" អាយ៎~~~~ " សំឡេងស្រែកលាន់ឮពេញដងផ្លូវឡានទំនិញខ្នាតធំបើកបរពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនផ្ទៃមេឃក៏បង្អើលទឹកភ្លៀងពីឋានៈលើមកទៅឋានកណ្ដាល កាយស្ដើងខ្ទាតដូចសំឡីក្រោយពីឡានធំបុកចំពីមុខមួយទំហឹង បណ្ដាលឲ្យរាងកាយទាំងមួយខ្ទាតទៅផ្លូវម្ខាង ឈាមលោហិតក្រហមឆ្អិនឆ្អៅស្រាចពេញទាំងតួរខ្លួន ទឹកភ្លៀងដែលស្រក់ពីលើមេឃទំលាក់មកដូចបានលាងរាងកាយឲ្យស្អាតឈាមក្រហមហូរចេញពីកាយទៅតាមចង្អូរទឹក កំលោះតូចបើកភ្នែកយឺតៗសម្លឹងមើលទៅឡាននោះទាំងមិនច្បាស់ ព្រោះពេលនេះគេសិងតែស្លាប់ទៅហើយ។
" ខ្ញុំមិនចង់ស្លាប់ទាំងបែបនេះនោះទេ " និយាយចប់ភ្លាមភ្នែកក៏ទំលាក់ទន់បិទភ្នែកជិត ដង្ហើមក៏លែងមានដក។
__________នៅវិមានធំមានការរៀបចំយ៉ាងប្រណិតយ៉ាងល្អឯកមានគ្រឿងសង្ហារឹមគ្រឿងបុរាណមានតម្លែរាប់លាន ហើយយើងបង្ហាញឲ្យឃើញអ្នកបម្រើស្រីប្រុសម្នាក់ៗនាំគ្នាញាប់ដៃជើងញាប់លើកកាយម្ចាស់តូចចូលទៅក្នុងបន្ទប់ ក្រោយពីនាំម្ចាស់តូចម្ចាស់វិមានចូលហើយអ្នកបម្រើក៏នាំគ្នាចេញមកក្រោយវិញទុកឲ្យគ្រូពេទ្យប្រចាំកាយចូលទៅ ពិនិត្យរួមមានលោកប៉ានិងម្ដាយចុងក៏ដូចជាប្អូនៗស្រីពីរនាក់ទៀតចូលមើលជាមួយ ពួកគេនៅឈរមើលគ្រូពេទ្យពិនិត្យជំងឺម្ចាស់កាយដែលសន្លប់ស្ដូកស្ដឹងនោះគាត់ក្រវីក្បាលពិបាកនិងនិយាយចេញមក ជំងឺម្ចាស់តូចរបស់ពួកគេកាន់តែយ៉ាប់ពីមួយថ្ងៃទៅមួយថ្ងៃហើយ ។
" ជំងឺអ្នកប្រុសតូចកាន់តែយ៉ាប់ទៅៗហើយលោកម្ចាស់ " គ្រូពេទ្យប្រចាំកាយអ្នកសន្លប់ងាកមកប្រាប់ពីដំណឹងនិងជំងឺឲ្យលោកម្ចាស់បានដឹង
" តើមានថ្នាក់អីលេបហើយឲ្យកូនយើង មិនសូវឈឺចាប់ជាងនេះវានទេ? " ទឹកមុខពិបាកមើលចោរសួរទៅពេទ្យភ្នែកសម្លឹងមើលទៅកូនប្រុសបងតាំងពីកើតមកមុនដែលមាន ជីវិតធម្មតាដូចគេយ៉ាងម៉េចកើតមកភ្លាមយកជំងឺមកភ្លែត
" មិនអាចឲ្យអ្នកប្រុសតូចលេបបានទៀតទេលោកម្ចាស់ បើគាត់នៅតែលេបទៀតជំងឺកាន់តែយ៉ាប់ជាងនេះ ពេលនេះមានតែសង្ឃឹមថាគាត់អាចរស់នៅបានមួយអាទិត្យទៀតចុះ "
YOU ARE READING
ចំណងស្នេហ៍ប្ដូរវិញ្ញាណ
Romanceជីវិតមានខ្ញុំត្រូវស្លាប់ដោយសារឡានបុក ក្រោយពីបើកភ្នែកម្ដងទៀត ខ្លួនខ្ញុំបែរជាស្ថិតនៅរូបរាងកាយមនុស្សប្រុស មានមុខមាត់និងឈ្មោះដូចជាខ្ញុំពីមុន 28.9.2023