ភាគ8: បេះដូងលោតញាប់!

414 60 5
                                    

    " ហ្ហើយ...តើគេមកទេ? " សំណួរដដែលដែលនាយចោតសួរមកខ្លួនឯងអង្គុយរោងចាំមនុស្សម្នាក់ដែលគេតែងតែនិយាយពាក្យអាក្រក់ៗដាក់ សុខៗមកត្រូងអង្គុយចាំមើលផ្លូវទៅគេវិញ។

     " ប្រហែលជាគេមិនមកទៀតទេ បើយើងអាក្រក់និយាយពាក្យអាក្រក់ៗទៅគេរហូតនោះ " នាយក្រវីក្បាលលប់បំបាត់គំនិតចេញចោលឲ្យអស់ទើបងាកមកចាប់អារម្មណ៍មកធ្វើការវិញ ធ្វើការមួយសន្ទុះទ្វារក៏បានបន្លឺសំឡេងដោយមានអ្នកគោះ

តុក!តុក!

    នាយរហ័សងើបមុខឡើងក្នុងចិត្តគិតថាជាក្មេងចម្អប់មករក នាយរៀបឫកអង្គុយត្រង់ខ្លួនទឹកមុខធ្វើមាំរួចទើបហើបបបូរមាត់ស្រែកប្រាប់អ្នកកំពុងគោះទ្វារ

     " ចូលមកទ្វារមិនបានចាក់គន្លឹះទេ " ប្រាប់ហើយនាយក៏ប្រញាប់ឱនមុខចុះធ្វើជាមើលឯកសារ កាលបើបានឮការអនុញ្ញាតនាយក្រាស់ហើយ ស្រីស្រស់ដើមទ្រូងទ្រលុកទ្រលន់បបូរមាត់ក្រហមឆេះស្លៀករ៉ូបដៃតូចឆ្មាត្រឹមភ្លៅ បញ្ចេញគល់ភ្លៅសខ្ចីដើរមួយៗទៅរកនាយកំលោះកំពុងអង្គុយធ្វើការ

     " បងជុង! " ពេលឮសំឡេងមនុស្សស្រីរបស់ខ្លួនភ្លាមនាយក៏ងើបមុខយ៉ាងលឿន ការគិតរបស់នាយខុសស្រឡេះការពិតមែនជាថេយ៉ុងផងតែជាស្រីស្នេហ៍នាយទៅវិញ

     " អូនមកធ្វើអីដល់ទីនេះ? " នាយសួរនាយទាំងមុខស្មើគ្មាន អារម្មណ៍ ចង់ប្រាប់ថានាយអស់ អារម្មណ៍លើនាងហើយ

     " អូនមិនមិនបានឬ បើសង្សារអូននៅទីនេះ " នាយដើរទៅរកនាយដោយច្របាច់ស្មាថ្នមៗ

     " បងធ្វើការ! " នាយចាប់ដៃនាងជាប់ពេលនាងលូកដៃចូលក្នុងអាវគេ ទើបប្រញាប់និយាយ

     " ចាំធ្វើហើយ បងធ្វើការក៏មិនអីដែរ " នាងនៅតែចចេសឱនមុខទៅថើបថ្ពាល់នាយក្រាស់ដៃលូកចូលអាវពេលអ្នកម្ខាងទៀតប្រលែងដៃទឹកកុំមើលទឹកមុខអ្នកអង្គុយដូចជាធុញខ្លាំងណាស់ចឹង កំពុងតែលូកលាន់កូនប្រុសគេសុខៗ សំឡេងក៏បន្លឺកាត់សង្វាក់អ្នកខាងក្នុងឲ្យងើបមុខទៅមើលទ្វារ

     " ចៅហ្វាយ អ្នកប្រុសថេយ៍មករកទាន " នាយជាជមនិតស្រែកពីខាងក្រៅមក គ្រាន់តែឈ្មោះមនុស្សដែលចង់ជួប នាយក្រាស់ស្ទុះក្រោយឡើងលឿន

ចំណងស្នេហ៍ប្ដូរវិញ្ញាណWhere stories live. Discover now