ភាគ11: កូនភ្លោះ

396 63 7
                                    

    យប់យន់ស្ងប់ស្ងាត់មេឃត្រជាក់ទំលាក់ទឹកភ្លៀងផ្ទៃមេឃប្រែជាភ្លឺ លប់បំបាត់ពពួកខ្មៅទឹកដំណក់ក៏ឈប់បង្អុល ព្រះអាទិត្យចាប់រះបន្លឺ ពន្លឺថ្ងៃរំលាយទឹកសន្សើមនៅជាប់តោងនៅដើមឈឺសើមឲ្យប្រែជាស្ងួត។

     " ហ៊ឹម! " សំឡេងក្រហឹម បញ្ជាក់ពីការភ្ញាក់ពីដំណេករបស់នាយតូចថេយ៉ុងប់កភ្នែកយឺតៗទាំងមានអារម្មណ៍ថាតឹងភ្នែកជាខ្លាំង ពេលបើកភ្នែកភ្ញាក់អ្វីដែលគេឃើញមុនគេនោះគឺមាននាយកំលិះកំពុងតែគេងឱបគេផ្ទៃមុខសិងតែប៉ះមុខគេទៅហើយ ការរំលឹកកាលពីយប់ក៏ផុសឡើងឲ្យគេឃើញគ្រប់រឿងទាំងអស់ ដៃដកចេញពីចង្កេះនាយក្រាស់យឺតៗដើម្បីកុំឲ្យនាយភ្ញាក់តែវាហួសពេលទៅហើយ ពេលនេះជុងគុកគេកំពុងតែបើកភ្នែកសម្លឹងមើលទៅថេយ៉ុងកំពុង ព្យាយាមដកដៃ។

     " អូនកំពុងតែធ្វើអីហ្នឹង? " ថេយ៉ុងភ្ញាក់ព្រឺតសិងតែលួសប្រលឹងចេញពីក្នុងខ្លួនទៅហើយពេលឮសំឡេងគ្រលររបស់មាយក្រាស់សួរមកគេស្ងាត់ៗ

    " ខ្ញុំសុំទោសរឿងពីយប់មិញផង " ថេយ៉ុងស្ទុះក្រោកឱបសុំទោសនាយយ៉ាងលឿន មុខក្រហមឡើងមក

     " អូនមានធ្វើអីខុសឯណា កុំសុំទោសអី បានហើយអូនទៅសម្អាតខ្លួនទៅ " និយាយហើយនាយក៏ក្រោកឡើងនឹងបានយកខោអាវផ្សេងមកឲ្យនាយតូចប្ដូរ

     " អូនងូតទឹកមុនទៅ ញ៉ាំបាយហើយបងជូនអូនទៅផ្ទះវិញ "

#មួយម៉ោងផុតទៅ

     " ពេលទំនេរមកលេងអ៊ំផងក្មួយថេយ៍ " លោកចន

     " បាទលោកអ៊ំ "

     " តោះថេយ៍ទៅ " នាយហៅហើយក៏ឡើងទៅឡានមុន កងឡានរំកិលទៅមុខបើកចេញពី ភូមិនៅតាមផ្លូវទៅវិញថេយ៉ុងនៅអង្គុយស្ងៀមគេបើក កញ្ចក់ឡានភ្នែកសម្លឹងមើលទៅដើមឈើមានផ្ការីចយ៉ាងស្អាតនៅលើដងផ្លូវ។

     មួយសន្ទុះធំក្រោយមកជុងគុកនាយក៏បានជូនថេយ៉ុងមកដល់ផ្ទះវិញទើបគេហួសទៅក្រុមហ៊ុនតែម្ដង។

     " ប្រហែលបានដេកផ្ទះជាមួយប្រុស សប្បាយចិត្តខ្លាំងណាស់ហើយ តែកុំគិតថាគេមើលឃើញឯងនោះ " ហានជើងមិនទាន់នឹងដល់ក្នុងផ្ទះផង អ្នកស្រីម៉ីបោះសម្ដីមើលងាយទៅនាយតូចទៅហើយ គាត់នៅអង្គុយគងទាកខ្លានៅសាឡុងឱបដៃចូលគ្នាទាំងនិយាយសូកសៀតឌឺដងទៅគេ ថេយ៉ុងឮហើយចិត្តក៏ឆេះក្ដៅឡើង។

ចំណងស្នេហ៍ប្ដូរវិញ្ញាណWhere stories live. Discover now