ភាគ6: ឆ្ងាញ់ណាស់ ប៉ាចូលចិត្ត!

546 70 5
                                    

    ក្រោយពីគិតក្នុងចិត្តតែម្នាក់ឯងហើយ ថេយ៉ុង វិញ្ញាណថ្មីទើបតែសណ្ឋិតនៅក្នុងរូបកាយថ្មីតែមុខមាត់ដូចគ្នាគេញញឹមចុងមាត់ឡើង។
_______

     " អ្នកប្រុសតូចទៅផ្ទះបានហើយ នេះយប់ហើយណា... " ជីនវ៉ុនដែលដើរតាមនាយតូចពីក្រោយរអ៊ូររង៉ូវៗស្រែកសុំឲ្យថេយ៉ុងទៅផ្ទះវិញ នេះមកតាំងពីថ្ងៃឥឡូវយប់ទៅហើយ ណាមួយវិញទៀតអ្នកប្រុសនាងក៏ទើបតែភ្ញាក់ដឹងខ្លួនវិញ នេះមានកម្លាំងដើរលេងទិញអីបានទៀត។

     " សុំដើរតែបន្តិចទៀតទេណាបងជីនវ៉ុនណាៗ " ថេយ៉ុងចាប់ដៃនាងបើកភ្នែកម៉ក់ៗដូចកូនឆ្កែ អង្វរម្ចាស់យ៉ាងអញ្ចឹង ដោយអត់នឹងអាណិតម្ខាស់ខ្លួនឯងមិនបាន នាងក៏ងក់ក្បាលដកដង្ហើមធំឲ្យនៅបន្តដើរលេងទៀត ពេលឃើញអ្នកប្រុសតូចនាងបែបនេះហើយក៏មាន អារម្មណ៍ថាសប្បាយចិត្តខ្លាំង ពេលអ្នកប្រុសនិយាយសើចបានច្រើនជាងមុនៗ។

     " បងជីនវ៉ូនខាងនោះៗ " ថេយ៉ុងស្ទុះទាញដៃនាងនាំរត់ទៅមើលខោអាវ

     " តោះបង! "

     " តែអ្នកប្រុសតូចទិញវាច្រើនហើយ! "

     " កុំទៅខ្វល់អីលោកប៉ាមានលុយច្រើនណាស់ មោៗ " ចុងក្រោយនាងនៅតែចូលទៅជាមួយនាយតូចដដែល

     " បងគិតថាមួយនេះយ៉ាងម៉េចដែរ? " ថេយ៉ុងលើកបង្ហាញ់ម៉ូតវែងពណ៌សឲ្យជីនវ៉ុននឹងនាង

     " ស្អាតណាស់អ្នកប្រុសតូច តើអ្នកប្រុសតូចទិញស្លៀកឲ្យអ្នកប្រុសជុងមើលមែនទេ? ខ្ញុំគិតប្រាកដជាអញ្ចឹងហើយ ថាអីចេះខុសអ្នកប្រុសតូចនៅតែមិនអាចកាត់ចិត្តបាន " ឮសម្ដីនាងហើយថេយ៉ុងឆេះដុំបន្តិចដែរ គាត់ទៅមានចិត្តឯណាទៅទិញឲ្យនាយម្នាក់នោះមើលនោះ គេជាប្រុសយ៉ាងណាក៏មានចិត្តខ្មាស់អៀនដែរ ទោះជាកាលពីកាយមុនធ្លាប់ស្លៀកក៏ដោយ តែនេះគេផ្សេងណាម៉េចនឹងអាចធ្វើបាន គ្រាន់តែក៏ស្រមៃមិនចេញរូបរាងដែរ។

      " ខ្ញុំមិនបានទិញស្លៀកឲ្យគេមើលទេ តែខ្ញុំទិញឲ្យបង "

     " ខ្ញុំ! "

     " អឹម! "

     " មិនកើតទេអ្នកប្រុសតូច វាមើលទៅមិនសមឡើយ ខ្ញុំត្រឹមជាអ្នកបម្រើ "

ចំណងស្នេហ៍ប្ដូរវិញ្ញាណWhere stories live. Discover now