុាំមែន .. ឯងមើលទឹកមាត់ខ្ញុំហូរហើយ !» ស៊ាវអុីង
« ហូយ .. បានបានតែ បន្តិចទេណាអ្នកប្រុស !» នីឡាង រត់ចេញទៅភ្លាមធ្វើអាហារហិលល្មមអាច ញុាំបានអោយរាងតូច  មិនដល់ 20 នាទីផងរួចហើយ ទើប គេ ហៅ ស៊ាវអុីងមកញុាំ
«ឈ្ងុយណាស់ !» ស៊ាវអុីងញញឹម ខ្ពឹបពេលបាន ឃើញ របស់ ចង់ញុាំ
« ឆាប់ញុាំទៅអ្នកប្រុស !» នីឡាង  ញញឹម ដូចគ្នា ពេល ស៊ាវអុីងបម្រុងនិង ដាក់ ចូលមាត់ ហើយតែថា
« អ្នកណាអោយឯងញាុំរបស់ទាំងនេះ !» សម្លេងដូចខ្លា កំណាចធ្វើអោយស៊ាវអុីងងាកវឹងមើលភ្លាម
« គឺ .. គឺ ខ្ញុំចង់ញាុំ .. អាយ ឈឺ !» ដៃតូចត្រីវកន្រ្តាក់ ងើបឡើង ព្រោះកំហឹងមួយឆាវ
« នេះឯងចង់ សងសឹកយើងមែនទេ បានសុីរបស់ទាំងនេះ ! ប្រាវ » អុីហ្វាង លើកចាន ម្ហូប របស់ ស៊ាវអុីងទំលាក់ ចោលអោយបែកពេញឥត្ឋ ធ្វើអោយនាយតូច មើលម្ហូបដែលចង់ញុាំនិងទឹកភ្នែកហូរស្រក់ដោយឯកឯង
« ខ្ញុំគ្រាន់ តែចង់ញាុំវា. .. ហេតុអីក៍លោកត្រូវខឹងដែរ ? រាងតូចប្រើក្រសែភ្នែក សោកសៅ បង្ហាញមកយ៉ាងច្បាស់ ចំណែកអុីហ្វាងសឹងតែ ស្រែកអោយរាងតូចតែពេលប្រទះនិងក្រសែភ្នែកនោះគេធ្វើអីមិនបានទាល់តែសោះ
« បើចង់សុីណាស៎ ប្រមូលសុីទៅ !» អុីហ្វាង និយាយដោយកំហឹង គ្រាន់ តែបញ្ជោះតែអ្នកណាទៅដឹងរាងតូចបន្ទន់ជើងបហរមូលម្ហូបដែលនៅលើឥត្ឋ ដាក់ ចូលមាត់ពិតមែន
« អ្នកប្រុស .. កុំញុាំ !» នីឡាងស្រែកដោយការភ្ញាក់ ផ្អើល
« នេះឯងឆ្កួតហើយមែនទេ .. ខ្ជាក់ចេញមក !» អុីហ្វាងកាន់ តែខឹង ចាប់ នាយតូចងើបឡើងយកដៃ ខ្វេះម្ហូបទាំងនិងចេញ ..
« ហឹក .. ខ្ញុំចង់ញាុំវា ... ក្រែងលោកជាអ្នកនិយាយមិនអញ្ចឹងថា អោយប្រមូលវាញុាំទៅ !» ស៊ាវអុីងតវ៉ាវិញទាំងទឹកភ្នែកពេលអំបាញ់មិញ ម្រាមដៃវែងនោះ ខ្វេះអាហារឡើងដល់ ក្រឡើតបុិះនិងឈ្លក់គេទៅហើយ ..
