ភាគ13: អូនកំពុងតែរវល់គិតអី?

450 59 2
                                    

#ប្រទេសកូរ៉េ

     ជីមីននិងកូនប្រុសក៏បានមកដល់ទឹកដីកំណើតរបស់ខ្លួនគេដើរចេញពី ប្រលានទាំដៃចាប់ដៃកូនងាកមើលប្រទេសដែលអភិវឌ្ឍន៍លឿនសិងតែមិនគួរឲ្យជឿច្រើនឆ្នាំហើយដែលគេបានចេញទីរស់នៅ ប្រទេសមានស្វាមីនៅស្រុកគេថែមទាំងមានកូនប្រុសម្នាក់ទៀតផង។

     " ឆាប់ឡើងឡានទៅកូន " អាលីឮប៉ាតួចនិយាយហើយក៏ឡើងឡានទៅមុនទើបនាយតូចឡើងឡានទៅតាមពីក្រោយ ឡានរំកិលកងទៅមុខចេញពីប្រលានបោះពួយទៅតាមទីតាំងកំណត់ ឡានឈប់នៅពីមុខអាគារខ្ពស់ល្មមអ្នកបើកឡានចុះពីបាំងខាងមុនចេញទៅលើកវ៉ាលីចេញពីឡាន។

     " អរគុណច្រើនលោកពូ " នាយតូចហុចលុយឲ្យតាក់សុីហើយក៏កាន់ដៃកូនម្ខាងន៊ដៃម្ខាងទៀតកាន់វ៉ាលីដឹកនាំកូនទៅអាគារគេបានកក់ទុក។

     " ប៉ាៗអូនឃ្លាន! " អាលីក្មេងមាឌល្អិតលើកដៃអង្អែលពោះទាំងពេបមាត់គលចង់យំក្រោយពីចូលក្នុងបន្ទប់បានមួយសន្ទុះអំ។

    " ចាំបន្តិចប៉ាងូតទឹកសិន " ប្រាប់កូនហើយគេក៏រត់ចូលទៅជម្រះសម្អាតខ្លួនចេញនឹងបាននាំកូនចេញទៅខាងក្រោយដើម្បីរកអីញ៉ាំនេះក៏ល្ងាចណាស់ដែរអាចឲ្យអាលីកូនគេឃ្លានហើយ។
#Skip
     " ថេយ៍កំពុងតែធ្វើអីហ្នឹង? " ណាជីឈរមកពីក្រោយខ្នងនាយតួចចោទសួរទៅប្អូនស្រី នាងជាកូនបងរបស់ណាត់នីជាបងស្រីធំក្នុងផ្ទះនេះ បើនិយាយពីអត្តចរិតរបស់នាងវិញ នាងជាមនុស្សសុភាពចូលចិត្តញញឹមនាងស្រឡាញ់ថេយ៍ដូចប្អូនប្រុសម្នាក់ចឹងវាខុសដាច់ពីប្អូនស្រីរបស់នាងដែលចូលចិត្តធ្វើបាបថេយ៍ទៅនឹងម្ដាយនាង។

     " អរ...ខ្ញុំកំពុងតែដាំផ្កា បងទើបមកពីណាដែរ? " ថេយ៉ុងងាកទៅញញឹមតបទៅគាត់ទើបបែរទីមើលផ្កាដែលគេបានដាំវិញ។

     " បងមកពីធ្វើការ ថេយ៍ដាំចុះបងទៅខាងក្នុងវិញហើយ " ថាហើយណាជីក៏បង្វិលខ្លួនបែរទៅក្នុងផ្ទះ ចំណែកថេយ៉ុងក៏នៅបន្តដាំផ្កាដែលខ្លួនស្រឡាញ់ពេលដាំអស់ក៏ស្រោចទឹកសិមដើរទៅក្នុងផ្ទះវិញ។

#ពីរខែក្រោយមក

     ពេលវេលាពិតជាដើរលឿនណាស់រយៈពេលពីរខែទៅហើយដែលជីមីនបានមករស់នៅ ប្រទេសកូរ៉េរត់គេចពីស្វាមីទុកឲ្យនាយសង្ហារយ៉ុងហ្គីត្រូវមកដេកនឹកប្រពន្ធនិងកូនរាល់យប់ ចិត្តចង់ទៅតាំងពីដឹងថាគេទៅកូរ៉េតែនាយមិនអាចដកឃ្លាពីការងារបានទើបតែពេលនេះទេបានដកឃ្លារួចតែនាយក៏មិនភ្លេចឲ្យកូនចៅចេញទៅតាមសេុីបផងដែរ តែវាក៏មិនងាយស្រួលចេះតែរកឃើញដោយងាយៗ ដូចធ្លាប់និយាយអញ្ចឹងវាមិនមែនជាទឹកដីរបស់គេវាពិបាកបន្តិចហើយដែលទៅរកមនុ្សពីរនាក់ទាំង ប្រទេសកូរ៉េទាំងមូលធំយ៉ាងនេះ តែគេក៏មិនចុះចាញ់តាមរបស់ប្រពន្ធកូនឲ្យឃើញនឹងនិយាយបកស្រាយពីរឿងគ្រប់យ៉ាងឲ្យបាន។

ចំណងស្នេហ៍ប្ដូរវិញ្ញាណWhere stories live. Discover now