រឿងថ្មី!!!
+ស៊េអូល សាលារៀនឯកជន
នៅក្នុងថ្នាក់កំពុងតែមានភាពឡូឡាព្រោះតែវាជាម៉ោងសម្រាក នៅតុមួយក្បែរបង្អួចតុទីបីមានសិស្សប្រុសម្នាក់កំពុងអង្គុយមើល ទិដ្ឋភាពខាងក្រៅនិយាយពីរូបសម្រស់ក៏ស្រស់សង្ហាដែរ ដែលគេមានឈ្មោះថា
" ថេហ្យុង " សិស្សប្រុសម្នាក់បានស្រែកហៅឈ្មោះរបស់គេហើយសាមីខ្លួនក៏ងាកទៅរកម្ចាស់សម្លេងនោះ។
" ហានហូ "
" ម៉េចក៏អង្គុយស្ងាត់ស្ងៀមម្នាក់ឯងអញ្ចឹង? " ហានហូជាមិត្តជិតស្និទ្ធរប់ថេហ្យុងដោយពួកគេអង្គុយតុផ្សេងគ្នា
" កំពុងគិតថាខែនេះយើងបានចំណាត់ថ្នាក់លេខមួយទៀតឬអត់?ព្រោះខែនេះពេលប្រឡងយើងធ្វើមិនសូវបានល្អដូចខែមុនសោះ " ថេហ្យុងនិយាយទាំងទឹកមុខស្រពោន
" កុំទាន់បារម្ភអី បើមិនទាន់ចេញលទ្ធផលនោះ " ហានហូដាក់ដៃលើស្មាទះស្មាថេហ្យុងតិចៗ
" អឹម! " ថេហ្យុងងក្បាលតិចៗសកម្មភាពរបស់ថេហ្យុងនិងហានហូត្រូវមើលដោយមនុស្សស្រីពីរនាក់ដែលអង្គុយនៅតុក្បែរចញ្ជាំង ដោយក្រសែភ្នែកមិនចូលចិត្ត។
" មើលចុះវាដូចជាព្យាយាមទាក់ទាញចំណាប់អារម្មណ៍ពីហានហូដល់ហើយសានី " និយាយខ្សឹបប្រាប់ទៅកាន់សានី
" យើងស្អប់ចរិកវាណាស់ចូលចិត្តទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួនពិសេសហានហូរបស់យើង " សានី នាងចាប់អារម្មណ៍ស្រឡាញ់ហានហូតែបានហូមិនចាប់អារម្មណ៍សានីនោះទេ គឺនាយចាប់អារម្មណ៍អ្នកផ្សេងសានីក៏ដឹងដែរថាហានហូចាប់អារម្មណ៍អ្នកណាដែរ។
" មិនយល់សោះហានហូចេះទៅចាប់អារម្មណ៍ថេហ្យុងទៅកើតប្រុសដូចគ្នាសោះ "
" មកពីវាប្រើល្បិចទាក់ទាញទើបហានហូចាញ់ល្បិចវាបែបនេះមីណា វាចង់ដណ្ដើមហានហូពីយើង " សានីនាងនិយាយទាំងសម្លក់ទៅកាន់ថេហ្យុង មិនពេញចិត្តដែលដឹងថាហានហូទៅចាប់អារម្មណ៍ថេហ្យុងនាងពិតជាស្អប់ថេហ្យុងណាស់ នាងមិនគិតថាថេហ្យុងនិងហានហូជាមិត្តនឹងគ្នារាប់ឆ្នាំបែរចោទថេហ្យុងថាទាក់ទាញចំណាប់អារម្មណ៍ពីហានហូទៅវិញ។" ទៅរកអ្វីផឹកត្រជាក់ៗសិនទៅ កុំគិតច្រើនអី "ហានហូ
" Okay " ថេងហ្យុងងើបឈរដើរចេញទៅដោយដើរកាត់សានីនិងមីណាដែលអ្នកទាំងពីរសម្លឹងមើលថេហ្យុងដោយការមិនពេញចិត្ត
" ចាំមើលទៅយើងនឹងយកហានហូឱ្យបាន មិនឱ្យអ្នកណាមកដណ្ដើមយើងបានទេ "
YOU ARE READING
Changes
Randomជាក្មេងប្រុសដែលមានរូបរាងស្រស់ស្អាត ស្រាប់តែប្ដូរមកនៅក្នុងខ្លួនក្មេងប្រុសដែលមានរូបរាងធាត់ទៅវិញ ។ក្នុងការស្ថិតនៅក្នុងរាងកាយធាត់មួយនេះគេត្រូវធ្វើការស្វែងរកនូវរឿងរ៉ាវជាច្រើនពិសេសស្វែងរកការពិត។