ភាគ5:តើខ្ញុំនៅទីណាហ្នឹង?

97 9 2
                                    

ថេហ្យុងដែលកំពុងតែរាំសប្បាយជាមួយមិត្តរួមថ្នាក់ រាំសប្បាយរហូតទាល់តែភ្លេចខ្លួនរាំឡើងចង់មួយម៉ោងទៅហើយ ថេហ្យុងដោយរាំហត់ក៏ដើរចេញពីវង់រាំក៏មកអង្គុយសម្រាកសិនហើយចាប់យកកែវទឹកក្រូចមកផឹក។

" នេះហានហូចូលទៅក្នុងយូរម្ល៉េះមិនទាន់ចេញមកទៀត " ថេហ្យុងក៏ក្រឡេករកមើលហានហូក្រែងល៎គេចេញមក ហើយពេលនោះដេវ៉ូក៏ដើរមករកថេហ្យុង
" ថេហ្យុងមានឃើញហានហូទេ? "
" គឺឃើញគេដើរចូលទៅក្នុងផ្ទះ ដូចមិនទាន់ចេញមកវិញទេ "
" នេះជិតដល់ម៉ោងផ្លុំទៀនហើយ "
" អញ្ចឹងយើងទៅរកហានហូទៅ "
" អឹម " ថេហ្យុងក៏ងើបដើរប្រុងដើរទៅហើយក៏មីណាដើរចូលមករក
" ពីរនាក់ឯងមានឃើញសានីទេ?បាត់មិនដឹងទៅណាសោះ " មីណាធ្វើជាសួរថេហ្យុងនិងដេវ៉ូទាំងដែលនាងបានដឹងហើយថាសានីបានអូសហានហូចូលបន្ទប់ តែនាងមិនដឹងទេថាសានីបានប្ដូរថ្នាំដាក់ថ្នាំសម្រើបវិញនោះ
" ឃើញដើរចូលទៅក្នុងនិយាយគ្នាជាមួយហានហូ ពេលនេះមិនទាន់មកវិញទេ " ថេហ្យុងឆ្លើយដោយមិនមើលមុខមីណា មនុស្សកំពុងមិនចូលចិត្តផងមកសួរគេទៅកើត។
" អញ្ចឹងទៅរកទាំងអស់គ្នាទៅ " ដេវ៉ូនិយាយហើយអ្នកទាំងបីក៏ដើរចូលទៅក្នុងផ្ទះ មកដល់ក៏នាំគ្នារកមើលតែមិនឃើញ
" សង្ស័យនៅជាន់លើទេដឹង " មីណា និយាយឡើងធ្វើឱ្យថេហ្យុងនិងដេវ៉ូងាកមកមើលមីណាហើយក៏ដើរឡើងទៅជាន់ខាងលើ
" ហានហូប្រហែលគេនៅបន្ទប់របស់គេហើយ " ដេវ៉ូដើរនាំអ្នកទាំងពីរដើរសំដៅទៅបន្ទប់ហានហូ មកដល់ដេវ៉ូក៏គោះទ្វារបន្តិចហើយក៏បើកទ្វារចូលទៅ អ្នកទាំងបីក៏ដើរចូលមកក្នុងគ្រប់គ្នាក៏ភ្ញាក់ផ្អើលសម្បីតែមីណានាងក៏ភ្ញាក់ផ្អើលដែរ ដោយគ្រប់គ្នាឃើញខោអាវនៅលើឥដ្ឋរញ៉េរញ៉ៃហើយនៅលើគ្រែឃើញហានហូនិងសានីគេងលើគ្រែឱបគ្នាដោយគ្មានសម្លៀកបំពាក់តែមានភួយសណ្ដប់ពីលើ។

ថេហ្យុងឃើញហើយគេមាអារម្មណ៍ថាស្លុតចិត្តជាខ្លាំង ទឹកភ្នែកស្រាប់តែហូរចុះមកដោយមិនដឹងខ្លួននោះទេ។

" នេះមានរឿងអី? " ដេវ៉ូក៏ដើរទៅដាស់ហានហូ
" ហានហូៗឯងងើបមកងើប! " ដេវ៉ូអង្រួនហានហូតិចៗ  ហានហូក៏ភ្ញាក់ឯសានីក៏ភ្ញាក់ដូចគ្នាហើយងើបអង្គុយទាំងពីរនាក់សម្លឹងមើលគ្រប់គ្នា
" ហានហូឯងធ្វើនេះមានន័យថាម៉េច? " ដេវ៉ូសួរដោយក្ដីអស់សង្ឃឹម ឯហានហូក៏ងាកមើលមុខរបស់ថេហ្យុងដែលឈរស្ងៀមទាំងហូរទឹកភ្នែក ហានហូក៏មានអារម្មណ៍ដឹងថាថេហ្យុងគឺកំពុងតែខកចិត្តបានន័យថាថេហ្យុងក៏អាចមានអារម្មណ៍ស្រឡាញ់នាយដូចគ្នាដែរ។
" ថេហ្យុងយើង- " ហានហូប្រុងបកស្រាយទៅហើយតែថេហ្យុងក៏រត់ដើរចេញទៅតែម្ដង
" ថេហ្យុងឈប់សិន កុំទាន់ទៅអី " ហានហូស្រែកឃាត់តែថេហ្យុងបានចេញទៅបាត់ហើយ ហើយហានហូក៏ងាកមកនិយាយជាមួយដេវ៉ូ
" ដេវ៉ូយើងគ្មានចេតនាចង់ឱ្យមានរឿងនេះកើតឡើងទេ "
" ហានហូឯងត្រូវតែទទួលខុសត្រូវលើសានី ព្រោះពីរនាក់ឯងបានជ្រុលជ្រួសគ្នាហើយ " មីណា
" តែសានីដាក់- "
" ហានហូមិនចង់ទទួលខុសត្រូវលើខ្លួនមែនទេ ទាំងដែលហានហូបានខ្លួនប្រាញខ្ញុំហើយនោះ " សានីធ្វើជាយំទួញសោក ដែលហានហូឃើញហើយពិតជាខឹងនឹងសានីខ្លាំងណាស់ គេក៏ខឹងខ្លួនឯងមិនគួរណាឱ្យនាងធ្វើស៊ីគេសោះ។
" ហានហូ!ឯងធ្វើឯងត្រូវតែទទួល " ដេវ៉ូ

ChangesWhere stories live. Discover now