ភាគ7:ក្នុងរឿងគេប្ដូររាងកាយពីអាក្រក់ទៅស្អាត ឯខ្ញុំពីស្អាតមកជាអាក្រក់ទៅវិញ

106 10 0
                                    

ក្រោយរងចាំអស់រយ:ពេលយ៉ាងយូរក្មេងប្រុសវ័យជំទង់អាយុដប់ប្រាំបីឆ្នាំម្នាក់បានបើកទ្វារមកមើលទៅរូបសម្រស់សង្ហាម្យ៉ាងដែរស្បែកក៏ស គេដើរចូលមកព្រមជាមួយក្នុងដៃមានកាន់នូវថង់អាហារមកជាមួយ។

" យ៉ុនហ្គីរៀបចំឱ្យប្អូនទៅ " លោកស្រីមីន បានប្រាប់ទៅកាន់យ៉ុនហ្គីដែលជាកូនប្រុសច្បងនោះ។

" បាទម៉ាក់ "  យ៉ុនហ្គីបានយកអាហារនោះរៀបចំដាក់ចានឱ្យថេហ្យុង ឯលោកស្រីមីនក៏ទាញតុដែលភ្ជាប់ជាមួយគ្រែនោះចេញមក ក្រោយរៀបចំរួចហើយយ៉ុនហ្គីក៏យកអាហារដែលបានរៀបចំទាំងនោះដាក់នៅលើតុ។

" បងសប្បាយចិត្តណាស់ដែលឃើញឯងភ្ញាក់ពីសន្លប់មកបែបនេះ " យ៉ុនហ្គីលើកដៃអង្អែលសក់ថេហ្យុងថ្នមៗ ឯថេហ្យុងមិនតបបានត្រឹមតែធ្វើមុខឆ្ងល់ៗដាក់យ៉ុនហ្គី  ។

" ម៉េចក៏ឯងមើលបងដោយឆ្ងល់បែបនេះ? " យ៉ុនហ្គីន

" យ៉ុនហ្គីហា៎ គឺប្អូនបានបាត់ការចង់ចាំណាកូន " លោកស្រីមីន

" ពិតមែនទេម៉ាក់? " យ៉ុនហ្គីក៏ភ្ញាក់ផ្អើលហើយចាប់ក្ដោបមុខរបស់ថេហ្យុងឱ្យមើលមុខនាយហើយចាប់មាត់ថេហ្យុងឡើងស្រួច ។

" ថេហ្យុងមើលមុខបង នេះបងដ៏សង្ហារបស់ឯងឈ្មោះមីនយ៉ុនហ្គីឯងត្រូវតែចាំបងវិញ ព្រោះឯងជំពាក់លុយបងមិនទាន់សងទេ " យ៉ុនហ្គី

" កុំលេងទៅមើលប្អូនកំពុងតែឈឺណា " លោកស្រីមីនលើកដៃវៃស្មាយ៉ុនហ្គីមួយដៃ ហើយនាយក៏ប្រលែងដៃពីការចាប់មុខមាត់របស់ថេហ្យុង ។

" អួយ...ម៉ាក់ឈឺ! " នាយលើកដៃអង្អែលស្មាកន្លែងដែលម៉ាក់នាយវៃខ្លួននោះ ទាំងទឹកមុខជូរ

" មកកូនកុំខ្វល់ជាមួយបងឯងអី ឆាប់ញ៉ាំវិញល្អជាង " លោកស្រីមីនដួសអាហារប្រុងបញ្ចុកថេហ្យុងទៅហើយតែថេហ្យុងក្រវីក្បាល

" មិនអីទេ ខ្ញុំអាចញ៉ាំខ្លួនបាន " ថេហ្យុងចង់ទាញស្លាបព្រាយកមកញ៉ាំខ្លួនឯងតែលោកស្រីមីនទាញចេញមកវិញ។

" កុំប្រកែកចាំម៉ាក់បញ្ចុក " លោកស្រីមីនក៏បញ្ចុកដាក់ដល់មាត់ ថេហ្យុងមិនប្រកែកក៏ហាមាត់ញ៉ាំតែម្ដងទៅ ហើយក៏នៅឱ្យគាត់បញ្ចុករហូតទាល់តែអស់ រួចគាត់ក៏រៀបចំយកចានទាំងនោះចេញហើយឱ្យថេហ្យុងគេងសម្រាកព្រោះមិនទានើជាស្រួលបួលទេត្រូវគេងសម្រាកឱ្យបានច្រើនបន្តិច។

ChangesDonde viven las historias. Descúbrelo ahora