ភាគ3:រវល់ដោះស្រាយរឿងអត់ប្រយោជន៌

87 10 0
                                    

ថេហ្យុងបានមកដល់សាលាដើរតាមផ្លូវសំដៅទៅថ្នាក់ដើរមិនទាន់នឹងដល់ថ្នាក់ផងថេហ្យុងត្រូវសានីនាងមកឈរបាំងមុខគេទៀតហើយ។

" ឯង!ហេតុអ្វីក៏នៅព្យាយាមទាក់ហានហូទៀត? "
" បើយើងទាក់ហានហូវាមានខុសអ្វីទៅ វាជារឿងរបស់យើងនោះទេ " ថេហ្យុងប្រុងដើរចេញទៅតែសានីនាងទាញដៃថេហ្យុងឱ្យមកវិញ
" តែហានហូគេជារបស់យើង យើងស្រឡាញ់មុនឯងគ្មានសិទ្ធមកដណ្ដើមហានហូពីយើងទេ "
" របស់នាង?ពីកាល?អឹម..!រឿងនេះយើងមានតែទៅសួរហានហូឱ្យច្បាស់សិនថាហានហូក្លាយជារបស់នាងតាំងពីពេលណា " ថេហ្យុងក៏ដើរចេញទៅ
" ឯង!ហាមសួរហានហូបែបនោះមិនអញ្ចឹងឯងមានរឿងជាមួយយើងមិនខាន " ថេហ្យុងមិនខ្វល់មានតែដើរទៅមុខបន្តដែលធ្វើឱ្យសានីខឹងនិងភ័យខ្លាចថេហ្យុងទៅសួរហានហូបែបនោះពិតមែន ។

មកដល់ក្នុងថ្នាក់ថេហ្យុងដើរទៅអង្គុយតុរបស់ខ្លួនតែម្ដងមិនខ្វល់ពីរឿងការសួរនាំហានហូដែលគេបាននិយាយមុននេះនោះទេ ឯសានីដែលបានដើរចូលថ្នាក់តាមក្រោយនោះឃើញថេហ្យុងទៅអង្គុយតុគេហើយក៏អស់បារម្ភហើយដើរទៅអង្គុយតុរបស់ខ្លួន។

គ្រូបានមកដល់ហើយគ្រប់គ្នាក៏ងើបឈរគោរពលោកគ្រូហើយក៏អង្គុយចុះវិញពេលដែលគ្រូបានអនុញ្ញាតឱ្យអង្គុយ។

" ថ្ងៃនេះជាថ្ងៃលទ្ធផលប្រចាំខែបានចេញ ដូច្នេះសិស្សគ្រប់គ្នាចាំស្ដាប់នូវលទ្ធផលរបស់ខ្លួន គ្រូនឹងហៅវាតាមលំដាប់លេងរៀងពីលេងមួយមុន "
" សានីខែនេះឯងប្រាកដជាបានលេងមួយហើយ "
" ត្រូវហើយយើងត្រូវតែឈ្នះថេហ្យុងនោះឱ្យបាន យើងត្រូវនៅលំដាប់លេងមួយមិនមែនលេងពីរ " សានីងាកសម្លឹងមើលទៅថេហ្យុងដោយញញឹមចុងមាត់មានសង្ឃឹមថាខែនេះនាងអាចដណ្ដើមយកលេខមួយពីថេហ្យុងឱ្យបាន
" អ្នកមានចំណាត់លេងមួយគឺ គីមថេហ្យុង  " សានីនាងគ្រាន់តែភ្លាមបើកភ្នែកធំភ្ញាក់ផ្អើលដែលថេហ្យុងនៅតែបានលេងមួយដដែល ឯថេហ្យុងឮហើយក៏ញញឹមសប្បាយចិត្តដែលខ្លួននៅតែយកបានលេងមួយដដែល។
" លេងពីរគឺ ម៉ូ សានី លេងបីគឺដុង ហានហូ លេងបួនគឺ.... " លោកគ្រូក៏នៅបន្តហៅចំណាត់ថ្នាក់របស់សិស្ស ឯសានីនាងខឹងឡើងញ័រសាច់ទៅហើយដែលនាងនៅតែចាញ់ថេហ្យុង ។

ChangesWhere stories live. Discover now