ភាគ7: តើអាចធ្វើឲ្យគេម្នាក់នោះលង់នឹងខ្ញុំទេ?

555 82 5
                                    

ក្រោយពីពិសារអាហារពេលព្រឹកជុំគ្រួសាររួចមក លោកគីម ក៏បានចេញទៅធ្វើការងារបស់គាត់ ដោយទុកឲ្យថេយ៉ុងនៅផ្ទះជាមួយប្អូនស្រីនិងម្ដាយចុងចិត្តខ្មៅ។

" មិនគិតទៅជួយគេទេ នៅអង្គុយអញ្ចឹងទៅ " អ្នកស្រីម៉ីដើរមកឱបដៃឈរនិយាយឮៗទៅថេយ៉ុងក្រោយឃើញគេនៅអង្គុយលេង នេះហើយចរិតម្ដាយចុងពេលឪពុកគេមិននៅបានដៃធ្វើបាបកូនដើម ដោយគិតថាក្មេងនៅចំពោះមុខស្រួលធ្វើបាប តែអ្វីដែលគាត់គិតនោះគឺខុសស្រឡះ ថេយ៉ុងងាកមកសម្លឹងនិងសម្លុកមុខរួចហើបបូរមាត់ជម្ពូនិយាយទៅគាត់វិញមួយចុកដែរ

" ខ្ញុំមិនមែនជាអ្នកបម្រើផង បើអ្នកចង់ធ្វើណាស់ក៏ចូលអញ្ជើញទៅ ទៅៗ " គេពេបមាត់ធ្វើដៃដេញទាំងភ្នែកធ្វើមិនឃើញ

" ហឹស!ទើបងើបពីងាប់ បានដៃណាស់តើ "

" វាជារឿងរបស់ខ្ញុំ មិនទើសស្អីអ្នកទេ ត្រឹមជាប្រពន្ធចុងគេទេ តែហ៊ានធ្វើបាបកូនដើម " អ្នកស្រីម៉ីខាំមាត់សម្លុកថេយ៉ុងដៃក្ដាប់ខឹងនឹងគេជាខ្លាំង ចាប់តាំងពីក្រោកមកវិញ អាក្មេងម្នាក់នេះប្លែកណាស់ វាកាន់តែធ្វើឲ្យគាត់ពិបាកចាប់ការហើយបើនៅតែអញ្ចឹង

" ឯង! " ដោយខឹងគេពេកអ្នកស្រីម៉ីស្ទុះទៅបោចសក់នាយតូចមកក្រោយ

" អូយ! អ្នកកំពុងធ្វើស្អីរបស់អ្នកហ្នឹង? " ថេយ៉ុងងាកមកនឹងបានចាប់ដៃគាត់កុំឲ្យចាប់សក់គេ

" ឥឡូវមាត់នេះខ្លាំងណាស់មែនទេ ផាច់! " និយាយចប់គាត់យោទះមាត់នាយតូចមួយដៃ បង្កជាស្នាមហូរឈាមចេញមកសឹមៗ

" អ្នកទះខ្ញុំហ៎....បានតើ...ផាច់! " ថេយ៉ុងនិយាយហើយងក់ក្បាលតិចៗខាំមាត់ទើបលើកដៃខ្លួនទះទៅគាត់វិញមួយដៃ សងដៃម្ដាយចុងទះកំភ្លៀងគេអម្បាញ់មិញ

" ខ្ញុំប្រាប់អ្នកម្ដងទៀត!!បើអ្នកតែហ៊ានធ្វើស្អីដាក់ខ្ញុំកុំថាខ្ញុំមុនបានប្រាប់ " ថេយ៉ុងចង្អុលមុខគាត់ហើយក៏ដើរចេញទៅបាត់ មនុស្សដូចគេអាក្រក់មកអាក្រក់ទៅ ល្អមកល្អទៅ វ៉ៃមកក៏វ៉ៃទៅដែរកុំថាឡើយមនុស្សចាស់ដូចគាត់ តែចាស់ភ្លើក្មេងវ៉ៃហើយ។

" អាក្មេងមិនទាន់បាត់ក្លិនទឹកដោះ ឯងចាំមើលទៅ ម្ដងនេះឯងនឹងបានដេកក្នុងមឈូសមិនខាន " គាត់សម្លឹងដោយកំហឹងពេញទ្រូងមើលផ្នែកខ្នងនាយតូចដើរចេញទៅ ម្ដងនេះគាត់នឹងធ្វើឲ្យកូន ប្រពន្ធដើមស្លាប់បានដេកពិត ប្រាកដមិនខាន មួយដៃមិញនេះមិនងាកទេរបស់ថេយ៉ុង។

ចំណងស្នេហ៍ប្ដូរវិញ្ញាណWhere stories live. Discover now