« ល្អបើ ចង់សុីបែបនឹងចាំយើង ធ្វើអោយ ».. ថាហើយរាងក្រាស់ ក៍ដើរទៅ បន្ទប់មួយទៀតជាបន្ទប់ធ្វើការរបស់គេ ហើយទាញច្រវ៉ាក់ វែងមួយទៀតធ្វើអោយរាងតូចនិងនីឡាងឃើញហើយភ័យដូចគ្នា
« លោក... លោកចង់ធ្វើអី !» ស៊ាវអុីងរំកិលថយក្រោយខ្លាចខ្លាំងណាស់ពេលនេះ នៅពីមុខគេដូចបិសាចសាតាន កំណាចកំពុងឡើងពីនរកមកយ៉ាងអញ្ចឹង .. ជើងជាប់ ច្រវ៉ាក់ អូសមកតាម តែត្រូវ ជើងរបស់ អុីហ្វាង ជាន់ ហើយ ទាញហូតច្រវ៉ាក់ នោះឡើងបង្ហាញ និងអោនខ្លួនទៅ ជិតស៊ាវអុីង
« ក្រែងឯងក្បាលរឹងណាស់មិនអញ្ជឹង .. បានយើងអោយនៅស្រួលមិនចង់ស្រួល ?» អុីហ្វាងញញឹម កំណាច មុននិងចាប់ដៃតូចមកព័ន្ធ និងច្រវ៉ាក់
« អត់ទេ ... កុំអី អុីហ្វាង លែងខ្ញុំ ..! ខ្ញុំឈឺ !» ស៊ាវអុីងភ័យលើសដើមពេលដែល ច្រវ៉ាក់ វែងព័ទ្ធ ដៃគេជាច្រើនជុំ ..! មុននិងត្រូវលើកបី ឡើង
« កុំយំ ... បើយំនិងត្រូវថែមហើយ.. ឯងក៍ដឹងថា យើងនិងធ្វើយ៉ាងមិចអោយឯងយំកាន់តែខ្លាំង ..!» រាងក្រាស់សម្លុតធ្វើអោយស៊ាវអុីងភ័យញ័រទទ្រើក បានត្រឹម អណ្តើនអណ្តក មុននិងនាំទៅ កាន់ សាឡុងនៅបន្ទប់ជិតនិង
« យកអាហារដែល យើងអោយធ្វើពីព្រឹកមក !» សម្លេងមាំបញ្ជា នីឡាង ធ្វើអោយនាងតូចភ្ញាក់ ក្រញាងមុននិងរត់ លឿនស្លេវទៅធ្វើតាមបញ្ជា
« លោក ...! » ស៊ាវអុីងបើកភ្នែកធំៗពេលរាងកាយត្រូវដាក់ អោយអង្គុយលើភ្លៅមាំទាំងសាឡុងធំទូលាយ ..គេមិននិយាយអីទេតែទឹកមុខកំហឹងបង្ហាញអោយឃើញមុននិងមានក្លិនអាហារ ភាយសាយមកដល់ ច្រមុះពួកគេ
« នេះចៅហ្វាយ .. បបរគ្រឿង , នេះទឹកដោះគោ!» នីឡាង ដាក់ ថាសហើយដើរចេញតែមិនបានទៅណាទេគ្រាន់ពួនចាំមើល
« ហា មាត់ ..! » សម្លេងគម្រាម ធ្វើអោយ ស៊ាវអុីងមើលមុខគេមិនព្រិចភ្នែកព្រោះរវល់ភ្លឹក មិនបានចាប់អារម្មណ៍ បបូរមាត់ ទន់ត្រូវបឺតជញ្ជក់ភ្លាមៗ តែក្នុងក្រអូមមាត់ បែរជាទទួលបានរបស់ខាបអ៊ុនៗ នោះគឺបបរ ដែលកំពុងត្រូវទទួលដោយអ្នកកំលោះ មាំយើងនេះឯង
« លោក ...! » ស៊ាវអុីង រឹងអណ្តាតនិយាយមិនចេញពេលចង់កម្រើកខ្លួនក៍ពិបាកព្រោះកំលាំងដៃដែលកំពុងហ៊ុមព័ន្ធចង្កេះតូចនេះមិនប្រលែងសោះ
