ភាគ6:វាជាការពិតមិនមែនយល់សប្ដិ!

98 10 0
                                    

នៅពេលថេហ្យុងបិទភ្នែកនោះប្រហែលមិនទាន់មួយនាទីផហឡានស្រាប់តែផ្ទុះឡើងដែលធ្វើឱ្យពូតាក់ស៊ីនិងបុរសម្នាក់នោះមានការភ័យដកស្លុតជាខ្លាំង ហើយមិនយូរប៉ុន្មានឡានពេទ្យនិងឡានពន្លត់អគ្គិភ័យបានមកដល់បានព្យាយាមជួយពន្លត់ឡានឱ្យរលត់ពេលរលត់អស់ហើយអ្នកពន្លត់អគ្គីភ័យក៏បានមកដើរមកមើលឃើញឆេះខ្ទេចអស់ហើយ៊

ហើយឡានប៉ូលីសក៏បានមកដល់ ប៉ូលីសក៏បានចុះមកស្វែងរកអ្វីដែលជាការសម្គាល់របស់អ្នកស្លាប់ ពេលនោះក៏ស្វែងរកឃើញមានកូនកាបូបតូចមួយដែលជ្រុះចេញមកខាងក្រៅក្បែរឡានដែលរងការឆេះខ្លះដែរ ហើយក៏យកវាបើកមកមើលឃើញមានរូបថេហ្យុងព្រមជាមួយប៉ាម៉ាក់របស់គេព្រមទាំងមានកាត់ឥណទានពីរបីក្នុងនោះផងដែរ។

ប៉ូលីសក្រោយពីដឹងថាថេហ្យុងជាកូនរបស់អ្នកណាហើយនោះក៏ផ្ដល់ព័ត៌មានមួយនេះទៅកាន់គ្រួសាររបស់ថេហ្យុង។

" ថាម៉េចថេហ្យុងស្លាប់ហើយ " លោកគីមគ្រាន់តែឮហើយមានការតក់ស្លុតជាខ្លាំងរហូតធ្លាក់ទូរស័ព្ទចុះមក ឯហេយ៉ុនដែលកំពុងអង្គុយលើគ្រែនោះក៏ញញឹមសមចិត្តបន្តិចហើយធ្វើជារត់មករកលោកគីម ។

" បងមានរឿងអ្វីកើតឡើងទៅ? " ហេយ៉ុនសួរដោយធ្វើទឹកមុខភ័យស្លន់ស្លោ។

" ថេហ្យុងគេស្លាប់ហើយអូន " ឮអញ្ចឹងហេយ៉ុនក៏ឱបលោកគីមដើម្បីជាការលួងលោមឯងលោកគីមគាត់ក៏យំចេញមក អ្នកណាថាលោកគីមមិនស្រឡាញ់ថេហ្យុងនោះ គឺគាត់ស្រឡាញ់គ្រាន់តែគាត់ឥឡូវនេះងប់ងល់ស្រឡាញ់ហេយ៉ុនខ្លាំងពេកប៉ុណ្ណោះទើបមិនសូវជឿនិងមិនពេញចិត្តនូវពាក្យសម្ដីដែលថេហ្យុងតែងតែនិយាយថាឱ្យហេយ៉ុននោះ។

ក្រោយពីទទួលបានដំណឹងហើយស្អែកឡើងលោកគីមក៏ចាប់ផ្ដើមរៀបចំពិធីបុណ្យសពតែម្ដង ចំណែកហានហូក្រោយទទួលដំណឹងថាថេហ្យុងស្លាប់ហើយក៏តក់ស្លុតជាខ្លាំងសម្បីតែមិត្តរួមទាំងអស់ក៏តក់ស្លុតដូចគ្នា។

មិនថាហានហូ ដេវ៉ូ សានី មីណា និងមិត្តរួមថ្នាក់ទាំងអស់បានមកចូលរួមពិធីបុណ្យសពរបស់ថេហ្យុងទាំងភាពសោកស្ដាយ ក្រៀមក្រំនិងខូចចិត្តពេលដែលត្រូវមកបាត់បង់មនុស្សគួរឱ្យស្រឡាញ់រាប់អានដូចជាថេហ្យុង។

ChangesWhere stories live. Discover now