ភាគ14:ឯងមិនចូលចិត្តញ៉ាំរសជាតិទាំងនេះពីមុនមកទេ

98 17 1
                                    

     ក្រោយពីដំណឹងមួយនោះបានដឹងឮគ្រប់គ្នាហើយនោះក៏មានអ្នកគិតដូចជាជីមីនដែរពិសេសសិស្សស្រីៗទាំងរូបភាពនិងការបង្ហោះរូបអាចជាស្នាដៃរបស់ពួកនាងដែលមានបំណងឱ្យមានពាក្យចចាមអារ៉ាមនេះកើតឡើង ដោយមានសិស្សស្រីប៉ុន្មានបានទៅចម្រិតសួរពួកនាងឱ្យនិយាយការពិតថាវាដូចជាអ្វីដែលពួកសិស្សស្រីទាំងនោះគិតដែរឬអត់ អុ៊នឃ្យុងនិងមិត្តនាងមិនឆ្លើយតបហើយក៏រត់គេចពីពួកសិស្សស្រីទាំងនោះមកសម្ងំពួននៅក្រោយសាលា។
     " មិនគួរសោះ " អ៊ុនឃ្យុងហាក់មិនសប្បាយចិត្តនៅពេលដែលការពិតត្រូវបានលាតត្រដាងបែបនេះ ដោយការគិតរបស់ជីមីននិងសិស្សផ្សេងទៀតគឺពិតជាមិនខុសពិតមែន គឺអ៊ុនឃ្យុនមានបំណងធ្វើឱ្យមានចចាមអារ៉ាមមួយនោះកើតឡើងដោយប្រើរូបថតមួយនោះដែលថតដោយស្នាដៃមិត្តរបស់នាងឈ្មោះសារ៉ា។
     " ការពិតត្រូវបានគេដឹងហើយគិតយ៉ាងម៉េច? "
     " មានគិតយ៉ាងម៉េច ព្យាយាមធ្វើធម្មតាទៅពួកគេគ្រាន់តែសង្ស័យប៉ុណ្ណោះ "
     " តែពេលនេះយើងលែងសង្ស័យហើយ " សិស្សស្រីម្នាក់បានដើរចូលមកដោយទឹកមុខមាំដោយពួកនាងឃើញហើយមានការភ័យជាខ្លាំង ដែលសិស្សស្រីនោះមានឈ្មោះថាយ៉ុនហេដោយនាងគឺជាស្រីស្អាតប្រចាំសាលាដែលនាងក៏ត្រូវបានសិស្សភាគច្រើនចាប់គូនាងជាមួយនឹងជុងហ្គុកផងដែរ។
     " យ៉ុនហេ!បើនាងដឹងហើយសូមនាងកុំប្រាប់អ្នកណាអី បើមិនអញ្ចឹងទេសិស្សស្រីទាំងអស់នោះប្រាកដជាមករករឿងពួកយើងមិនខាន " អ៊ុនឃ្យុង
     " ត្រូវហើយយ៉ុនហេ!សូមអង្វរកុំប្រាប់រឿងនេះទៅកាន់ពួកគេអី " សារ៉ា
យុ៉នហេមិនតបបានត្រឹមសម្លឹងមើលទៅមុខពួកនាងទាំងលេចស្នាមញញឹមចុងមាត់ហាក់មានបំណងអ្វីមួយ។

     #អាហារដ្ឋាន
     " ការពិតក៏ត្រូវបកស្រាយ " ជីមីន
     " យើងឆ្ងល់ណាស់ថានាងធ្វើបែបនោះដើម្បីអ្វី? " ជុងហ្គុក
     " ដើម្បីឱ្យសិស្សគ្រប់គ្នាយល់ថាឯងនិងជាសង្សារនឹងគ្នា យូរៗទៅនាងអាចមានបំណងនឹងធ្វើឱ្យវាក្លាយជាការពិត " ជីមីន
     " អញ្ចឹងតើ បានជាថ្ងៃនេះនាងធ្វើជាមកនិយាយជាមួយយើង " ជុងហ្គុក
     " យើងមិនចូលចិត្តពួកនាងទេ ព្រោះពួកនាងក៏ធ្លាប់ធ្វើបាបថេហ្យុងដែរ " ជីមីន
     " ធ្វើបាបហ្ហេស? " ថេហ្យុង
     " អ្ហឹម!ពួកនាងធ្លាប់លួចធ្វើបាបឯងម្ដង នៅក្រោយសាលាដោយមានទាំងនាំសិស្សប្រុសថ្នាក់ផ្សេងពីរនាក់ទៅបន្ថែមទៀតផង ពេលដឹងហេតុផលគឺនាងច្រណែនឯងដែលបាននៅក្បែរជុងហ្គុករហូត "
     « បើបែបនេះពួកនាងក៏គួរឱ្យសង្ស័យ! អាចជាពួកនាងដែរទេ » ដោយថេហ្យុងបានគិតពិចារណាចំពោះពួកនាង ដោយសង្ស័យថាពួកនាងក៏អាចជាអ្នកដែលធ្វើបាបមីនថេហ្យុងនៅលើដំបូងនោះផងដែរ។
     ជីមីននិងជុងហ្គុកបានសង្កេតឃើញថាថេហ្យុងដូចជាភ្លឹកៗដូច្នេះជីមីនក៏បានហៅគេ៖
     " ថេហ្យុង!! " ជីមីនហៅរាងខ្លាំងបន្តិចដែលធ្វើឱ្យថេហ្យុងផ្អាកនូវការគិតមុននេះ។
     " ហ្ហាស!ហៅយើងធ្វើ? "
     " ហើយឯងភ្លឹកអី? "
      " គ្មានទេ " ថេហ្យុងក៏ចាប់ផ្ដើមញ៉ាំអាលែងតែនិយាយគ្នាគ្មានទាន់បានញ៉ាំទេ
      " ថេហ្យុងតាំងពីចូលរៀនវិញមកឯងញ៉ាំតិចជាងមុន " ជីមីន
      " មែនហើយ " ជុងហ្គុក
      " គឺយើងមានបំណងចង់សម្រក់ទម្លង់ទើបប្ដូរមកញ៉ាំតិចៗជាងមុនដោយបន្ថយម្ដងបន្តិចៗ " ថេហ្យុង
     " ឯងធ្លាប់តែញ៉ាំច្រើនប្ដូរមកញ៉ាំតិចអញ្ចឹងប្រយ័ត្នឈឺណា " ជីមីន
     " មិនអីទេ យើងប្ដូរមកញ៉ាំតិចជាងមុនតាំងចេញពីពេទ្យមកហើយគ្មានឈឺអ្វីទេ " ថេហ្យុង
     " បើមិនអីក៏ល្អហើយ " ជីមីន

You've reached the end of published parts.

⏰ Last updated: 4 days ago ⏰

Add this story to your Library to get notified about new parts!

ChangesWhere stories live. Discover now