ភាគ១

879 35 2
                                    

ស្នេហាប្រៀបដូច រឿងអស្ចារ្យវាធ្វើ អោយ ឈ្លក់វង្វេងងប់ងល់ ចេះនឹក ចេះបារម្ភ ចេះស្រលាញ់ ហើយកាន់តែស្រលាញ់ខ្លាំងនោះរឹតតែឈឺចាប់ រហូតដល់ធ្វើអោយមិនអាចខ្វះនរណាម្នាក់បាន ។ ប៉ុន្តែត្រូវដឹងថាគ្រប់យ៉ាងវាមិនស្ថិតស្ថេរដូចចិត្តដែលយើងត្រូវការនោះទេ តើលើលោកនេះអ្វីទៅដែលឋិតឋេរយូរអង្វែងទៅ? ស្នេហា ឬក៏ មិត្តភាព? ក្តីស្រលាញ់ឬក៏ភាពស្មោះត្រង់?
ចុះបើមិនមាន អ្វីទៅជាក្តីសុខនៃជីវិតនោះ?

  វាលស្មៅដ៏ល្វឹងល្វើយ ខ្យល់បក់បោកមេឃក៏ចុះស្រទំហាក់រកកល់ចង់ភ្លៀង ស្លាកព្រលឹងជាច្រើនបានតម្រៀបជាជួរៗ នាយកម្លោះទឹកមុខស្រពាប់ស្រពោនកែវភ្នែកពោរពេញ ទៅដោយ ភាពក្រៀមក្រំដៃកាន់បាច់ផ្កាលីលី មួយបាច់យកទៅមុខផ្នូរ ស្លាកព្រលឹងអនាគតភរិយាដែលបានស្លាប់កន្លងផុតរយ:ពេល១ខែ។ នាយកម្លោះលុតជង្គង់ចុះ យកដៃអង្អែលរូបថត ដែលជាប់ស្លាកព្រលឹងទាំងស្រក់ទឹកភ្នែកឯកឯង ទោះបីជាប្រឹងទប់យ៉ាងណាក៏វានៅតែស្រក់ដដែល ។

" ១ខែហើយ ដែលអូនចាកចោលបងមកនៅទីនេះទុកបងចោលម្នាក់ឯង អូនដាច់ចិត្តណាស់ ទុកអោយបងរស់នៅបៀមការឈឺចាប់ម្នាក់ឯង បងពិបាកទ្រាំរស់នៅខ្លាំងណាស់អូនដឹងទេ? បងចង់ស្លាប់តាមអូនណាស់ ព្រោះអូនបានធ្វើខុសសន្យាជាមួយបង បងចង់តាមទារសន្យាពីអូនវិញណាស់ ហេតុអីទៅ? ហឹក " មែនហើយពួកគេជិតក្លាយជាប្តីប្រពន្ធនិងគ្នាហើយ! ពួកគេរៀបចំគម្រោងគូរជីវិតជាមួយគ្នា រៀបការហើយពួកគេមានគម្រោងទៅនៅអាមេរិក សន្យាជាមួយគ្នាធ្វើរឿងជាច្រើនជាមួយគ្នា ហេតុអី ក៏នាងស្លាប់ចោលនាយបែបនេះ?

<< អូនមិនអាចរៀបការជាមួយបងបានទេ អូនមិនអាចក្លាយជាកូនក្រមុំបង ដូច្នេះពេលគ្មានវត្តមានអូន.......បងត្រូវសន្យានិងអូនណា ថានិងរស់នៅអោយបានល្អ ដើម្បីអូន! សន្យាណា អុីបូ អ្ហឹក....អូន...ស្រលាញ់បងរហូតទៅ >>

<< ហើយ ...ថ្ងៃណាមួយបងនិងបានជួបមនុស្សដែលគេស្រលាញ់បងពិតប្រាកដ គេនិងក្លាយជាដៃគូជីវិត ធ្វើជាមនុស្សដែលបងស្រលាញ់ គេនិងមិនទៅចោលបង ដូចអូន បំភ្លេចអូនចុះ!!  >> បញ្ចប់ប្រយោគចុងក្រោយនាងក៏ចាកចេញទាំងឈឺចាប់ នាងស្លាប់ចោលមនុស្សប្រុសជាទីស្រលាញ់ ប៉ុន្តែនាងក៏តូចចិត្តនិងវាសនាខ្លួនឯង ហេតុអីបញ្ចប់ទាំងបែបនេះ? តើគ្មានអភូតហេតុទេហេស៎? អុីបូយំក្រសោបប្រាណនាងទាំងឈាមសស្រាក់ ឈឺចាប់គ្មានអីប្រៀបធៀបបាន។

ត្រឡប់ស្នេហ៍ម្តងទៀត(ចប់)Where stories live. Discover now