ភាគ9: អូនភ្ញាក់ហើយ?

402 59 9
                                    

     ពេលញ៉ាំអាហាររួចមកពួកគេក៏នាំគ្មាមកក្រុមហ៊ុនវិញដំបូងថេយ៉ុងគ្រាន់តែមកញ៉ាំបាយជាមួយនាយហើយក៏ទៅផ្ទះវិញតែជុងគុកនាយបានឃាត់មកឲ្យគេទៅវិញទើបថេយ៉ុងនៅក្នយងបន្ទប់លេងទូរស័ព្ទរហូតដល់គេងលក់នៅលើសាឡុងដោយជុងគុកនាយនៅបន្តធ្វើការដល់ពេលម៉ោងចេញទៅផ្ទះ។ជុងគុកនាយបិទឯកសារទុកមួយដុំលើកដៃបត់ឡើងចុះនឹងបានក្រឡេកមើលទៅថេយ៉ុងចង់ដឹងថាគេកំពុងតែធ្វើអីងាកទៅក៏ឃើញគេកំពុងតែគេងលក់បាត់ទៅហើយនាយក្រោកចេញពីកៅអីបោះជំហានមួយៗដើរទៅរកមនុស្សកំពុងតែគេងនោះមកដល់នាយក៏បន្ទន់ជង្គង់ចុះលើកដៃក្រាស់ធំលើក វែកសក់ធ្លាក់បាំងភ្នែកចេញនាយនៅអង្គុយមើលគយគន់សម្រស់ដ៏ស្រស់ស្អាតទាក់ទាញរបស់នាយតូចនាយមិនដែលចាប់អារម្មណ៍ទាល់តែសោះថាគេស្អាតយ៉ាងនេះ ប្រហែលជាពេលមុនមកពីគេស្អប់មិនចង់ជួបហើយបានជាមើលមិនឃើញពីមុខមាត់នឹងសម្រា់របស់គេពីមុនពេលនេះទើបដឹងថាគេស្អាតណាស់ ច្រមុះខ្ពស់តូចស្អាតបបូរមាត់ក្រហមព្រឿងចិញ្ចើមខ្មៅក្រាស់ថ្ពាល់ប៉ោងៗគួរឲ្យចង់ខាំនាយលើកដៃទៅប៉ះនឹងបបូរមាត់គេថ្នមៗមុននឹងស្រដីឡើងខ្សាវៗតែម្នាក់ឯងទៅកាន់អ្នកកំពុងតែលក់ក្នុងដំណេក។

     " សុំទោស!បងសុំទោសពេលកន្លងបងមិនឃើញពីតម្លៃរបស់ថេយ៍ សុំទោសរឿងពីមុបងធ្វើទង្វើមិនល្អដាក់អូន បងសុំទោសគ្រប់យ៉ាង បងដឹងខុសហើយ មានតែអូនម្នាក់ដែលតែងតែស្មោះនឹងបងមិនថាបងនិយាយស្ដីមិនល្អធ្វើកាយវិការគួរឲ្យស្អប់របស់បង ចាប់ពីពេលនេះទៅបងមិនធ្វើឲ្យអូនយំទៀតទេ " នាយនិយាយរៀបរាប់ចប់ហើយក៏ឱនមុខចុះថើបលើបបូរមាត់នាយតូចថើៗយ៉ាងថ្នាក់ថ្នម នាយពេលនេះដឹងខុសហើយពេលនេះគេកំពុងតែបើកចិត្តព្រមទទួលក្មេងល្ងង់ម្នាក់នេះចូលក្នុងបេះដូងហើយ ពេលកន្លងនាយខ្វាក់ភ្នែកមើលមិនឃើញពីមនុស្សដែលស្មោះត្រង់នឹងគេតែងតែធ្វើល្អមកគេរបស់ដោយមិនទាមទារអ្វីច្រើនក្រៅពីក្ដីស្រឡាញ់ តែនាយមិនសូម្បីផ្ដលនូវឪកាសមួយដើម្បីនាយតូចរហូតដល់ពេលបាត់បង់ជីវិត តែពេលនេះនាយក៏មានឪកាសហើយនាយនឹងចាប់យកឪកាសចុងក្រោយទោះមិនដឹងថាថេយ៉ុងគេនៅសហរឡាញ់គេទៀតឬអត់ តែពេលគេបានដឹងខ្លួនមកលើកនេះចរិតគេប្លែកតែប្លែកគួរឲ្យស្រឡាញ់ចេះតបសម្ដីរបស់អ្នកដទៃមិនស្មៀកៗដូចពីមុនពេលនេះនាយពិតជាចូលចិត្តនឹងចរិតថេយ៉ុងពេលនេះខ្លាំងណាស់។ជុងគុកបានលើកបីថេយ៉ុងចេញពីបន្ទប់ចុះមកខាងក្រោកដោយមាននាយជំនិតចាំជាស្រឹចមុននឹងចុះមកនាយក៏បានខលប្រាប់កូនចៅនាយហើយដែរពេលចុះមកក៏ឡើងឡានទៅតែម្ដងតែនាយមិនបានជូនថេយ៉ុងទៅផ្ទះគេឡើយបែរជានាំគេទៅផ្ទះនាយទៅវិញ។

ចំណងស្នេហ៍ប្ដូរវិញ្ញាណWhere stories live. Discover now