ភាគ12:ថេហ្យុងឯងពូកែមែន

102 20 2
                                    

សិស្សគ្រប់គ្នាបានដើរចេញពីសាលាដោយក្នុងនោះក៏មានថេហ្យុងជីមីននិងជុងហ្គុកដើរចេញមកផងដែរ។

" អាទិត្យក្រោយត្រូវប្រឡងឆមាសហើយត្រូវការឱ្យយើងជួយទៅបង្រៀនដល់ផ្ទះទេ? " ជុងហ្គុកសួរដោយពួកគេទាំងពីរត្រូវប្រឡងឆមាសនៅអាទិត្យក្រោយនេះហើយដោយនាពេលរសៀលគ្រូបានហៅអ្នកទាំងពីរទៅការិយាល័យគ្រូនិយាយអំពីការអនុញ្ញាតឱ្យពួកគេបានប្រឡងឆមាសជាមួយគ្នាតែពីរនាក់ក្រោមហេតុផលដែលពួកគេមានបញ្ហាដល់ថ្នាក់ចូលពេទ្យខកខានការប្រឡង។

" មិនអីទេ យើងអាចរៀនដោយខ្លួនឯង " ថេហ្យុង

" ថេហ្យុងហ៎ា ឯងគួរតែឱ្យជុងហ្គុកទៅបង្រៀនទៅឯងដឹងទេថាឯងខ្សោយណាស់ពិសេសមុខវិជ្ជាគណិត " ជីមីន

មីនថេហ្យុងគេខ្សោយណាស់រឿងរៀនមិនជាពូកែដូចមិត្តៗពួកគេនោះទេនិយាយពីចំណាត់ថ្នាក់វិញសឹងតែបាត់តារាងទៅហើយ។

" យើងរៀនខ្សោយខ្លាំងណាស់ហ្ហេស? " ថេហ្យុង

" ត្រូវហើយឯងរៀនខ្សោយណាស់ អញ្ចឹងហើយគួរតែឱ្យជុងហ្គុកគេបង្រៀន " ជីមីន

" មែនហើយថេហ្យុងឯងឱ្យយើងទៅបង្រៀនឯងទៅ " ជុងហ្គុក

" Ok ក៏បាន " ថេហ្យុងមានតែយល់ព្រមជាមួយពួកគេ តាមភាពវ័យឆ្លាតនិងជាសិស្សពូកែត្រឹមកម្រិតថ្នាក់ទី11នេះថេហ្យុងអាចរៀនខ្លួនឯងបានមិនចាំបាច់អ្នកណាមកបង្រៀនទេតែយល់ថាពួកគេស្រឡាញ់មិត្តនិងមានទឹកចិត្តចង់ឱ្យមិត្តរបស់ខ្លួនចេះបានប្រឡងជាប់ទើបព្រមបែបនេះ។

" ចាប់ពីស្អែកនេះនៅពេលចេញពីរៀនយើងនឹងទៅបង្រៀនឯងដល់ផ្ទះ " ជុងហ្គុក

និយាយគ្នាហើយយ៉ុនហ្គីក៏បានដើរចេញមកល្មមដើរមកឈរក្បែរថេហ្យុង។

" តស់!ថេហ្យុងទៅផ្ទះ " យ៉ុនហ្គី

" យើងលាពួកឯងសិនហើយ " ថេហ្យុងក៏បានលើកដៃលាទៅកាន់មិត្តៗឯពួកគេក៏ដូចគ្នា រួចហើយក៏បានដើរចេញទៅ ។

" ចាំទេថាបងធ្លាប់ប្រាប់ឯងថាមានមនុស្សដែលគេក៏ការពារឯងហើយក៏ជាមូលហេតុដែលសិស្សគ្រប់គ្នាគេរឹតតែស្អប់ឯងដែរ " យ៉ុនហ្គីដើរឆ្ងាយពីសាលាបន្តិចក៏និយាយឡើងដោយថេហ្យុងនៅគិតបន្ដិចទើបតប៖

ChangesWhere stories live. Discover now