ភាគ15: ឯងនិយាយម្ដងទៀតទៅមើលអាជ្រូក

407 47 0
                                    

     ជុងគុកចេញពីពេទ្យវិញទាំងអារម្មណ៍មិននៅក្នុងខ្លួន មកដល់ផ្ទះចង់អ្នកផ្ទះសួរក៏នាយមិនហាស្ដីអ្វីក្រៅពីឡើងទៅបន្ទប់ទាំងស្ងៀមស្ងាត់។

    ក្រឹប!ទ្វារបានបិទដោយដៃនាយក្រាស់ជុងគុកនាយដើរទៅទំលាក់ខ្លួនទៅលើពូកនឹកឃើញពេលគេនៅក្នុងមន្ទីរពេទ្យជាមួយលោកគីម។

#ត្រឡប់ទៅក្រោយ

     " ឈប់មករវីរវល់ជាមួយកូនប្រុសយើងទៀត " លោកគីមនិយាយទាំងមុខស្មើប្រាប់ទៅនាយដែលឈរស្ងៀមនៅមួយកន្លែង។ជុងគុកងើបមុខសម្លឹងមើលទៅគាត់ទាំងចងចិញ្ចឹម ហេតុអីសុខៗគាត់និយាយពាក្យនេះមក?

     " តើខ្ញុំសុំហេតុផលពីលោកពូបានទេ? "

     " ឯងមិនឃើញកូនយើងទេឬយ៉ាងម៉េច ដោយសារតែឯងនឹងហើយកូនយើងត្រូវឈឺទាំងកាយរាងឈឺទាំងចិត្ត កន្លងមកយើងមិនហាមឯងព្រោះយល់ដល់ប៉ាឯងនិងយើងជាមិត្ត យើងមិនចង់ឲ្យគេត្រូវមកឈឺចាប់ទាំងអស់ទេ សូម្បីឯងឈប់ត្រឹមនឹងទៅ "

     " តែពេលនេះខ្ញុំកំពុងតែស្រឡាញ់ថេយ៍ហើយតើឲ្យខ្ញុំឈប់ម៉េចនឹងបាន " នាយនិយាយដោយភ្នែកសម្លឹងមើលចំភ្នែកគាត់ គេទទួលស្គាល់ហើយថាពេលនេះគេពិតជាស្រឡាញ់ថេយ៉ុងពិតមែន។លិកគីមឮគេនិយាយក៏គាំងបន្តិចនូវសម្ដីគេខ្លះដែរ។

     " បើឯងពិតជាស្រឡាញ់កូនយើងមែនក៏បង្ហាញឲ្យយើងឃើញទៅថាឯងពិតជាស្រឡាញ់ពិត យើងចាំមើល " ថាហើយគាត់ក៏ដើរចូលទៅក្នុងបន្ទប់មើលកូនប្រយសវិញ។

     " ខ្ញុំនឹងធ្វើឲ្យលោកពូមើល ខ្ញុំនឹងធ្វើឲ្យថេយ៍ស្រឡាញ់ខ្ញុំម្ដងទៀត " គិតហើយនាយក៏បានដើរចេញពីទៅផ្ទះវិញ។

#ព្រឹកបន្ទាប់

     " ហ៊ឹម! " ត្របកភ្នែកកម្រើកឡើងកែវភ្នែកបើកសម្លឹងមើលទាំងមាន អារម្មណ៍ថាឈឺពេញទាំងខ្លួន។

     " ស្រេកទឹក! " ថេយ៉ុងប្រឹងនិយាយទាំងលំបាកពេលនេះក្នុងខ្លួនខ្សោះជាតិទឹកខ្លាំងណាស់ ឮគីមចេញមកពីបន្ទប់ទឹកនោះឃើញកូនដឹងខ្លួនក៏ប្រញាប់ចូលទៅមើលនាយតូចបាននិយាយទៅគាត់ម្ដងទៀតទើបគាត់លើកទឹកឲ្យកូនផឹក។

ចំណងស្នេហ៍ប្ដូរវិញ្ញាណWhere stories live. Discover now