ភាគ8:ខ្ញុំញ៉ាំច្រើនណាស់មែនទេ?

141 18 2
                                    

ក្រោយពីញ៉ាំអាហារពេលព្រឹករួចថេហ្យុងក៏សុំឱ្យនាំខ្លួនចេញមកក្រៅឯលោកមីនក៏ត្រូវត្រឡប់ទៅវិញ។ថេហ្យុងត្រូវបានអ្នកស្រីមីនរុញរទះមកក្រៅក្នុងបរិវេណពេទ្យនាំមកឈប់នៅក្រោមដើមឈើម្លប់មួយឯអ្នកស្រីមីនក៏អង្គុយនៅក្បែរនោះ។

" មានអារម្មណ៍យ៉ាងម៉េចដែរកូន? " អ្នកស្រីមីន

" គឺស្រស់ស្រាយណាស់ វាប្រសើរជាងនៅក្នុងបន្ទប់ " ថេហ្យុង

ថេហ្យុងក៏អង្គុយមើលជុំវិញបរិវេណពេទ្យនោះទាំងមើលមិនច្បាស់ហើយស្ងៀមស្ងាត់ដោយមិននិយាយអ្វីនោះទេ តែក្នុងចិត្តក៏នឹកគិតដល់មនុស្សគ្រប់គ្នាដែលខ្លួនស្រឡាញ់។

" ថេហ្យុង! " អង្គុយសុខស្រាប់តែមានសម្លេងក្មេងប្រុសម្នាក់បានស្រែកហៅឈ្មោះរបស់នាយតូច ឮដូច្នេះថេហ្យុងក៏ងាកទៅរកប្រភងសម្លេងនោះដែលឃើញមានក្មេងប្រុសវ័យជំទង់ស្រស់ស្អាតម្នាក់កំពុងតែដើរមកទាំងស្នាមញញឹមដែលមើលមិនច្បាស់នោះទេហើយមានឈ្មោះថា ផាក ជីមីន។

" ថេហ្យុង " ជីមីនបានចូលមកឱបថេហ្យុងយ៉ាងណែន ឯថេហ្យុងក៏សម្ងំស្ងៀមឱ្យគេឱបទាំងមិនដឹងអីព្រោះមិនស្គាល់ថាជីមីនត្រូវជាអ្នណាហើយត្រូវជាអ្វីនឹងខ្លួន។

" ប្រសើរណាស់ដែលឯងបានដឹងខ្លួនមកវិញ " ជីមីនប្រលែងពីការឱបនិយាយទីកាន់ថេហ្យុងមានតែស្នាមញញឹមសប្បាយចិត្ត។

" អឺ..ឯងគឺ... " ថេហ្យុងមើលទៅជីមីនទាំងឆ្ងល់ 

" យើងគឺជីមីនណា ជីមីនមិត្តរបស់ឯង ឯងមិនស្គាល់យើងទេឬ? " ជីមីនឃើញបែបនេះក៏ទម្លាក់ស្នាមញញឹមចុះ។

" ក្មួយមីនគឺកូនថេបាត់ការចងចាំ " អ្នកស្រីមីន

" ហ៎ាស!ពិតមែន?ថេហ្យុងអញ្ចឹងឯងភ្លេចយើងហើយមែនទេ " ជីមីន

" គឺ...ត្រូវហើយ " ថេហ្យុងងក់ក្បាលតិចៗ

" តែមិនអីទេ ទោះឯងមិនចាំយើងក៏យើងសប្បាយចិត្តដែលឃើញឯងងើបពីសន្លប់ " ជីមីននិយាយទាំងអង្អែលស្មារបស់ថេហ្យុងតិចៗ ឯថេហ្យុងក៏មើលទៅមុខរបស់ជីមីនទាំងមានអារម្មណ៍ថាកក់ក្ដៅនិងចូលចិត្តជីមីនណាស់ទោះទើបតែជួបមុខគ្នាក៏ដោយហាក់មាននិស្ស័យជាមួយ ប្រហែលជីមីនគឺជាមិត្តដ៏ល្អម្នាក់ហើយ ។

ChangesWhere stories live. Discover now