ភាគ13:អ៊ុនឃ្យុងជាអ្នកណា?

91 19 2
                                    

     ក្រោយអាហារពេលល្ងានបានបញ្ចប់ជុងហ្គុកក៏លាត្រឡប់ទៅផ្ទះវិញដោយថេហ្យុងបានជូនដំណើរជុងហ្គុកមកដល់មុខផ្ទះ។
     " ធ្វើដំណើរទៅប្រយ័ត្នប្រយែងផងណា៎ " ថេហ្យុង
     " អ្ហឹម!លាហើយ " ជុងហ្គុក
     " លាហើយ " ថេហ្យុង
     ជុងហ្គុកក៏បានដើរចេញទៅឯថេហ្យុងក៏បានបិទទ្វាររបងចូលទៅក្នុងផ្ទះ។មកដល់បន្ទប់ថេហ្យុងក៏មើលមេរៀនផ្សេងទៀតត្រៀមប្រឡង ស្របពេលនោះសម្លឹងសារក៏បន្លឺឡើងហើយថេហ្យុងក៏យកទូរស័ព្ទមកមើលឃើញថាជីមីនបានផ្ញើសារមក
     [ យ៉ាងម៉េចជុងហ្គុកបង្រៀនឯងចេះទេ បើមិនចេះទេចាំយើងជួយទៅបង្រៀនបន្ថែម ]
     [ គឺបង្រៀនចេះ ជុងហ្គុកគេពូកែពន្យល់ណាស់ឆាប់យល់ឆាប់ចេះតែម្ដង ]
     ថេហ្យុងនិយាយតាមត្រង់ទោះខ្លួនចេះហើយក៏ដោយក៏អាចដឹងថាការពន្យល់របស់ជុងហ្គុកគឺល្អណាស់មិនពិបាកយល់នោះទេ។
     [ ប្រសើរដែលឯងយល់បផមិនយល់ចប់ហើយជាសិស្សពូកែចំណាត់ថ្នាក់លេខ1ផង សង្ឃឹមថាថ្ងៃប្រឡងឯងអាចធ្វើបាន ]
     [ យើងនឹងយកលេងល្អដែលឯងមិននឹកស្មានមិនដល់ ]
     [ អញ្ចឹងយើងមិនរំខានឯងទៀតទេ ]
     [ អ្ហឹម ]
     ការឆាតឆ្លើយឆ្លងក៏បានបញ្ចប់ថេហ្យុងក៏ទុកទូរស័ព្ទហើោយទម្លាក់ទឹកមុខចុះព្រោះពេលនេះថេហ្យុងពិតជានឹកមិត្តនឹកប៉ាពិសេសគឺនឹកម៉ាក់របស់ខ្លួនដែលបានចាកចេញទៅ ឆ្ងាយនឹកដល់ត្រឹមនេះថេហ្យុងក៏ស្រក់ទឹកភ្នែកចុះមកហើយក៏យំ។
     ស្របពេលនោះទ្វារក៏បានបើកថេហ្យុងក៏ប្រញាប់ជូនទឹកភ្នែកឈប់យំហើយអ្នកដែលចូលមកគឺជាអ្នកមីនដែលគាត់បានយកទឹកដោះគោមកឱ្យថេហ្យុង។
     " នេះទឹកដោះផឹកដើម្បីប៉ូវខួរក្បាលឱ្យមានការចងចាំល្អមើលមេរៀនឆាប់ចាំ " អ្នកស្រីក៏ដាក់កែវទឹកដោះគៅនៅលើតុ ក្រឡេកឃើញភ្នែកថេហ្យុងក្រហមដូចជាទើបតែយំគាត់ឆ្ងល់ហើយក៏សួរ៖
     " ថេហ្យុងកូនកើតអីយំមែនទេ? " អ្នកស្រីមីនសួរដោយការបារម្ភ ឯថេហ្យុងក៏ក្រវីក្បាលហើយព្យាយាមញញឹមបង្ហាញថាខ្លួនមិនអី។
     " អត់ទេម៉ាក់ គឺមានសត្វចូលភ្នែកទើបវាក្រហមបែបនេះ " អ្នកស្រីមីន
     " ម៉ាក់ស្មានតែកូនយំ បើមានបញ្ហាអ្វីអាចមកនិយាយជាមួយម៉ាក់បានអត់មានលួចយំតែឯងទេណា៎ " អ្នកស្រីមីន
     " បាទម៉ាក់ ម៉ាក់! " ថេហ្យុង
     " ហ្ហឹម? " អ្នកស្រីមីន
     " តើកូនអាចសុំឱបម៉ាក់បានទេ? " ថេហ្យុង
     " បានតើកូន ម៉ោះ! " អ្នកស្រីបានត្រដាងដៃឱ្យថេហ្យុងចូលមកឱប ឯថេហ្យុងមិនចាំយូរក៏បានចូលឱបអ្នកស្រីមីនហើយអ្នកស្រីមីនក៏ឱបព្រមទាំងអង្អែលខ្នងថេហ្យុងតិចៗ ដោយថេហ្យុងអង្គុយឯអ្នកស្រីមីនគឺឈរគឺថេហ្យុងស្ថិតនៅក្នុងរង្វង់ដៃក៏កក់ក្ដៅក្រោមដើមទ្រូងអ្នកស្រីមីន។
     ថេហ្យុងឱបអ្នកស្រីមីនយ៉ាងណែនឱបដូចជាខានឱបអស់ពេលជាយូរមកអញ្ចឹង ថេហ្យុងក៏ទុកអ្នកស្រីមីនដូចជាម៉ាក់បង្កើតដែរគាត់ក៏ស្រឡាញ់និងផ្ដល់ភាពកក់ក្ដៅដល់ថេហ្យុងមិនចាញ់លោកមីននោះទេ ។
     " ម៉ាក់!កូនស្រឡាញ់ម៉ាក់ " ថេហ្យុងពោលឡើងមកតិចៗតែក៏អាចធ្វើឱ្យអ្នកស្រីមីនបានឮផងដែរ។
     " ម៉ាក់កូនស្រឡាញ់កូនដែរ " អ្នកស្រីមីនក៏ប្ដូរមកអង្អែលក្បាលថេហ្យុងថើរ ថេហ្យុងគឺនៅតែបន្តឱបអ្នកស្រីមីនឯអ្នកស្រីក៏នៅតែបន្ដអង្អែលក្បាលថេហ្យុងដូចគ្នា។

ChangesWhere stories live. Discover now