ភាគ12: នាំកូនរត់

390 55 2
                                    

#ទីក្រុងឈីកាកូ សហរដ្ឋអាមេរិក

     សំឡេងឈ្លោះប្រកែកគ្នាបន្លឺឡើងយ៉ាងត្រហឹងរវាងប្ដីប្រពន្ធខុសធម្មជាតិមួយគូ។

     " នេះហ៎ការងាររបស់បង? " អ្នកជាប្រពន្ធឬហៅមួយទៀតថាbttកំពុងតែចង្អុលទៅនារៅម្នាក់ចោទសួរទៅអ្នកមាននាមជាស្វាមីទាំងកែវភ្នែកក្រហមគេសួរស្វាមីទាំង អារម្មណ៍ខឹងសម្បារបើអាចគេចង់តែសម្លាប់ពួកគេឲ្យស្លាប់ៗទេតែគេធ្វើមិនបានគេនៅមានកូនម្នាក់ត្រូវមើលថែទៀត។

     " ជីមីនអូនស្ដាប់បងបកស្រាយសិនបានទេ " អ្នកជាស្វាមីចូលទៅចាប់ដៃតែគេមិនព្រមឲ្យចាប់នឹងងាកមកសម្លុកនាយចង់សុីសាច់ហ៊ុតឈាម។

     " ខ្ញុំឃើញផ្ទាល់ភ្នែកហើយលោកចង់បកស្រាយស្អីទេ មីន យ៉ុងហ្គី មនុស្សថោកទាប ខ្ញុំមិនគិតថាលោកអាចធ្វើរឿងស្មោកគ្រោកអញ្ចឹងសោះ " ពេលនេះទឹកភ្នែកដែលទប់ក៏បានហូរចុះមកនៅចំពោះមុខនាយជាប្ដី កាលបានឃើញ ប្រពន្ធយំចិត្តនាយក៏មិនស្ងប់តើឲ្យគេនិយាយណាម៉េចទៅបើជីមីនគេមិនព្រមស្ដាប់គេបកស្រាយផងនោះ។

     " ជីមីនប្រពន្ធសម្លាញ់ស្ដាប់បងបកស្រាយសិនទៅ " យ៉ុងហ្គីចូលទៅចាប់ដៃអ្នកជា ប្រពន្ធលួងលោមសឲ្យគេចាំស្ដាប់ការបកស្រាយពីនាយ។

     " យើងបែកគ្នាទៅ!! " ដោយមិនអាចឃាត់ចិត្តកំពុងតែឈឺចាប់បានជីមីនហើបមាត់និយាយពាក្យបែកចេញមក យ៉ុងហ្គីនាយគាំងក្រោយពីឮពាក្យសម្ដីរបស់នាយតូចជាប្រពន្ធ។

     " បងមិនបែក!! អូនកុំនិយាយពាក្យបែកបានទេ បើអូនបែកចុះកូនយើងនោះ? " មែនហើយបើពួកគេបែកគ្នាចុះអូនប្រុសតើកូនប្រុសពួកគេទៅជាយ៉ាងណា ចិត្តនាយនៅតែស្រឡាញ់ប្រពន្ធមិនប្ដូរមិនថាពីមុនឬពេលនេះ គ្រាន់តែពេលនេះរឿងមានការយល់ច្រឡំ។

     " ខ្ញុំអាចមើលថែកូនរបស់ខ្ញុំបាន ចំណែកលោកទៅមើលថែនាងទៅ " ជីមីនគ្រលាស់ដៃហើយក៏ដើរចេញយ៉ុងហ្គីថារកទៅតាមគេហើយតែនាងស្រីជើងល្អចូលមកបំបែកបំបាក់គ្រួសារគេរត់មកឱបចង្កេះនាយពីក្រោយជាប់។

    " លោកអគ្គនាយកទៅមិនចង់ទទួលខុសត្រូវខ្ញុំទេឬ នេះខ្ញុំត្រូវខូចខាតណា " នាងឱបនាងជាប់ទាំងគល់ចង់យំ បញ្ចេញទឹកភ្នែកក្លែងក្លាយឡើងមក យ៉ុងហ្គីនាយមិនអាចទៅតាមប្រពន្ធបានទាល់តែនិយាយជាមួយនាងរួចទើបចេញទៅតាមប្រពន្ធ។

ចំណងស្នេហ៍ប្ដូរវិញ្ញាណWhere stories live. Discover now