ភាគ4: សុំទោសហើយចប់?

800 94 18
                                    

    បញ្ចប់ពីរឿងដ៏សែនឈឺក្បាលមកថេយ៉ុងនិងជីនវ៉ុនក៏ចុះមកក្រោមដើម្បីញ៉ាំបាយ  មកដល់នាយតូចដើរចូលទៅតុដោយមានលិកគីមនិង ប្រពន្ធជាមួយកូនស្រីពីរនាក់ទៀតកំពុងតែរោងចាំគេ។

     " អរុណសួស្ដីលោកប៉ាអ្នកម៉ាក់ " ថេយ៉ុងញញឹមស្រស់សួស្ដីតាំងព្រឹកទៅលោកទាំងពីរ

    " ថ្ងៃនេះកូនដូចជាស្រស់ស្រាយខ្លាំងណាស់ តើជំងឺមានធ្វើទុក្ខអ្វីទេ បើឈឺប្រាប់ប៉ាបាន "

     " អត់ទេលោកប៉ា កូនធម្មតាមិនបានឈឺអ្វីទេ "

     " បើចឹងប្រសើរណាស់ នេះម្ហូបដែលកូនចូលចិត្តញ៉ាំឲ្យច្រើនៗទៅ " លោកគីមដួលម្ហូបដាក់ចានកូនប្រុស

     " បាទលោកប៉ា " គ្រប់គ្នាស្ងៀបស្ងាត់គ្មានអ្នកណាមាត់នាំគ្នាញ៉ាំបាយរាងៗខ្លួន លុះញ៉ាំហើយលោកគីមបានទៅក្រុមហ៊ុនធ្វើការងាររបស់គាត់ ទុកឲ្យប្រពន្ធនៅជួយមើលកូនប្រុស។

     " នៅធ្វើអី? " លោកស្រីម៉ីដើរមកតាំងៗមកដល់ក៏ស្ដីសួរទៅនាយតូចដោយ ច្រត់ចង្កេះសម្លុកគេ

     " ខ្ញុំកំពុងតែមើលរឿងអ្នកម៉ាក់ " នាយតូចងើបមុខឡើងនិយាយតបទៅ ធម្មតា គេនៅមិនទាន់ដឹងឡើយថាលោកស្រីកំពយងឈរនៅចំពោះមុខគេនេះជាម្ដាយចុងពុំមែនជាម្ដាយបង្កើត រឹតតែមិនដឹងថាគាត់មានចរិតអាក្រក់ធ្វើបាបគេ

     " ម៉េចក៏មិនទៅធ្វើបោកខោអាវឲ្យយើង? " លោកស្រីតំណើងសំឡេងទៅនាយតូចធ្វើឲ្យគេសម្លឹងមើលទៅគាត់ទាំងរឿងឆ្ងល់

     " ការងារនេះអ្នកបម្រើជាអ្នកធ្វើតើអ្នកម៉ាក់? "

     " ឯងមិនចាំទេឬ.....ថាយើងបាននិយាយអ្វីខ្លះដាក់ឯង គីម ថេយ៉ុង កុំធ្វើភ្លេចឲ្យសោះ " គាត់ដើរចូលទៅច្របាច់ស្មាននាយតូចខ្លាំងៗខាំថ្គាមសម្លុតទៅគេដោយកំហឹង តាំងពីរស់ឡើងវិញមកគ្រប់យ៉ាងគេដូចភ្លេចអស់ទៅហើយ ចឹងគាត់មានតែរំលឹកគេឡើងវិញហើយទើបបាន

     " អូយ! អ្នកម៉ាក់ធ្វើអីហ្នឹង? ខ្ញុំឈឺណា... "

     " យើងមិនមែនម្ដាយឯងទេកុំហៅឲ្យយើងឮឲ្យសោះ កុំទុកក្នុងខួរដ៏សែនល្ងង់របស់ឯងផង " គាត់ចង្អុលរុញក្បាលនាយតូចជាច្រើនដង ឮដូច្នេះថេយ៉ុងស្រាប់តែលុចរូបភាពសំឡេងគ្រប់យ៉ាងពីជីវិតរាងកាយគេកំបយងតែរស់នៅ រូបភាពកាយវិការទង្វើដែលគាត់បានធ្វើលើគេ សិតសិងតែរូបភាពធ្វើបាបវ៉ៃដំច្រំធាក់ តែនៅពីមុខឪពុករបស់គេគាត់បែរជាធ្វើល្អដាក់ហៅកូនៗពេញមាត់ ពេលឪពុកចេញផុតចាប់ផ្ដើមធ្វើបាបបន្ត ដឹងថាគេមានជំងឺខ្សោយហើយនៅប្រើគេធ្វើការទៀត ចប់ជាអាក្រក់ពិតមែន តែចុងប្រាប់ថា នេះ គីម ថេយ៉ុង ថ្មីមិនដែលឲ្យអ្នកណាធ្វើបាបតាម តែអំពើចិត្តនោះទេ មកអាក្រក់ទៅអាក្រក់

ចំណងស្នេហ៍ប្ដូរវិញ្ញាណWhere stories live. Discover now