ភាគ2 :ឯងក៏ដឹងថាយើងមិនរីករាយនឹងមង្គលការមួយនេះ

108 10 0
                                    

ថេហ្យុងបានឡើងមកចូលក្នុងបន្ទប់សំដៅទៅពូកហើយសម្ងំយំតែម្នាក់ឯង គេពិតជាខឹងស្អប់ប៉ារបស់គេដែលទៅជឿសម្ដីរបស់ហេយ៉ុនដែលជាស្រីពឹសពុលនោះ ទោះគេខំប្រាប់និយាយប៉ុន្មានដងក៏គាត់នៅតែមិនព្រមជឿគេដែរ។

" លោកប៉ាប្រហែលមិនស្រឡាញ់ម៉ាក់និងកូនទេ ទើបទៅជឿសម្ដីនាងបែបនេះ ហឹក! " ថេហ្យុងពិតជាឈឺចាប់ណាស់ដែលប៉ាខ្លួនមិនជឿខ្លួនបើពេលនោះផ្ទះគេមានដាក់កាមេរ៉ាសុវត្ថិភាពប្រហែលជាល្អអាចស្វែងរក ភស្តុតាងមកបញ្ជាក់ថានាងពិតជាស្រីពឹសពុលដែលបានសម្លាប់ម៉ាក់របស់នាយពិតមែន។

+ថ្ងៃថ្មី

ថេហ្យុងបានដើរសំដៅទៅថ្នាក់របស់ខ្លួនដោយទឹកមុខស្រពោនហើយភ្នែកឡើងហើមអស់ហើយព្រោះតែយប់មិញនេះគេយំឡើងចង់ស្ងួតទឹកភ្នែកទៅហើយ។

មកដល់ថ្នាក់គេចូលអង្គុយនៅតុរបស់ខ្លួនដោយស្ងៀមស្ងាត់ ។ហានហូឃើញបែបនេះក៏ដើរមកតុរបស់ថេហ្យុង។

" កើតអី?នេះឯងយំទៀតហើយមែនទេ ? "
" គ្មានទេ "
" មិនបាច់កុហកទេ យើងមើលដឹង "
" យើងគ្រាន់តែមិនសប្បាយចិត្តនឹងរឿងខ្លះប៉ុណ្ណោះ "
" រឿងនោះមែនទេ? "
" អឹម!ឯងក៏ដឹង " ថេហ្យុងសម្លឹងមើលមុខហានហូដោយទឹកមុខក្រៀមក្រំឯហានហូក៏ដាក់ដៃលើស្មាថេហ្យុងអង្អែលលោងលួម
" កុំពិបាកចិត្តអី ចាំត្រូវថាឯងនៅមានយើងជានិច្ច "
" អឹម! " ថេហ្យុង ងក់ក្បាលឯងហានហូក៏ដើរត្រឡប់ទៅតុរបស់ខ្លួនវិញដោយឃើញគ្រូដើរមក
" ជ្រេញរឹកណាស់ " សានីនាងលួចសម្លក់ថេហ្យុងដែលឃើញហានហូតែងតែព្រួយបារម្ភពីថេហ្យុងរហូត។

លុះពេលចេញលេងសម្រាកថេហ្យុងបានមកបន្ទប់ទឹកក្រោយរួចរាល់ក៏ចេញមកពីបន្ទប់ទឹកប្រុសវិញតែក៏ភ្ញាក់ពេលដែលឃើញសានីនិងមីណាឈរនៅមុខទ្វារចូលបន្ទប់ទឹកប្រុស។

" យើងត្រូវនិយាយជាមួយឯងបន្តិច "
" ខ្ញុំគ្មានអារម្មណ៍និយាយជាមួយនោះទេ " ថេហ្យុងប្រុងដើរចេញពីពួកគេតែអ្នកទាំងពីរក៏ស្ទាក់មកឈរបាំងមុខមិនឱ្យទៅ។
" និយាយតែប៉ុន្មាននាទីសោះវាខាតពេលយូរប៉ុណ្ណាទៅ " សានី
" វាមិនខានពេលទេ គ្រាន់តែមិនចង់និយាយជាមួយ " ថេហ្យុងប្រុងដើរចេញម្ដងទៀតនៅតែពួកគេទាំងពីរមកឈរបាំងផ្លូវម្ដងទៀត
" ចង់និយាយស្អីក៏និយាយមក "
" ទៅនិយាយកន្លែងផ្សេងទៅ " ថេហ្យុងមិនប្រកែកក៏ដើរចេញទៅមុនឯសានីនិងមីណាក៏ដើរតាមពីក្រោយ។

ChangesWhere stories live. Discover now