ភាគ10: បងប្រុស!

386 54 3
                                    

    " ថេយ៍! "

    " ហាស៎!! " ជុងគុកនាយហៅមកដងទៀតទើបថេយ៉ុងភ្ញាក់ពីការភ្លឹកវិញទើបងើបមុខឡើងមើលនាតក្រាស់ក្រសែភ្នែកប្រើបាញ់រកគ្នាដូចភ្លើងឆេះអគ្គិសនីព្រាគៗ ក្នុងបន្ទប់ប្រែជាស្ងប់ស្ងាត់ឮតែសំឡេងបេះដូងលោតមនុស្សពីរនាក់ កែវភ្នែកស្រទន់ជះពន្លឺរបស់នាយក្រាស់បានធ្វើឲ្យនាយតូចដូចជាថេយ៉ុងត្រូវភ្លឹកម្ដងទៀតគេនៅសម្លឹងមើលនាយមិនព្រិចឯជុងគុកនាយក៏ដូចគ្នាផ្ទៃមុខនៅមិនឆ្ងាយពីគ្នាឡើយនាយកំលោះសង្ហារចិត្តខ្លាហានហ៊ានឱនមុខសន្សឹមៗទៅរកមុខសលោងរបស់ថេយ៉ុង កាលបើបានឃើញអ្នកម្ខាងទៀតឱនមុខមករកខ្លួនដូច្នេះថេយ៉ុងក៏បិទភ្នែកយឺតៗ បបូរមាត់ទន់ល្មើយបានប៉ះគ្នាម្នាក់ៗហាក់ពិបាកនឹង បដិសេធស្នាមថើបមួយនេះខ្លាំងណាស់។

     " កូនជុងនាំប្អូនចុះមកញ៉ាំបាយ " ម្នាក់ៗនាំគ្នាស្ទុះចេញពីគ្នាយ៉ាងលឿនក្រោយពីឮសំឡេងអ្នកស្រីចនស្រែកហៅពីខាងក្រៅមក ចំណែកថេយ៉ុងវិញក៏នឹកហួសចិត្តនឹងខ្លួនឯងដែរដែលទៅបិទភ្នែកសំងំឲ្យគេថើប ឥឡូវមិនដឹងថារកពាក្យអីនិយាយជាមួយគេទេ។

     " អូនចូលងូតទឹកសិនទៅនឹងអាលបានចុះទៅក្រោម " ជុងគុកដើរទៅយកកន្សេងមួយផ្សេងទេហុចឲ្យថេយ៉ុង ទើបគេដើរទៅរកមើលខោអាវស្លៀកនឹងបានយកខោអាវណាដែលតូចឲ្យទៅគេ ទើបស្រែកតបម្ដាយវិញឲ្យគាត់ចុះទៅមុន។ថេយ៉ុងយកទៅទាំងមិនហ៊ានសម្លឹងមុខចំនឹងនាយក្រាស់ឡើយគេនៅអៀនមិនទាន់បាត់ទេដែលទៅសំងំចាំស្នាមថើបគេ។
#ខាងក្រោម
     " មកៗក្មួយថេយ៍ញ៉ាំបាយ " អ្នកស្រីចនកាលបានឃើញនាយតូចចុះមកពីខាងលើជាមួយកូនប្រុសក៏ស្រែកហៅនាយតូចយ៉ាងលាន់ឮពេញភូមិគ្រឹះ។

     " យប់នេះក្មួយថេយ៍គេងនៅទីនេះហើយ អ៊ំបានខលទៅសុំប៉ាក្មួយហើយៗ " ចូលមកដល់តុភ្លាមក៏គាត់ប្រាប់ទៅនឹងឲ្យគេគេងនៅទីនេះមួយយប់ដែរ។

     " អញ្ចឹងក៏បានដែរអ៊ំស្រី " ថេយ៉ុងតបទៅគាត់វិញក៏មិនភ្លេចញញឹមដាក់គាត់ដែរ

     " មោៗញ៉ាំបាយៗ " លោកចននៅអង្គុយស្ងៀមចាំស្ដាប់ក៏បន្លឺសំឡេងឡើង ទើបម្នាក់ៗចាប់ផ្ដើមញ៉ាំបាយ លុះញ៉ាំហើយអ្នកស្រីចនក៏បានឲ្យថេយ៉ុងទៅគេងជាមួយនាយក្រាស់ ដំបូងថេយ៉ុងគិតចង់បដិសេធដែរតែឃើញនឹកមយខគាត់សេដៗក៏មិនហ៊ាននិយាយសុំបន្ទប់ផ្សេងគេង។

ចំណងស្នេហ៍ប្ដូរវិញ្ញាណWhere stories live. Discover now