ភាគ4:មានគម្រោងសារភាពសុំថេហ្យុងធ្វើសង្សារ

96 10 1
                                    

មួយអាទិត្យក្រោយមកក៏ដល់ថ្ងៃខួបកំណើតរបស់ហានហូដូច្នេះថេហ្យុងបានសុំប៉ារបស់ខ្លួនមុនមួយថ្ងៃទៅចូលរួមកម្មពិធីមិត្តឯប៉ារបស់ថេហ្យុងក៏អនុញ្ញាត។

ថ្ងៃនេះថេហ្យុងបានដើរចុះមកពីខាងលើដោយរៀបចំខ្លួនរួចជាស្រេចដើម្បីទៅចូលរួមពិធីកំណើតរបស់ហានហូ នាពេលល្ងាច ។

" ប៉ាកូនលាហើយ " ថេហ្យុងឱនលាប៉ារបស់ខ្លួនតែមិនបានឱនលាហេយ៉ុនដែលអង្គុយជាប់នោះៗទេ
" អឹម!សុខសប្បាយតាមផ្លូវកូន " ថេហ្យុងបានដើរចេញទៅបានបន្តិចក៏ឈប់
" ថេហ្យុងម៉ោងប៉ុន្មានកូនមកវិញ? " ហេយ៉ុនធ្វើជាសួរនាំ ទាំងក្នុងចិត្តមិនចង់និយាយរកបន្តិច
" វាមិនពាក់ព័ទ្ធនឹងអ្នកទេ កុំមកខ្វល់អី "
" ថេហ្យុង! " ប៉ាថេហ្យុងសង្កត់សម្លេងហៅឈ្មោះថេហ្យុងដោយទឹកមុខមិនពេញចិត្ត
" មិនអីទេបង បើគេមិនចង់ឆ្លើយក៏មិនអីដែរ " ហេយ៉ុនបង្ហាញទឹកមុខកំសត់ដែលថេហ្យុងឃើញហើយហួសចិត្តជាខ្លាំងទាំងពេលដែលប៉ារបស់គេហៅឈ្មោះគេនោះហេយ៉ុនបានញញឹមឌឺដាក់គេ
" បងគ្រាន់ចង់ឱ្យថេហ្យុងមានអាកប្បកិរិយាល្អជាមួយអូនប៉ុណ្ណោះ "
" ហ៉ើយ!!! " ថេហ្យុងពិតជាធុញនឹងអាចរិកសម្ដែងរបស់ហេយ៉ុនណាស់គេក៏ដើរចេញទៅតែម្ដងហើយក៏ចូលមកអង្គុយក្នុងឡានរួចឡានក៏បានបើកចេញទៅ។

មកដល់ផ្ទះហានហូ ហានហូបានចេញមកទទួលគេដោយស្នាមញញឹមរីករាយនាំចូលទៅកន្លែងធ្វើកម្មពិធីដែលធ្វើឡើងនៅសួនក្រោយផ្ទះដែលមានទីធ្លាធំទូលាយ។  ហើយអ្នកដែលចូលរួមកម្មពិធីខួបកំណើតហានហូសុទ្ធតែជាមិត្តរួមថ្នាក់គេទាំងអស់។កម្មពិធីនេះធ្វើលក្ខណ:ជាយុវវ័យដូច្នេះគ្មានមនុស្សចាស់មកចូលរួមនោះទេ។

" ថេហ្យុងត្រូវការញ៉ាំអីចាំយើងយកមកឱ្យ " ហានហូបាននាំថេហ្យុងមកអង្គុយ
" យើងមិនទាន់ឃ្លានទេ តែយើងចង់ផឹកទឹកក្រូចច្របាច់ "
" Okay ចាំយើងយកឱ្យ " ហានហូបានដើរទៅយកទឹកក្រូចដែលបានរៀបចំមានទាំងចំណីអាហារផ្សេងពាសពេញនៅលើតុវែងមួយ
" អេ៎ ហានហូ សំណព្វចិត្តឯងមកហើយមែនទេ? " ដេវ៉ូដែលជាមិត្តហានហូក៏សួរ នាយក៏ដឹងថាហានហូចាប់អារម្មណ៍ថេហ្យុងព្រោះហានហូជាអ្នកប្រាប់ផ្ទាល់តែដេវ៉ូនាយមិនប្រកាន់ទេមានតែជួយគាំទ្រថែម
" គេមកហើយអង្គុយនៅតុនោះ " ហានហូចង្អុលទៅតុមួយដែលមានថេហ្យុងអង្គុយតែឯងនោះឯដេវ៉ូក៏ងាកទៅមើលតាមហានហូបានប្រាប់
" គម្រោងថ្ងៃនេះមានសង្ឃឹមអត់? "
" ប្រាកដជាមាន 100%តែម្ដង "
" ជឿជាក់ណាស់"
" បើមិនជឿជាក់ម៉េចនឹងមានភាពក្លាហានទៅ "

ChangesWhere stories live. Discover now