« ចង់ញាុំតាមសម្រួលឬ ញុាំបែបរោលរាល ?» អុីហ្វាង ដក ដង្ហើមធំបន្តិចមុននិងនិយាយស្រួលបួលទៅកាន់ អ្នកដែលយកដៃមានច្រវ៉ាក់ មកទប់ទ្រូងគេ
« អឺ .. លោកលែងខ្ញុំទៅ.. ខ្ញុំញុាំខ្លួនឯងក៍បាន !» អារម្មណ៍ របស់ ស៊ាវអុីងពេលនេះកំពុងរញ៉េរញ៉ៃ.. បែងចែកមិនដឹងថា រាងក្រាស់ ចង់ធ្វើអ្វីនោះទេ
« មិន.. អ្នកណាអោយឯងញុាំរបស់ហិល. .. អ្នកមានផ្ទៃពោះគេមិនអោយញុាំទេ !» កែវភ្នែកដូចខ្លាកំណាច កំពុងសង្រ្គប់ចំណី គម្រាម ដូចជាសម្ពាធធំមួយយ៉ាងអញ្ជឹង
« ខ្ញុំ .. ខ្ញុំចង់ញាុំ ខ្ញុំឃ្លាន !» ទឹកភ្នែកនៃភាពតូចចិត្តស្រក់ជាថ្មី , មិនប៉ុន្មាននាទីមុនគេភ័យសឹងស្លាប់ហើយពេលនេះគេតាមមិនទាន់ទេថា មានរឿងអីទៅ
«មិនបាន.. យើងហាមមិនអោយញុាំ !» អុីហ្វាង
« តែបន្តិចទេ .. ខ្ញុំពិតជាចង់ញាុំមែន .. ខ្ញុំមិនចង់ញាុំរបស់ទាំងនេះទេ , វាឆាបគួរអោយចង់ក្អួត!» សម្លេងតូចអង្វរករបន្តិចដូចញិកញក់ដាក់ អ្នកចិត្តអាក្រក់ បន្តិចធ្វើអោយម្ចាស់រាងកាយមាំ ថាំចិត្ត
« ក៍បាន តែ បន្តិច.. តែមិនអោយហិលខ្លាំងទេ .. ហាមល្មើសបញ្ជា .. ពេលនេះញាុំបបរនិងទឹកដោះគោនិងទៅ !» អុីហ្វាងគម្រាមជាថ្មីធ្វើអោយស៊ាវអុីងង៉ក់ ក្បាលយ៉ាងងាយ ..ទើបគេ ទាញចានមកជិត បញ្ចុករាងតូចដែលតាមសម្លឹងមើលទាំងឆ្ងល់ផងទាំងខ្លាចផង រហូតបបររំលួសអស់ជាច្រើនទើបគេក្រវីក្បាលឈប់ និងតាមដោយទឹកដោះគោ ដែលព្យាយាមគេចយ៉ាងណាក៍មិនអាចពេលត្រូវបញ្ចុកបញ្សី ដោយបបូរមាត់ របស់ ម្ចាស់កោះកំណាចនេះឯង ..
« ហួច ចៅហ្វាយ* ស្មានតែធ្វើទារុណកម្មហើយតើ .. នេះចៅហ្វាយមាត់ផ្សេងចិត្តផ្សេងសោះ .. ស្រលាញ់ ក៍មិនព្រមនិយាយទៅ នៅធ្វើចរឹកប្រុសស្អាតតិចបានអត់ !» នីឡាងលួចមើលជាយូរក្រវីក្បាល សូម្បីកូនចៅឈរយាមកាមក៍គិតដូចនីឡាង ម្នាក់ៗ បានត្រឹម ក្រវីក្បាល ហួសចិត្តនិងឯង នេះបើថ្ងៃមួយ គេទៅបាត់ តាំងមកអង្គុយស្តាយក្រោយគ្មានអ្នកជួយបានទេ .!

ភ្លោះស្នេហ៍ប្តូរកាយ Where stories live. Discover now