ភាគ10:វាមិនមែនជាកំហុសរបស់ឯងទេ

98 17 2
                                    

រំលងអស់រយ:ពេលពីសប្ដាហ៍ជើងថេហ្យុងក៏បានជាស្បះស្បើយអាចជើងបានធម្មតាវិញហើយ ហើយថ្ងៃនេះក៏ជាថ្ងៃដែលថេហ្យុងត្រូវចូលរៀនវិញដែរ ។

ថេហ្យុងបានដើរចូលសាលាជាមួយនឹងជីមីនដែលជីមីនជាអ្នកទៅយកថេហ្យុងមកសាលារៀនជាមួយគ្នាហើយក៏នាំថេហ្យុងទៅថ្នាក់រៀនរបស់ពួកគេដែរ។

ចូលមកដល់ក្នុងថ្នាក់សិស្សៗបានសម្លឹងមើលមកកាន់ថេហ្យុងទាំងមិនស្មានថាថេហ្យុងអាចនៅរស់ក្រោយពីធ្លាក់ពីលើអគារសោះតែក៏មិនបានជាមកអបអរឬសួរសុខទុក្ខអ្វីនោះទេ មានតែភាពប្រងើយកន្តើយចំពោះវត្តមានរបស់ថេហ្យុងប៉ុណ្ណោះ។

ជីមីនបាននាំថេហ្យុងទៅតុដែលតុថេហ្យុងអង្គុយគឺនៅខាងក្រោយគេក្បែរមាត់បង្អួតឯជីមីនគឺអង្គុយក្បែរតុរបស់ថេហ្យុងដែរទេ។

" ប្រសើរណាស់ថេហ្យុងដែលឯងបានមករៀនវិញ " សិស្សស្រីដែលអង្គុយនៅតុមុខរបស់ថេហ្យុងក៏បានងាកមកនិយាយជាមួយថេហ្យុងទាំងស្នាមញញឹម ឯថេហ្យុងបានត្រឹមតែញឹមៗមីងមាំងឆ្ងល់មិនដឹងមិនស្គាល់ថានាងជាអ្នកណានោះទេ។

" ដាអ៊ុននាងជាមិត្តឯងតែមិនស្និទ្ធ " ជីមីនក៏ប្រាប់ឱ្យថេហ្យុងបានស្គាល់នាងថានាងជាមិត្តរបស់ថេហ្យុងតែមិនមែនជាមិត្តរបស់ជីមីននោះទេ ព្រោះជីមីនមិនចូលចិត្តនាងនោះទេ។

" មិននឹកស្មានសោះថាឯងអាចរួចផុតគ្រោះថ្នាក់បែបនេះបាម ដឹងទេពេលដឹងដំណឹងអំពីឯងយើងពិតជាភ័យនិងតក់ស្លុកខ្លាំងណាស់ យើងពិតជាបារម្ភពីឯងណាស់ " អ៊ុនដា

" បារម្ភម៉េចក៏មិនទៅមើលថេហ្យុងផងទៅ " ជីមីន

" យើងក៏ចង់ទៅដែរ តែយល់ថាឯងទៅមើលថេហ្យុងហើយដូច្នេះយើងមិនបារម្ភទៀតនោះទេ " ដាអ៊ុន

" ឆើ្ហស!!! " ជីមីនក្រឡាប់ភ្នែកឡើងលើហាក់ជ្រេញនឹងដាអ៊ុនជាខ្លាំងដែលប៉ិនសម្ដែងធ្វើជាមនុស្សល្អមករាប់អានថេហ្យុងតាមពិត fake ទេគ្រាន់តែចង់ឱ្យមនុស្សគ្រប់គ្នាមើលមកនាងជាមនុស្សល្អប៉ុណ្ណោះ។

អ្នកគ្រូក៏បានដើរចូលមកដល់គ្រប់គ្នាក៏ងើបឈរឱនគោរពអ្នកគ្រូ រួចអ្នកគ្រូក៏បានឱ្យសិស្សគ្រប់គ្នាអង្គុយចុះវិញ។

ChangesDove le storie prendono vita. Scoprilo ora