ភាគ16: អីយ៉ា..បងដូចជាហត់ណាស់

424 51 0
                                    

     ពេលវេលាចេះតែរំកិលទៅមុខពីមួយថ្ងៃទៅមួយថ្ងៃពិតជាលឿនណាស់សម្រាប់មនុស្សមានក្ដីសុខខុសអីតែអ្នកកើតទុក្ខកុំថាឡើយមួយថ្ងៃលឿនសូម្បីតែមួយនាទីដូចរាប់ខែ។

     " លោកប៉ា! "

     " បាទកូនប្រុសប៉ា " លោកគីមងាកមកញញឹមដាក់កូនប្រុសពេលគេឱនមកឱប.កគាត់ពីក្រោយទាំងញញឹមស្ញេញដាក់គាត់មុខមើលក៏ដឹងកំពុងតែលួងលោមគាត់សុំអ្វីមួយហើយតាមមើលចរិតកូនហ្នឹង។

    " លោកប៉ាខ្ញុំចង់បានអង្គរក្សមួយ " លោកគីមទំលាក់កាសែតចុះងាកមើលទៅនាយតួចទាំងចម្ងល់ ម៉េចក៏សុខៗមកសុំ អង្គរក្សពីរគាត់ទាំងដែលរាល់ដងគាត់ឲ្យតែគេមិនព្រមយក។

     " ម៉េចក៏សុខៗកូនចង់បាន? "

     " ហុឹម....ខ្ញុំចង់បានទុកកាពារខ្លួននឹងណាប៉ា "

     " Okay ល្ងាចនេះចាំប៉ាឲ្យកូនចៅប៉ា កូនចាំរើសមើលមួយទៅ " គាត់ងក់ក្បាលយលើព្រោះនាយតូចញញឹមបន្តិចទើបឱនថើបថ្ពាល់គាត់មួយខ្សឹតយ៉ាងលឿន...។

     " បាទ! កូនស្រឡាញ់លោកប៉ាជាងគេលើលោក សឺតៗ លោកប៉ាម៉េចក៏មុខប៉ាស្លេកស្លាំងម្ល៉េះ? " គេទើបតែចាបើភ្លឹកនឹងទឹកមុខរបស់គាត់ ច្រើនថ្ងៃមកនេះមយខគាត់ស្លេកជាងមុនមុខមិនស្រស់សោះដូចជាអស់កម្លាំងខ្លាំងណាស់។

     " ប្រហែលច្រើនថ្ងៃនឹងប៉ាមិនសូវជាបានគេង ធ្វើការយប់ៗពេក " គាត់និយាយនេះព្រោះតែច្រើនថ្ងៃមកនេះគាត់មិនសូវជាបានកម្រាកងារការចូលមករបស់ អញ្ចឹងអាចថាហត់ជាងមុន។

     " មែនហើយ!ពេលណាកូនចូលធ្វើការជាមួយប៉ា? " គាត់សួរទៅនាយតូចពេលនឹកឃើញរឿងនេះពិរបីថ្ងៃមុនគាត់ក៏និយាយចង់ឲ្យនាយតួចចូលមកធ្វើការជាមួយគាត់ផងដែរតែនាយតួចសុំគិតមើលសិន។

     " តែខ្ញុំមិនចេះទេលោកប៉ា " នាយតួចដើរទៅអង្គុយពេបមាត់ចង់យំដាក់គាត់ តើឲ្យគេចេះយ៉ាងម៉េចបើរៀនមិនចប់ផង><ហើយឲ្យគេធ្វើការកាន់ក្រុមហ៊ុនធំទៀត។

     " រឿងនេះកុំភ័យចាំប៉ាឲ្យគេជួយបង្រៀនកូន " លោកគីមញញឹមឡើងពេលឃើញទឹកមុខកូន អីយ៉ា...មិនទាន់បានធ្វើការផងដូចខ្ជិលមុនទៅហើយបើថេយ៉ុងពីមុនទៅមើលតែប្រើអីធ្វើហ្នឹង តែគាត់ឯណាទៅប្រើកូនកំពុងតែឈឺបាននោះ តែឥឡូវកូនគាត់ដូចរឹងមាំល្អណាស់ ចង់រត់ចង់លោតក៏មិនអីចំណែកជំងឺហឺតដូចជាបាត់ឈឹងមិនឃើញរើឡើងទេទោះជាកូនគាត់ហត់យ៉ាងណាក៏ដោយ។

You've reached the end of published parts.

⏰ Last updated: Apr 04 ⏰

Add this story to your Library to get notified about new parts!

ចំណងស្នេហ៍ប្ដូរវិញ្ញាណWhere stories live. Discover now